Author: អេបិល

  • ក្រុមហ៊ុន LDI ENTERPRISE LTD សហការជាមួយ CASI0 ដើម្បីពង្រីកទីផ្សាររបស់ CASIO ឱ្យកាន់តែធំនៅកម្ពុជា

    ក្រុមហ៊ុន LDI ENTERPRISE LTD សហការជាមួយ CASI0 ដើម្បីពង្រីកទីផ្សាររបស់ CASIO ឱ្យកាន់តែធំនៅកម្ពុជា

    កាលពីថ្ងៃទី24 ខែសីហា ឆ្នាំ2019កន្លងទៅនេះ នៅ​ស​ណ្ឋា​គា​រ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រុមហ៊ុន LDI ENTER PRISE LTD បានរៀបចំនូវពិធីជួបជុំដ៏ធំមួយ សម្រាប់ដៃគូចែកចាយទាំងអស់នៅក្នុង​​ប្រទេ​​ស​ក​ម្ពុជា ដើម្បីបង្កើននូវភាពរីករាយ និងបង្ហាញនូវគម្រោងកាន់តែធំនៅក្នុងការនាំមុខ សម្រាប់នាឡិកាម៉ាក CASIO លើទីផ្សារកម្ពុជា។

    ព្រឹត្តការណ៍ដ៏ធំនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី លី គាវ អគ្គនាយិកា ក្រុមហ៊ុន LDI ENTERPRISE LTD និងលោកស្រី គួច ណាវី នាយកប្រតិបត្តិ នៃក្រុមហ៊ុន LDI ENTERPRISE LTD, លោក Atsushi Yamaoka និងអ្នកនាង Asami Sagara អ្នកតំណាងមកពីប្រទេសជប៉ុន នៃនាឡិកាម៉ាក CASIO។ ហើយនៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន LDI ENTERPRISE LTD ក៏បានធ្វើការណែនាំ និងប្រកាសជាផ្លូវការនូវអគ្គរាជទូតសុច្ឆន្ទៈ ចំនួន2រូបបន្ថែមទៀត គឺ លោក ធារី ចន្ថាប៊ីន តំណាងឱ្យផលិតផលនាឡិកាម៉ាក G-SHOCK CASIO ផ្នែកកីឡា និងកញ្ញា នីគី នីគី តំណាងឱ្យ ផលិតផលនាឡិកាម៉ាក BABY-G ដែលស្ថិតនៅក្រោមម៉ាកសញ្ញានាឡិកា CASIO របស់ជប៉ុន។

    តាមការបញ្ជាក់របស់ក្រុមហ៊ុន LDI ENTERPRISE LTD បានឱ្យដឹងថា គោលបំណងនៃការរៀបចំនូវសន្និសីទសារព័ត៌មាន ស្តីពីអ្នកលក់នាឡិកា CASIO នេះឡើង គឺដើម្បីបង្ហាញពីភាពជោគជ័យ និងគម្រោងថ្មីៗបន្ថែមទៀត ស្របពេលដែលផលិតផលរបស់ក្រុមហ៊ុននាឡិកាដ៏ល្បីរបស់ជប៉ុននេះទទួលបាននូវការគាំទ្រពីអតិថិជនកម្ពុជាជាខ្លាំង ដោយក្នុងនោះ ក្រុមហ៊ុន LDI ENTERPRISE LTD ក៏មានគម្រោងកាន់តែធំ ក្នុងការពង្រីកទីផ្សារក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការ និងភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នផងដែរ។

    លោកស្រី គួច ណាវី នាយកប្រតិបត្តិ មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន បានមានប្រសាសន៍ថា បច្ចុប្បន្ន CASIO កំពុងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយស្របពេលកំណើនសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន ហើយប្រជាពលរដ្ឋក៏មានជីវភាពសមរម្យ រីករាយជាមួយនឹងការរស់នៅប្រកបដោយភាពទាន់សម័យ។ លោកស្រី បានរំពឹងថា នៅថ្ងៃអនាគត CASIO នឹងមានការប្រើប្រាស់កាន់តែច្រើន ជាមួយការជឿជាក់លើគុណភាព និងតម្លៃរបស់នាឡិកាដ៏ទំនើបរបស់ជប៉ុនមួយនេះ។ លើសពីនេះទៅទៀត លោកស្រី គួច ណាវី ក៏បានបន្ថែមដែរថា ក្រុមហ៊ុន LDI Enterprise LTD មានគម្រោងពង្រីកសាខាចំនួន5កន្លែងបន្ថែមទៀត ស្ថិតនៅទីតាំង ដូចជា THE BRIDGE, OLYMPIA MALL, FURI SIHAKNUVILLE, EXCHANGE SQUARE និងនៅ Sa CHIPMONG NORO MALLផងដែរ។

