Author: អេបិល

  • កូនខ្មែរ​ ​1រូប​នាំ​យក​គុន​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​សង្វៀន​ ​GLORY​ ​ដំបូង​គេ​បង្អស់​

    កូនខ្មែរ​ ​1រូប​នាំ​យក​គុន​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​សង្វៀន​ ​GLORY​ ​ដំបូង​គេ​បង្អស់​

    ​កីឡាករ​គុន​ខ្មែរ​ ​សំ​ ​សុវណ្ណ​កេសា​ ​ដែល​ជា​អាណិកជន​ខ្មែរ​-​អាមេរិក​ ​1រូប​ ​បាន​ធ្វើ​ឱ្យ​សង្វៀន​លំដាប់​ពិភពលោក​ ​GLORY​ ​បាន​ស្គាល់​ពី​ក្បាច់​ប្រដាល់​គុន​ខ្មែរ​ ​ដោយសារ​បាន​ប្រកួត​ជាមួយនឹង​កីឡាករ​អាមេរិកាំង​ក្នុង​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​ទម្ងន់​ ​65គីឡូក្រាម​។​

    ​ទោះជា​លើក​នេះ​មិនមែន​ជា​ការប្រកួត​លើក​ទី1មែន​ ​តែ​កីឡាករ​រូប​នេះ​ ​គឺជា​កីឡាករ​ខ្មែរ​ដំបូង​គេ​ដែល​បាន​ទៅ​ប្រកួត​លើ​សង្វៀន​មួយ​នេះ​។​ ​កាលពី​ពេលមុន​ ​រូបគេ​ធ្លាប់​ប្រកួត​បែបនេះ​ ​4លើក​រួចមក​ហើយ​នៅ​លើ​សង្វៀន​ផ្សេង​ៗ​គ្នា​ ​ដោយ​ទទួល​បាន​លទ្ធផល​ ​ឈ្នះ​ ​1លើក​ ​និង​ចាញ់​ ​3លើក​ ​ចំណែក​ឯ​ការប្រកួត​លើក​នេះ​ ​កីឡាករ​កម្ពុជា​ ​សំ​ ​សុវណ្ណ​កេសា​ ​បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​អាមេរិកាំង​ ​Kou​ ​Lee​ ​ដែល​បាន​ឈ្នះ​ជាឯកច្ឆន្ទ​លើ​សុវណ្ណ​កេសា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​គុន​ខ្មែរ​ ​សំ​ ​សុវណ្ណ​កេសា​ ​មាន​ឈាមជ័រ​ខ្មែរ​ ​រស់នៅ​រដ្ឋ​ ​California​ ​និង​បាន​ឡើង​ប្រកួត​លើ​សង្វៀន​ដ៏​ធំ​លំដាប់​ពិភពលោក​ ​Glory​ ​នេះ​ជា​លើក​ទី2​ ​ហើយ​ ​ដែល​ការប្រកួត​ទី1​ ​របស់​គេ​ក៏បាន​បរាជ័យ​ដែរ​៕​

  • ស្វាគមន៍​ការ​បើក​បង្ហាញ​ ​ថៃ​ហ្គ័រ​គ្រីស្តាល់​កំប៉ុង​រូបរាង​ថ្មី​ ​ជា​ផ្លូវការ​ ​!​

    ស្វាគមន៍​ការ​បើក​បង្ហាញ​ ​ថៃ​ហ្គ័រ​គ្រីស្តាល់​កំប៉ុង​រូបរាង​ថ្មី​ ​ជា​ផ្លូវការ​ ​!​

    ​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​២៣​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ភ្នំពេញ​ភូ​គី​ត្រា​ ​បាន​បើក​បង្ហាញ​ ​ស្រា​បៀ​រថៃហ្គ័រ​គ្រីស្តាល់​កំប៉ុង​រូបរាង​ថ្មី​ដ៏​អស្ចារ្យ​ ​ជា​ផ្លូវការ​ ​នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធន៍​ថ្មី​ ​និង​កាន់តែ​អស្ចារ្យ​។​

    ​អ្វី​កាន់តែ​ជាពិសេស​ក៏​មានការ​បាន​ដាក់​បង្ហាញ​ថៃ​ហ្គ័រ​គ្រីស្តាល់​ដប​រូបរាង​ថ្មី​ ​ដែល​រចនា​ឡើងជា​មួយ​រូបរាង​កាន់តែ​ទាក់ទាញ​។​

    ​ថៃ​ហ្គ័រ​គ្រីស្តាល់​បង្កើត​ឡើង​សម្រាប់​យុវវ័យ​សម័យថ្មី​និង​ទាន់សម័យ​ ​ផ្តល់​ជូន​នូវ​រសជាតិ​ដ៏​ស្រាល​ស្រទន់​ ​និង​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ​បែប​ថ្មី​។​ ​

    ​ស្រា​បៀ​រថៃហ្គ័រ​គ្រីស្តាល់​ ​ជា​ជំនាន់​ថ្មី​នៃ​ស្រា​បៀ​រថៃហ្គ័​រដែ​លមា​នដើ​មកំនើ​ត​នៅ​ប្រទេស​សឹង្ហ​បុរី​តាំងពី​ឆ្នាំ​ ​១៩៣២​ ​មាន​លក់​នៅ​ជាង​ ​៥០​ ​ប្រទេស​ទូទាំង​ពិភពលោក​ ​ហើយ​បាន​ឈ្នះ​ពានរង្វាន់​លំដាប់​អន្តរជាតិ​ជាង​ ​៤០មេដាយ​ទាំង​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​ ​ថៃ​ហ្គ័រ​គ្រីស្តាល់​ត្រូវ​បាន​ផលិត​ឡើង​នៅ​សីតុណ្ហភាព​-​១​ ​អង្សា​សេ​ ​ជាមួយ​គ្រប់​ដំ​ណ​ត់​គ្រីស្តាល់​ ​ដ៏​ត្រជាក់​ផ្តល់​ជូន​ដល់​លោកអ្នក​ ​ប្រកបដោយ​រសជាតិ​ស្រាល​ស្រទន់​ ​និង​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ​

