Tag: Visa

  • យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

    យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

    ដោយ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​លើក​លែង​ទិដ្ឋាការ (visa) ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ទេសចរ​ចិន​។

    នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិនឆ្នាំ​នេះ ទេសចរ​ចិន​ត្រូវ​គិត​គូរ​ដល់​កត្តា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ភូមិសាស្ត្រ គោលនយោបាយ​ និង​ការ​ចំណាយ​ផ្សេង​ៗ​​។ ចំពោះ​បញ្ហា​ទាំង​នេះ តំបន់​ទេសចរណ៍​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​អូស្ត្រាលី​ជា​ដើម មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ទេសចរណ៍ និង​ទិន្នន័យ​របស់​ Reuters។

    អូស្ត្រាលី​ធ្លាប់​ជា «ដែក​ឆក់» ចំពោះ​ភ្ញៀវ​ពី​ប្រទេស​ចិន​។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​បាន​កាត់​បន្ថយ​ភាព​ទាក់​ទាញ​របស់​ប្រទេស​នេះ​។ ផ្ទុយ​ទៅវិញ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ ដូច​ជា​ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ ជា​ដើម បាន​ប្រើ​ប្រាស់​កត្តា​តម្លៃ​ទាប​ជាង ក៏ដូច​ជា​គោលនយោបាយ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​ ដើម្បី​អូស​ទាញ​ភ្ញៀវ​ពី​ប្រទេស​ចិន​។

    លោក John Nee ប្រធាន​ក្រុម​ហ៊ុន​ទេសចរណ៍​ Easy Going នៅ​តំបន់​ Perth ភាគ​ខាង​លិច​របស់​អូស្ត្រាលី បាន​ទទួលស្គាល់​អំពី​បរាជ័យ​របស់​អូស្ត្រាលី​នៅ​ចំពោះមុខ​អាស៊ី​អាគ្នេយ៍។ លោក​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង ក្រុម​ហ៊ុន​របស់​លោក​បាន​ងើប​ឡើង​វិញ​ត្រឹម​តែ​ 40% ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ ផ្ទុយ​ទៅវិញ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ បាន​ឃើញ​កំណើន​ភ្ញៀវ​បរទេស និង​ការ​ចំណាយ​ច្រើន​ជាង​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិ​សុខភាព​សកល​ទៅ​ទៀត​។

    «គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​ប្រទេស​ថៃ និង​សិង្ហបុរី​ ទាក់​ទាញ​ភ្ញៀវ​បាន​ច្រើន​ ហើយ​ខ្ញុំ​គិត​ថា ប្រការ​នោះ​បាន​ជួយ​អូស​ទាញ​ភ្ញៀវ​ចិន​ឱ្យ​ចេញ​ផុត​ពី​ប្រទេស​អូស្ត្រាលី» លោក John Nee អះអាង​ដូច្នេះ​។

    នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ភ្ញៀវ​ចិន​រួមចំណែក​ 26% ធៀប​នឹង​ភ្ញៀវ​បរទេស​សរុប​ដែល​មក​លេង​ប្រទេស​អូស្ត្រាលី​។ តួលេខ​នេះ​ទាប​ខ្លាំង បើ​ធៀប​នឹង​ជាង 50% កាល​ពី​ដំណាក់​កាល​មុន​កូវីដ-19 ឆ្នាំ 2019​។

    បណ្ដា​ក្រុម​ហ៊ុន​ទេសចរណ៍​ក្នុង​ប្រទេស​អូស្ត្រាលី រក​បាន​​ប្រាក់​ចំណូល​ទាប​ជាង​ 50% បើ​ធៀប​នឹង​ឆ្នាំ 2019​៕

  • ថៃ ម៉ាឡេស៊ី សិង្ហបុរី លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ទេសចរ​ចិន​

    ថៃ ម៉ាឡេស៊ី សិង្ហបុរី លើក​លែង​ទិដ្ឋាការ​ដើម្បី​ទាក់​ទាញ​ទេសចរ​ចិន​

    ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ប្រទេស​ថៃ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​មួយ​ដើម្បី​អូស​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ចិន​ នោះ​គឺ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ (Visa) ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