    លោក Atsushi Yamaoka ដែលជាអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន CASIO បានលើកឡើងថា  បន្ទាប់ពីចាប់ដៃគូ សហការជាមួយក្រុមហ៊ុនកម្ពុជាខាងលើ បានជំរុញឱ្យ CASIO កាន់តែល្បី ហើយអ្វីដែលគួរឱ្យកត់សម្គាល់ គឺនាឡិកាទំនើបម៉ាកល្បី G-SHOCK ដែលមានការពេញនិយមខ្លាំង គិតត្រឹមឆ្នាំ2019 លក់បានជាង100លានគ្រឿងឯណោះ។ នៅក្នុងពេលឆាប់ៗខាងមុខ G-SHOCK នឹងមានបង្ហាញនូវវត្តមានផលិតផលថ្មីៗបន្ថែមទៀត ដែលកាន់តែអស្ចារ្យ ជាមួយនឹងមុខងារផ្សេងៗកាន់តែច្រើន ពិសេសសម្រាប់អ្នកនិយមប្រើប្រាស់ក្នុងការកំណត់ពេលវេលា ដូចជា អ្នកលេងកីឡាជាដើម។ លោករំពឹងថា ដោយសារការរស់នៅប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រផលិតផលរបស់ខ្លួនកាន់តែច្រើនបន្ថែមទៀត៕

  • Huawei​ ​បញ្ចេញ​បន្ទះ​ឈី​បថ្មី​ ​ឈ្មោះ​ ​Asend​ ​910​ ​ដែល​លឿន​ជាងគេ​បំផុត​លើ​លោក​

    Huawei​ ​បញ្ចេញ​បន្ទះ​ឈី​បថ្មី​ ​ឈ្មោះ​ ​Asend​ ​910​ ​ដែល​លឿន​ជាងគេ​បំផុត​លើ​លោក​

    ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​ ​Huawei​ ​នា​ថ្ងៃសុក្រ​នេះ​ ​បាន​បើក​សន្និសីទ​មួយ​នៅ​ទីក្រុង​ ​Shenzhen​ ​ប្រទេស​ចិន​ ​ដើម្បី​បង្ហាញ​ពី​ផលិតផល​ទំនើប​ ​និង​ថ្មី​ៗ​បំផុត​របស់​ខ្លួន​។​ ​អំឡុង​ព្រឹត្តិ​ការណ៍​នេះ​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​បង្ហាញ​វត្តមាន​បន្ទះ​ឈីប​ ​AI​ ​ដែល​លឿន​បំផុត​ដាច់គេ​នៅ​លើ​លោក​ហៅថា​ ​Ascend​ ​910​ ​ព្រមទាំង​ប្រព័ន្ធ​ ​Framework​ ​AI​ ​ជំនាន់​ចុងក្រោយ​ហៅថា​ ​MindSpore​។​ ​

    ​ក្នុង​ខែ​នេះ​ដែរ​ ​ក្រុមហ៊ុន​ ​Huawei​ ​ក៏បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​(​Operationg​ ​System​ ​ឬ​ ​OS​)​ ​ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ឡើង​ដោយ​ផ្ទាល់ដៃ​ផង​ដែរ​ ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ផលិតផល​បច្ចេកវិទ្យា​ជាច្រើន​។​ ​
    ​គួរ​ជម្រាប​ថា​ ​ទោះ​កំពុង​ស្ថិត​ក្រោម​ការ​រង​សម្ពាធ​គាបសង្កត់​ខ្លាំង​ ​ពី​សហរដ្ឋអាមេរិក​ ​ដែល​អ្ន​ក​ណាៗ​ក៏​ទទួលស្គាល់​ថា​ ​ជា​ប្រទេស​ធ្លាប់តែ​នាំមុខ​គេ​ខាង​ផ្នែក​បច្ចេកវិទ្យា​ក៏ដោយ​ ​ក៏​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ​Huawei​ ​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​ ​នឹង​បន្ត​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​កាន់តែ​ប្រសើរ​ ​និង​រិះរក​គំនិត​បង្កើត​ថ្មី​ៗ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពិភពលោក​ជា​រួម​។​ ​Huawei​ ​បាន​សន្យា​ធ្វើការ​បើកចំហ​ឱ្យ​ខ្លាំង​ជាង​មុន​ផង​ដែរ​៕​ ​