    ​សូម​ត្រៀមខ្លួន​ទទួលយក​នូវ​អ្វី​ដែល​ថ្មី​ ​និង​កាន់តែ​អស្ចារ្យ​ជា​មួយ​ថៃ​ហ្គ័រ​គ្រីស្តាល់​ ​ជាពិសេស​ត្រៀមខ្លួន​សាក​រសជាតិ​នៃ​ស្រា​បៀ​រថៃហ្គ័រ​គ្រីស្តាល់​កំប៉ុង​ថ្មី​ ​នឹង​ផ្តល់​ជូន​លោកអ្នក​ទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​ ​រីករាយ​ស្រស់ថ្លា​ជា​មួយ​ថៃ​ហ្គ័រ​គ្រីស្តាល់​គ្រប់ពេល​របស់​អ្នក​ ​និង​ត្រៀមខ្លួន​ទទួលយក​បទពិសោធន៍​ថ្មី​ ​និង​សកម្មភាព​នា​ពេល​ដ៏​អស្ចារ្យ​នា​ពេល​ខាង​មុ​ខ​ឆ្ងាប់ៗ​នេះ​។​

    ​ចំពោះ​ព័ត៌មាន​លម្អិត​ស្រា​បៀ​រថៃហ្គ័រ​គ្រីស្តាល់​កំប៉ុង​រូបរាង​ថ្មី​ ​សូម​មកកាន់​ ​Facebook​ ​Page​ ​ផ្លូវការ​ស្រា​បៀ​រថៃហ្គ័រ​៖​https​:​/​/​www.facebook.com​/​tigerbeerKH​/​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​
    ​#​TigerCrystal​
    ​#​ ​Next​ ​Level​ ​of​ ​Refreshment​ ​
    ​#​UncageYourTiger​



  • ក្រុមហ៊ុន​ ​LDI​ ​Enterprise​ ​lTD ​បើក​សម្ពោធ​ហាង​នាឡិកា​ថ្មី​ម៉ាក​ ​G​-​SHOCK​ ​CASIO​ ​នៅ​ផ្សារ​ទំនើប​ ​The​ ​Bridge​ ​Lifestyle​ ​Mall​

    ក្រុមហ៊ុន​ ​LDI​ ​Enterprise​ ​lTD ​បើក​សម្ពោធ​ហាង​នាឡិកា​ថ្មី​ម៉ាក​ ​G​-​SHOCK​ ​CASIO​ ​នៅ​ផ្សារ​ទំនើប​ ​The​ ​Bridge​ ​Lifestyle​ ​Mall​

    ​កាលពី​ព្រឹក​ថ្ងៃទី​ ​24​ ​ខែសីហា​ ​2019នៅ​ផ្សារ​ទំនើប​ ​The​ ​Bridge​ ​Lifestyle​ ​Mall​ ​ក្រុមហ៊ុន​នាឡិកាដៃ​ ​G​-​SHOCK​ ​CASIO​ ​ដែល​ ​ជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​បាន​បើក​ដំណើរការ​លក់​ជា​ផ្លូវការ​ហាង​ដាក់​តាំង​លក់​នាឡិកាដៃ​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ផ្សារ​ទំនើប​ ​The​ ​Bridge​ ​Lifestyle​ ​Mall​ ​ដោយ​ហាង​ថ្មីនេះ​គឺ​បាន​នាំចូល​ផលិតផល​នាឡិកាដៃ​ម៉ូដ​ដែល​ថ្មី​ៗ​ជាច្រើន​ប្រភេទ​ទៀត​សម្រាប់​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ពិធី​បើក​សម្ពោធ​ដំណើរការ​ហាង​លក់​នាឡិកា​នេះ​បាន​ប្រារព្ធ​​ឡើង​នៅ​ផ្សារ​ទំនើប​ ​The​ ​Bridge​ ​Lifestyle​ ​Mall​ ​ដោយមាន​អ្នកចូលរួម​យ៉ាងច្រើន​ផង​ដែរ​។​ ​អ្វី​ដែល​ពិសេស​ ​ក្រុមហ៊ុន​ក៏បាន​ផ្ដល់​ការ​បញ្ចុះតម្លៃ​ដ៏​ពិសេស​ជូន​អតិថិជន​ដោយ​រាល់​ការ​ជាវ​នាឡិកា​ម៉ាក​ ​G​-​Shock​ ​,​ ​Baby​-​G​ ​,​ ​Edifice​ ​,​ ​PROTREK​ ​,​ ​SHEEN​,​ ​និង​ ​Casio​ ​General​។​

    ​យោង​តាម​ប្រសាសន៍​របស់​លោកស្រី​ ​គួច​ ​ណា​វី​ ​នាយក​ប្រតិបត្តិ​ ​ក្រុមហ៊ុន​ ​LDI​ ​Enterprise​ ​​lTD​ ​បាន​ឱ្យ​ដឹង​ថា​ចាប់តាំងពី​ ​ដំណើរការ​ក្រុមហ៊ុន​ ​LDI​ ​Enterprise​ ​​lTD ​ ​រហូតមកដល់​ពេលនេះ​គឺ​ ​មាន​រយៈពេល​ ​26​ ​ឆ្នាំ​មក​ហើយ​ ​ព្រមទាំង​ទទួល​បាន​ទំនុកចិត្ត​ ​ចំពោះ​ផលិតផល​ដែល​ក្រុមហ៊ុន​ធ្វើ​ចរាចរជូន​អតិថិជន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​ ​
    ​បច្ចុប្បន្ន​ ​CASIO​ ​កំពុង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ជាតិ​កំពុង​មានការ​រីកចម្រើន​ ​និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ​ ​រស់នៅ​ជាមួយ​ភាព​ទាន់សម័យ​។​ ​លោកស្រី​បាន​រំពឹង​ថា​ ​នៅ​ថ្ងៃ​អនាគត​ ​CASIO​ ​នឹង​មានការ​ប្រើប្រាស់​កាន់តែ​ច្រើន​ ​ជាមួយ​ការ​ជឿជាក់​លើ​គុណភាព​ ​និង​តម្លៃ​របស់​នាឡិកា​ដ៏​ទំនើប​របស់​ជប៉ុន​មួយ​នេះ​។​ ​លើស​ពីនេះ​ទៅទៀត​ ​លោកស្រី​ ​គួច​ ​ណា​វី​ ​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​ ​LDI​ ​Enterprise​ ​LTD​ ​មាន​គម្រោង​ពង្រីក​សាខា​ចំនួន​ ​4​ ​កន្លែង​បន្ថែម​ទៀត​ ​ក្នុង​ឆ្នាំ2019នេះ​ ​ដែល​ស្ថិតនៅ​ទីតាំង​ដូចជា​ ​OLYMPIA​ ​MALL​,​ ​FURI​ ​SIHANOUKVILLE​,​ ​EXCHANGE​ ​SQUARE​ ​និង​ ​CHIPMONG​ ​NORO​ ​MALL​។

