Tag: Selena Gomez

  • ពិតទេ ! Selena Gomez រកបានសង្សារថ្មីហើយ?

    ពិតទេ ! Selena Gomez រកបានសង្សារថ្មីហើយ?

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន Kenh 14 បានឱ្យដឹងថា បន្ទាប់ពីពិធីជប់លៀងក្នុងថ្ងៃកំណើតឈានចូលវ័យ 26 ឆ្នាំ កាលពីសប្តាហ៍មុនកន្លងទៅនោះតារាចម្រៀងស្រី Selena Gomez ត្រូវបានគេប្រទះឃើញថា នៅតែបន្តដើរលេងជាមួយនិងមិត្តភក្តិនៅលើទឹកដីទីក្រុង Los Angeles សហរដ្ឋអាមេរិក។ តារាចម្រៀងស្រីរូបនេះ ត្រូវបានគេប្រទះឃើញពណ៍ឈុតពណ៍ខៀវ បញ្ចេញដើមទ្រូងធម្មតា ព្រមទាំងមិនពាក់អាវក្នុងថែមទៀតផង ព្រមទាំងសើចយ៉ាងសប្បាយរីករាយ ហាក់គ្មានទុក្ខកង្វល់អ្វីនោះទេ ។

    បើតាមប្រភពអ្នកប្រមាញ់រូបភាព បានប្រាប់ឱ្យដឹងថា នៅក្នុងថ្ងៃតែមួយនោះ តារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះ ត្រូវបានគេប្រទះឃើញឈរនៅក្បែររបស់ម្នាក់ ដែលមានឈ្មោះថា Caleb Stevens ដែលជាតារាសម្ដែងវ័យក្មេងដូចគ្នា ។ រូបថតអ្នកទាំងពីរត្រូវបានចែកចាយ រហូតដល់ផ្ទុះពាក្យចចាមអារាមថា Gomez និង Caleb កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា មួយរយៈពេលនេះ ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធរបស់ម្ចាស់បទ “Who say” រូបនេះ បាននិយាយថា ពួកគេគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ គ្មានអ្វីក្រៅទំនាក់ទំនងសិល្បៈឡើយ៕

  • Taylor Swift ដុតនំ Cake ជូនជាកាដូដល់ Selena Gomez មិត្តសំណព្វចិត្ត

    Taylor Swift ដុតនំ Cake ជូនជាកាដូដល់ Selena Gomez មិត្តសំណព្វចិត្ត

    តាមរយៈសារព័ត៌មាន Daily Mail ដែលចេញផ្សាយនៅថ្ងៃទី23 ខែកក្កដា ឆ្នាំ2018 នេះបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវជាថ្ងៃកំណើតរបស់តារាចម្រៀងស្រី Selena Gomez ដែលមានវ័យ 26ឆ្នាំ​ហើយ នៅក្នុងពេលនោះតារាចម្រៀងស្រីដែលជាមិត្តសម្លាញ់សំណព្វចិត្តជាងគេរបស់នាង គឺតារាស្រី Taylor Swift បានដុតនំ Cake ដោយផ្ទាល់ដៃដើម្បីជូនជាកាដូលើកទឹកចិត្តដល់ Selena ស្របពេលដែល Selena កំពុងមានរឿងអាស្រូវខូចចិត្តជាច្រើនពាក់ព័ន្ធនឹង JB ( Justin Bieber ) ។

    បើទោះបីជាតារាចម្រៀងស្រី Taylor Swift កំពុងមានភាពមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោកយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះនៅតែឆ្លៀតពេលវេលាផ្ទាល់ខ្លួន លើកទឹកចិត្តមិត្តសម្លាញ់របស់នាង និងបង្ហោះរូបភាពនៅលើ IG យ៉ាងផ្អែមល្ហែមជាមួយនឹង Selena Gomez  ផងដែរ។ ក្នុងថ្ងៃកំណើតរបស់ Gomez អតីតមិត្តប្រុសរបស់នាង លោក Weekend ក៏បានជូនបាច់ផ្កាជាពិសេសមកកាន់នាងផងដែរ ដើម្បីសម្ដែងការលើកទឹកចិត្ត បើទោះបីជាអ្នកទាំងពីរបានចែកផ្លូវគ្នារួចហើយយ៉ាងណាក៏ដោយ។

