សាលាអន្ដរជាតិ SISC បើកសម្ពោធជាផ្លូវការ
បន្ទាប់ពីបានបើកដំណើរការសាកល្បងអស់រយៈពេលប្រមាណជាង3ខែ នៅត្រឹមព្រឹកថ្ងៃទី24 ខែមេសា ឆ្នាំ2017 ព្រឹកមិញនេះ សាលាអន្ដរជាតិ Southbridge International School Cambodia (SISC) ដែលជាសាលាផ្ដល់នូវការអប់រំជាលក្ខណៈអន្ដរជាតិលើកម្មវិធីសិក្សាពីរភាសា (Bi- lingual Programme) ព្រមទាំងផ្ដោតសំខាន់ទៅលើគុណភាពជាចម្បងនោះ ត្រូវបានបើសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា , អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាល នៃសាលា Southbridge International School Cambodia ព្រមទាំងភ្ញៀវកិត្តិយសជាតិ -អន្តរជាតិ ជាច្រើននាក់ផងដែរ ។ មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធ រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការអប់រំប្រកបដោយគុណភាពត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា ផ្ដល់អទិភាពយ៉ាងខ្ពស់ ហេតុដូច្នេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា គាំទ្រលើកទឹកចិត្តឱ្យសាលាអន្ដរជាតិនានាមកបើកដំណើរការនៅកម្ពុជា ដើម្បីផ្ដល់នូវសេវាអប់រំប្រកបដោយគុណភាព ស្របពេលដែលក្រសួងបាន និងកំពុងពង្រឹង និងពង្រីកគុណភាពអប់រំនៅតាមសាលារដ្ឋ។ … Read more