Tag: Miss Universe

  • រកឃើញបវរកញ្ញាចក្រវាឡប្រចាំឆ្នាំ 2018 នេះហើយ !!!

    រកឃើញបវរកញ្ញាចក្រវាឡប្រចាំឆ្នាំ 2018 នេះហើយ !!!

    តាមរយៈការបង្ហោះផ្សាយផ្ទាល់ពីទំព័រ Miss Universe ផ្លូវការបានឱ្យដឹងថា បវរកញ្ញាចក្រវាឡប្រចាំឆ្នាំ 2018 គឺបវរកញ្ញា ហ្វីលីពីន កញ្ញា Catriona Gray មានវ័យ 24 ឆ្នាំ និងមានរូបសម្រស់ស្រស់សោភា ។

    បវរកញ្ញារូបនេះ បានលើកឡើងពីបទពិសោធន៍នៃការតាំងចិត្តប្រកួតថា « ហ្វីលីពីន, អ្នកតែងជាកម្លាំងបណ្ដាលចិត្តខ្ញុំឥតឈប់ឈរ ហើយផ្តល់ឱ្យខ្ញុំនូវការលើកទឹកចិត្តនិងការគាំទ្រ។ ខ្ញុំមិនចង់បានអ្វីក្រៅពីនាំយកមោទនភាពដល់អ្នក ដែលធ្លាប់បានផ្តល់ឱ្យខ្ញុំនូវអ្វីទាំងអស់នោះទេ ខ្ញុំឈរលើកម្លាំងចិត្តអធិស្ឋានជាអ្នកចម្បាំ»។

    បវរកញ្ញារូបនេះ ទទួលបានសំឡេងការគាំទ្រ និងការផ្ដល់ពិន្ទុរយ៉ាងសុក្រិតពីសំណាក់គណៈកម្មការ ៕

    សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • គយគន់សម្រស់ Miss Universe តំណាងប្រទេសថៃ ក្នុងឈុតហែលទឹក

    គយគន់សម្រស់ Miss Universe តំណាងប្រទេសថៃ ក្នុងឈុតហែលទឹក

    បច្ចុប្បន្ននេះ អ្នកគាំទ្រកម្មវិធីប្រកួតប្រជែងបវរកញ្ញាលំដាប់អន្ដរជាតិ Miss Universe 2017 នៅក្នុងប្រទេសថៃ កំពុងតែជ្រួលច្របល់ជាមួយនឹងសម្រស់ ព្រមទាំងសមត្ថភាពរបស់ កញ្ញា ម៉ារីយ៉ា ភូនលើតឡាភ (มารีญา พูลเลิศลาภ ) ដែលជាបវរកញ្ញាចក្កវាឡតំណាងប្រទេសថៃ។ ថ្វីត្បិតតែនាងមិនបានគ្រងតំណែងម្ចាស់មកុដ Miss Universe 2017 ក្ដី តែនាងបានពាំនាំនូវមោទនភាពមួយសម្រាប់ប្រទេសថៃ ដោយសារនាងបានជាប់នៅក្នុងចំណោម Top 5។

    ដោយឡែកទាំងរូបសម្បត្តិ និងកិរិយានៅក្នុងដំណើរបង្ហាញម៉ូដឈុតហែលទឹកវិញ បវរកញ្ញារូបនេះក៏បានជាប់ជាបេក្ខនារីដែលលេចធ្លោជាងគេក្នុងចំណោមបវរកញ្ញាទាំង 5 នាក់នោះដែរ ដោយនាងគ្រងនូវឈុតប៊ីគីនីពណ៌ខ្មៅ។ កញ្ញា ម៉ារីយ៉ា ភូនលើតឡាភ គឺជាកូនកាត់ដែលជាប់សែស្រឡាយចិន និងបើតាមសារព័ត៌មាន Mthai ដែលធ្លាប់បានចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នាងទើបតែមានវ័យ 25ឆ្នាំ ហើយនាងបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ ផ្នែកវិស្វកម្មអគ្គិសនី និងជាអតីតសាស្ត្រាចារ្យនៅសាលា American Tesol Institute ហើយនាងមានបងប្អូនភ្លោះប្រុស 1 នាក់ ផងដែរ។