    ​លោក​ ​Atsushi​ ​Yamaoka​ ​អ្នកគ្រប់គ្រង​ទូទៅ​ ​ក្រុមហ៊ុន​ ​CASIO​ ​បាន​ឱ្យ​ដឹង​ថា​នៅ​លើ​ទីផ្សារ​មាន​ផលិតផល​ជាច្រើន​ម៉ាក​ ​ច្រើន​ម៉ូដ​ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា​ដើម្បីឱ្យ​អតិថិជន​យល់ដឹង​ក៏ដូចជា​ស្គាល់​ផលិតផល​របស់​ខ្លួន G​-​SHOCK​ ​CASIO​ ​បាន​ពង្រឹងគុណភាព​កាន់តែ​ខ្លាំង​ឡើង​ថែម​ ​ផ្ដល់​ជូន​អតិថិជន​ទូទាំង​សកលលោក ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​។​ ​ជាក់ស្ដែង​ហាង​លក់​នាឡិកាដៃ​ម៉ាក​ ​G​-​SHOCK​ ​CASIO​ ​ដ៏​ទំនើប​ ​The​ ​Bridge​ ​Lifestyle​ ​Mall​ ​នៃ​អាគារ​ ​The​ ​Bridge​ ​នេះ​គឺជា​ការ​បង្ហាញ​ឱ្យ​អតិថិជន​បាន​ស្គាល់​កាន់តែ​ច្បាស់​នូវ​ម៉ាក​ផលិតផល​របស់​យើង​។​ ​លោក​ក៏បាន​បន្ត​ថាស​ព្វ​ថ្ងៃនេះ​ផលិតផល​ ​របស់​ ​G​-​SHOCK​ ​CASIO​ ​មាន​វត្តមាន​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ជាង​ ​60​ ​នៅ​លើ​ពិភពលោក​ហើយ​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​វិញ​ក៏​មាន​សកម្មភាព​ល្អ​ប្រសើរ​បើ​មិនដូច្នោះ​ទេ​ក៏​យើង​មិន​អាច​បើកហាង​ជាបន្តបន្ទាប់​បាន​ដែរ​៕​


  • សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជារៀបចំ​បើក​វគ្គសិក្សា​ស្តី​ពី​ ​Residential​ ​Real​ ​Estate​ ​Council

    សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជារៀបចំ​បើក​វគ្គសិក្សា​ស្តី​ពី​ ​Residential​ ​Real​ ​Estate​ ​Council

    សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​(​CVEA​)​ ​បាន​សហការ​ជាមួយ​ ​National​ ​Association​ ​of​ ​Realtors​ ​(​NAR​)​ ​និង​ ​Certified​ ​Residential​ ​Specialist​ ​(​CRS​)​ ​របស់​សហរដ្ឋអាមេរិក​ ​(​USA​)​ ​។​

    ​ដើម្បី​រៀបចំ​បើក​វគ្គសិក្សា​ស្តី​ពី​ ​Residential​ ​Real​ ​Estate​ ​Council​ ​(​RRC​)​ ​វគ្គសិក្សា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ ​០២ថ្ងៃ​ ​ចាប់ផ្ដើម​ពី​ថ្ងៃទី០៧​-​០៨​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​(​Phnom​ ​Penh​ ​Hotel​)​ ​។​ ​
    ​ការរៀបចំ​វគ្គសិក្សា​នេះ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​អចលនទ្រព្យ​ដល់​សាធារណៈ​ជូន​ទូទៅ​ដើម្បី​សិក្សា​ស្វែងយល់​ពី​វិសយ​អចលនទ្រព្យ​អន្ដរ​ជាតិ​ ​និង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ដែល​មាន​ដូចជា​៖

    ​1​.​Marketing​
    ​-​Five​ ​essential​ ​marketing​ ​skills​
    ​-​Personal​ ​promotion​ ​techniques​
    ​-​Marketing​ ​and​ ​promotion​ ​systems​
    ​-​Delivery​ ​systems​ ​to​ ​generate​ ​a​ ​successful​ ​referral​ ​business​.​
    ​2​.​Business​ ​Planning​
    ​-​Identify​ ​long​-​term​ ​personal​ ​goals​
    ​-​Create​ ​a​ ​mission​ ​statement​ ​that​ ​is​ ​the​ ​basis​ ​for​ ​making​ ​daily​ ​decisions​
    ​-​Develop​ ​tactics​ ​to​ ​assess​,​ ​research​ ​and​ ​analyze​ ​the​ ​business​ ​
    ​-​Set​ ​goals​ ​to​ ​generate​ ​gross​ ​income​
    ​+​តម្លៃ​វគ្គសិក្សា​
    ​-​CVEA​ ​Member​:​ ​$​200​/​ម្នាក់​
    ​-​Non​-​Member​:​ ​$​230​/​ម្នាក់​
    ​+​តម្លៃ​សិក្សា​រ​រួមបញ្ចូល​៖​
    ​-​Certified​ ​RRC​ ​Instructor​
    ​-​One​ ​lunch​ ​and​ ​2​ ​coffee​ ​breaks​/​day​
    ​សូម​ទំនាក់ទំនង​ចូលរួម​តាមរយៈ​ទូរសព្ទ​លេ​ខៈ​ ​
    ​010​ ​510​ ​259​ ​/​ ​017​ ​615​ ​894​ ​/​ ​069​ ​211​ ​268​ ​/​ ​016899030​
    ​សូម​អរគុណ​!​!​!​

