គ្រួសារ Dom ត្រូវ​រង​ការគំរាមកំហែង​នៅក្នុង​វគ្គ​ដប់​របស់​ខ្សែ​ភាព​យន្ត​រឿង​ «Fast & Furious»

ឈុតខ្លីៗ សំខាន់ៗ (trailer) របស់​ខ្សែភាពយន្ត «Fast X» បង្ហើប​ឱ្យដឹងថា ក្រុម Dom Toretto (សម្ដែង​ដោយ Vin Diesel) គឺជា​គោលដៅ​នៃ​ការ​សងសឹក​ដែល​ដឹកនាំ​ដោយ Dante Reyes (សម្ដែង​ដោយ Jason Momoa)។

វីដេអូ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 20 មេសា បើកឆាក​ដោយ​ទិដ្ឋភាព​នៃ​ការដេញ​តាម​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង​របស់​ក្រុម Dom រួម​ជាមួយនឹង​ការបង្ហាញ​ខ្លួន​ជាថ្មី​របស់ Han (សម្ដែង​ដោយ Sung Kang) ក្បែរ​រថយន្ត​ពណ៌​ទឹកក្រូច។ Dante បង្ហាញខ្លួន និង​បង្ហាញឱ្យឃើញ​ផែនការ​បំផ្ទុះ​គ្រាប់បែក​សំដៅលើ​ទីក្រុង Vatican។ ប៉ុន្តែ Dom បាន​ប្រើប្រាស់​រថយន្ត​រុញច្រាន​គ្រាប់បែក​ចូលទៅក្នុង​ទឹកទន្លេ​ មុនពេល​វា​ផ្ទុះ។

ក្រោយ​ការប៉ះទង្គិច​គ្នា Dante បាន​គំរាមថា​នឹង​កម្ទេច​គ្រួសារ​របស់ Dom។ តួអង្គ​ដែលជា​កូនប្រុស​របស់ Hernan Reyes ធ្លាប់​បង្ហាញខ្លួន​ក្នុង Fast Five (2011) និង​បាន​ស្លាប់​នៅក្នុង​ករណី​ប្លន់​ធនាគារ​មួយ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម Dom។ លើក​នេះ Dante ប្រមូល​សម្ព័ន្ធ​​មិត្ត​បាន​ច្រើន និង​រៀប​ផែនការ​សម្លាប់​កូនប្រុស​អាយុ 8 ឆ្នាំ Brian របស់​តួអង្គ​ឯក។

វីដេអូ​នេះ​ក៏​បង្ហើប​ឱ្យដឹង​អំពី​ការ​រួមដៃគ្នា​រវាង​គូសត្រូវ Han និង Shaw។ ពួកគេ​ទុក​បញ្ហា​ផ្ទាល់ខ្លួន​មួយ​ឡែក​ដើម្បី​ជួយ Dom ទប់​ទល់នឹង​សត្រូវ​ដ៏​គ្រោះថ្នាក់។ Jakob Toretto (John Cena) ដែលជា​តួអង្គ​អាក្រក់​ក្នុង​វគ្គ​មុន ពេលនេះ​បាន​ក្លាយជា​សម្ព័ន្ធមិត្តរ​បស់​ក្រុម​ទាំងមូល។ គាត់​បង្ហាញខ្លួន​ក្នុង trailer នៅពេល​ព្យាយាម​ការពារ​ក្មួយប្រុស Brian ពី​ការដេញ​តាម​របស់​សត្រូវ។

Trailer របស់​ខ្សែភាពយន្ត «Fast X»

អ្នកដឹកនាំ​រឿង Fast X ដែលជា​ផលិតករ​ភាពយន្ត​ជនជាតិ​បារាំង Louis Leterrier បាន​ប្ដូរផ្លាស់ Justin Lin បន្ទាប់ពី​វគ្គ​ដំបូង។ គាត់​ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​កំពូល​ភាពយន្ត​មួយចំនួន មានដូចជា The Transporter, The Incredible Huk និង Now You See Me ។ល។

«Fast & Furious» បាន​ក្លាយជា​ខ្សែភាពយន្ត​ល្បី​ដែល​រកចំណូលបាន​ច្រើនជាងគេ​នៅ Hollywood នាបច្ចុប្បន្ន​ដោយ​​មិន​ពឹង​ផ្អែកលើ​រឿង​និពន្ធ​ដែលមាន​ស្រាប់។ បច្ចុប្បន្ន ខ្សែភាពយន្ត​ទាំងនេះ​រកប្រាក់​ចំណូល​បាន​ជាង 6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តាម​គម្រោង យីហោ​ខ្សែភាពយន្ត​ «Fast & Furious» នេះ​ នឹងត្រូវ​បញ្ចប់​ត្រឹម​វគ្គ 11៕

Advertisement