សឹងមិនជឿ! Kristen Stewart កំពុងរស់យ៉ាងផ្អែមល្ហែមជាមួយសង្សារស្រីដូចគ្នា

នេះជារឿងសឹងតែមិនគួរឲ្យជឿថា Kristen Stewart កំពុងមានទំនាក់ទំនងស្នេហាស្រី និងស្រី ដែលថ្មីៗនេះទទួលបានដំណឹងថា នាងកំពុងតែប្រើជីវិតគូស្នេហ៍រស់នៅជាមួយតារាស្រី Stella Maxwell យ៉ាងផ្អែមល្ហែម នៅក្នុងដំបូលផ្ទះតែមួយទៀតផង ។ Kristen Stewart និង  Stella Maxwell សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៧ ថា គូស្នេហ៍មួយគូនេះ បានរស់នៅជាមួយគ្នា និងទៅណាក៏ជាមួយគ្នា ថែមទាំងប្រើពេលវេលារស់នៅរួមគ្នាក្នុងផ្ទះ Kristen Stewart ទៀតផង។ កាលពី ៤ថ្ងៃមុននេះ Stella Maxwell បានទៅបង្ហាញមុខនៅកន្លែងថតកុនរឿង Underwater ទាំងព្រួយបារម្ភ និងយកចិត្តទុកដាក់គ្នាយ៉ាងផ្អែមល្ហែមផងដែរ បើទោះបីជាតារាងការងារច្រើនប៉ុណ្ណាក៏ដោយ គូស្នេហ៍មួយគូនេះ នៅតែមានពេលវេលាឲ្យគ្នារហូត លាក់ការសម្ងាត់មិនជិត ហើយវាអាចនឹងផ្ទុះជាសាធារណៈឆាប់ៗខាងមុខនេះ។ Kristen Stewart និងតារាស្រី Stella Maxwell លួចមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០១៦ មកម្លេះ តែក្នុងលក្ខណៈបិទបាំងលាក់លាម មិនបានបើកចំហរបែបនេះឡើយ ហើយនៅខណៈនេះ អ្នកទាំងពីរបានបណ្ដើរគ្នាតាមទីសាធារណៈដោយមិនខ្លាចពាក្យនិន្ទារិះគន់ផ្សេងនេះទេ។ គួរបញ្ជាក់ផងដែរថា … Read more