  • ប្រាសាក់ បន្តផ្តល់អគារបណ្ណាល័យចំនួន 10 បន្ថែមទៀតក្នុងឆ្នាំ 2019

    ប្រាសាក់ បន្តផ្តល់អគារបណ្ណាល័យចំនួន 10 បន្ថែមទៀតក្នុងឆ្នាំ 2019

    ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបំពេញការងារសង្គមយ៉ាងអស្ចារ្យដោយបានចំណាយមូលនិធិប្រាសាក់ដើម្បីសាងសង់អគារបណ្ណាល័យរហូតដល់ 40 អគារនៅតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះប្រាសាក់បាននិងកំពុងផ្តល់អគារបណ្ណាល័យចំនួន 10 ខ្នង ក្នុងឆ្នាំ 2019 នេះ។ កាយវិការដ៏ល្អប្រពៃនៃការផ្ដល់អគារបណ្ណាល័យទាំងនេះគឺក្នុងគោលបំណងចូលរួមចំណែកបណ្ដុះវប្បធម៌អាន​ ​និង​លើកកម្ពស់​វិស័យ​អប់រំនៅកម្ពុជា​​។ 

    លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ដោយមានការប្តេជ្ញាចិត្តក្នុងការចូលរួមបណ្ដុះវប្បធម៌អាន លើកកម្ពស់វិស័យអប់រំ និងពិសេសគឺ ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្អូនៗជំនាន់ក្រោយ ក្នុងឆ្នាំ 2019 នេះ ប្រាសាក់ផ្តល់អគារបណ្ណាល័យ​ចំនួន 10 បន្ថែមទៀត ជូនដល់បណ្ដាសាលារៀននានា​ក្នុងប្រទេសកម្ពុជាយើង ដោយរួមបញ្ចូលទាំងការសាងសង់អគារបណ្ណាល័យ ការបំពាក់សៀវភៅសិក្សាគោល បំណិនជីវិត ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឯកសារ សម្ភារៈបរិក្ខារផ្សេងៗ និងការបណ្ដុះបណ្ដាលបណ្ណារក្សផងដែរ»។

    លោក សូនី បន្តថា «ជួសមុខឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកប្រាសាក់ យើងខ្ញុំសូមជូនអគារបណ្ណាល័យដ៏ល្អនេះ សម្រាប់ជាប្រយោជន៍សាធារណៈក្នុងការជួយចូលរួមបណ្ដុះវប្បធម៌អាន លើកកម្ពស់វិស័យអប់រំ និងពិសេសគឺ ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្អូនៗជំនាន់ក្រោយ។ យើងខ្ញុំសង្ឃឹមថា សិស្សានុសិស្សនៅតាមបណ្ដាសាលារៀនខាងលើ នឹងរីករាយសិក្សារៀនសូត្រ បង្កើនសមត្ថភាពអំណានតាមរយៈបណ្ណាល័យ​ដែល​ប្រាសាក់​ផ្ដល់ជូននេះ»។

    ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងទទួលយកការ​ផ្តល់អគារបណ្ណាល័យពីប្រាសាក់ លោក ហោង ហាក់ នាយកសាលាបឋមសិក្សា ស្វាយមាស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រឹះស្ថានមីក្រូហិរញវត្ថុ ប្រាសាក់ ដែលចូលរួមលើកស្ទួយវិស័យអប់រំ តាមរយៈការផ្តល់មូលនិធិកសាងសង់អគារបណ្ណាល័យជូនដល់សាលាបឋមសិក្សាស្វាយមាស។ លោកបានជូនពរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងសូមបន្តជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជា។

    ចំណែកឯលោក សយ យ៉ែន នាយកអនុវិទ្យាល័យ បឹងខ្នារ វិញ ក៏បានលើកឡើងផងដែរពីក្ដីរំភើបរីករាយ​នៅពេល​ដែល​ប្រាសាក់​បានសាងសង់អគារបណ្ណាល័យ​ដល់សាលារៀនរបស់លោក។ លោកបញ្ជាក់ថានេះជាអំណោយដ៏ថ្លៃថ្លា​រកអ្វី​មកប្រៀបផ្ទឹមពុំបាន និងជាការចូលរូមដ៏ធំធេង​ក្នុងសង្គម​របស់ប្រាសាក់។ តាមរយៈអគារបណ្ណាល័យនេះ លោកជឿជាក់ថាសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជិតនេះ នឹងមានលទ្ធភាពកាន់តែទូលំទូលាយ​ដើម្បីសិក្សា​ស្រាវជ្រាវ​បន្ថែម បង្កើនសមត្ថភាព​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ។

    សូមបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីធនាគារជាតិនៃកម្ពុជា ប្រាសាក់ សហការជាមួយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចដំណើរការការងារបណ្ណាល័យនេះ​តាំងពីឆ្នាំ 2011មកម្លេះ ដែលបានផ្តល់បណ្ណាល័យចំនួន 40 មានសិស្សដែលទទួលផលចំនួន 78,266 រួមបញ្ចូលទាំងការបណ្ដុះបណ្ដាលដល់បណ្ណារក្ស និងការគាំទ្រគម្រោងផងដែរ។

    សាលាដែលទទួលបាន អគារបណ្ណាល័យទាំង 10 នោះរួមមានទីតាំងស្ថិតនៅ៖

    1. វិទ្យាល័យ​កំពង់ស្ពឺ​ ​ស្ថិត​ក្នុង​ភូមិ​អង្គ​សិរី​ ​សង្កាត់​រកាធំ​ ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​
    2. ​សាលាបឋមសិក្សា​ត្រែងត្រយឹង​ ​ស្ថិត​ក្នុង​ភូមិ​ទី 4​ ​ឃុំ​ត្រែងត្រយឹង​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​
    3. ​សាលាបឋមសិក្សា​បន្ទាយនាង​ ​ស្ថិត​ក្នុង​ភូមិ​បន្ទាយនាង​ ​ឃុំ​បន្ទាយនាង​ ​ស្រុក​មង្គលបុរី​ ​ខេត្ត​បន្ទាយមានជ័យ​
    4. សាលាបឋមសិក្សា​សំរោង​ ​ស្ថិត​ក្នុង​ភូមិ​ចេក​ ​ឃុំ​សំរោង​ ​ស្រុក​ចន្ទ្រា​ ​ខេត្តស្វាយរៀង​
    5. សាលាបឋមសិក្សា-អនុវិទ្យាល័យ បឹងខ្នារ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់
    6. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
    7. សាលាបឋមសិក្សា-អនុវិទ្យាល័យ ម្រាម ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង
    8. សាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន ភូមិធំថ្កូវ ស្ថិតក្នុងភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
    9. សាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃស្វាយ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
    10. សាលាបឋមសិក្សា ស្វាយមាស ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល

  • ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​(​Cambodia​)​ ​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​នាំចូល​ផលិតផល​រក្សា​សម្រស់​ដើម្បី​បង្កើន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា​ ​

    ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​(​Cambodia​)​ ​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​នាំចូល​ផលិតផល​រក្សា​សម្រស់​ដើម្បី​បង្កើន​សក្តា​នុ​ពល​កាន់តែ​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា​ ​

    ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​(​Cambodia​)​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​និង​ចែកចាយ​ផលិតផល​ថែ​ក្សា​សម្ផស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ ​និង​ដ៏​មាន​សក្តា​នុ​ពល​ធំ​នៅ​កម្ពុជា​ ​បាន​សហការ​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​ ​Secret​ ​Lady​ ​ដើម្បី​នាំចូល​ ​និង​ចែកចាយ​ផលិតផល​ថែរក្សា​សម្រស់​ ​Secret​ ​Lady​ ​Soap​ ​និង​ផលិតផល​ ​Secret​ ​Love​ ​ពី​ប្រទេស​ថៃ​មក​ក្នុង​ទីផ្សារ​កម្ពុជា​។
    ​ ​
    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Group​ ​(​Cambodia​)​ ​បាន​លើកឡើង​ថា​ ​ដោយ​មើលឃើញ​ថា​ ​ដោយសារ​សង្គម​មានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ ​ប្រជាជន​ចាប់ផ្តើម​មើលឃើញ​ពី​តម្លៃ​នៃ​ការ​រក្សា​សម្ផស្ស​ដែល​ធ្វើ​ឱ្យ​ផលិតផល​ថែរក្សា​សម្ផស្ស​កំពុង​អភិវឌ្ឍ​ ​និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ ​ហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន​របស់​លោក​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​និង​ចែកចាយ​ផលិតផល​ថែរក្សា​សម្ផស្ស​ដែល​មាន​រោងចក្រ​ស្របតាម​ស្តង់​ដា​ខ្ពស់​នៅ​ប្រទេស​ថៃ​ ​បាន​ចាប់ផ្តើម​គិតគូរ​ ​និង​ជួយ​ផលិត​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​ ​សុវត្ថិភាព​ ​និង​ស្របតាម​ស្តង់​ដា​ច្បាស់លាស់​ ​ដើម្បី​ផ្តល់​សិទ្ធិ​ចែកចាយ​បន្ត​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ចង់​អភិវឌ្ឍ​អាជីវកម្ម​ ​ដោយ​បង្កើត​ម៉ាក​សញ្ញា​ផ្ទាល់ខ្លួន​លើ​វិស័យ​ថែរក្សា​សម្ផស្ស​។

    ​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្ត្រ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ការ​សហការ​ ​និង​ការ​ផ្តល់​សិទ្ធិ​ចែកចាយ​ផលិតផល​ ​Secret​ ​Lady​ ​Soap​ ​ដល់​ក្រុមហ៊ុន​ ​Secret​ ​Lady​ ​នៅ​ថ្ងៃនេះ​ ​គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​រក្សា​សម្ផស្ស​នេះ​ឱ្យ​កាន់តែ​មាន​សក្តា​នុ​ពល​ ​និង​ផ្តល់​នូវ​ជម្រើស​ប្រកបដោយ​គុណ​តម្លៃ​ខ្ពស់​សម្រាប់​សុភាពបុរស​ ​និង​សុភាពនារី​កម្ពុជា​គ្រប់រូប​ដែល​កំពុង​គិតគូរ​ពី​ការ​រក្សា​សម្រស់​របស់​ខ្លួន​»​។​

    ​សហគ្រិន​វ័យក្មេង​ប្រកបដោយ​គំនិត​អភិវឌ្ឍន៍​ខាងលើ​បាន​លើកឡើង​ថា​ ​យើង​សង្ឃឹមថា​ ​តាមរយៈ​កិច្ចសហការ​ដ៏​ល្អជា​មួយ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​របស់​យើង​ជាច្រើន​ដែល​កំពុង​ទទួល​បាន​សិទ្ធិ​នាំចូល​ ​និង​ចែកចាយ​ក្នុង​ទីផ្សារ​កម្ពុជា​ ​នឹង​ចូលរួម​ចំណែក​អភិវឌ្ឍ​អាជីវកម្ម​ផ្នែក​សម្ផស្ស​ ​ទាំង​ផ្ទៃមុខ​ ​និង​រាងកាយ​ឱ្យ​កាន់តែ​មាន​ថាមពល​ជា​វិជ្ជមាន​ ​សំដៅ​ផ្តល់​គុណភាព​ជីវិត​កាន់តែ​ប្រសើរ​ ​ឡើង​សម្រាប់​ប្រជាជន​គ្រប់រូប​។