    សូមជម្រាបបន្ថែមថា អ្នកគាំទ្រ  Selena Gomez ជាពិសេស Fan Club របស់នាងផ្ទាល់បានបង្ហោះរូបភាពកាលពីនាងនៅវ័យកុមារជាច្រើនសន្លឹកយ៉ាងឃ្ជូតៗ នៅលើ IG ដែលធ្វើឱ្យតារាស្រីរូបនេះកាន់តែមានកម្លាំងចិត្តបន្ថែមឡើងទៀតនៅក្នុងថ្ងៃកំណើត។ គួររំឭកដែរថា Selena ធ្លាប់មានប្រវត្តិវះកាត់ប្តូរក្រលៀន និងលើរាងកាយនៅមានបន្សល់ស្នាមដេរកាលពីគ្រាវះកាត់នោះយ៉ាងច្បាស់ គឺមានប្រវែងជិតមួយចង្អាមឯណោះ និងវាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅពេលណាដែលនាងស្លៀកពាក់សិចស៊ីខ្លីៗម្ដងៗ៕

  • Selena Gomez ប្រកាសឆ្អែតឆ្អន់ និងលែងយោគ​យល់ចំពោះពាក្យរិះគន់របស់ម្ដាយ

    Selena Gomez ប្រកាសឆ្អែតឆ្អន់ និងលែងយោគ​យល់ចំពោះពាក្យរិះគន់របស់ម្ដាយ

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន Radar Online នៅថ្ងៃទី18 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា តារាចម្រៀងអាមេរិកដ៏ស្រស់ផូរផង់ គឺកញ្ញា Selena Gomez អាចឈានដល់ការកាត់ផ្តាច់ទំនាក់ទំនងជាមួយ​ម្តាយ​បង្កើត​របស់​ខ្លួន​ដោយសារតែអត់ទ្រាំលែងបាននឹងការរិះគន់ដដែលជាដដែលរបស់អ្នកម្តាយរូបនេះមកលើគូស្នេហ៍ជាតារាចម្រៀងដូចគ្នា ដែល​ទើប​ត្រូវ​រ៉ូវ​គ្នាសាជា​ថ្មី​​ គឺ​​កំពូលតារាចម្រៀងដើមកំណើតកាណាដា លោក Justin Bieber។

    ប្រាកដណាស់ ទំនាក់ទំនងរបស់ Selena Gomez និង Justin Bieber ពិតជាបានវិលត្រឡប់មករកភាពផ្អែមល្ហែមឡើងវិញមែន ហើយ​ពុំ​មាននរណាម្នាក់អាចបញ្ឈប់រឿងនេះបានឡើយ រួមទាំងអ្នកម្តាយដែលមានក្តីកង្វល់ច្រើនរបស់តារាចម្រៀងប៉ុបវ័យ25ឆ្នាំរូបនេះ គឺ​លោកស្រី Mandy Teefey ផង។

