Bayern ផ្តួល Wolfsburg ចាស់ដៃ ដើម្បីលើកពាន Bundesliga ៥លើកជាប់ៗគ្នា

ក្រុម Bayern Munich បាន​ឈ្នះ​ពាន​លីក​របស់​អាល្លឺ​ម៉ង់​ជា​លើក​ទី​២៧​​របស់​ពួក​គេ និង​ជា​ពាន Bundesliga ​៥​លើក​​ជាប់​ៗ​គ្នា ក្រោយ​ពី​បាន​ផ្តួល​ក្រុម​ម្ចាស់​ផ្ទះ​ Wolfsburg យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល ៦-០ កាល​ពី​ថ្ងៃ​សៅរ៍​។ កីឡាករ David Alaba បាន​ជួយ​ឲ្យ​ក្រុម Bayern រក​បាន​គ្រាប់​បាល់​បើក​ឆាក​​ជា​​មួយ​នឹង​ការ​ស៊ុត​បាល់ពិន័យ Free-kick នៅ​នាទី ទី​១៩ នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​២​គ្រាប់​ដើម្បី​​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​មាន​សុវត្ថិ​​ភាព​នៅ​ត្រឹម​តង់​ទី​១​។ ខ្សែ​បម្រើ​ស្លាប Arjen Robben បាន​រក​គ្រាប់​បាល់​ទី​៤​សម្រាប់​ក្រុម​​ខ្លួន នៅ​មុន​ពេលខ្សែ​ប្រយុទ្ធ Thomas Muller បាន​​រក​គ្រាប់​បាល់​បញ្ចូល​ទី​​លើក​ទី​៥​​​​។ កីឡាករ Joshua Kimmich បាន​បំពេញ​ជ័យ​ជម្នះ​របស់​ក្រុម ជា​មួយ​នឹង​ការ​​ស៊ុត​បាល់ប​ញ្ចូល​ទី​​យ៉ាង​ល្អ​នៅ​រយៈ​ពេល​៥​នាទី​ចុង​ក្រោយ​។ ខណៈ​ដែល​នៅ​សល់​៣​ប្រកួត​ទៀត​នៅ​​រដូវ​កាល​នេះ ក្រុម Bayern បាន​នាំ​មុខ​ដល់​ទៅ​១០​ពិន្ទុ​ដាច់​​លើ​គូ​ប្រជែង​យ៉ាង​ប្រកៀក​បំផុត​របស់​​ពួក​គេ​គឺ RB Leipzig ដែល​បានប​ញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ០-០​ ជា​មួយ​នឹង​ក្រុម Ingolstadt ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​។ លោក Karl-Heinz Rummenigge ប្រធាន​ក្លិប Bayern បាន​ប្រាប់​ទូរ​ទស្សន៍ … Read more