  • ជនខិលខូច​មួយចំនួន​បាន​ប្រើ​ប្រព័ន្ធ​រក្សាសិទ្ធិ​ ​YouTube​ ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ ​Youtuber​ ​

    ជនខិលខូច​មួយចំនួន​បាន​ប្រើ​ប្រព័ន្ធ​រក្សាសិទ្ធិ​ ​YouTube​ ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ ​Youtuber​ ​

    ​Youtuber​ ​ម្នាក់​(​អ្នកបង្កើត​វីដេអូ​សម្រាប់​យូ​ធូប​)​បាន​ដា​ក់​បណ្តឹង​ទៅ​ក្រុមហ៊ុន​យូ​ធូប​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចោទប្រកាន់​អ្នកប្រើ​ប្រាស់​ម្នាក់​ ​គឺ​ ​លោក​ ​គ្រី​ស្តូ​ហ្វឺ​រ​ ​ប្រេ​ឌី​ ​(​Christopher​ ​Brady​)​ ​មក​ពី​ក្រុង​អូ​ម៉ា​ហា​ ​រដ្ឋ​នេ​ប្រា​ស្កា​ ​ថា​បាន​រំលោភបំពាន​ប្រព័ន្ធ​រាយការណ៍​ទាក់ទង​នឹង​ការ​ ​“​រំលោភច្បាប់​រក្សាសិទ្ធិ​”​ ​ដើម្បី​ជំរិត​ទារប្រាក់​ពី​អ្នកបង្កើត​វីដេអូ​ទៅវិញ​។​ ​

    ​លោក​ ​គ្រី​ស្តូ​ហ្វឺ​រ​ ​បាន​ដាក់​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​រក្សាសិទ្ធិ​សហស្សវត្សរ៍​ឌីជីថល​រាប់​សិប​ច្បាប់​ ​ដែល​បាន​អះអាង​ដោយ​មិន​ពិត​ថា​ ​វីដេអូ​ដែល​បាន​បង្ហោះ​ដោយ​អ្នកប្រើ​ប្រាស់​ផ្សេងទៀត​បាន​រំលោភបំពាន​ច្បាប់​រក្សាសិទ្ធិ​របស់​គាត់​ ​បន្ទាប់មក​គាត់​ក៏​ផ្ញើ​សារ​ដើម្បី​ជំរិត​ទារប្រាក់​ពី​អ្នកប្រើ​ប្រាស់​ទាំងនោះ​។​ ​យោងទៅតាម​ ​Ars​ ​Technica​ ​លោ​ក​គ្រី​ស្តូ​ហ្វឺ​រ​ ​បាន​ធ្វើការ​អះអាង​មិន​ពិត​ប្រឆាំង​នឹង​ ​Minecraft​ ​Streamers​ ​ល្បី​ៗ​ ​ចំនួន​ ​3​។​ ​

    ​បន្ទាប់មក​គាត់​បាន​ទាមទារ​ឱ្យ​ពួកគេ​បង់ប្រាក់​ពី​ ​150ដុល្លារ​ទៅ​ ​300ដុល្លារ​តាមរយៈ​ ​PayPal​ ​ឬពី​ ​75ទៅ​ ​200ដុល្លារ​ជា​ ​Bitcoin​ ​ប្រសិនបើ​ពួកគេ​បដិសេធ​ ​គាត់​បាន​គំរាម​ធ្វើការ​ទាមទារ​រក្សាសិទ្ធិ​ទី3​ ​ដែល​អាច​ធ្វើ​ឱ្យ​គណនី​របស់​ជនរងគ្រោះ​ត្រូវ​បាន​បញ្ឈប់​។​ ​

    ​យូ​ធូប​ ​(​YouTube​)​ ​បាន​ប្រឈម​នឹង​ការរំលោភ​សិទ្ធិ​អ្នកនិពន្ធ​ ​ហើយ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដែល​ប្រព័ន្ធ​ទាមទារ​សិទ្ធិ​អ្នកនិពន្ធ​របស់​ខ្លួន​ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ជំរិត​ទារប្រាក់​។​ ​

