Tag: Sunny

  • លស់ព្រលឹង!! Sunny និយាយរឿងជួបខ្មោចក្នុងបន្ទប់គេងរបស់ Girls’ Generation

    លស់ព្រលឹង!! Sunny និយាយរឿងជួបខ្មោចក្នុងបន្ទប់គេងរបស់ Girls’ Generation

    យោងតាមសារព័ត៌មាន Koreaboo ដែលចេញផ្សាយនៅថ្ងៃទី5 ខែមករា ឆ្នាំ2018 នេះបានឱ្យដឹងថា តារាចម្រៀងស្រី Sunny បានផ្ដល់បទសម្ភាស និងរៀបរាប់ពីហេតុការណ៍ជួបវិញ្ញាណខ្មោចលងនៅក្នុងអគារស្នាក់នៅផ្ទាល់របស់ក្រុមចម្រៀងស្រី Girls’ Generation។

    តារាស្រីរូបនេះបានរៀបរាប់ថា «កញ្ញា Yuri និងនាងខ្ញុំ គឺជាមិត្តរួមបន្ទប់ជាមួយគ្នានៅក្នុងអគារស្នាក់នៅរបស់ពួកយើង។ Yuri នាងគេងបណ្ដើរ លេងកុំព្យូទ័របណ្ដើរនៅលើគ្រែ។ មានសមាជិកដទៃទៀតបាននិយាយប្រាប់ខ្ញុំថា ពួកគេឃើញខ្ញុំ និងYuri កំពុងតែគេងចុចកុំព្យូទ័រជាមួយគ្នានៅលើគ្រែ។ ពួកគេឃើញខ្ញុំទម្លាក់សក់វែងបាំងមុខជិត មើលមិនឃើញមុខខ្ញុំទេ ក៏ប៉ុន្ដែ នៅពេលនោះខ្ញុំប្រាកដក្នុងចិត្តខ្លួនឯងច្បាស់ណាស់ថា ខ្ញុំនៅឯក្នុងបន្ទប់ទឹកនៅឡើយទេ។ នារីម្នាក់ដែលពួកគេនិយាយថាឃើញនោះ មិនមែនរូបខ្ញុំទេ ព្រោះមុនពេលខ្ញុំចូលបន្ទប់ទឹក  Yuriនាងនៅតែម្នាក់ឯងទេនៅលើគ្រែ»។ បើទោះបីជាការរៀបរាប់ដំបូងនេះ វិញ្ញាណខ្មោចមិនបានលងបន្លាច Sunny មែន តែហេតុការណ៍បន្ទាប់មក ពិតជាគួរឱ្យភ័យខ្លាចណាស់…។

    Sunny បានរៀបរាប់បន្ដថា «មានយប់មួយនោះ ខ្ញុំភ្ញាក់ដឹងខ្លួនឡើងនៅពេលកណ្ដាលអធ្រាត្យ ព្រោះខ្ញុំមានអារម្មណ៍ថា វិលមុខ និងឈឺក្បាលខ្លាំងណាស់។ ខ្ញុំគិតថា ហេតុអ្វីបាននៅសុខៗ ស្រាប់តែមានអាការបែបហ្នឹងអ៊ីចឹង?។ ខ្ញុំក៏ចុះពីលើគ្រែ ហើយឱនមើលទៅក្រោមគ្រែ ពេលនោះស្រាប់តែឃើញស្រីម្នាក់កំពុងចាប់អង្រួនជើងគ្រែរបស់ខ្ញុំពីម្ខាងទៅម្ខាង ដោយដៃរបស់នាង។ ខ្ញុំមិនច្បាស់ថា វាជាការយល់សប្តិឬយ៉ាងណានោះទេ តែខ្ញុំប្រាកដក្នុងចិត្តណាស់ថា ខ្ញុំបានឃើញហើយភ័យខ្លាចខ្លាំងណាស់ ប៉ុន្ដែឥឡូវនេះ ខ្ញុំមិនអីទេ។ នៅយប់នោះ ខ្ញុំគេងទាំងភ័យញាប់ញ័រនៅក្នុងបន្ទប់ផ្សេងមួយទៀត ដែលនៅជាប់គ្នា។ ខ្ញុំបានសួរទៅកាន់ Yuri ថា តើនាងមិនអីទេឬនៅពេលចូលគេងនៅក្នុងបន្ទប់របស់យើង?»៕

