រថយន្តអគ្គិសនីនៅប្រទេសថៃ នឹងមានប្រព័ន្ធបង់ប្រាក់ Smart-card រាល់ពេលប្រតិបត្តិការសាកភ្លើង

សមាគម​យានយន្ត​អគ្គិសនី​ប្រចាំ​ប្រទេស​ថៃ គ្រោង​នឹង​ដំណើរការ​ប្រព័ន្ធ​បង់ប្រាក់ Smart-card រាល់ពេល​ប្រតិបត្តិការ​សាក​ភ្លើង​រថយន្ត នៅតាម​ស្ថានីយនីមួយៗទូទាំង​ទីក្រុង​បាងកក នៅ​ដើមឆ្នាំ2021 ខាងមុខនេះ។ សមាគម​ដដែល​ខាងលើ ក៏​កំពុង​ពិចារណា​ជ្រើស​យក​ប្រព័ន្ធ​បង់ប្រាក់​ទំនើប 1ទៀត គឺ​តាមរយៈ Radio Frequency Identification ឬ RFID credit cards ឬ​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​ថ្មី​មួយ។ ប្រសិនបើ​ប្រព័ន្ធ​ដំណើរការ​នេះ បាន​ជោគជ័យ នោះ​សមាគម នឹង​បន្ថែមចំនួន​ស្ថានីយ​សាក​ភ្លើង​ឱ្យ​កាន់តែច្រើន​ទីតាំង​ទៀត នោ​ទូទាំងប្រទេស។

បច្ចុប្បន្ន​ប្រទេស​ថៃ កំពុងដំណើរការ​ស្ថានីយ​សាក​ភ្លើង ដែល​ប្រើប្រាស់​វិធីសាស្ត្រ​បង់ប្រាក់ផ្សេងៗពីគ្នា (អាស្រ័យ​លើ​ក្រុមហ៊ុន​នី​មួ​យ័) មិនទាន់​រក​វិធី​បង់ប្រាក់​រួមគ្នា​មួយ​បាន​នៅឡើយ។ ស្ថានីយ​សាក​ភ្លើង​របស់ ថៃ បច្ចុប្បន្ន​មាន 570ទីតាំងធំៗទូទាំងប្រទេស និង​មាន​ទីតាំងតូចៗ សរុប 1,800កន្លែង។

កាលពី​ឆ្នាំ2019 កន្លងទៅ មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​តែ 1,572នាក់​ប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​នេះ បាន​កើន​ឡើងដល់ 3,076 នៅ​ឆមាស2  ឆ្នាំ2020 និង​គេ​រំពឹងថា នឹង​កើន​ឡើងដល់ 5,000នាក់​នៅ​ដំណាច់ឆ្នាំ៕

Advertisement