    គួរបញ្ជាក់ផងដែរថា សមត្ថភាពពិសេសដែលធ្វើឱ្យនាង ម៉ារីយ៉ា មានភាពលេចធ្លោជាងគេ មិនមែនត្រឹមតែសម្រស់ប៉ុណ្ណោះទេ តែនាងអាចនិយាយបាន 5 ភាសា រួមមាន អង់គ្លេស ថៃ ស្វ៊ីស ចិន និងវៀតណាម។ ហើយក៏សូមរំឭកដែរថា កាលពីឆ្នាំកន្លងទៅ នាងធ្លាប់ត្រូវបានអញ្ជើញទៅកាន់សហរដ្ឋអាមេរិកមុនចូលប្រកួត ដើម្បីចូលរួមថតរូបបង្ហាញម៉ូដឱ្យទស្សនាវដ្តីល្បីឈ្មោះ Vogue Baeuty ផងដែរ។

    ដើម្បីឱ្យកាន់តែច្បាស់ថា តើរូបនាងរបស់តារារូបនេះ សិចស៊ីរោលរាលដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ​៖

  • រកឃើញម្ចាស់មកុដ Miss Univers 2017 ហើយ

    រកឃើញម្ចាស់មកុដ Miss Univers 2017 ហើយ

    តាមរយៈគេហទំព័រសារព័ត៌មាន ENews ដែលបានចេញផ្សាយនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិច បានឱ្យដឹងថា បវរកញ្ញាដែលបានគ្រងតំណែងជាម្ចាស់មកុដ Miss Universe ជំនាន់ទី 66 សម្រាប់ឆ្នាំ 2017 នេះ គឺបានទៅលើបវរកញ្ញាមកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា Demi-Leigh Nel-Peters។

    បវរកញ្ញារូបនេះមានវ័យ 22 ឆ្នាំ ទទួលបាននូវក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ដែលចេញពីរូបសម្រស់ដ៏ស្រស់សោភា និងសមត្ថភាពពិសេសនៅក្នុងអំឡុងពេលប្រកួត។ នាងត្រូវបានឡើងទៅទទួលរង្វាន់ និងបំពាក់មកុដពីអតីតបវរកញ្ញាចក្កវាឡឆ្នាំ 2016 គឺកញ្ញា  Iris Mittenaere មកពីប្រទេសបារាំង ហើយកាលពីពេលថ្មីៗនេះ រូបនាងថែមទាំងបានឈ្នះការប្រកួតនៅក្នុងកម្មវិធីលំដាប់អន្ដរជាតិចំនួនពីររួចមកហើយទៀតផងគឺ  The Axis និង The Planet Hollywood ។

    គួរបញ្ជាក់ផងដែរថា បវរកញ្ញារូបនេះ បានសម្រេចជោគជ័យពិសេសទៅលើវគ្គបង្ហាញម៉ូដឈុតហែលទឹក និងឈុតរាត្រីសមោសរ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនាងបានឆ្លើយនឹងសំណួរបានល្អជាងគេ ដែលជាមូលហេតុទាក់ទាញចិត្តគណៈកម្មការ និងមហាជនឱ្យបោះឆ្នោតគាំទ្រ៕

  • កញ្ញា ប៊ី សុធារី  ទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកហើយ

    កញ្ញា ប៊ី សុធារី  ទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិកហើយ

    នៅថ្ងៃទី27 ខែតុលា ឆ្នាំ2017នេះ តាមរយៈ Facebook page MISS Cambodia Beauty Pageant បានបង្ហោះឱ្យដឹងថា សូមអបអរសាទរដល់កញ្ញា ប៊ី សុធារី ដែលទទួលបានទិដ្ឋាការពីស្ថានទូតអាមេរិក ដើម្បីទៅចូលរួមប្រកួតបវរកញ្ញាចក្រវាល Miss Universe ឆ្នាំ2017 ដែលប្រារព្ធឡើងនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2017 នាទីក្រុង ឡាសវេហ្កាស សហរដ្ឋអាមេរិក។

