Tag: Miss Earth

  • សម្រស់ Miss Earth 2017 រងការរិះគន់យ៉ាងខ្លាំង

    សម្រស់ Miss Earth 2017 រងការរិះគន់យ៉ាងខ្លាំង

    ថ្មីៗនេះ តំណែងបវរកញ្ញាផែនដី ឬ Miss Earth 2017 ត្រូវបានទៅលើបវរកញ្ញា Karen Ibasco ជនជាតិហ្វ៊ីលីពីន និងព្រមទាំងទទួលបានការបំពាក់មកុដពីអតីតបវរកញ្ញាផែនដី កញ្ញា  Katherine Espin តំណាងបវរកញ្ញាផែនដីអេក្វាឌ័រ ដែលជាជយលាភីកាលពីឆ្នាំមុនផងដែរ។ នេះបើតាមសារព័ត៌មាន Abs-cbn ដែលបានចេញផ្សាយនៅថ្ងៃទី5 ខែតុលា ឆ្នាំ2017 ។

    អំឡុងពេលប្រកួតសំនួរ-ចម្លើយ បេក្ខនារី Karen Ibasco ត្រូវបានចាប់ឆ្នោតចំសំណួរដែលចោទសួរថា “តើអ្វីទៅ ឬនរណាគេដែលអ្នកនាងគិតថា ជាសត្រូវដ៏ធំបំផុតរបស់មាតាផែនដី? និងព្រោះហេតុអ្វី?” ។ មិនបង្អង់យូរ នាង Ibascoបានតបថា “នាងខ្ញុំជឿជាក់ថា បញ្ហាពិតប្រាកដនៅក្នុងពិភពលោកនេះ មិនមែនមានតែការប្រែប្រួលរបស់អាកាសធាតុនោះទេ។ បញ្ហាពិតប្រាកដគឺ ខ្លួនយើងផ្ទាល់ ពីព្រោះតែភាពល្ងង់ខ្លៅ និងភាពព្រងើយកន្ដើយរបស់យើងហ្នឹងឯង។ អ្វីដែលយើងត្រូវធ្វើគឺ ត្រូវចាប់ផ្តើមផ្លាស់ប្តូរវិធីរស់នៅរបស់យើង ដើម្បីចាប់ផ្តើមធ្វើឱ្យចិត្តរបស់យើងត្រឡប់មកវិញ និងផ្លាស់ប្តូរទិសដៅរបស់យើង ពីព្រោះការរួបរួមគ្នាជាសហគមន៍សកល និងកិច្ចខិតខំប្រឹងប្រែង ដោយរួមផ្សំពីចំណុចតូចៗ ដើម្បីជួយសង្គ្រោះកន្លែងរស់នៅ  និងស្រុកកំណើតរបស់យើងដែលនៅលើភពផែនដីនេះ”។

    គួរបញ្ជាក់ផងដែរថា យ៉ាងណាមិញ គេសង្កេតឃើញនៅលើបណ្ដាញសង្គម Facebook បច្ចុប្បន្ននេះកំពុងរិះគន់សម្រស់របស់បវរកញ្ញា  Karen Ibasco ថាដូចជា នារីភេទទី3 ដែលមើលទៅដូចជាមានវ័យចំណាស់ទៀតផង។ ការមិនពេញចិត្តនេះ បានបណ្ដាលឱ្យមានការរិះគន់ដល់កម្មវិធី  Miss Earth 2017 ដែលបានធ្វើឡើងនៅប្រទេស ហ្វីលីពីន ទាំងមូលទៀតផង៕

  • ប៊ី សុធារី គ្រងតំណែងបវរកញ្ញាចក្កវាឡកម្ពុជាចេញទៅប្រកួត Miss Universe 2017ជាលើកដំបូងបង្អស់

    ប៊ី សុធារី គ្រងតំណែងបវរកញ្ញាចក្កវាឡកម្ពុជាចេញទៅប្រកួត Miss Universe 2017ជាលើកដំបូងបង្អស់

    ជាលើកដំបូងបង្អស់ហើយដែលប្រទេសកម្ពុជាត្រូវបានរៀបចំដាក់បញ្ចូលក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្កវាឡ Miss Universe 2017 ដែលកញ្ញា ប៊ី សុធារី ជាបេក្ខនារីបវរកញ្ញាតំណាងប្រទេស កម្ពុជា​ ក្នុងការចូលទៅប្រកួតជាមួយបវរកញ្ញាចក្កវាឡដែលមកពីបណ្ដាប្រទេសនានា មិនត្រឹមតែប៉ុណ្ណោះទេនាងត្រូវបានទៅប្រកួតក្នុងនាមជាតំណែងបវរកញ្ញា Miss Universe 2017 និង Miss Earth 2017 ប្រចាំប្រទេសកម្ពុជាផងដែរ។

    បវរកញ្ញាតំណាងកម្ពុជាវ័យ 19 ឆ្នាំរូបនេះក្លាយជានារីកម្ពុជាទី1 ដែលបានទៅចូលរួមក្នុងកម្មវិធីប្រកួត Miss Earth 2017 បន្ទាប់ពីរយៈពេល 11 ឆ្នាំចុងក្រោយដែលប្រទេសកម្ពុជាធ្លាប់បានចូលរួមប្រកួតកាលពីឆ្នាំ 2006 មក។ ដោយឡែកតារាម៉ូដែល និងជាសិស្សវិទ្យាល័យ និងជាបវរកញ្ញាចក្កវាឡកម្ពុជា បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook Page របស់ខ្លួនថា “ទីបំផុតព័ត៌មានជាផ្លូវការរបស់កញ្ញាឯកចក្កវាឡកម្ពុជាបានចេញជាផ្លូវការហើយ គឺនាងខ្ញុំនឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងទៅប្រកួតជាផ្លូវការក្នុងកម្មវិធី បវរកញ្ញាចក្កវាឡ 2017  នាងខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីការប្រកួតមួយនេះ ហើយសង្ឃឹមថា ទាំងអស់គ្នានឹងជួយគាំទ្រដល់នាងខ្ញុំទាំងអស់គ្នា.. អរគុណ!”៕