    ​ករណី​ប្ដឹង​លោ​ក​គ្រី​ស្តូ​ហ្វឺ​រនេះ​ ​ជា​ការ​ផ្ញើ​សារ​ទៅ​ជនខិលខូច​ផ្សេងទៀត​ថា​ ​ការ​ជំរិត​ទារប្រាក់​ជា​អំពើខុស​ច្បាប់​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​៕​

  • ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​ ​ជួយ​ឱ្យ​ ​Samsung​ ​ឡើង​ចំណាត់ថ្នាក់​លក់ដាច់​ខ្ពស់​ជាងគេ​នៅ​អឺរ៉ុប​

    ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​ ​ជួយ​ឱ្យ​ ​Samsung​ ​ឡើង​ចំណាត់ថ្នាក់​លក់ដាច់​ខ្ពស់​ជាងគេ​នៅ​អឺរ៉ុប​

    ​យោង​តាម​របាយការណ៍​ថ្មី​ពី​ ​Canalys​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ស្ថានភាព​ទីផ្សារ​ស្មា​ត​ហ្វូ​ននៅ​លើ​ទីផ្សារ​អឺរ៉ុប​ប្រចាំត្រីមាស​ទី2​ ​ឆ្នាំ2019​ ​ដែលគេ​បាន​មើលឃើញ​ថា​ ​Samsung​ ​បាន​កើន​ចំនួន​លក់​ច្រើនឡើង​ ​តាមរយៈ​ការ​បញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​ ​ដែល​មានតម្លៃ​ធូរ​ថ្លៃ​។​

    ​ស្មា​ត​ហ្វូ​នដែ​លលក់​ដាច់​ជាងគេ​ទាំង5​ ​ស៊េរី​នៅ​អឺរ៉ុប​ ​គឺ​មាន​ម៉ូដែល​ ​Galaxy​ ​A50​ ​លក់​បាន​ ​3.2លាន​គ្រឿង​ ​ម៉ូដែល​ ​A40​ ​លក់​បាន​ ​2.2លាន​គ្រឿង​ ​ម៉ូដែល​ ​Redmi​ ​Note​ ​7​ ​លក់​បាន​ ​2លាន​គ្រឿង​ ​ម៉ូដែល​ ​Galaxy​ ​A20e​ ​លក់​បាន​ ​1.9លាន​គ្រឿង​ ​និង​ ​iPhone​ ​XR​ ​លក់​បាន​ ​1.8លាន​គ្រឿង​។​

    ​Samsung​ ​ក្ដោបក្ដាប់​ទីផ្សារ​ធំជាង​គេ​ ​ដោយ​លក់​ស្មា​ត​ហ្វូ​នបាន​ ​18.3លាន​គ្រឿង​ ​កាន់កាប់​ទីផ្សារ​ ​40.6​%​ ​ដែល​កើនឡើង​ ​20​%​ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​កាល​ឆ្នាំមុន​។​ ​Huawei​ ​ឈរ​លើ​លេខ2​ ​ជាមួយ​ចំនួន​លក់​ ​8.5លាន​គ្រឿង​ ​ក្ដោបក្ដាប់​ទីផ្សារ​ ​18.8​%​ ​ថយ​ចុះ​ ​16​%​។​ ​លេខ3​ ​បាន​លើ​ ​Apple​ ​មាន​ទីផ្សារ​ ​14.1​%​ ​លក់​បាន​ ​6.4លាន​គ្រឿង​ ​ថយ​ចុះ​ ​17​%​។​

    ​Xiaomi​ ​ម៉ាក​ទូរស័ព្ទ​ចិន​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ ​មាន​កំណើន​ខ្លាំង​នៅ​ត្រីមាស​ទី​ ​2​ ​ឆ្នាំ2019​ ​ដែល​កើន​ចំនួន​លក់​ ​48​%​ ​ខណៈ​ដែល​ម៉ាក​ទូរស័ព្ទ​ ​Nokia​ ​ធ្លាក់ចុះ​ចំនួន​លក់​ ​18​%​។​ ​គិតជា​រួម​ទីផ្សារ​ស្មា​ត​ហ្វូ​ននៅ​អឺរ៉ុប​ ​មិន​មានការ​ប្រែប្រួល​ខ្លាំង​ឡើយ​ ​បើ​ធៀប​នឹង​ឆ្នាំមុន​៕​





  • Facebook​ ​ធ្លាប់​ប្រើ​វិធីសាស្ត្រ​លួច​ស្តាប់​ ​និង​យក​សំឡេង​អ្នកប្រើ​ប្រាស់​ឱ្យ​អ្នកដទៃ​ស្តាប់​