  • តារាស្រី Sunny សម្រក់ទឹកភ្នែកពេលឃើញសមាជិក Girls’ Generation ចាកចេញម្ដងមួយៗ

    តារាស្រី Sunny សម្រក់ទឹកភ្នែកពេលឃើញសមាជិក Girls’ Generation ចាកចេញម្ដងមួយៗ

    តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី 30 ខែធ្នូ ឆ្នាំ2017 នេះបានឱ្យដឹងថា តារាចម្រៀងស្រី Sunny ដែលជាសមាជិកក្នុងក្រុមចម្រៀងស្រី Girls’ Generation បានបង្ហូរទឹកប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីនាងបានឃើញមិត្តរួមក្រុមដើរចាកចេញទៅម្ដងមួយៗ រួមមាន Tiffany , Seohyun , Sooyoung ក្រោយពីបានបញ្ចប់កុងត្រាជាមួយផលិតកម្ម SM Entertainment។

    នៅក្នុងកម្មវិធី ‘Life Sharing Reality – Sending Me to You’ របស់ស្ថានីយ៍ទូរទស្សន៍ E Channel  តារាស្រី Sunny  បានរំឭកប់ពីរឿងរ៉ាវរបស់មិត្តស្និតស្នាលរបស់នាងនៅរួមក្រុមជាមួយគ្នាគឺនាង Yewon និងការសហការគ្នាជាមួយនាងដែលធ្លាប់បានធ្វើរឿងរ៉ាវជាច្រើន ក្នុងការអភិវឌ្ឍន៍ក្រុមឱ្យមានភាពរីកចម្រើន។ តារាស្រីរូបនេះ បានលើកឡើងយ៉ាងដូច្នោះថា « យើងធ្លាប់បានដើរមកជាមួយគ្នាអស់រយៈពេល 10 ឆ្នាំហើយ ក៏ប៉ុន្ដែនាងខ្ញុំមិនដែលនឹកស្មានថា យើងអាចធ្វើបានយ៉ាងល្អប្រសើរដូច្នោះឡើយ នេះក៏ព្រោះតែការខិតខំរបស់ខ្លួនយើង។ ខ្ញុំគិតថា វាកើតឡើងចេញពីសេចក្ដីស្រឡាញ់របស់អ្នកគាំទ្រ ដែលបានផ្ដល់ឱ្យក្រុមចម្រៀង Girls’ Generation ហើយនោះគឺពិតជាការខិតខំយ៉ាងអស្ចារ្យបំផុត»។

    ស្របគ្នានោះដែរ តារាស្រីរូបនេះ បានរៀបរាប់ទាំងទឹកភ្នែក ដែលបានបង្ហាញពីភាពសោកស្ដាយចំពោះការបែកបាក់ក្រុមថា « នៅពេលខាងមុខឆាប់ៗនេះ គឺដល់ពេលដែលយើងត្រូវបន្តកុងត្រាថ្មី ពួកយើងបានជួបគ្នា ហើយនិយាយពិភាក្សាគ្នាច្បាស់អំពី តើគួរបន្តធ្វើ ឬមិនគួរបន្តធ្វើទៀត។ នៅពេលដែលខ្ញុំបានឮសមាជិកម្នាក់ក្នុងក្រុមនិយាយថា ខ្ញុំដឹងថាពួកខ្ញុំមកពីណា នឹងដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីមិនត្រូវ  ពេលនោះខ្ញុំចង់ឱ្យពួកសម្រេចនូវអ្វីដែលគេចង់បាន ។ ហើយនៅពេលដែលខ្ញុំបានឮម្នាក់ទៀតនៅក្នុងក្រុមនិយាយថា ពួកយើងគ្រប់គ្នាសុទ្ធតែមានគុណតម្លៃ ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំបានធ្វើឱ្យពួកគេមានសេចក្ដីសុខ និងធ្វើរឿងល្អៗ»៕