    គួរបញ្ជាក់ផងដែរថា បវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា​ កញ្ញា ប៊ី សុធារី គ្រោងនឹងចាកចេញពីប្រទេសកម្ពុជាទៅចូលរួមប្រកួតបវរកញ្ញាចក្រវាល នៅថ្ងៃទី9 ខែវិច្ឆិកា ខាងមុខ។ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប កុំភ្លេចជួយផ្ដល់កម្លាំងចិត្ត និងការគាំទ្រចំពោះរូបកញ្ញាដែលតំណាងឱ្យជាតិខ្មែរយើងផង៕

  • ល្បីស្អាតៗ តាមពិតកែសម្ផស្សសោះ…បវរកញ្ញា Miss Universe Vietnam

    ល្បីស្អាតៗ តាមពិតកែសម្ផស្សសោះ…បវរកញ្ញា Miss Universe Vietnam

    បើតាមសារព័ត៌មាន kenh14 ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី5 ខែតុលា ឆ្នាំ2017នេះ បានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាលំដាប់ថ្នាក់ពិភពលោក Miss Universe Vietnam 2017 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្រស់បវរកញ្ញាដែលស្អាតដាច់គេតែចំនួនប៉ុន្មាននាក់ប៉ុណ្ណោះ ដូចជា Hoang Thuy, Mau Thuy, Mai Ngo, Huyen Thanh និងជាពិសេសជាងគេនោះគឺ នាង Ly Thien Huong ដែលមានជើងសស្រឡូន ហើយមានកម្ពស់ 174 សង់ទីម៉ែត្រ ព្រមទាំងមានទំហំទាំង3 (ដើមទ្រូង ចង្កេះ និងត្រគៀក) ត្រូវតាមខ្នាតស្ដង់ដារទៀតផង។

    តែអ្វីដែលកំពុងធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលនេះគឺ នាង Thien Huong ត្រូវបានក្រុមអ្នកលេងបណ្ដាញសង្គមយករូបភាពពិតរបស់នាងមកបង្ហោះ ដែលស្ដែងឱ្យឃើញថា ការពិត នេះជាសម្រស់ក្លែងក្លាយទេ ហើយរូបភាពពីពេលមុននេះទើបជារូបសម្រស់ពិតរបស់នាង។ គឺជារូបសម្ផស្សដ៏គួរឱ្យភ័យខ្លាច ខុសគ្នាដាច់នឹងពេលបច្ចុប្បន្ននេះដែលនាងមានសម្រស់ស្អាតដាច់គេ។ យ៉ាងណាមិញ ដើម្បីកុំឱ្យប្រិយមិត្តមានមន្ទិលសង្ស័យយូរនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

     

     

     

  • ទម្លាយរូបភាពពិតបេក្ខនារីបវរកញ្ញា Miss Universe Vietnam 2017 មុនពេលប្រកួត

    ទម្លាយរូបភាពពិតបេក្ខនារីបវរកញ្ញា Miss Universe Vietnam 2017 មុនពេលប្រកួត

    បើទោះបីជា មិនទាន់មានការចាប់ផ្តើមដំណើរការកម្មវិធីជាផ្លូវការក៏ដោយ  ក៏កម្មវិធីប្រកួតបវរកញ្ញាវៀតណាម  Miss Universe Vietnam 2017 បានទទួលបេក្ខនារីយ៉ាងរាក់ទាក់ និងកក់ក្តៅ តាមរយៈការបង្ហាញវត្តមានបេក្ខនារីជាលើកដំបូង។ នៅក្នុងនោះមានវត្តមាននាងកញ្ញាដែលមានសម្រស់ស្រស់ស្អាតលេចធ្លោជាងគេដូចជា Hoang Thuy, Mau Thuy, Huyen Thanh, Mai Ngo ជាដើម ក៏ប៉ុន្ដែបើយើងក្រឡេកមើលពីរូបសម្ផស្សរបស់បេក្ខនារីទាំងនេះកាលពីអតីតកាលវិញ យើងសង្កេតឃើញថា រូបសម្ផស្សរបស់ពួកនាងខុសគ្នានឹងពេលបច្ចុប្បន្នដូចមេឃហើយដីអ៊ីចឹង។