    ​លោកស្រី​ ​កែ​ ​ហេង​សីហា​ ​និង​លោក​ ​ជា​ ​សុ​ផា​រ៉ា​ ​តំណាង​ឱ្យ​ក្រុមហ៊ុន​ ​Secret​ ​Lady​ ​Co​ ​Ltd​ ​បាន​បញ្ជាក់​ថា​ ​មូលហេតុ​សំខាន់​ដែល​លោក​ ​និង​អ្នកស្រី​ចាប់ដៃ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​ដោយសារតែ​ក្រុមហ៊ុន​មួយ​នេះ​ ​ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ ​និង​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ​ដែល​បាន​នាំចូល​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​តំណាង​ចែកចាយ​ ​និង​សាខា​ជាច្រើន​នៅ​កម្ពុជា​។​ ​លោកស្រី​ ​កែ​ ​ហេង​សីហា​ ​បាន​លើកឡើង​ថា​ ​ក្នុងនាម​ក្រុមហ៊ុន​ ​Secret​ ​Lady​ ​Co​ ​Ltd​ ​ដែល​បាន​នាំចូល​ផលិតផល​ ​Secret​ ​Lady​ ​Soap​ ​ជា​សាប៊ូ​បំបាត់​មុន​ ​និង​បំបាត់​ស្លាកស្នាម​បន្សល់​ពី​ការ​កើតមុន​ ​រួម​ទាំង​បន្តឹង​ស្បែក​មុខ​ ​និង​ផលិតផល​ ​Secret​ ​Love​ ​ជា​ឱសថ​បង្រួម​ទ្វារមាស​ ​និង​កែ​បញ្ហា​រោគ​ស្រ្តី​ផង​នោះ​ ​មាន​សេចក្តី​រំភើប​ជា​ខ្លាំង​ដោយសារតែ​ក្នុងរយៈពេល​ត្រឹមតែ​ ​2សប្តាហ៍​ ​យើង​អាច​លក់​ផលិតផល​ ​Secret​ ​Lady​ ​Soap​ ​បាន​រហូតដល់​ទៅ​ ​10,000ប្រអប់​ ​រួម​ជាមួយ​ ​Secret​ ​Love​ ​រហូតដល់​ ​30,000ប្រអប់​ក្នុងរយៈពេល​ ​2ខែ​ ​លើស​ពី​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​។​ ​ភាព​ជោគជ័យ​នេះ​កើតឡើង​ដោយសារតែ​មានការ​គាំទ្រ​ពីសំណាក់​បងប្អូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស​។​

    ​លោកស្រី​ ​កែ​ ​ហេង​សីហា​ ​បាន​និយាយ​ថា​៖​ ​«​នាងខ្ញុំ​សូម​ធានា​ថា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​យើងខ្ញុំ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​គិត​ពី​សុខភាព​ប្រជាជន​ ​សុវត្ថិភាព​នៃ​ការប្រើ​ប្រាស់​ផលិតផល​ ​និង​តម្លៃ​សមរម្យ​។​ ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យើង​គិតគូរ​ខ្លាំង​ពី​បញ្ហា​ទាំងអស់​នេះ​ ​ដោយសារ​នាងខ្ញុំ​ជា​ឱសថការិនី​ម្នាក់​ដែល​ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​ ​ក្រមសីលធម៌​គ្រូពេទ្យ​ក្នុង​ការនាំចូល​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ ​ប្រសិទ្ធភាព​ ​និង​សុវត្ថិភាព​ជូន​ប្រជាជន​ ​មិន​ចង់ឱ្យ​បងប្អូន​ចំណាយ​លុយ​ឥតប្រយោជន៍​ ​ឬ​ប្រើប្រាស់​ផលិតផល​ខុស​នោះ​ទេ​»​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​Luxury​ ​Smile​ ​Beauty​ ​Group​ ​ជា​ក្រុមហ៊ុន​ ​ផ្ដល់​សិទ្ធិ​អាជីវកម្ម​ដ៏​ធំ​មួយ​ ​និង​ជា​ក្រុមហ៊ុន​នាំចូល​ផលិត​ផ​លល្បីៗ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅក្នុង​ទីផ្សារ​កម្ពុជា​ ​ហើយក៏​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​ទទួល​ផលិត​រាល់​ផលិតផល​ថែរក្សា​សម្រស់​គ្រប់​ប្រភេទ​ ​និង​ផលិតផល​ប្រើប្រាស់​ទូទៅ​ជាច្រើន​ប្រភេទ​ទៀត​ ​ដែល​មាន​បទ​ពិសោធ​ខ្ពស់​ ​និង​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ពី​អាជីវករ​ ​និង​ពាណិជ្ជករ​កម្ពុជា​ ​និង​ថៃ​ជាច្រើន​ស្ថាប័ន​៕​

  • កីឡាករ​បាល់ទាត់​ ​3រូប​ ​ចំណាយធនធាន​ផ្ទាល់ខ្លួន​ជាង​ ​100លាន​ដុល្លារ​ ​ព្រោះ​ហួសចិត្ត​រឿង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ ​គ្មាន​អ្នក​អើពើ​

    កីឡាករ​បាល់ទាត់​ ​3រូប​ ​ចំណាយធនធាន​ផ្ទាល់ខ្លួន​ជាង​ ​100លាន​ដុល្លារ​ ​ព្រោះ​ហួសចិត្ត​រឿង​ឆេះ​ព្រៃ​អាម៉ាហ្សូន​ ​គ្មាន​អ្នក​អើពើ​

    ​គឺជា​សោកនាដកម្ម​ដ៏​ធំ​មួយ​សម្រាប់​ភពផែន​ដី​ ​មនុស្សលោក​ ​និង​សព្វ​សត្វ​ទាំងឡាយ​ ​ដោយសារតែ​ហេតុការណ៍​នៃ​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​នេះ​ ​ពាន​កើតមាន​រៀងរាល់​ឆ្នាំ​ ​ហើយ​វា​កាន់តែ​រីក​ធំ​ឡើង​ៗ​ពី​ ​1ឆ្នាំទៅ​ ​1ឆ្នាំ​ ​ចំណែក​ឯ​ការ​កាប់ព្រៃ​ឈើ​វិញ​ ​ក៏​មាន​ចំនួន​ច្រើន​ឡើង​ៗ​ដូចគ្នា​ដែរ​។​

    ​ដោយហេតុនេះ​ហើយ​ ​ទើប​កីឡាករ​បាល់​ទា​ត់​ល្បី​ៗ​ចំនួន​ ​3រូប​ ​រួមមាន​ ​Ronaldo​,​ ​Messi​ ​និង​ ​Ozil​ ​បាន​បរិច្ចាគ​លុយ​ផ្ទាល់ខ្លួន​ ​សម្រាប់​យុទ្ធនាការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​នេះ​ ​ដោយ​កីឡាករ​ទាំង​ ​3រូប​នេះ​ ​បាន​រួមគ្នា​ចំណាយ​ថ​រិកា​សរុប​ ​108លាន​ដុល្លា​ ​ដោយ​ក្នុង​នោះ​ ​Ronaldo​ ​ឧបត្ថម្ភ​ ​44លាន​ដុល្លា​ ​Messi​ ​ឧបត្ថម្ភ​ ​44លាន​ដុល្លា​ ​និង​ ​Ozil​ ​ឧបត្ថម្ភ​ ​30លាន​ដុល្លា​៕​


