កម្មវិធីទូរស័ព្ទមួយជួយអ្នករត់រ៉ឺម៉កម៉ូតូអាចរកចំណូលបានក្រែល
និយាយពីរ៉ឺម៉កម៉ូតូកង់បី ដែលចរាចរលើដងវិថីក្នុងរាជធានីភ្នំពេញ មានច្រើនស្ទើរគរជើងគ្នា ដែលធ្វើឱ្យអ្នកចាប់យកមុខរបរមួយនេះមួយចំនួនចាប់ផ្ដើមរអ៊ូរទាំថា ពិបាករកភ្ញៀវ ខណៈការរកស៊ីមានការប្រជែងគ្នាខ្លាំង និងមានការប្រកាន់បក្សពួកជាដើម។ ទន្ទឹមនឹងនេះ មនុស្សមួយក្រុមទៀត បានសម្ដែងក្ដីសប្បាយរីករាយ និងមមាញឹករកពេលសម្រាកគ្មាន ក្រោយពីពួកគាត់ធ្វើការផ្លាស់ប្ដូរទម្លាប់ពីការបើករ៉ឺម៉កឆ្វែលរកភ្ញៀវ ដោយងាកមកប្រើកម្មវិធីទូរស័ព្ទដៃមួយ ដែលវាផ្ដល់ភាពងាយស្រួលត្រឹមអង្គុយនៅមួយកន្លែងក៏មានភ្ញៀវដឹក ហើយអាចបង្កើនចំណូលដល់ពួកគាត់បានទ្វេដង ក្បែរៗមួយពាន់ដុល្លារក្នុងមួយខែ ឬអាចថាស្មើនឹងប្រាក់ខែប្រធានផ្នែកនៃក្រុមហ៊ុនមួយចំនួននៅកម្ពុជាទៀតផង។ កម្មវិធីទូរស័ព្ទដែលពួកគាត់កំពុងប្រើមានឈ្មោះថា PassApp Taxi ដែលវាត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់សេវាកម្មកក់ជើងរ៉ឺម៉កម៉ូតូកង់បីក្នុងក្រុងភ្នំពេញដោយទូទាត់ថ្លៃធ្វើដំណើរតាមចំនួនគីឡូម៉ែត្រ។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកធ្វើដំណើរអាចកក់ជើងរ៉ឺម៉កម៉ូតូត្រឹមតែ 1200 រៀល/គីឡូម៉ែត្រដោយមិនគិតពីចំនួនមនុស្សជិះឡើយ ក្រៅពីនេះ កម្មវិធីនេះក៏អាចធ្វើកក់រថយន្តតាក់ស៊ីម៉ែត្របានផងដែរ។ ទាក់ទងនឹងចំណុចនេះដែរ លោក ផុំ សាវ៉ន ដែលជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីដែលប្រើប្រាស់កម្មវិធី PassApp Taxi បានរាប់រៀបឱ្យដឹងថា មុននឹងឈានជើងចូលមកចាប់អាជីពជាអ្នករត់រ៉ឺម៉កម៉ូតូ រូបលោកធ្លាប់ជាអ្នកបើកបររថយន្តឱ្យគេ ប៉ុន្តែដោយសារប្រាក់ខែមិនអាចចាយវាយគ្រប់ចំណាយ រូបលោកក៏ប្ដូរមកចាប់អាជីពថ្មីដូចបច្ចុប្បន្ន បើកដឹកភ្ញៀវតាមធម្មតាដូចគេឯង។ លោកបន្តថា រយៈពេលកន្លងទៅ របរថ្មីនេះបានត្រឹមតែមួយគ្រប់ ដោយមួយថ្ងៃអាចរកចំណូលបានត្រឹម 3 ទៅ 5ម៉ឺនរៀល បើហេងដឹកចំភ្ញៀវស្រួលអាចរកបានពី 5 ទៅ 8ម៉ឺនរៀល ប៉ុន្តែសំណាងមិនចេះតែមានជានិច្ចនោះទេ។ ក្រោយមកទៀត នៅចុងឆ្នាំ 2016 … Read more