តើគួរទិញផ្ទះដែលមានគម្រោង Shop house ឬលំនៅដ្ឋានរស់នៅធម្មតា?

ទោះបីវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំងនៅរយៈប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែគម្រោង “Shop house” ដែលជាគម្រោងផ្ទះល្វែងសម្រាប់រស់នៅផង និងប្រកបអាជីវកម្មផងនោះមិនសូវមានច្រើននៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់ខ្លួន ម្ចាស់បុរីមួយចំនួនបានចាប់ផ្តើមអភិវឌ្ឍគម្រោង Shop House ឱ្យមានចំនួនកាន់តែច្រើនឡើងៗហើយ។ អ្នកស្រី ឃិត សុភក្រ្ត ដែលបានទិញផ្ទះល្វែងនៅបុរីមួយក្នុងក្រុងភ្នំពេញមានប្រសាសន៍ថា ដើមឡើយគ្រួសាររបស់អ្នកស្រីមានបំណងទិញផ្ទះល្វែងរស់នៅធម្មតាជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែនៅពេលគិតយូរៗទៅ ខ្លួនជាស្រ្តីមេផ្ទះមានតួនាទីនៅផ្ទះជាអ្នកមើលថែកូន ហើយមិនអាចទៅធ្វើការខាងក្រៅបាន ក៏សម្រេចចិត្តជាមួយគ្រួសារទិញផ្ទះ Shop House នេះដើម្បីអាចប្រកបអាជីវកម្មបានផង មើលថែទាំកូននៅផ្ទះបានផង «ខ្ញុំគិតថា ពេលមានម្តាយនៅមើលថែ កូនមានភាពកក់ក្តៅខ្លាំងជាជាងយកកូនទៅផ្ញើនៅតាមសាលានានាដែលមិនដឹងថាគេមើលថែកូនយើងបានល្អ ឬមិនល្អនោះឡើយ»។ តែដោយឡែកសម្រាប់អ្នកស្រី រិន លីតា វិញបានមានប្រសាសន៍ថា ដោយសារជាប់រវល់ការងារឯកជន អ្នកស្រីមិនបានគិតគូរទិញផ្ទះបែបShop House ទេ គឺត្រឹមតែទិញផ្ទះដើម្បីរស់នៅធម្មតាប៉ុណ្ណោះ ចំណែកកូនគឺត្រូវបង់លុយទៅឱ្យសាលាដើម្បីឱ្យគេមើលថែកូនផង និងឱ្យកូនបានរៀនទីនោះផង «ពេលក្មេងនៅសាលា ក្មេងមានការប្រាស្រ័យទាក់ទងល្អ មានភាពឆ្លាតវៃ និងរៀនឆាប់ចេះ ឧទាហរណ៍បើក្មេងរៀនភាសាអង់គ្លេស ក្មេងលេងជាមួយគ្នាអាចនិយាយភាសាអង់គ្លេសបានឆាប់រហ័ស គួបផ្សំនឹងគ្រូមើលថែផងអាចតម្រង់ទិសសិស្សបានកាន់តែប្រសើរទៀត»។ ពាក់ព័ន្ធករណីនេះកញ្ញា ងួន វិច្ចិកា ប្រធានផ្នែកលក់គម្រោងបុរីដ៏ល្បីល្បាញមួយ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 6A បានឲ្យដឹងថា ដោយសារក្រុមហ៊ុនតែងគិតគូរពីអាជីវកម្ម … Read more