សុខ ពិសី ពិបាកចិត្តនឹងព័ត៌មានស្នេហ៍ថៅកែ
ភ្នំពេញ: ជាមួយនឹងភាពជោគជ័យលើវិថីសិល្បៈ ក្នុងទ្រនំដ៏កក់ក្តៅផលិតកម្មសាន់ដេ តារាចម្រៀងសំនៀងមាយា កញ្ញា សុខ ពិសី បែរជាត្រូវបានគេទម្លាយព័ត៌មានដ៏ភ្ញាក់ផ្អើលថា រាជិនីសាន់ដេ កញ្ញា សុខ ពិសី និងម្ចាស់ផលិតកម្មផ្ទាល់តែម្តង បានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងយូរក្រោមដំបូលផ្ទះតែមួយ។ ប្រភពស្និទ្ធនឹងសាន់ដេបង្ហើបទៀតថា សុខ ពិសី បានបង្កើតចំណងស្នេហ៍ជាមួយថៅកែសាន់ដេ ខាងលើយូរឆ្នាំហើយ ដោយរួមរស់ក្រោមដំបូលផ្ទះតែមួយថែមទៀតផង។ ពួកគេទៅណាមកណាជាមួយគ្នា ប៉ុន្តែមិនហ៊ានថតរូប បង្ហាញជាសាធារណៈទេ ដោយរូបខ្លះបិទបាំង ខ្លាចធ្លាយដំណឹងស្នេហ៍ ដែលពួកគេខំបិទបាំង។ ថៅកែវ័យក្មេងសាន់ដេឈ្មោះ លោកសេង តែងតែលើកតម្កើងតួស្រីរបស់ខ្លួនរូបនេះខុសពីតារាផ្សេងៗ ដែលកំពុងស្ថិតក្នុងទ្រនំជាមួយគ្នា ហើយតារាទាំងនោះក៏មានទឹកដមសំនៀងពីរោះជាង សុខ ពិសី ផងដែរ។ ទោះបីជាយ៉ាងណា ព័ត៌មាននេះ ក៏ត្រូវបានអ្នកនៅក្នុងមជ្ឈដ្ឋានសិល្បៈ លើកឡើងផងដែរថា ជារឿងពិតដែលពិបាកនឹងនិយាយបើកចំហ ប៉ុន្តែកញ្ញា សុខ ពិសី ក្នុងជំនួបនឹង ភ្នំពេញប៉ុស្តិ៍ នាងបានលើកឡើងថា៖ «រឿងព័ត៌មាននេះ មិនមែនទើបតែត្រូវបានគេលើកមកនិយាយពេលនេះទេ។ វាកើតឡើងច្រើនឆ្នាំហើយ តែពេលនេះមិនដឹងថា រឿងអីត្រូវបានព័ត៌មានគេចុះផ្សាយទៀតទេ»។ តារាចម្រៀងកំព្រាម្តាយ ក្នុងគ្រោះមួយប៉ប្រិចភ្នែករបស់ខ្លួន កញ្ញា សុខ ពិសី … Read more