ភ្នំភ្លើងមួយនេះ ផ្ទុះកម្អែរមាសយ៉ាងច្រើនសន្ធឹកជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែពុំមានអ្នកណាហ៊ានចូលទៅក្បែរ។
Interesting Engineering ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញមាសនៅជុំវិញភ្នំភ្លើងមួយដែលមានឈ្មោះថា Erebus ស្ថិតនៅក្នុងទ្វីបអង់តាកទិច លើឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះ ross និងមានកម្ពស់ជិត 4000 ម៉ែត្រ ធៀបនឹងទឹកសមុទ្រ។
អ្នកវិទ្យាសាស្ត្ររកឃើញថា ភ្នំភ្លើងនេះធ្វើសកម្មភាពតាំងពីយូរមកហើយ និងផ្ទុះកម្អែរមាសជារៀងរាល់ថ្ងៃ។ Erebus ដែលចាប់ផ្ដើមផ្ទុះតាំងពីឆ្នាំ 1972 និងស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន 138 នៅអង់តាកទិច គឺជាមួយក្នុងចំណោមភ្នំភ្លើងសកម្មក្នុងតំបន់ដែលក្អែរចេញមាសជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ មាសដែលភ្នំភ្លើងនេះបញ្ចេញមកក្រៅ មនុស្សធម្មតាមិនអាចប្រមូលយកបានឡើយ។ ព្រោះថា មាសទាំងនោះត្រូវបានបញ្ចេញមកក្រៅក្នុងទម្រង់ធូលី និងហោះទៅឆ្ងាយពីភ្នំ។ ដូច្នេះ គ្រប់គ្នាពិបាកនឹងប្រមូលយកមាសទាំងនោះ។