    បន្ទាប់ពីលោកស្រី Teefey បាននិយាយយ៉ាងបើកចំហថា លោកស្រីមិនសប្បាយចិត្តសោះ អំពីជម្រើសរបស់កូនស្រី​របស់​ខ្លួន ក្នុងការទៅត្រូវរ៉ូវគ្នាវិញជាមួយតារាចម្រៀង Justin Bieber វ័យ23ឆ្នាំ។ ប្រភពជិតស្និទ្ធនឹង Selena បានបង្ហើបឱ្យដឹងថា តារាចម្រៀង​អាមេរិកដែលមានប្រជាប្រិយជាខ្លាំងនៅក្នុងស្រទាប់យុវវ័យជុំវិញពិភពលោករូបនេះ នឹងមិនឈរឱបដៃមើល ហើយបណ្តោយ​ឱ្យម្តាយរបស់ខ្លួន និយាយរិះគន់ពេញៗមាត់ទៅលើ Justin បែបនេះឡើយ។ ប្រភពដដែលបានបន្ថែមថា Selena បានឆ្អែតឆ្អន់ជាមួយការយោគ​យល់អធ្យាស្រ័យដល់ម្តាយខ្លួនហើយ ដោយអ្នកទាំងពីរ សព្វថ្ងៃនេះ គឺមិននិយាយរកគ្នាទាល់តែសោះ។ លោកស្រី Mandy អាច​និយាយរិះគន់តាមតែចិត្តខ្លួន ប៉ុន្តែទង្វើនេះគឺបានត្រឹមតែរុញច្រាន Selena ឱ្យឃ្លាតកាន់តែឆ្ងាយទៅប៉ុណ្ណោះ។

    គួរជម្រាបថា ​រឿងរ៉ាវវិវាទរវាងម្តាយនឹងកូននេះ បានផ្ទុះឡើងនៅលើបណ្តាញសារព័ត៌មាននានា បន្ទាប់ពី​​ កញ្ញា Selena Gomez បានសម្រេចចិត្តចំណាយពេលវេលាឆ្លងឆ្នាំសកលថ្មីៗនេះ ជាមួយ Justin Bieber នៅឯប្រទេសម៉ិកស៊ិក ដោយមិនបាននៅរីករាយជាមួយក្រុមគ្រួសាររបស់នាង​ដូចសព្វដង ហើយមកទល់ពេលនេះស្ថានការណ៍ គឺពុំបានល្អប្រសើរឡើងឡើយ៕

  • Justin Bieber ដឹកដៃ Selena Gomez  ឆ្លងឆ្នាំថ្មីយ៉ាងផ្អែមល្ហែមនៅ Mexico

    Justin Bieber ដឹកដៃ Selena Gomez  ឆ្លងឆ្នាំថ្មីយ៉ាងផ្អែមល្ហែមនៅ Mexico

    បើតាមរយៈសារព័ត៌មាន Radaronline ដែលចេញផ្សាយនៅថ្ងៃទី2​ ខែមករា ឆ្នាំ2018 នេះ បានឱ្យដឹងថា តារាចម្រៀងប្រុស​ Justin Bieber បានបញ្ចេញរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីការចំណាយពេលវេលាដ៏ផ្អែមល្ហែមជាមួយ Selena Gomez នៅថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល 2018 នៅលើទឹកដីឆ្នេរខ្សាច់ប្រទេសម៉ិកស៊ិក។

    សារព័ត៌មានខាងលើបានអះអាងថា​ Justin Bieber បានចំណាយលុយជួលរីសតប្រណីតសម្រាប់ស្នាក់នៅជាមួយមិត្តស្រី ដែលមានតម្លៃ 18,000 ដុល្លារនៅក្នុងមួយយប់។ ហើយមិត្តស្និទ្ធស្នាលរបស់ពួកគេ ក៏បានបញ្ជាក់ប្រាប់ផងដែរថា អ្នកទាំងពីរកំពុងតែចាប់ផ្ដើមរួមរស់ជាមួយគ្នាជាគ្រួសារតែមួយដោយបើកចំហនៅក្នុងឆ្នាំថ្មីនេះហើយ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ម្ដាយរបស់ Selena កំពុងតែខឹង JB យ៉ាងខ្លាំង និងថែមទាំងបានព្យាយាមទាញកូនស្រីឱ្យត្រឡប់មកផ្ទះវិញ តែយឺតពេលទៅហើយ ព្រោះ Selena Gomez ត្រូវបាន JB ទាក់ចិត្តឱ្យរស់នៅជាមួយរូបគេបានសម្រេចដូចបំណងបាត់ទៅហើយ។

