Tag: Taeyang

  • តារាចម្រៀង Taeyang បង្ហើបពីប្រាក់ចំណូល 47.6 លានដុល្លារក្នុង 1ឆ្នាំ

    តារាចម្រៀង Taeyang បង្ហើបពីប្រាក់ចំណូល 47.6 លានដុល្លារក្នុង 1ឆ្នាំ

    តាមរយៈគេហទំព័រសារព័ត៌មាន Allkpop ដែលបានចេញផ្សាយនៅថ្ងៃទី16 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាចម្រៀង Taeyang បានជាប់នៅក្នុងលេខរៀងទី 8 នៃក្រុមអ្នកវិនិយោគអចលនទ្រព្យ ដែលពេលថ្មីៗនេះ​លោកបានទិញផ្ទះប្រណីតមួយកន្លែងនៅក្នុងទីក្រុង សេអ៊ូល ក្នុងតម្លៃ 4 លានដុល្លារ សម្រាប់ត្រៀមរស់នៅជាមួយនឹងគូដណ្ដឹងរបស់លោកគឺកញ្ញា Min Hyo Rin។

    គួបញ្ជាក់ផងដែរថា នៅក្នុងអំឡុងនៃរដូវកាលប្រគំតន្ត្រី តារាចម្រៀងរូបនេះបានបង្ហើបឱ្យដឹងដែរថា លោកអាចរកចំណូលបាន 47.6 លានដុល្លារសហរដ្ឋអាមេរិកក្នុង 1ឆ្នាំៗ។ យ៉ាងណាមិញ បន្ថែមពីការរកចំណូលបានពីសិល្បៈហើយនោះ តារាប្រុសខាងលើនេះនៅរកចំណូលបានបន្ថែមពីការជួលអគារជារៀងរាល់ខែក្នុងតម្លៃ  28,000 ដុល្លារសហរដ្ឋអាមេរិកទៀតផង។

    គួររំឭកផងដែរថា ខាងអ្នកគ្រប់គ្រងតារាប្រុស Taeyang គឺផលិតកម្ម YG Entertainment ក៏បានអះអាងដែរថា តារាប្រុសរូបនេះគ្រោងនឹងត្រៀមចូលរោងការជាមួយកញ្ញា Min Hyo-rin នៅអំឡុងដើមខែកុម្ភៈ ឆ្នាំ2018 ខាងមុខនេះ ទើបតម្រូវឱ្យខាងកូនកំលោះប្រញាប់រៀបចំពិធីមង្គលការឱ្យបានលឿនបំផុត មុនពេលលោកត្រូវចូលធ្វើបរិច្ចាគកិច្ចយោធាបម្រើជាតិ៕

  • Taeyang និង G-Dragon ត្រៀមត្រឡប់មកចូលក្រុមវិញ

    Taeyang និង G-Dragon ត្រៀមត្រឡប់មកចូលក្រុមវិញ

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅពេលថ្មីៗនេះបានឱ្យដឹងថា សមាជិកក្រុមចម្រៀង BIGBANG ពីរដួងបានចូលរួមកម្មវិធីសម្ភាសរបស់ស្ថានីយទូរទស្សន៍កូរ៉េ រួមមាន លោក Taeyang និង G-Dragon ដោយបានបង្ហើបឱ្យដឹងថា ពួកលោកនឹងវិលត្រឡប់មកចូលរួមក្រុមវិញនៅដើមឆ្នាំ 2018។ បើតាមព័ត៌មានលេចឮបានឱ្យដឹងថា តារាទាំងពីរដួងនោះ នឹងត្រូវចាកចេញពីក្រុមមួយរយៈពេល ដោយសារតែពួកគេត្រូវចូលធ្វើបរិច្ចាគកិច្ចយោធាបម្រើជាតិ។ តែយ៉ាងណាមិញ កម្មវិធីខាងលើបានអញ្ជើញអ្នកទាំងពីរ មកបំភ្លឺព័ត៌មានបន្ថែមជូនអ្នកគាំទ្រ។ ក៏ប៉ុន្ដែ សមាជិកនៅក្នុងក្រុមពីរនាក់ទៀត រួមមាន Daesung និង Seungri នៅមិនទាន់មានព័ត៌មានរឿងចូលធ្វើបរិច្ចាគកិច្ចយោធានៅឡើយ។

    តារាចម្រៀង Taeyang និង G-Dragon បានបញ្ចាក់ប្រាប់ថា ក្រុមចម្រៀង BIGBANG និងត្រឡប់មកវិញនៅដើមឆ្នាំ 2018 នេះ ដោយនឹងរៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណអគារ Tokyo Dome ក្នុងទីក្រុង Tokyo  ប្រទេសជប៉ុន ដោយមានសមាជិកចម្រៀង 4 នាក់។ ពួកគេបានបន្ថែមថា «យើងសោកស្ដាយបំផុត ដែលការប្រគំតន្ត្រីនៅគ្រានោះគឺជាលើកចុងក្រោយ ព្រោះពួកយើងនឹងលែងបានឃើញមុខអ្នកគាំទ្រទៀតហើយ គ្រប់គ្នានឹងត្រូវបែកគ្នាមួយរយៈសិន»។

