ប្រទេសចិនបានបោះមួយជំហានធំក្នុងការសាងសង់ Shuangyumen ដែលជាស្ពានមានគម្លាតរវាងសសរចម្បងវែងរហូតដល់ 18.78 គីឡូម៉ែត្រ តភ្ជាប់កោះចំនួនពីរនៅក្នុងខេត្ត Zhejiang។
បច្ចុប្បន្ន ស្ពាន Shuangyumen ស្ថិតក្នុងដំណាក់កាលសាងសង់បង្គោលចម្បងនៅលើសមុទ្រ។ ស្ពាននេះតភ្ជាប់ពីកោះ Liuheng និងកោះ Fodu របស់ទីក្រុង Chu San នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។
សំណង់នេះមានគម្លាតរវាងសសរចម្បងរហូតដល់ 18.78 គីឡូម៉ែត្រ ហើយគ្រោងនឹងស្ថាបនារួចរាល់នៅឆ្នាំ 2027 ខណៈដែលគ្រឹះត្រូវបានសាងសង់រួចរាល់កាលពីថ្ងៃទី 19 វិច្ឆិកា 2023។
ក្រោយពីត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ ស្ពាននេះនឹងជួយបង្កើនការតភ្ជាប់ទៅខាងក្រៅរបស់បណ្ដាកោះនៅ Chu San។
Advertisement