    គួរបញ្ជាក់ផងដែរថា ខណៈនេះតារាចម្រៀង The Weeknd ក៏កំពុងតែពិបាកចិត្តយ៉ាងខ្លាំងផងដែរ ហើយក៏ទន្ទឹងរង់ចាំការវិលត្រឡប់មកវិញរបស់តារាស្រីរូបនេះយ៉ាងអន្ទះសាដែរ នេះបើតាមការបញ្ជាក់ប្រាប់ពីមិត្តស្និទ្ធស្នាលរបស់លោកទៅសារព័ត៌មាន Radar៕

  • ម្ដាយ Selena Gomez ប្រកាសស្អប់កូនស្រី ក្រោយទាក់ទង JB វិញ

    ម្ដាយ Selena Gomez ប្រកាសស្អប់កូនស្រី ក្រោយទាក់ទង JB វិញ

    តាមរយៈសារព័ត៌មាន Teenee នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2017 នេះ បានចេញផ្សាយថា តារាចម្រៀងប្រុស Justin Biber និងតារាចម្រៀងស្រី Selena Gomez ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាកាលពីឆ្នាំ 2011 ហើយបានបែកផ្លូវគ្នានៅឆ្នាំ 2014 ប៉ុន្ដែធ្លាប់មានអ្នកបានឃើញអ្នកទាំងពីរប្រាប់ថា ពួកគេនៅតែលបទាក់ទងគ្នាម្ដងម្កាលដោយលួចលាក់នោះ ឥឡូវមានកាយវិការបង្ហាញឱ្យដឹងថា ពួកគេចង់ត្រឡប់មកជានាគ្នាវិញក្រោយពីបានបែកគ្នាអស់រយៈពេល 3 ឆ្នាំមកហើយនោះ។

    ខណៈនេះ អ្នកគាំទ្រតារាចម្រៀងទាំងពីរកំពុងតែសាទរចំពោះចំណងមេត្រីភាពដែលទើបត្រូវបានផ្សារភ្ជាប់គ្នាឡើងវិញ ក៏ប៉ុន្តែជាអកុសល អ្នកម្ដាយរបស់តារាស្រីខាងលើនេះ លោកស្រី Mandy Teefey បានផ្ដល់បទសម្ភាស និងប្រកាសប្រាប់សារព័ត៌មាន TMZ ថា លោកស្រី ស្អប់ និងមិនអាចអភ័យទោសចំពោះទង្វើរបស់កូនស្រី និងមិនព្រមទទួលយកតារាចម្រៀងប្រុស Justin Biber ឱ្យចូលមករស់នៅក្នុងក្រុមគ្រួសាររបស់លោកស្រីជាដាច់ខាត។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ Justin Biber គឺជាមនុស្សបង្កបញ្ហានៅក្នុងសង្គមមករហូត ហើយបានធ្វើខុសច្បាប់ និងមិនគប្បីចំពោះក្រុមគ្រួសារលោកស្រីទេ។ ផ្ទុយទៅវិញ អ្នកម្ដាយរបស់តារាប្រុស Justin ក៏បានប្រាប់អ្នកសារព័ត៌មានវិញដែរថា គ្រួសារ Justin មានសេចក្ដីរីករាយបំផុតដែលកូនប្រុសបានត្រឡប់មកទាក់ទងជាមួយនាង Selena Gomez  ដែលបង្ហាញពីក្ដីស្នេហាស្មោះស្ម័គ្រ។

    គួរបញ្ជាក់ផងដែរថា ខណៈនេះស្ថានភាពជំងឺវះកាត់ក្រលៀនរបស់តារាស្រី Selena Gomez មានស្ថានភាពប្រសើរឡើងបន្ដិចហើយ តែក៏ត្រូវមកស្រងាកចិត្តយ៉ាងខ្លាំង ដែលនាងត្រូវម្ដាយបង្កើតប្រកាសក្ដែងៗថា ស្អប់កូនស្រីដែលត្រឡប់ទៅត្រូវគ្នាជាមួយកំពូលមនុស្សបង្កបញ្ហាដូចជា Justin Biber វិញ៕