    ដោយ​ការ​លើក​លែង​ទិដ្ឋាការ​នេះ ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ទាំង​បី​ខាង​លើ​ កំពុង​ប្រើ​ប្រាស់​ភាព​ទាក់​ទាញ​នៃ​ការ​ដើរ​ហើរ​ដោយ​សេរី​ ដើម្បី​ជំរុញ និង​ស្ដារ​​វិស័យ​ទេសចរណ៍​ ដែល​បាន​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្តិ​សុខភាព​នា​ប៉ុន្មាន​ឆ្នាំ​កន្លង។ នេះ​បើ​តាម Reuters ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 09 កុម្ភៈ 2024​។

    វិស្វករជនជាតិចិន លោក Wei Ming គឺជា​សាក្សី​មួយ​សម្រាប់​​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ខាងលើ​ នៅ​ពេល​គាត់​ប្ដូរ​គម្រោង​ទេសចរណ៍​របស់​ខ្លួន​ពី​អូស្ត្រាលី មក​សិង្ហបុរី​ គ្រា​ដែល​ទិដ្ឋាការ​ត្រូវ​បាន​លើក​លែង​។ ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី​ សង្ឃឹម​ថា ការ​លើក​លែង​ទិដ្ឋាការ​នឹង​ទាក់​ទាញ​ទេសចរ​ចិន​បាន​ច្រើន​នៅ​ក្នុង​រដូវ​បុណ្យ​និទាឃរដូវ​ឆ្នាំ​នេះ ដែល​ជា​រដូវ​ឈប់សម្រាក​ដំបូង ​រាប់​ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង បាន​​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ព្រោះ​តែ​កូវីដ-19​។

    ទោះជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​ព្រមាន​ថា ឱនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ស្ថានភាព​អស្ថិរ​ភាព​ក្នុង​មុខ​របរ​ ការ​ងារ​ និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ អាច​កាត់​បន្ថយ​ដំណើរ​ទេសចរណ៍​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​ចិន នាំ​ឱ្យ​គោល​នយោបាយ​លើក​លែង​ទិដ្ឋាការ​ខាងលើ​មិន​សូវ​មាន​ប្រសិទ្ធភាព​៕

  • ក្លឹប​បាល់ទាត់​វិសាខា​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី

    ក្លឹប​បាល់ទាត់​វិសាខា​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី

    កាលពី​ថ្ងៃទី 30 ឧសភា​កន្លងទៅ ថ្នាក់ដឹកនាំ​ក្លឹប​បាល់ទាត់​វិសាខា​បានរៀបចំ​ពិធីសូត្រមន្ដ ក្រុង​ពាលី និង​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​វិសាខា (The Dream Visakha Training Center) ដែលមាន​ទីតាំង​ក្នុងភូមិ​អក​រំដួល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ផ្លូវ​ថ្មី​ទំនប់​កប់​ស្រូវ)។

    យោងតាម​ព័ត៌មាន​ពី​ក្លឹប​វិសាខា ពិធី​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ញ៉ែម សា​ខន ស ខេង និង​លោកជំទាវ​ឧកញ៉ា​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ព្រមទាំង​លោកជំទាវ កែ សួន​សុ​ភី ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា រួមទាំង​គណៈ​គ្រប់គ្រង​ក្លឹប បុគ្គលិក និង​ក្រុមការងារ​គ្រូ​ផងដែរ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម ក្លឹប​នេះ​បានសរសេរថា «ពួកយើង​សង្ឃឹមថា The Dream Visakha Training Center នឹង​ក្លាយជា​ផ្នែក​មួយ ដើម្បី​រួមចំណែក​ផលិត​ធនធាន​កីឡាករ-កីឡាការិនី និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត»៕

  • ក្រុមហ៊ុន Visa គាំទ្រ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការជំរុញឲ្យមានភាពល្អប្រសើរឡើងផ្នែកហិរញ្ញវត្ថុ និងជូយពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី

    ក្រុមហ៊ុន Visa គាំទ្រ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការជំរុញឲ្យមានភាពល្អប្រសើរឡើងផ្នែកហិរញ្ញវត្ថុ និងជូយពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី

    ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២ – ­ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ បាន​សហការ​ក្នុង​ភាពជា​ដៃគូ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង ក្រសួង​កិច្ចការនារី ក្នុងការ​រៀបចំ​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​គម្រោង​ថ្មី​មួយ ដែល​ផ្តោត​សំខាន់​ទៅលើ​ការកែលម្អ​លទ្ធភាព​ប្រើប្រាស់​ហិរញ្ញវត្ថុ ពិសេស​ជំនាញ​ជាក់ស្តែង​ទាក់ទង​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​និស្សិត​ស្រី និង​ស្ត្រី ដែល​រស់​នៅតាម​តំបន់​ដាច់ស្រយាល នៅ​ទូទាំងប្រទេស​កម្ពុជា។

