កំពូលរាជនីសម្រស់ ហ្វាន ពីងពីង ( Fan Bingbing ) បង្ហាញខ្លូនជាលើកដំបូង បន្ទាប់ពីបាត់ខ្លួនយ៉ាងសម្ងាត់ខណៈផ្ទុះរឿងអាស្រូវ

តាមរយៈសារព័ត៌មាន Kenh 14 ទើបចេញផ្សាយនៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2018 នេះ បានឱ្យដឹងថា ខណៈនេះ កំពូលតារាសម្ដែងស្រីចិន នាង ហ្វាន ពីងពីង ( Fan Bingbing ) ត្រូវបានសារព័ត៌មានចិន បង្ហាញរូបភាពជាលើកដំបូង។

បន្ទាប់ពីទទួលបានដំណឹងបាត់ខ្លួនយ៉ាងសម្ងាត់របស់តារាស្រីរូបនេះ ដោយសារមានរឿងអាស្រូវគេចបង់ពន្ធក្នុងចំនួនទឹកប្រាក់ប្រមាណ 3100 ពាន់លានដុល្លារ និងមិនចូលខ្លួនបង់ពន្ធជូនអាជ្ញាធរពន្ធដារនោះ តារាស្រីរូបនេះ ទើបតែបានបង្ហាញខ្លូនជា​លើក​ដំបូង​នៅ​ឯ​ព្រលាន​យន្តហោះ​ក្រុង Beijing នៅក្នុងឈុតសម្លៀកបំពាក់ព័ណខ្មៅ ។

វត្តមាន​ដំបូង​ជា​សាធារណៈ​នេះ តារា​ស្រី​វ័យ 37 ​ឆ្នាំ​រូប​នេះ បាន​​ស្លៀក​ឈុត​ខ្មៅ ដើរ​ចេញ​ពី​ព្រលាន​យន្តហោះ​យ៉ាង​ស្ងាត់​ៗ ដោយ​មាន​អង្គរក្ស​មួយ​រូប​ បើក​ឆត្រ​បាំង​ការពារ​​នាង។ ទោះ​បី​ជា​រូប​នាង មាន​រឿង​អាស្រូវ​ និងរងការរិះគន់យ៉ាងចាស់ដៃពី​សំណាក់​មហាជន​ជា​ច្រើន​ក្ដី ប៉ុន្តែ​វត្តមាន​លើក​នេះ នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន កោត​សរសើរ​រូប​សម្រស់ និង​ស្ទីល​ស្លៀកពាក់​​របស់​នាង​ដដែល៕

Advertisement