  • សត្វទន្សាយ​ ​នឹង​តំណាង​ឱ្យ​ស៊ី​ហ្គេម2023​ ​នៅ​កម្ពុជា​

    សត្វទន្សាយ​ ​នឹង​តំណាង​ឱ្យ​ស៊ី​ហ្គេម2023​ ​នៅ​កម្ពុជា​

    ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ​SEA​ ​Games​ ​លើក​ទី32​ ​ឆ្នាំ2023​ ​”​CAMSOC​”​ ​បាន​ប្រកាស​ជា​ផ្លូវការ​ជ្រើសរើស​យក​ ​«​សុភាទន្សាយ​»​ ​ដែល​តំណាង​ឱ្យ​ភាព​វាងវៃ​ឆ្លាត​ ​ត្រឹមត្រូវ​ ​យុត្តិធម៌​ ​ជាពិសេស​នៅក្នុង​រឿងព្រេង​ខ្មែរ​។​ ​សុភាទន្សាយ​ ​នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​តុក្កតា​និមិត្តរូប​ ​(​Mascot​»​ ​ប្រចាំ​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ​(​SEA​ ​Games​)​ ​ឆ្នាំ2023​ ​នៅពេល​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ជាលើកដំបូង​របស់​ខ្លួន​។​

    ​ឯកឧត្តម​ ​វ៉ាត់​ ​ចំរើន​ ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទទួលបន្ទុក​នាយ​បេសកកម្ម​ស៊ី​ហ្គេម​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​ ​CAMSOC​ ​សម្រេច​យក​រូប​សត្វទន្សាយ​ធ្វើជា​និមិត្តរូប​ ​”​Mascot​”​ ​SEA​ ​Games​ ​2023​ ​នោះ​ ​គឺ​គោរព​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ដែល​មានប្រសាសន៍​ថា​ ​ធ្វើ​យ៉ាងណា​ឱ្យ​ស៊ី​ហ្គេម2023​ ​នេះ​មាន​យុត្តិធម៌​ ​និង​មាន​កិត្តិយស​ថ្លៃថ្នូរ​។​ ​​សត្វទន្សាយ​នៅក្នុង​អក្សរ​សិល្បិ៍​ខ្មែរ​ ​និង​ក្នុង​រឿងនិទាន​ខ្មែរ​ ​គឺជា​សត្វ​មួយ​ដែល​តំណាងក្នុង​តួអង្គ​យុត្តិធម៌​ ​និង​ជា​តំណាង​ឲ្យ​សភាវ​ល្អ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​កំពុងតែ​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ2023​ ​ដោយ​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​គុណភាព​កីឡា​បាន​យ៉ាង​ល្អ​ ​ដោយ​បាន​ប្តេជ្ញា​ចិត្ត​ថា​ ​ធ្វើ​យ៉ាងណា​ឱ្យ​ស៊ី​ហ្គេម2023​ ​នេះ​ ​មាន​យុត្តិធម៌​ ​និង​មាន​កិត្តិយស​ថ្លៃថ្នូរ​៕​



  • Kubo​ ​ត្រូវ​ ​Real​ ​ដាក់​ឱ្យ​ក្លិប​ ​Mallorca​ ​ខ្ចី​ជើង​ ​ដើម្បី​ឱ្យ​បាន​លេង​យក​បទ​ពិសោធ​នៅ​ ​La​ ​Liga​

    Kubo​ ​ត្រូវ​ ​Real​ ​ដាក់​ឱ្យ​ក្លិប​ ​Mallorca​ ​ខ្ចី​ជើង​ ​ដើម្បី​ឱ្យ​បាន​លេង​យក​បទ​ពិសោធ​នៅ​ ​La​ ​Liga​

    កាលពីដើម​រដូវ​កាល​កន្លងទៅ​ ​Real​ ​Madrid​ ​បាន​ចុះ​កុងត្រា​ទិញ​យក​ខ្សែប្រយុទ្ធ​យុវជន​ជប៉ុន​វ័យ​ ​18ឆ្នាំ​ម្នាក់​ក្នុង​ខែមិថុនា​ពី​ក្លិប​ ​FC​ ​Tokyo​ ​ដោយមាន​គោលបំណង​ចង់ឱ្យ​គេលេង​ក្នុង​ឈុត​ក្រុម​បម្រុង​។​

    ​តែ​នា​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​ដែល​ទើប​ឡើង​មកដល់​លី​ក​កំពូល​អេស្ប៉ាញ​ ​La​ ​Liga​ ​មួយ​នេះ​បាន​ចរចា​សុំ​ខ្ចី​ជើងកី​ឡា​ករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ជប៉ុន​រូប​នោះ​ ​ដោយសារតែ​មានតម្លៃ​សមរម្យ​ ​ហើយ​គុណភាព​ក៏​ល្អ​ស្ទើរតែ​ស្មើនឹង​ខ្សែ​ប្រយុទ្ធ​ខ្លាំង​ៗ​នៅ​អេស្ប៉ាញ​ទៅ​ហើយ​។​

    ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យ​ ​18ឆ្នាំ​របស់​ជប៉ុន​រូប​នោះ​គឺ​ ​Takefusa​ ​Kubo​ ​អាច​នឹង​មាន​សង្ឃឹម​ច្រើន​ក្នុង​ការបាន​បង្ហាញខ្លួន​នៅ​លី​ក​កំពូល​អេស្ប៉ាញ​ ​La​ ​Liga​ ​ក្រោយពេល​ដែល​ក្លិប​ ​Mallorca​ ​ខ្ចី​ជើង​ទៅ​ក្នុង​រដូវ​កាល​ថ្មីនេះ​។​


  • ការ​ប្រមូល​ចំណូល​ពន្ធដារ​រយៈពេល​ ​ ​7ខែ​ ​កើន​ជាង​ ​28​ ​%​

    ការ​ប្រមូល​ចំណូល​ពន្ធដារ​រយៈពេល​ ​ ​7ខែ​ ​កើន​ជាង​ ​28​ ​%​

    ការ​ប្រមូល​ពន្ធដារ​ក្នុងរយៈពេល​ ​7ខែ​ ​ឆ្នាំ2019​ ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​សម្រេច​បាន​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡា​ញរ​បស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​មាន​ចំនួន​ ​6,949.22​ ​ប៊ី​លាន​រៀល​ ​(​ប្រមាណ​ ​1,737.31​ ​លាន​ដុល្លារ​អាមេរិក​)​ ​ស្មើនឹង75.92​%​ ​នៃ​ផែនការ​ប្រចាំឆ្នាំ​។​ ​ពោល​គឺ​ទឹកប្រាក់​ ​1.7ពាន់​លាន​ដុល្លារ​នេះ​ ​កើន​ជាង​ ​28​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។​