    គម្រោង​ស្តីពី “ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ” ដែលជា​កិច្ចសហការ​រួម​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី គាំទ្រ​ដោយ​ក្រុមហ៊ុន Visa នឹង​បន្ត​ជំរុញ​ទៅមុខទៀត​នូវ​ភាពជា​ដៃគូ​ដែលមាន​រយៈពេល​ពីរ​ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​ឲ្យ​កាន់តែ​ប្រសើរឡើង​ផ្នែក​ហិរញ្ញវត្ថុ និង បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ដែល​នឹង​ត្រូវដាក់​ឲ្យ​ដំណើរការ​ក្នុង​ខេត្ត​គោលដៅ​ចំនួន ៤ រួមមាន៖ ខេត្តសៀមរាប ព្រះវិហារ ក្រចេះ និង ស្ទឹងត្រែង។

    អ្នកស្រី អ៊ី​វ៉ា​ណា ត្រា​ហ្ស៊ី​នី (Ivana Tranchini) នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា៖ “ក្រុមហ៊ុន Visa មាន​សេចក្តីសោមនស្ស​រីករាយ ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់​ការបង្កើន​ភា​ព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅ​កម្ពុជា។ ស្ត្រី​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការជំរុញ​បំលាស់ប្តូរ​ទៅកាន់​យុគសម័យ​ឌីជីថល និង​គាំទ្រ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស។ យើង​មាន​មោទនភាព ក្នុង​ការបន្ត​ការគាំទ្រ​របស់​យើង ដល់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី សម្រាប់​ដំណើរការ​នៃ​បេសកកម្ម​មួយ​នេះ ដែល​នឹង​បន្ត​លើកកម្ពស់​ការចូលរួម​ប្រកបដោយ​បរិ​យាប​ន្ន និង​អនាគត​រួមគ្នា​មួយ​ដែល​ប្រកបដោយ​ភាព​រីកចម្រើន ។

    លោកជំទាវ​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយិកា​ប​ច្ចេ​សទេស ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា “ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​ធ្វើ​យុទ្ធនាការ​លើកកម្ពស់​ប​រិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ រួមទាំង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល ក្នុងចំណោម​ស្ត្រី​វ័យក្មេង និង​សហគ្រិន​ស្ត្រី តាមរយៈ​គោលនយោបាយ និង​យុទ្ធនាការ ដោយ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ។ នេះ​គឺជា​យុទ្ធនាការ​ដ៏​សំខាន់​មួយ ក្នុង​ការពង្រីក​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​ប្រជាជន​នៅ​គ្រប់​ស្រទាប់វណ្ណៈ” ។

    ឯកឧត្ដម ថេ ឈុន​ហាក់ អគ្គនាយក​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា៖ “យើង​ត្រូវ​ការបន្ត​ធ្វើការ​រួមគ្នា​បន្ថែមទៀត ដើម្បី​ចក្ខុ​វ​ស័​យ​របស់​កម្ពុជា​ប្រកបដោយ​ចីរភាព  ប្រកបដោយ​សមភាព ដែល​មិន​ទុក​នរណាម្នាក់​ឱ្យនៅ​ឯកោ។ ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ គឺជា​វិធីសាស្ត្រ​នៃ​បរិ​យាប​ន្ន ដើម្បី​បំលាស់ប្តូរ​ក្នុងការ​ធានាថា​គ្រប់គ្នា​ទទួលបាន​នូវ​សមភាព​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ។ មិន​ថា​អ្នក នឹង​ក្លាយជា​អ្នកធ្វើការ​ឱ្យគេ (និយោជិត) ឬ ត្រូវ​ប្រកបមុខរបរ​ដោយ​ខ្លួនឯង (អាជីវករ) នោះទេ ប៉ុន្តែ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នឹង​ផ្តល់ឱ្យ​អ្នក​នូវ​ទំនុកចិត្ត និង​សមត្ថភាព ក្នុងការ​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​នៅក្នុង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ។ ការផ្តល់​ចំណេះដឹង និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី គឺជា​ជា​អាទិភាព​មួយ នៃ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​កិច្ចការនារី នៅក្នុង​ការ បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី និង​សហគ្រិន​ស្ត្រី។

    ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​កាន់តែ​ប្រសើរ គម្រោង​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​ការគាំទ្រ​ទៅមុខទៀត តាមរយៈ​ការដាក់​បន្ត​នូវ​សកម្មភាព​បន្ថែម​ទៅលើ​កម្មវិធី​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ដោយ​ភ្ជាប់​ជាមួយនឹង​លទ្ធផល​ដែល​បាន​អនុវត្ត​ពីមុនមក។ កម្មវិធី​នេះ​នឹង​បន្ត​ផ្សារភ្ជាប់​ជាមួយ​សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរ​កិច្ចការនារី និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​តាម​បណ្ដា​ខេត្ត​គោលដៅ ក៏ដូចជា​ក្រសួង-ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ និង​ដៃគូ​ពាក់ព័ន្ធផ្សេងៗ ដើម្បី​បង្កើត​កិច្ចពិភាក្សា​ផ្នែក​គោលនយោបាយ ស្តីពី​ការលើកកម្ពស់ និង​ការផ្ដល់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ។ កម្មវិធី​នេះ​នឹង​កំណត់​ពី​តម្រូវការ និង​ផលប្រយោជន៍​របស់​និស្សិត​ជា​ស្ត្រី និង​ស្ត្រី​នៅតាម​ជនបទ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល។

    ម្យ៉ាងទៀត តាមរយៈ​ការសហការ​គ្នា​រវាង​ក្រុម​ភាគី​ពាក់ព័ន្ធ​ចម្រុះ​នេះ ព្រឹត្តិការណ៍​ឌីជីថល និង​វិធានការ​ផ្ទាល់​នឹងត្រូវ​បាន​អនុវត្ត​លើ​ការសិក្សា ការចូលរួម​ឌីជីថល និង​ការអនុវត្ត​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ឌីជីថល​ជា​មូលដ្ឋាន។

    ព្រឹត្តិការណ៍​ទាំងនេះ​នឹង​បង្ហាញ​ពី​ជំនាញ​ជាក់ស្តែង​សម្រាប់​ការពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច និង​សុខុមាលភាព​ហិរញ្ញវត្ថុ ដោយ​ពង្រឹង​តួនាទី​របស់​ស្ត្រី ក្នុងការ​ចូលរួម និង​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា និង​សង្គម​ដ៏​ទូលំទូលាយ។

    គម្រោង​នេះ នឹងមាន​រៀបចំ​ជា​សិក្ខាសាលា និង វគ្គ​បណ្តុះបណ្តាល ដោយមាន​ការគាំទ្រ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី។ ដើម្បី​ទទួលបាន​លទ្ធផល​អតិ​បរមា កម្មវិធីសិក្សា និង​សម្ភារៈ​ឧបទេស នឹង​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​សិក្ខាកាម​គោលដៅ។

    អ្នកស្រី អ៊ី​វ៉ា​ណា បន្ថែមទៀតថា៖ “ក្រុមហ៊ុន Visa ប្តេជ្ញា​កសាង​ផ្នែក​ហិរញ្ញវត្ថុ និង​សង្គម​ប្រកបដោយ​បរិ​យាប​ន្ន ក្នុងប្រទេស​កម្ពុជា និង​ពិភពលោក។ ក្នុងនោះ ជំនាញ​ឌីជីថល និង ហិរញ្ញវត្ថុ មិន​ត្រឹមតែ​សំខាន់​សម្រាប់​មុខ ជំនួញ ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់នូវ​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ និង​បំផុស​ឯករាជ្យភាព​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សុខុមាលភាព​គ្រួសារ និង​បុគ្គលភាព​របស់​ពួកគេ​ផងដែរ។ ក្រុមហ៊ុន Visa កំពុង​បង្កើត​បណ្តាញ​មួយ​ដែល​អនុញ្ញាត​ឲ្យ​យើង​គ្រប់គ្នា​អាច​រីកចម្រើន​ជាមួយគ្នា ហើយ​ការគាំទ្រ​គម្រោង​របស់ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​កិច្ចការនារី គឺជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​បោះជំហាន​ទៅមុខ ក្នុងការ​សម្រេច​ឲ្យ​បាន​កិច្ចការ​ទាំងនេះ។

    ###

    បណ្តាញសារព័ត៌មាន​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា៖

    www.nbc.org.kh, www.facebook.com/nationalbankofcambodiaofficial, www.twitter.com/nbccambodia, www.instagram.com/nationalbankofcambodia, www.linkedin.com/company/national-bank-of-cambodia, www.youtube.com/channel/UC3GoCm_QGSSLjXZXvbcATfA

    អំពី​ក្រុមហ៊ុន Visa Inc.

    Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង ២០០ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

  • សហរដ្ឋអាមេរិក ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ធម្មតា នៅ​​ទូទាំង​ពិភពលោក

    សហរដ្ឋអាមេរិក ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ធម្មតា នៅ​​ទូទាំង​ពិភពលោក

    ក្រសួង​ការបរទេសសហរដ្ឋអាមេរិក ថ្ងៃ​នេះបាន​ប្រកាស​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​ធម្មតា​របស់​ខ្លួន​ នៅ​ទូទាំង​ពិភពលោក​ ដោយ​សារ​ COVID-19 ប៉ុន្តែ​ ទិដ្ឋាការ​ចាំបាច់​បន្ទាន់​នៅ​តែ​ត្រូវ​បាន​ពិចារណា​ដូច​មុន​។

    “ដើម្បី​ទប់​ទល់​នឹង​បញ្ហា​ធំ​នៅ​លើពិភពលោក​ដែល​ទាក់​ទង​នឹង​រោគ​រាត​ត្បាត COVID-19 ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ប្រកាស​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​ធម្មតា​នៅ​គ្រប់​ស្ថាន​ទូត​ និង​ស្ថាន​កុង​ស៊ុល​​​​ នៅ​ទូទាំង​ពិភពលោក។ ទិដ្ឋាការ​ប្រញាប់​បន្ទាន់​ នៅតែ​ត្រូវ​បាន​ទទួល​យក​មក​ពិចារណា​ បើ​សិន​បណ្ដា​ស្ថានទូត និង​ស្ថាន​កុងស៊ុល​សហ​រដ្ឋ​អាមេរិក មាន​បុគ្គលិក​គ្រប់​គ្រាន់​” នេះ​បើ​តាម​​អនុសាសន៍​ស្ដីអំពី​ការ​ធ្វើ​ដំណើរ​ ដែល​ត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិកាំង​ប្រកាស​កាល​ពី​ថ្ងៃទី​20មីនា​កន្លង​ទៅ​។

    មុន​នេះ សហ​រដ្ឋ​អាមេរិក​ ក៏​បាន​ផ្អាកការ​ផ្ដល់​ទិដ្ឋាការ​នៅ​ឯ​ការិយាល័យ​តំណាង​ក្រសួង​ការ​បរទេស​​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​រួច​ទៅ​ហើយ​ដែរ​។ ពលរដ្ឋ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ ដែល​ធ្លាប់​មាន​សិទ្ធិ​​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ នឹង​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​។ ប៉ុន្តែ សហរដ្ឋអាមេរិក​ បាន​ចេញ​បទ​បញ្ជា​ថ្មី ហាម​ធ្វើ​ដំណើរ​ទៅ-មក​ ចំពោះ​ពល​រដ្ឋ​ចំនួន​28​ប្រទេស​នៅ​អឺរ៉ុប ដើម្បីទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19។

    មកដល់​ពេល​នេះ សហរដ្ឋអាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន 16.058​នាក់ កើន​ជាង​650នាក់​ក្នុង​រយៈ​ពេល24​ម៉ោងចុង​ក្រោយនេះ​ ក្នុង​នោះ​មាន​ 219​នាក់​បាន​ស្លាប់​ និង​ជាង​125នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ធនាគារ​ជាតិ​នៃ​កម្ពុជា ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​លើអក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ

    ធនាគារ​ជាតិ​នៃ​កម្ពុជា ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​លើអក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ

    ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូទាត់​ប្រាក់​សកល Visa បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​មួយ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែលអាច​​ជា​បច្ច័យ​មួយ​នាំ​ឱ្យ​មាន​ការ​សេចក្តី​សម្រេច​ចិត្ត​បាន​ល្អិតល្អន់​ជាង​មុន។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេក​ទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ស្ថាប័ន​សាធារណៈ និង​ឯក​ជន ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​។ ធនាគារ​ជាតិ​នៃ​កម្ពុជា​តែង​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ថា​នៅពេល​ដែល​​ប្រជាពល​រដ្ឋ​មាន​ចំណេះ​ដឹង​ផ្នែក​នេះ​ច្រើន​​វា​នឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​មានភាព​រឹង​មាំ​ប្រកប​ដោយ​ចីរភាព។ ការ​ជួយ​គាំទ្រ​របស់​ក្រុមហ៊ុន Visa ចំពោះ​យុទ្ធនាការ​“តោះ!​ និយាយ​ពី​លុយ” និង​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត គឺ​ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន។

