Tag: Sienna Miller

  • Brad Pitt កាន់តែស៊ីជម្រៅជាមួយ Sienna Miller

    Brad Pitt កាន់តែស៊ីជម្រៅជាមួយ Sienna Miller

    Brad Pitt បានបែកបាក់ជាមួយអតីតភរិយា Angelina Jolie នៅខែកញ្ញា ឆ្នាំ2016 បន្ទាប់ពីភរិយាបានដាក់ពាក្យលែងលះភ្លាមៗ។ ប៉ុន្ដែតារាប្រុសរូបនេះបានចំណាយពេលជាថ្មីម្ដងទៀតជាមួយនឹងតារាស្រីជនជាតិអង់គ្លេស Sienna Miller ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន UsWeekly ។

    អ្នកទាំងពីរបានលួចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងស្ងាត់ៗអស់មួយរយៈពេលកន្លងទៅហើយ និងនៅពេលថ្មីៗនេះ កាលពីអំឡុងខែមិថុនា គេបានប្រទះឃើញអ្នកទាំងពីរបណ្ដើរគ្នាយ៉ាងត្រសងនៅក្នុងកម្មវិធី Glastonbury Festival ។

    យ៉ាងណាមិញ សេចក្ដីស្នេហារ៉ូមែនទិករបស់ពួកគេបានសង្ឃឹមថា នឹងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនឱ្យគាំទ្រឡើងវិញបានតាមរយៈខ្សែភាពយន្ដថ្មី ដែលគ្រោងដាក់បញ្ចាំងនៅប្រទេសប្រេស៊ីល ក្រោមស្នាដៃដឹកនាំផលិត និងសម្ដែងដោយ Ad Astra និង Tommy Lee Jones ដែលមានអ្នកទាំងពីរ(Pitt និងMiller)ជាគូស្នេហ៍តួឯកប្រុសស្រីនៅក្នុងរឿងថ្មីនេះ។

    បើតាមប្រភពស្និទ្ធបំផុតរវាងតារាប្រុសវ័យ 53 ឆ្នាំ​ និងតារាស្រីវ័យ 35​ ឆ្នាំ បានប្រាប់សារព័ត៌មាន Dailymail ថា ” ពួកគេបានចំណាយពេលខ្លះនៅជាមួយគ្នាយ៉ាងអាថ៌កំបាំង”។ ហើយមានប្រភពមួយទៀតបានបន្ដប្រាប់ទៀតផងដែរថា មាននៅពេលខ្លះពួកគេបាននៅធ្វើការតែពីរនាក់រហូតដល់អាធ្រាត្រ និងទល់ភ្លឺក៏មានដែរ។

    គួរបញ្ជាក់ផងដែរអំពីទំនាក់ទំនងស៊ីជម្រៅរវាងតារាទាំងពីរដួងនេះដែលបានលេចឮជាព័ត៌មានបណ្ដើរៗ ហើយអ្វី ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់មានមន្ទិលសង្ស័យខ្លាំងបំផុត បើទោះបីជាមានព័ត៌មានខ្លះបាននិយាយអំពីក្ដីព្រួយបារម្ភរបស់ Pitt ចំពោះ Jolie និងកូនៗទាំង 6 នាក់ក៏ដោយ ក៏នៅតែមិនអាចលាក់បាំងអំពីការទាក់ទងលួចលាក់ជាមួយតារាស្រីជនជាតិអង់គ្លេសនេះបានដែរ។ ហើយគួររំឭកផងដែរថា កាលដែល Brad Pitt បានជួបជាមួយ Sienna Miller លើកដំបូង គឺនៅឆ្នាំ 2015 នៅពេលដែលតារាស្រីរូបនេះបានចូលមកដាក់ពាក្យជ្រើសរើសតួសម្ដែងនៅក្នុងរឿង The Lost City Of Z ៕

  • Brad Pitt មានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller?

    Brad Pitt មានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller?

    កំពូលតារាសម្ដែងល្បីល្បាញ Brad Pitt ដែលថ្មីៗនេះ ត្រូវបានគេសង្ស័យថា បានកើតជំងឺផ្លូវចិត្តក្រោយពីលែងលះ Angelina Jolie រួចមកនោះ ស្រាប់តែប៉ុន្មានថ្ងៃនេះមានលេចឮព័ត៌មានដ៏រសើបមួយថា តារាសម្តែងដែលចាស់ហើយ តែនៅសង្ហាវ័យ 53ឆ្នាំរូបនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍យ៉ាងស្ងាត់ៗជាមួយតារាស្រី Sienna Miller មានវ័យ 35 ឆ្នាំ ក្រោយពីភាពយន្តថ្មីរបស់ពួកគេត្រូវបានដាក់បញ្ចាំង។

    បើតាមសារព័ត៌មាន The Sun បានឱ្យដឹងថា ពួកគេទាំងពីរនាក់ ( Brad Pitt និង Sienna Miller) បានបង្ហាញភាពស្និទ្ធស្នាលគ្នា និងសប្បាយរីករាយជាមួយគ្នាយ៉ាងរ៉ូមែនទិក ហើយពួកគេបានព្យាយាមលាក់បាំងរឿងនេះជាការសម្ងាត់ដោយមិនឱ្យនរណាម្នាក់បានឃើញពួកគេឡើយ។

    ពាក់ព័ន្ធនឹងព័ត៌មានចចាមអារ៉ាមនេះត្រូវបានអ្នកគាំទ្រ Brad Pitt ចេញមុខបញ្ចេញមតិបដិសេធ ខណៈដែល Brad Pitt និង Sienna Miller នៅមិនទាន់មានការបកស្រាយណាមួយប្រាប់អ្នកសារព័ត៌មានឡើយ។

    គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអ្នកទាំងពីរមិនមែនទើបតែកើតឡើងនៅក្នុងរយៈពេលថ្មីនេះៗទេ ព្រោះកាលពីប៉ុន្មានខែមុន សារព័ត៌មាន Dailymail ធ្លាប់បានចេញផ្សាយម្តងហើយថា នៅពេលដែលបញ្ចប់ម៉ោងការងារ អ្នកទាំងពីរតែងតែនៅជាមួយគ្នានៅក្នុងក្រុមហ៊ុនតែពីរនាក់រហូត ហើយពេលខ្លះថែមទាំងនៅដល់ទល់ភ្លឺទៀតផង នេះអាចសបញ្ជាក់បានថា Brad Pitt កំពុងមានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller ពិតមែនហើយ៕