    ​របាយការណ៍​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រមូល​ចំណូល​ពន្ធ​ ​ប្រចាំខែ​កក្កដា​ ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បានឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​ ​7ខែ​ ​ចំណូល​ពន្ធអាករ​ដែល​ប្រមូល​បាន​មាន​ចំនួន​ ​1.73ពាន់​លាន​ដុល្លារ​ ​មានការ​កើនឡើង​ចំនួន​ ​1,523.66ប៊ី​លាន​រៀល​ ​(​ប្រមាណ​ជា​ ​380,92​ ​លាន​ដុល្លារ​អាមេរិក​)​ ​ ​ស្មើនឹង28.08​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ ​ដែល​មាន​ ​1.52​ ​ពាន់​លាន​ដុល្លារ​។

    ដោយឡែក​ក្នុង​ខែកក្កដា​ ​ឆ្នាំ2019​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធអាករ​បាន​ចំនួន​ ​212,99លាន​ដុល្លារ​ ​កើនឡើង​ ​23.52​%​ ​បើ​ធៀប​នឹង​ខែកក្កដា​ ​ឆ្នាំ2018​។

    ឯកឧត្តម​ ​គង់​ ​វិបុល​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​បាន​មានប្រសាសន៍​ថា​ ​ចំណូល​ពន្ធដារ​ក្នុង​ឆ្នាំ2019នេះ​ ​នឹងអាច​មាន​កំណើន​ ​2ខ្ទង់​ ​ហើយ​ការ​ប្រមូល​ចំណូល​ពន្ធ​បាន​កើនឡើង​ជាបន្តបន្ទាប់​ ​ពិសេស​បន្ទាប់ពី​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​និង​ការ​ផ្សព្វផ្សាយ​ពី​កាតព្វកិច្ច​បង់ពន្ធ​ដារ​ទៅដល់​អ្នកជាប់ពន្ធ​គ្រប់​ប្រភេទ​។​

    ឯកឧត្តម​ ​គង់​ ​វិបុល​ ​បាន​ថ្លែង​ថា​៖​ ​«​កំណែទម្រង់​ពន្ធដារ​ ​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ ​ពិសេស​កាត់បន្ថយ​អំពើពុករលួយ​តាមរយៈ​ការ​ពង្រឹង​ការអនុវត្ត​លើ​មុខងារ​ស្នូល​ ​និង​មុខងារ​គាំទ្រ​ទាំងនេះ​។​ ​វា​ក៏​ជា​ផែនការ​យុទ្ធ​សាស្រ្ត​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក្នុង​ការរៀបចំ​យុទ្ធ​សាស្រ្ត​កៀរគរ​ចំណូល​ឆ្នាំ2019​-​2023​ ​ផង​ដែរ​»​។​ ​ចំណូល​ពន្ធដារ​ដែល​ប្រមូល​បាន​ ​ភាគច្រើន​បាន​មក​ពី​ពន្ធ​លើ​ប្រាក់ចំណូល​ ​ពន្ធ​លើ​តម្លៃបន្ថែម​ ​ពន្ធ​លើ​អាករ​ពិសេស​ ​និង​ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ជាដើម​។​

    ឯកឧត្តម​ ​អគ្គនាយក​ពន្ធដារ​ ​បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ ​ប្រឹងប្រែង​ ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ​វិន័យ​ការងារ​ ​និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​ ​តែ​ម៉ឺងម៉ាត់​ ​ដោយ​ផ្អែក​ទៅលើ​ផ្នែក​ទិដ្ឋភាព​ច្បាប់​ ​ក្នុង​ការ​ផ្តល់​សេវា​ជូន​ដល់​អ្នកជាប់ពន្ធ​ ​និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។​

    ជាមួយគ្នា​នេះ​ដែរ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ ​និង​ឈាន​ទៅ​សម្រេច​ផែនការ​ឱ្យ​បាន​ជាអតិបរិមា​នោះ​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នឹង​បន្ត​អនុវត្តយ៉ាង​ម៉ឺងម៉ាត់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ ​ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា​៖​ ​បន្ត​ពង្រឹង​ការអនុវត្ត​តាម​ប្រព័ន្ធ​ ​(​E​-​VAT​ ​System​)​ ​បន្ថែម​ទៀត​ ​បន្ត​ជំរុញ​ការ​ផ្តល់​សេវា​ល្អ​ជូន​អ្នកជាប់ពន្ធ​ ​និង​ពន្លឿន​នីតិវិធី​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ចុះបញ្ជី​ពន្ធដារ​។​

    ឯកឧត្តម​ ​គង់​ ​វិបុល​ ​បាន​ថ្លែង​បន្ត​ថា​៖​ ​«​ត្រូវ​បន្ត​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​ ​បន្ត​ជំរុញ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ដាក់​លិខិត​ប្រកាស​ពន្ធ​អន​ឡាញ​ ​(​E​-​Filing​)​ ​បន្ត​ខិតខំ​កែ​លម្អ​ ​និង​ជំរុញ​ការគ្រប់គ្រង​ប្រមូល​បំណុល​ពន្ធ​ ​ជំរុញ​ ​និង​ពន្លឿន​ការរៀបចំ​សេចក្តី​ព្រាង​បទដ្ឋាន​គតិ​យុត្ត​នានា​ ​ជំរុញ​ការ​ផ្សព្វផ្សាយ​ ​និង​ណែនាំ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ ​ពន្លឿន​ ​និង​ជំរុញ​ការ​ផ្តល់​សេវា​បង់ពន្ធ​ប្រថាប់ត្រា​ ​បន្ត​លើកកម្ពស់​ ​និង​បញ្រ្ជាប​វប្បធម៌​បង់ពន្ធ​ ​និង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តី​ពី​សារពើពន្ធ​៕​