    Facebook​ ​ធ្លាប់​ប្រើ​វិធីសាស្ត្រ​លួច​ស្តាប់​ ​និង​យក​សំឡេង​អ្នកប្រើ​ប្រាស់​ឱ្យ​អ្នកដទៃ​ស្តាប់​

    ថ្មី​ៗ​នេះ​ ​Facebook​ ​បាន​សារភាព​ថា​ ​ខ្លួន​ពិតជា​ធ្លាប់​បាន​លួចស្ដាប់​ការសន្ទនា​របស់​អ្នកប្រើ​ប្រាស់​ទាំង​ ​call​ ​និង​ ​voice​ ​message​ ​ពិតប្រាកដ​មែន​ ​តែ​ ​គឺ​ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ ​AI​ ​របស់​ខ្លួន​តែប៉ុណ្ណោះ​។​

    ​Bloomberg​ ​បាន​បង្ហើប​ថា​ ​Facebook​ ​បាន​ជះ​លុយ​ឱ្យ​អ្នក​សហការ​របស់​ខ្លួន​ ​ដែល​ពុំ​មាន​អ្នកដឹង​ថា​ជា​អ្នកណា​នោះ​មក​បកប្រែ​ពី​សំឡេង​ទៅជា​តួអក្សរ​។​ ​Facebook​ ​បាន​សារ​ភាព​ត្រង់​ៗ​ថា​ ​ខ្លួន​ពិតជា​ធ្លាប់​លួច​ស្តាប់​សំឡេង​របស់​អ្នកប្រើ​ប្រាស់​ពិតមែន​ ​ប៉ុន្តែ​នៅពេល​នេះ​ខ្លួន​បាន​បញ្ឈប់​សកម្មភាព​នេះ​ហើយ​។​

    ​Facebook​ ​បាន​បន្ត​ថា​ ​ការបកប្រែ​សំឡេង​នេះ​ ​គឺ​ចង់​ធើ្វ​តេស្ដ​ថា​ ​តើ​ ​AI​ ​របស់​ខ្លួន​អាចប​ក​ប្រែ​ពី​សំឡេង​មក​ជា​តួអក្សរ​បាន​ត្រឹមត្រូវ​ ​ឬ​អត់​?​ ​និង​ធ្វើការ​កែ​លម្អ​ទៅលើ​មុខងារ​ ​Voice​-​to​-​text​ ​របស់​ខ្លួន​ ​ដែល​មុខងារ​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​បញ្ជា​ ​Messenger​ ​ឱ្យ​សរសេរជា​អក្សរ​ ​តាមរយៈ​សំឡេង​ដែល​បាន​និយាយ​នោះ​បាន​។​

    ​មិនមែន​មានតែ​ ​Facebook​ ​តែមួយ​ទេ​ ​ក្រុមហ៊ុន​ផ្សេងទៀត​ ​ដូចជា​ ​Apple​,​ ​Amazon​,​ ​និង​ ​Google​ ​ក៏​ធ្លាប់​ប្រើ​វិធីសាស្ត្រ​លួច​ស្តាប់​ ​ឬ​ថត​យក​សំឡេង​អ្នកប្រើ​ប្រាស់​ទៅ​ឱ្យ​អ្នកដទៃ​ស្តាប់​ ​ដើម្បី​ស្វែងរក​វិធី​ពង្រឹង​ ​AI​ ​របស់​ខ្លួន​ដូចគ្នា​ដែរ​។​ ​នៅ​ខែមេសា​ឆ្នាំនេះ​ ​Amazon​ ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ត្រូវ​បាន​រក​ឃើញថា​ ​បាន​ជួល​បុគ្គលិក​រាប់ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​លួច​ស្តាប់​ការសន្ទនា​របស់​អ្នកប្រើ​ប្រាស់​ទូទៅ​តាម​ ​Alexa​ ​speaker​ ​របស់​ខ្លួន​។​ ​បន្ទាប់មក​ក្រុមហ៊ុន​ ​Apple​ ​និង​ ​Google​ ​ក៏​ត្រូវ​គេ​ចាប់បាន​ថា​ ​បាន​ធ្វើ​ដូចគ្នា​នេះ​ដែរ​។​

    ​លោក​ ​Mark​ ​Zuckerberg​ ​បាន​បដិសេធ​ចោល​នូវ​រាល់​ការសង្ស័យ​ដែល​ថា​ ​ខ្លួន​លួច​ស្តាប់​សំឡេង​ទាំងនេះ​ ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​៕​