  • Justin Bieber និង Selena Gomez គ្រោងទិញផ្ទះតម្លៃរាប់លានដុល្លារនៅរដ្ឋ California

    Justin Bieber និង Selena Gomez គ្រោងទិញផ្ទះតម្លៃរាប់លានដុល្លារនៅរដ្ឋ California

    នៅថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2017 បើតាមសារព័ត៌មាន keng14 បានចេញផ្សាយឱ្យដឹងថា នាប៉ុន្មានសបា្ដហ៍មុននេះតារាចម្រៀង Justin Bieber និង Selena Gomez បានបង្ហើបប្រាប់សារព័ត៌មានបរទេសថា អ្នកទាំងពីរគ្រោងនឹងទិញផ្ទះប្រណីតមួយដែលមានតម្លៃរាប់លានដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងតំបន់មួយក្នុងរដ្ឋ California ដើម្បីចំណាយពេលវេលាដ៏មានន័យ រស់នៅជុំគ្នាជារៀងរហូត។

    នៅក្នុងនេះ បើយើងមើលតាមការចេញផ្សាយរបស់ទស្សនាវដ្ដីល្បីមួយរបស់អាមេរិក ក៏បានឱ្យដឹងបន្ថែមដែរថា តារាពីរដួងនេះព្យាយាមបំពេញការរស់នៅតាមលក្ខណៈសាមញ្ញៗ និងសម្របខ្លួនតាមធម្មជាតិ ពោលគឺ ពួកគេចូលចិត្តទៅតំបន់ឆ្ងាយៗ ហើយមានធម្មជាតិខៀវស្រស់ត្រកាល។ ប្រភពស្និទ្ធនឹង​JB ក៏បានអះអាងថា គម្រោងទិញផ្ទះរបស់គេក៏ស្ថិតនៅក្បែរតំបន់ភ្នំផងដែរ។

    គួរបញ្ជាក់ដែរថា ថ្មីៗនេះជីវិតឯកជនរបស់ Selena Gomez និង  Justin Bieber ហាក់បីដូចជាមានសេចក្ដីសុខខ្លាំងបំផុត ដែលគេបានសង្កេតមើលទៅ ទំនងជានេះគឺជាពេលវេលាចុងក្រោយនៃការថែរក្សាសុខភាពរបស់ Selena Gomez អ៊ីចឹងដែរ។ ក្រុមគ្រួសារ និងមនុស្សជំនិតរបស់ Selena Gomez បានថ្លែងប្រាប់សារព័ត៌មានបរទេសកន្លងមក អំពីទំនាក់ទំនងជាថ្មី​ជាមួយ Justin Bieber ថា «ពួកយើងចង់ឱ្យនាងខ្លួនឯងមានសុខភាពល្អ ហើយនេះក៏ជាកំហុសដ៏ធ្ងន់មួយនៅក្នុងជីវិតរបស់ពួកយើងផងដែរ អ្វីដែលអាចធ្វើបាន គឺដើម្បីសុខភាពនាង»៕

     

  • Selena Gomez និង Weeknd កំពុងទម្លាយរឿងមួយ…

    Selena Gomez និង Weeknd កំពុងទម្លាយរឿងមួយ…

    តាមរយៈសារព័ត៌មាន TMZ បានចេញផ្សាយនៅថ្ងៃទី31 ខែតុលា ឆ្នាំ​2017 នេះ បានឱ្យដឹងថា រវាងតារាទាំងពីរដួង គេសង្កេតឃើញដូចជាមិនសូវមានទំនាក់ទំនងផ្អែមល្ហែម បណ្ដើរគ្នាយ៉ាងត្រសងនៅតាមទីសាធារណៈដូចមុនទៀតឡើយ ហើយថែមទាំងមានដំណឹងលេចឮមកថា អ្នកទាំងបានចែកផ្លូវគ្នាទៅហើយទៀតផង គ្រាន់តែមិនទាន់ទម្លាយឱ្យដឹងជាផ្លូវការតែប៉ុណ្ណោះ។