    លោកជំទាវ បាន​ថ្លែង​ថា៖“វា​ជា​ចំណុច​ល្អ​ដែល​យើង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​​​ចំពោះ​ក្មេងៗ​តាំង​ពី​នៅ​តូច​។ ទាំង​នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ឱ្យ​ពួក​គេ​មាន​ចំណេះ​ដឹង​ និង​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទទួល និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នាពេល​អនាគត”។

    លោក​ជំទាវ​បាន​បន្ដ​ថា អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ គឺ​ជា​ប្រព័ន្ធ​ការពារ​ដំបូង​សម្រាប់​អតិថិជន​ ពី​ព្រោះ​នៅ​ពេល​ដែល​អតិថិ​ជន​អាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​បាន​ល្អិតល្អន់​ ពួក​គាត់​អាច​ការពារ​ខ្លួន​ដោយ​ចៀស​ផុត​ពី​ការ​កេង​បន្លំ និង​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ តាម​រយៈ​ការ​ជ្រើស​រើស និង​ប្រើ​ប្រាស់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ។

    ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​នេះ ក្រុម​ហ៊ុន Visa បាន​គាំទ្រ​ដល់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ផលិត​សៀវភៅ​អក្ខរកម្ម​ហិរញ្ញវត្ថុ “តោះ! និយាយ​ពី​លុយ” ចំនួន​30,000​ក្បាល​ដែល​នឹង​ត្រូវ​ចែកចាយ​នៅ​តាម​សាលារៀន​នានា​សម្រាប់​រយៈពេល ​3​ឆ្នាំ និង​ជួយ​អភិវឌ្ឍន៍​ផែនការ​អក្ខរកម្ម​ហិរញ្ញវត្ថុ​រយៈ​ពេល ​5​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា។ កម្មវិធី​សិក្សា​អំពី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ នឹងធ្វើ​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​នៅ​តាម​សាលារៀន​ដើម្បី​ឱ្យ​ពួកគាត់​អាច​ចែក​រំលែក​ជំនាញ​អក្ខរកម្ម​ហិរញ្ញវត្ថុ​ជា​មួយ​សិស្ស​របស់​ខ្លួន។

    លោក Sean Preston នាយក​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​ បាន​ប្រាប់​ថា លោក​ជឿ​ថា​ ឧបករណ៍​ហិរញ្ញវត្ថុ​ដ៏​
    សំខាន់​បំផុត​សម្រាប់​អភិវឌ្ឍ​បុគ្គល និង​សេដ្ឋកិច្ច​នោះ គឺ​ចំណេះ​ដឹង។ ដូច្នេះ​ហើយ​បាន​ជា Visa ធ្វើ​ការ​សហការ​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​វា​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​​ទូទាំងប្រទេស។

    អស់​រយៈពេល​ជាង​20​ឆ្នាំ ក្រុមហ៊ុន Visa បាន​សហការ​ជាមួយ​រដ្ឋាភិបាល សាលារៀន ធនាគារ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កម្មវិធី​អក្ខរ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ ដែល​បង្រៀន​បុគ្គល​ពី​របៀប​ចំណាយការ​សន្សំ និង​រៀបចំ​ថវិកា​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។ កម្មវិធី​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Visa មាន​លក្ខណៈ​ងាយ​ស្រួល និង​ទូលំ​ទូលាយ​ទូទាំង​ពិភពលោក។ បញ្ហា​ប្រឈម​ផ្នែក​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ គឺ​មាន​ភាព​ខុសៗ​គ្នា ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន Visa បាន​បង្កើត​មាតិកា​ដែល​បំពេញ​តាម​តម្រូវការ​វប្បធម៌ ភាសា និង​ភាព​ស្មុគ​ស្មាញ​ខុសៗ​គ្នាដោយ​មិន​គិត​ពី​អាយុ ការអប់រំ ឬ​ភូមិសាស្ត្រ​ឡើយ៕