  • របួស​ ​Cavani​ ​និង​ ​Mbappé​ ​តម្រូវ​ឱ្យ​អ្នក​ទាំង2​ ​សម្រាក​ជិត​ ​1ខែ​

    របួស​ ​Cavani​ ​និង​ ​Mbappé​ ​តម្រូវ​ឱ្យ​អ្នក​ទាំង2​ ​សម្រាក​ជិត​ ​1ខែ​

    ​កាលពី​ម្សិលមិញ​នេះ​ ​PSG​ ​បាន​យកឈ្នះ​ក្លិប​ ​Toulouse​ ​ក្នុង​លទ្ធផល​ ​4​-​0​ ​ក្នុង​ការប្រកួត​សប្ដាហ៍​ទី2​ ​នៃ​ ​Ligue​ ​1​ ​ក្រោយពី​ចាញ់​ ​Rennes​ ​2​-​1​ ​កាលពី​ការប្រកួត​បើកឆាក​លី​ក​កំពូល​បារាំង​។​

    ​ទោះបីជា​ឈ្នះ​ ​4ទល់នឹង0​ ​ក្តី​ ​ក៏ប៉ុន្តែ​ក្រោយ​បញ្ចប់​ការប្រកួត​នេះ​ ​គ្រូបង្វឹក​ក្លិប​យក្ស​បារាំង​ខាងលើ​នេះ​ ​មានការ​ពិបាកចិត្ត​យ៉ាង​ខ្លាំង​ ​ដោយសារតែ​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ដល់ទៅ​ ​2រូប​នឹង​ត្រូវ​អវត្តមាន​នៅក្នុង​ការប្រកួត​បន្ត​ទៀត​ ​ដែល​ក្នុង​នោះ​ ​Cavani​ ​បាន​រង​របួស​សាច់ដុំ​ភ្លៅ​ ​និង​ត្រូវ​អវត្តមាន​រយៈពេល​ ​៣សប្ដាហ៍​។​ ​ចំណែក​ឯ​ ​Mbappe​ ​បាន​រង​របួស​ភ្លៅ​ ​ដែល​នឹង​ត្រូវ​អវត្តមាន​រយៈពេល​ ​1ខែពេញ​៕​


  • ចុំយក្ស?!! ក្រុមជម្រើសជាតិហុងកុង មានកីឡាករបរទេសច្រើនដល់ម្លឹងផង??!! 

    ចុំយក្ស?!! ក្រុមជម្រើសជាតិហុងកុង មានកីឡាករបរទេសច្រើនដល់ម្លឹងផង??!! 

    ការប្រកួតវគ្គជម្រុះជុំទី2  World Cup 2022 នឹងប្រារព្ធធ្វើឡើងនៅលើទឹកដីកម្ពុជា ដែលម្ចាស់ផ្ទះកម្ពុជា ត្រូវជួបជាមួយនឹងក្រុមភ្ញៀវហុងកុង នៅលើទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិនៃទីក្រុងភ្នំពេញនាថ្ងៃទី5 ខែកញ្ញា ឆ្នាំ2019 ខាងមុខនេះ។

    នៅមានរឿងរ៉ាវក្រៅពីនេះទៀតច្រើន ជាពិសេស គឺក្នុងក្រុមជម្រើសកោះហុងកុងនេះ​ មានកីឡាករបរទេសចូលសញ្ជាតិហុងកុង និងកូនកាត់ហុងកុង ចំនួនដល់ទៅ 7នាក់ឯណោះ ដែលរួមមានសញ្ជាតិដើមដូចជា នីហ្សេរីយ៉ា 2នាក់ អង់គ្លេស 2នាក់ ប្រេស៊ីល 2នាក់ និងអេស៉្បាញ 1នាក់ និងមានកត្តាពិសេស1 ដែលធ្វើឱ្យក្រុមមួយនេះមានកីឡាករកូនកាត់ច្រើននោះគឺ៖

    កត្តាដែលធ្វើឱ្យក្រុមមួយនេះសម្បូរទៅដោយជនបរទេស គឺដោយសារតែច្បាប់សញ្ជាតិរបស់ហុងកុង មានភាពងាយស្រួល ដោយគ្រាន់តែបានរស់នៅលើទឹកដីកោះហុងកុងច្រើនជាង ឬយូរជាង 7ឆ្នាំឡើងទៅ នឹងទទួលបានសញ្ជាតិហុងកុង ដោយស្វ័យប្រវត្តិ (អ៊ឺម៍…ពិតជាស្រួលផស់គេមែន)៕