    ក្រៅពីនោះ លោក Taeyang បានប្រកាសឱ្យដឹងបន្ថែមទៀតថា «ខ្ញុំក៏មានគម្រោងត្រូវរៀបចំពិធីអាពាហ៍ពិពាហ៍ និងចុះលិខិតតាមផ្លូវច្បាប់ជាមួយគូស្នេហ៍ គឺកញ្ញា Min Hyo Rin មុនពេលចូលធ្វើបរិច្ចាគកិច្ចយោធាទៀតផង»។ សូមជម្រាបផងដែរថា ការប្រគំតន្ត្រី “BIGBANG 2017 Concert ‘Last Dance’ in Seoul” នឹងប្រព្រឹត្តទៅនៅថ្ងៃឆ្លងឆ្នាំសកល ទី30 – 31 ខែធ្នូនេះ៕

  • ខែរងា បុរសសង្ហា Taeyang ប្រកាសរៀបការហើយ

    ខែរងា បុរសសង្ហា Taeyang ប្រកាសរៀបការហើយ

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា បន្ទាប់ពីបានបង្ហាញមុខគូស្នេហ៍ឱ្យមហាជនបានដឹងរួចមកហើយ តារាចម្រៀងឯកប្រុសរបស់ក្រុមចម្រៀង BigBang លោក Taeyang ជាមួយតារាចម្រៀងស្រី Min Hyo-rin បានប្រកាសពីព័ត៌មានរៀបមង្គលការនៅក្នុងពេលឆាប់ៗនេះហើយ។

    ខាងអ្នកគ្រប់គ្រងតារាប្រុស Taeyang គឺផលិតកម្ម YG Entertainment ក៏បានអះអាងដែរថា តារាប្រុសរូបនេះគ្រោងនឹងត្រៀមចូលរោងការជាមួយកញ្ញា Min Hyo-rin នៅអំឡុងដើមខែកុម្ភៈ ឆ្នាំ 2018 ខាងមុខនេះ ទើបតម្រូវឱ្យខាងកូនកំលោះប្រញាប់រៀបចំពិធីមង្គលការឱ្យបានលឿនបំផុត មុនពេលលោកត្រូវចូលធ្វើបរិច្ចាគកិច្ចយោធាបម្រើជាតិ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រកាសដំណឹងនេះមក អ្នកគាំទ្ររបស់តារាទាំងពីរដួងនេះ ក៏បានទម្លាយរឿងអាថ៌កំបាំងមួយទៀតថា ពួកគេទាំងពីរមិនមែនទើបតែមានទំនាក់ទំនងស្នេហានឹងគ្នានោះទេ ការពិតពួកគេបានលួចរស់នៅជាមួយគ្នាយ៉ាងលាក់លៀមតាំងពីឆ្នាំ 2016 មកម្ល៉េះ។

    យ៉ាងណាមិញ ក៏មានការសម្ដែងក្ដីត្រេកអរសាទរពីសំណាក់អ្នកគាំទ្រចំពោះគូស្នេហ៍មួយគូនេះ ដោយបានលាន់មាត់ថា ពិតជាគូស្នេហ៍ដែលស័ក្ដិសមបំផុតទៀតផង៕

  • Taeyang ប្រកាសថា គណនី Instagram របស់លោកឧស្សាហ៍ត្រូវបានគេ Hack

    Taeyang ប្រកាសថា គណនី Instagram របស់លោកឧស្សាហ៍ត្រូវបានគេ Hack

    ថ្មីៗនេះ តារាចម្រៀង Taeyang សមាជិកក្រុមចម្រៀង Big Bang បានចេញមុខប្រកាសប្រាប់អ្នកគាំទ្រគ្រប់រូបនៅក្នុងបណ្ដាញសង្គម Instagram ឱ្យប្រុងប្រយ័ត្នចំពោះគណនីរបស់លោក ព្រោះថាគណនីដែលលោកកំពុងប្រើប្រាស់រាល់ថ្ងៃនេះ ត្រូវបានជនមិនស្គាល់មុខព្យាយាម Hack យកប្រើប្រាស់ក្នុងគោលបំណងមិនល្អ ហើយសូមឱ្យអ្នកគាំទ្រទាំងអស់ជួយផ្ដល់ព័ត៌មានថ្មីៗផងប្រសិនបើមានករណីមិនប្រក្រតីណាមួយបានកើតឡើង។

    គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ បើទោះបីជាគណនីលោកយកបានមកវិញហើយក្ដី តែតារាចម្រៀងរូបនេះនៅតែរកមុខអ្នកដែល Hack គណនីរបស់លោកមិនទាន់ឃើញនៅឡើយ តែលោកបានព្យាយាមបង្ហោះជាវីដេអូច្រើនជាងរូបភាព ដើម្បីកែប្រែស្ថានការណ៍បានភ្លាមៗ ដូចជាវីដេអូសំណើច និង វីដេអូរបស់ G-Dragon ជាដើម៕