Tag: Nadech Kugimiya

  • តារាឯកប្រុស Nadech Kugimiya និង Mario Maurer មុខសង្ហាដាច់គេនៅក្នុងចំណោមប្រុសស្អាត 100 នាក់

    តារាឯកប្រុស Nadech Kugimiya និង Mario Maurer មុខសង្ហាដាច់គេនៅក្នុងចំណោមប្រុសស្អាត 100 នាក់

    តាមរយៈសារព័ត៌មាន Teenee ដែលទើបចេញផ្សាយនៅពេលមុននេះបន្តិចបានឱ្យដឹងថា ចំណាត់ថ្នាក់រាល់ឆ្នាំចំពោះបុរស និងស្រ្តីដែលមានទម្រង់មុខស្រស់ស្អាត ស្រស់សង្ហាជាងគេនៅក្នុងចំណោមមនុស្សមុខស្អាតៗ 100 នាក់នៅលើពិភពលោក ដែលបានរៀបចំដោយ TC Candler ( The 100 Most Handsome Faces of 2017 ) នៅក្នុងនោះគេសង្កេតឃើញមានតារាថៃពីរដួង ដែលបានជាប់ចំណាត់ថ្នាក់គឺ តារាឯកប្រុស Nadech Kugimiya និងMario Maurer  ដែលលោក Nadech Kugimiya ស្ថិតនៅលំដាប់លេខរៀងទី 79 និងលោក Mario ស្ថិតនៅក្នុងលេខរៀងទី 58 ដែលអាចនិយាយបានថា តារាឯកប្រុសទាំងពីរដួងនេះ គឺពិតជាស្រស់សង្ហាដាច់គេនៅក្នុងចំណោមបុរសទូទាំងពិភពលោក។

    គួរបញ្ជាក់ផងដែរថា សម្រាប់តំណែងបុរសដែលស្រស់សង្ហាដាច់គេ​ លំដាប់លេខរៀងទី 1 គឺបានទៅលើតារាចម្រៀងកូរ៉េ Kim Tae Hyung ដែលជាសមាជិកចម្រៀងក្រុមបុរស BTS។ ហើយនៅក្នុងវីដេអូនេះបានបង្ហាញពីការចូលរួមរំលែកទុក្ខចំពោះតារាប្រុស Kim Jong Hyun ដែលមានទទួលមរណភាពដោយសារជំងឺបាក់ទឹកចិត្ត ហើយក៏បានក្លាយជាបុរសម្នាក់ដែលមានអ្នកគាំទ្រចងចាំច្រើនជាងគេនៅលើពិភពលោកផងដែរ។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ឪពុក Nadech Kugimiya ធ្លាក់ខ្លួនឈឺទ្រុឌទ្រោមនៅលើរទេះរុញ

    ឪពុក Nadech Kugimiya ធ្លាក់ខ្លួនឈឺទ្រុឌទ្រោមនៅលើរទេះរុញ

    ខណៈនេះលោកឪពុករបស់តារាសម្ដែងប្រុស Nadech Kugimiya កំពុងធ្លាក់ខ្លួនឈឺយ៉ាងទ្រុឌទ្រោម ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងបាងកក អស់រយៈពេល 6 ថ្ងៃហើយ បន្ទាប់ពីតារាសម្ដែងរូបនេះបានលះបង់ការងារមួយចំនួនធំ ដើម្បីនៅថែរក្សាឪពុក និងនាំលោកឪពុកទៅកម្សាន្ដទៅតាមបណ្ដាខេត្តផ្សេងៗ។

    បច្ចុប្បន្ននេះសភាពជំងឺឪពុករបស់តារាសម្ដែងរូបនេះ មានភាពប្រសើរឡើងវិញបន្ដិចហើយ ក៏ប៉ុន្ដែលោកមិនទាន់អាចដើរបានធម្មតាដូចមុនទេ បានត្រឹមតែអង្គុយលើរទេះរុញប៉ុណ្ណោះ។ លោក Nadech បាននិយាយប្រាប់អ្នកសារព័ត៌មានថា ៖ “6 ថ្ងៃហើយដែលប៉ាបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ម្សិលមិញនេះលោកគ្រូពេទ្យបានពិនិត្យបន្ថែមអំពីរោគរបស់ប៉ា … ប៉ានឹកកូនប្រុសពេករហូតដល់ថ្នាក់បង្ហូរទឹកភ្នែក … ព្រមទាំងយល់ពីអារម្មណ៍របស់កូនថា កូនប្រុសកំពុងធ្វើការនៅតាមខេត្តច្រើនថ្ងៃ ទើបមិនអាចទៅសួរសុខទុក្ខប៉ាបាន”។

    គួរបញ្ជាក់តាមរយៈការនិយាយឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានទាំងអារម្មណ៍ក្ដុកក្ដួលលាយឡំនឹងទឹកភ្នែករលីងរលោងផងនោះ Nadechបានបន្ដទៀតថា ៖ “នៅថ្ងៃចូលវស្សា ម៉ាក់បានទៅវត្តជំនួសក្រុមគ្រួសារយើង ប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងជូនកុសលដល់ប៉ាឱ្យបានឆាប់ជាសះស្បើយ ព្រមទាំងរូបខ្ញុំផងដែរក៏សូមឱ្យបុណ្យកុសលនេះក្លាយជាប្រយោជន៍ និងសេចក្ដីសុខឱ្យទាំងអស់គ្នាបានទទួល និងរួចផុតពីគ្រោះភ័យ”៕