  • ក្រុម​ជម្រើស​កោះ​ហុងកុង​ថា​ ​ខ្លួន​មិន​ខ្វល់​ពី​ការ​បណ្តុះ​យុវជន​អ្វី​ឡើយ​ ​សំខាន់​ចង់បាន​តែ​ជ័យជម្នះ​ ​1មុខ​គត់​

    ក្រុម​ជម្រើស​កោះ​ហុងកុង​ថា​ ​ខ្លួន​មិន​ខ្វល់​ពី​ការ​បណ្តុះ​យុវជន​អ្វី​ឡើយ​ ​សំខាន់​ចង់បាន​តែ​ជ័យជម្នះ​ ​1មុខ​គត់​

    ​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​Qatar​ ​2022​ ​ក្នុង​ជុំ​ទី២នេះ​ ​កម្ពុជា​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​ជាមួយនឹង​ក្រុម​ជម្រើស​កោះ​ហុងកុង​ ​អ៊ីរ៉ាក់​ ​កាតារ​ ​និង​អ៊ីរ៉ង់​។​

    ​លោក​ ​Mixu​ ​Paatelainen​ ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​កោះ​ហុងកុង​ ​បាន​ចាត់ទុក​ពូល​ ​C​ ​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​2022​ ​ដែល​រួមមាន​ ​ហុងកុង​ ​អ៊ីរ៉ង់​ ​អ៊ីរ៉ាក់​ ​បារ៉ែន​ ​និង​កម្ពុជា​ថា​ ​ជា​ពូល​ដ៏​លំបាក​មួយ​។​

    ​លោក​បាន​រៀបរាប់​បន្ត​ថា​ ​ក្រុម​ហុងកុង​មិន​គិត​ពី​ការ​ផ្តល់​បទ​ពិសោធ​ដល់​កីឡាករ​វ័យក្មេង​ ​ឬ​យ៉ាងណា​ឡើយ​ ​គោលដៅ​ចម្បង​របស់​ហុងកុង​ពេលនេះ​ ​គឺ​ជ័យជម្នះ​!​ ​ដូច្នេះ​កីឡាករ​ដែល​នឹង​លេង​ក្នុង​ការប្រកួត​ទាំងនេះ​ ​គឺជា​កីឡាករ​ដែល​ខ្លាំង​ ​និង​មាន​បទ​ពិសោធ​ច្រើន​៕​

  • យុវជន​ ​អ៊ូង​ ​លី​ហេង​ ​បំបែក​កំណត់ត្រា​ថ្នាក់​ជាតិ​ ​ក្នុង​ការប្រកួត​ហែលទឹក​ជើងឯក​យុវជន​ពិភពលោក​

    យុវជន​ ​អ៊ូង​ ​លី​ហេង​ ​បំបែក​កំណត់ត្រា​ថ្នាក់​ជាតិ​ ​ក្នុង​ការប្រកួត​ហែលទឹក​ជើងឯក​យុវជន​ពិភពលោក​

    ​កីឡាករ​ហែលទឹក​កម្ពុជា​ ​អ៊ូង​ ​លី​ហេង​ ​បាន​បំបែក​កំណត់ត្រា​ខ្លួនឯង​ ​និង​កំណត់ត្រា​ចាស់​ថ្នាក់​ជាតិ​របស់​កីឡាករ​ហែលទឹក​កម្ពុជា​ដោយ​បាន​ប្រើ​ថិរវេលា​ថ្មី​គឺ​ ​1​:​09.08​ ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​ពិភពលោក​លើក​ទី7​ ​“​FINA​ ​World​ ​Junior​ ​Swimming​ ​Championships​ ​2019​”​ ​នៅ​ទីក្រុង​ ​Budapest​ ​ប្រទេស​ហុងគ្រី​។​