    ប្រភពស្និទ្ធជាមួយនឹងតារាចម្រៀងស្រី Selena Gomez និង Abel បានរៀបរាប់ប្រាប់សារព័ត៌មានខាងលើយ៉ាងដូច្នោះថា បន្ទាប់ពី Selena Gomez និង  Weeknd បានបើកចំហអំពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈអស់រយៈពេល 10 ខែកន្លងមក  ពួកយើងបានដឹងត្រឹមតែថា រឿងរ៉ាវរបស់ពួកគេបានបញ្ចប់ទៅហើយ ពោលគឺ គូស្នេហ៍មួយគូនេះមិនបានស្និទ្ធស្នាលនឹងគ្នាដូចមុនទៀតទេ ហើយពួកគេចាប់ផ្ដើមទាក់ទងគ្នាចាប់តែពីខែ មករា មកម្លេះ។

    គួរបញ្ជាក់ផងដែរថា Abel ដែលជាសម្លាញ់ជិតដិតរបស់តារាចម្រៀងមុខស្អាត Selena Gomez បានបន្ថែមថា ខណៈដែល Selena Gomez  កំពុងសម្រាកព្យាបាលវះកាត់ក្រលៀន គេសង្កេតឃើញមានតែលោក Weeknd ម្នាក់គត់ដែលតែងតែនៅជួយជាកម្លាំងចិត្ត និងគាំទ្ររូបនាង ក៏ប៉ុន្ដែនាពេលថ្មីៗនេះវិញ ក៏ស្រាប់តែផ្ទុះឡើងនូវព័ត៌មានថា នាងកំពុងតែទាក់ទងជាមួយអតីតមិត្តប្រុស JB ទៅវិញ ដែលជាមូលហេតុបណ្ដាលឱ្យ Weeknd ខកចិត្តចំពោះរូបនាងយ៉ាងខ្លាំង៕

     

  • គ្រួសាររបស់ Selena Gomez បដិសេធមិនទទួលយក JB ជាដាច់ខាត

    គ្រួសាររបស់ Selena Gomez បដិសេធមិនទទួលយក JB ជាដាច់ខាត

    តាមរយៈសារព័ត៌មាន dailymail បានចេញផ្សាយនៅថ្ងៃទី31 ខែតុលា ឆ្នាំ2017 បានឱ្យដឹងថា បន្ទាប់ពីតារាប្រុស  Justin Bieber (JB) បានណាត់ជួបជាមួយតារាចម្រៀងស្រីវ័យក្មេង Selena Gomez តែពីរនាក់តទល់នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្បែរផ្ទះរបស់នាងនាទីក្រុង  Los Angeles សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានព័ត៌មានផ្ទុះឡើងថា អ្នកទាំងពីរកំពុងព្យាយាមបង្កាត់ភ្លើងស្នេហ៍ឱ្យមានឆេះឡើងវិញ។

    ក្រោយពីទទួលបានដំណឹងមួយនេះភ្លាម ខាងក្រុមគ្រួសាររបស់ Selena Gomez បានច្រានចោលរាល់ព័ត៌មានរបស់នាង និងបានអះអាងបញ្ជាក់ផងដែរថា ពួកគេបដិសេធមិនព្រមទទួលយក JB ចូលមកក្នុងក្រុមគ្រួសាររបស់ពួកគេឡើយ បើទោះបីជានាង  Selena Gomez មិនអាចបំភ្លេច JB បាន ឬមានទំនាក់ទំនងស្នេហ៍ជាមួយគ្នាក្នុងអំឡុងពេលណាមួយ ឬយ៉ាងណាក៏ដោយ។ ប្រភពមួយពីសមាជិកគ្រួសារ  Selena Gomez បានអះអាងប្រាប់បន្ថែមថា “Justin គឺជាមនុស្សអាក្រក់ និងមិនអាចទទួលយកបានឡើយ”។

