សាលា​អន្ដរជាតិ SISC បើកសម្ពោធ​ជា​ផ្លូវការ

បន្ទាប់ពី​បាន​បើក​ដំណើរការ​សាកល្បង​អស់​រយៈពេល​ប្រមាណ​ជាង3ខែ នៅត្រឹម​ព្រឹក​ថ្ងៃទី24 ខែមេសា ឆ្នាំ2017 ព្រឹក​មិញ​នេះ សាលា​អន្ដរជាតិ Southbridge International School Cambodia (SISC) ដែលជា​សាលា​ផ្ដល់នូវ​ការអប់រំ​ជា​លក្ខណៈ​អន្ដរជាតិ​លើ​កម្មវិធីសិក្សា​ពីរ​ភាសា (Bi- lingual Programme) ព្រមទាំង​ផ្ដោត​សំខាន់​ទៅលើ​គុណ​ភាពជា​ចម្បង​នោះ ត្រូវបាន​បើ​សម្ពោធ​ជា​ផ្លូវការ​ហើយ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា , អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សា ភិ​បាល នៃ​សាលា Southbridge International School Cambodia ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ -អន្តរជាតិ ជាច្រើន​នាក់​ផងដែរ ។ មានប្រសាសន៍​នៅក្នុង​ពិធី​បើកសម្ពោធ រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ការអភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការអប់រំ​ប្រកបដោយ​គុណភាព​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​អទិភាព​យ៉ាងខ្ពស់ ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា គាំទ្រ​លើកទឹកចិត្ត​ឱ្យ​សាលា​អន្ដរជាតិ​នានា​មក​បើក​ដំណើរការ​នៅ​កម្ពុជា ដើម្បី​ផ្ដល់នូវ​សេវា​អប់រំ​ប្រកបដោយ​គុណភាព ស្រប​ពេលដែល​ក្រសួង​បាន និង​កំពុង​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​នៅតាម​សាលា​រដ្ឋ។ … Read more