    ​លោក​ ​ហែម​ ​លំ​ផា​ត​ ​ជា​គ្រូបង្វឹក​បាន​រាយការណ៍​ឱ្យ​ដឹងពី​ប្រទេស​ហុងគ្រី​មក​ថា​ ​កីឡាករ​ហែលទឹក​កម្ពុជា​ ​អ៊ូង​ ​លី​ហេង​ ​បាន​បំបែក​កំណត់ត្រា​របស់​ខ្លួនឯង​នៅក្នុង​ការប្រកួត​លើ​វិញ្ញាសា​ហែលកង្កែប​ ​100ម៉ែត្រ​ ​ដោយ​បង្កើត​បាន​កំណត់ត្រា​ថ្មី​ ​គឺ​ ​1នាទី​ ​09.08វិនាទី​ ​ព្រមទាំង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ1​ ​ក្នុង​ស៊េរី​ទៀតផង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សហព័ន្ធ​ខ្មែរ​ហែលទឹក​បាន​បញ្ជូន​គ្រូបង្វឹក​ ​និងកីឡា​ករ​-​កីឡាការិនី​ហែលទឹក​ថ្នាល​ចំនួន​ ​4នាក់​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​យុវជន​ពិភពលោក​ ​លើក​ទី7​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​ ​Budapest​ ​ប្រទេស​ហុងគ្រី​ ​ចាប់ពី​ថ្ងៃទី22​ ​ដល់​ ​26​ ​ខែសីហា​ ​ឆ្នាំ2019កន្លងទៅ​ ​ដោយ​ការ​ទៅ​ចូលរួម​ប្រកួត​នេះ​ ​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក​ ​ហែម​ ​លំផាត់​ ​និងកីឡា​ករ​ចំនួន​ ​4រូប​ ​រួមមាន​កីឡាករ​ ​អ៊ូង​ ​លី​ហេង​ ​កីឡាករ​ ​ម៉ន​ ​ត្រ​ស​ ​កីឡាករ​ ​ផាន​ ​សុវណ្ណ​អ​រុន​ ​និងកីឡា​ការិនី​ ​វ័ច​ ​ហ្សង់​ឆាយ​៕​


  • គួរ​ឱ្យ​សោក​ស្តាយ​.​.​.​កម្ពុជា​របូត​មេដាយមាស​ ​ក្រោយ​ចាញ់​សិង្ហបុរី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សី​ប៉ាក់​តា​ក្រ​ ​ជើងឯក​ពិភពលោក​

    គួរ​ឱ្យ​សោក​ស្តាយ​.​.​.​កម្ពុជា​របូត​មេដាយមាស​ ​ក្រោយ​ចាញ់​សិង្ហបុរី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សី​ប៉ាក់​តា​ក្រ​ ​ជើងឯក​ពិភពលោក​

    ​នៅ​រសៀល​ថ្ងៃទី27​ ​ខែសីហា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​ក្រុម​សីដក់​(​សី​ប៉ាក់​តា​ក្រ​)​ជម្រើសជាតិ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ប្រាក់​ ​1គ្រឿង​នៅក្នុង​ការប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើងឯក​ពិភពលោក​ ​លើក​ទី34​ ​ឆ្នាំ2019​ ​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃ​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​

    ​មេដាយមាស​សម្រាប់​កម្ពុជា​ ​1គ្រឿង​នេះ​ ​រកបាន​ពី​ក្នុង​ការប្រកួត​ប្រភេទ​វិញ្ញាសា​ ​បុរស​ ​2នាក់​ទល់នឹង2នាក់​ ​ដោយ​កម្ពុជា​បាន​ឈ្នះ២ប្រកួត​ក្នុង​ពូល​ ​និង​ឈរ​នៅ​កំពូល​តារាង​ ​មុន​ពេល​ទម្លាក់​ក្រុម​ខ្លាំង​ពូល​ផ្សេង​នៅ​វគ្គ​ពាក់​ក​ណ្តាល់​ផ្តាច់ព្រ័ត្រ​ ​តែ​គួរ​ឱ្យ​សោក​ស្តាយ​ណាស់​ ​កម្ពុជា​បាន​ចាញ់​ក្រុម​សិង្ហបុរី​ ​និង​ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់​តែប៉ុណ្ណោះ​។​

    ​ប្រភេទ​កីឡា​សីដក់​ ​ឬសី​ប៉ាក់​តា​ក្រ​ ​នេះ​ ​គឺជា​កីឡា​ដ៏​សក្ដានុពល​របស់​កម្ពុជា​មួយ​ដែរ​ ​ដោយ​កាលពី​ឆ្នាំ​កន្លងទៅ​ ​កម្ពុជា​ក៏​ទទួល​បាន​មេដាយមាស​ពី​ការប្រកួត​ព្រឹត្តិ​ការណ៍​ពិភពលោក​នេះ​ដែរ​៕​