    1.កញ្ញា Hoang Thuy សម្រស់នាងខុសប្លែកពីមុនតែបន្ដិចប៉ុណ្ណោះ ហាក់បីដូចជានាងក្មេងជាងវ័យ។

    2.កញ្ញា Mau Thuy បើនាងមិនបានផាត់មុខវិញ គឺក្លាយជាមនុស្សពីរនាក់ផ្សេងគ្នា។

      1. កញ្ញា Mai Wu គឺត្រូវបានគ្រឿងសម្អាងបិទបាំងរូបពិតរបស់នាងមើលសឹងតែមិនស្គាល់។

    4.កញ្ញា Mai Ngo មានសម្រស់ស្អាតតាមធម្មជាតិ នៅពេល Make-UPផង គឺកាន់តែឃ្យូត។

    5.កញ្ញា Cam Tien នាងមានទម្រង់មុខដូចកូនកាត់ជនជាតិស្បែកខ្មៅ។

    6.កញ្ញា H’Henien មានទម្រង់មុខដូចស្រ្តីវ័យចំណាស់បន្ដិច។

  • ប៊ី សុធារី គ្រងតំណែងបវរកញ្ញាចក្កវាឡកម្ពុជាចេញទៅប្រកួត Miss Universe 2017ជាលើកដំបូងបង្អស់

    ប៊ី សុធារី គ្រងតំណែងបវរកញ្ញាចក្កវាឡកម្ពុជាចេញទៅប្រកួត Miss Universe 2017ជាលើកដំបូងបង្អស់

    ជាលើកដំបូងបង្អស់ហើយដែលប្រទេសកម្ពុជាត្រូវបានរៀបចំដាក់បញ្ចូលក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡ Miss Universe 2017 ដែលកញ្ញា ប៊ី សុធារី ជាបេក្ខនារីបវរកញ្ញាតំណាងប្រទេស កម្ពុជា​ ក្នុងការចូលទៅប្រកួតជាមួយបវរកញ្ញាចក្កវាឡដែលមកពីបណ្ដាប្រទេសនានា មិនត្រឹមតែប៉ុណ្ណោះទេនាងត្រូវបានទៅប្រកួតក្នុងនាមជាតំណែងបវរកញ្ញា Miss Universe 2017 និង Miss Earth 2017 ប្រចាំប្រទេសកម្ពុជាផងដែរ។

    បវរកញ្ញាតំណាងកម្ពុជាវ័យ 19 ឆ្នាំរូបនេះក្លាយជានារីកម្ពុជាទី1 ដែលបានទៅចូលរួមក្នុងកម្មវិធីប្រកួត Miss Earth 2017 បន្ទាប់ពីរយៈពេល 11 ឆ្នាំចុងក្រោយដែលប្រទេសកម្ពុជាធ្លាប់បានចូលរួមប្រកួតកាលពីឆ្នាំ 2006 មក។ ដោយឡែកតារាម៉ូដែល និងជាសិស្សវិទ្យាល័យ និងជាបវរកញ្ញាចក្កវាឡកម្ពុជា បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook Page របស់ខ្លួនថា “ទីបំផុតព័ត៌មានជាផ្លូវការរបស់កញ្ញាឯកចក្កវាឡកម្ពុជាបានចេញជាផ្លូវការហើយ គឺនាងខ្ញុំនឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងទៅប្រកួតជាផ្លូវការក្នុងកម្មវិធី បវរកញ្ញាចក្កវាឡ 2017  នាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីការប្រកួតមួយនេះ ហើយសង្ឃឹមថា ទាំងអស់គ្នានឹងជួយគាំទ្រដល់នាងខ្ញុំទាំងអស់គ្នា.. អរគុណ!”៕