    គួរបញ្ជាក់ផងដែរថា ក្រុមគ្រួសាររបស់តារាចម្រៀងស្រីស្អាតវ័យក្មេងរូបនេះនៅតែអះអាង និងជឿជាក់ថា ករណីដែល Selena Gomez  ទៅជួបជាមួយ JB គឺជាការជួបចរចារឿងការងារតែប៉ុណ្ណោះ នាងគ្មានអ្វីត្រូវបន្ដគិតជាមួយ Justin ទៀតទេ ព្រោះនាងមានមិត្តប្រុសរបស់នាងរួចហើយ៕

  • Selena Gomez រួមដៃជាមួយ Taylor Swift ឌឺដងដាក់ Katy Perry ទៀតហើយ

    Selena Gomez រួមដៃជាមួយ Taylor Swift ឌឺដងដាក់ Katy Perry ទៀតហើយ

    ព្រឹត្តិការណ៍ដ៏កក្រើកលំដាប់ពិភពលោក  2017 MTV Video Music Awards បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្ដាក្រាម ក៏ប៉ុន្ដែមានរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ការបកស្រាយបទចម្រៀងរបស់កល្យាណមិត្តរវាង  Selena Gomez និងTaylor Swift បានរួមដៃគ្នាលើកយកបទចម្រៀង ដែលមានចំណងជើងឌឺដងទៅកាន់តារាចម្រៀងស្រី Katy Perry ដែលកន្លងមកធ្លាប់មានជម្លោះជាមួយ Taylor Swift។

    ទោះបីជាមានការសុំទោសពីតារាចម្រៀង Katy Perry ចំពោះ Taylor Swift ហើយក៏ដោយ តែនាង Selena Gomez និងTaylor Swift នៅតែបន្ដដំណើររួមដៃគ្នាទៅមុខទៀតក្នុងការវាយប្រហារបញ្ឈឺបញ្ឆិតបញ្ឆៀងទៅកាន់ Katy Perry ដដែល។ នៅក្នុងថ្ងៃនោះដែរ Gomez បានលើកបទចម្រៀងចំនួនពីរបទ ដែលមានចំណងជើងថា “We Don’t Talk Anymore” និងបទ “Charlie Puth” មកច្រៀង។ រីឯតារាស្រី Taylor Swift  វិញបានជ្រើសរើសបទចម្រៀងដូចជា “I Don’t Wanna Live Forever” ច្រៀងរូមគ្នាជាមួយ  Zayn Malik ហើយមានបទ Bad Blood ផងដែរ។

    គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់តារាស្រីពីរដួងនេះត្រូវបានបំផុសគំនិតដល់អ្នកគាំទ្រឱ្យគិតថា ពួកនាងនៅតែបន្ដចាប់ដៃគ្នាឌឺដងដាក់តារាស្រី Katy Perry ដដែល។ គួររំឭកទៀតផងដែរថា កន្លងមក Taylor Swift ធ្លាប់បាននិយាយថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំបានគិតថា តើនាង(Katy Perry)ជាមិត្តនឹងខ្ញុំដែរឬទេ? ដូចកាលពេលដែលទទួលពានរង្វាន់អ៊ីចឹង នាងបានឃើញខ្ញុំហើយ តែមិនបានដើរមករកខ្ញុំទេ បែរជាដើរហួសធ្វើមិនឃើញ តើនាងចង់ផ្ដល់នូវការប្រមាថដ៏ឃោរឃៅបំផុតសម្រាប់ជីវិតខ្ញុំមែនទេ?»៕