Tag: Katy Perry

  • Katy Perry និង Taylor Swift បង្កើតទំនាក់ទំនងស្និទ្ធស្នាលឡើងវិញហើយ

    Katy Perry និង Taylor Swift បង្កើតទំនាក់ទំនងស្និទ្ធស្នាលឡើងវិញហើយ

    តាមរយៈសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា ព័ត៌មានមួយនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះអ្នកគាំទ្ររបស់តារាចម្រៀងស្រី Katy Perry និង Taylor Swift យ៉ាងខ្លាំង ដោយសារអ្នកទាំងពីរបានបង្ហាញរូបភាពឱបថើបគ្នា ប្រលែងគ្នាលេងល្អូកល្អិន បង្កើតស្នាមញញឹមរីករាយជាមួយគ្នាឡើងវិញហើយ។

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន E!Newsបានអះអាងថា មិនត្រឹមតែសាងមេត្រីភាពនឹងគ្នាទេ ប៉ុន្ដែនាង Katy Perry បានបញ្ចេញបទចម្រៀងថ្មីរបស់នាងមានចំណងជើងថា End Game ដែលបានបង្ហាញឱ្យឃើញថា អ្នកទាំងពីរមិនមែនសត្រូវនឹងគ្នាដូចមុនទៀតទេ។

    កាលពីសបា្តហ៍មុន Katy Perry មិនបានបញ្ជាក់ឱ្យច្បាស់ពីវីដេអូបទចម្រៀង End Game ទៅកាន់ Taylor Swift  ឡើយ ក៏ប៉ុន្ដែអ្នកគាំទ្រនាង បានអះអាងថា អ្នកទាំងពីរពិតជាបានត្រូវគ្នាវិញហើយ មិនមានសង្គ្រាមពាក្យសម្ដី និងបទចម្រៀងឌឺដងដាក់គ្នាដូចមុនទៀតទេ។ គួររំឭកផងដែរថា មុនពេលផ្សះផ្សាគ្នាវិញ តារាស្រី Katy Perry បានពោលពាក្យសុំទោសទៅ Taylor Swift ថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការអត់ឱន និងសូមទោសនូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំរំពឹងទុកថា នាង (Taylor ) ក៏នឹងធ្វើដូចដែលខ្ញុំបានធ្វើនេះដែរ នេះជាក្ដីសង្ឃឹមដែលខ្ញុំចង់បានពីនាងវិញ ។ ខ្ញុំគិតថា នាងជាតារាចម្រៀងស្រីដ៏ល្អបំផុត ប្រសិនបើពួកយើងទាំងពីរអាចសម្របសម្រួលគ្នាក្នុងនាមជានារីដូចគ្នានោះ រាល់ជម្លោះរំខានទាំងឡាយ អាចនឹងប្រសើរឡើងវិញ ព្រោះអ្នករាល់គ្នាគិតថា យ៉ាងណាក៏ដោយ ក៏ពួកយើងអាចដោះស្រាយវាបានដែរ” ៕

     

  • កំពូលតារាចម្រៀងស្រីអាមេរិក Katy Perry បង្ហាញម៉ូដក្រចកភ្នែកខ្លា ស្អាតដាច់គេ

    កំពូលតារាចម្រៀងស្រីអាមេរិក Katy Perry បង្ហាញម៉ូដក្រចកភ្នែកខ្លា ស្អាតដាច់គេ

    នៅថ្ងៃទី​5 ខែធ្នូ ឆ្នាំ2017 បើតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail ដែលបានចេញផ្សាយនៅពេលមុននេះប​ន្ដិចបានឱ្យដឹងថា ម្ចាស់បទចម្រៀង Roar ដ៏ល្បីល្បាញកាលពីឆ្នាំ2013 គឺនាង Katy Perry នៅពេលថ្មីៗនេះបានបង្ហោះពាក្យមួយឃ្លាថា «I’m got the eyes of the tiger» និងបានព្យាយាមធ្វើត្រាប់ឱ្យដូចសត្វខ្លា ព្រមទាំងបង្ហាញនូវការច្នៃម៉ូដក្រចករបស់ខ្លួនឲ្យចេញជារូបគ្រាប់ភ្នែករបស់សត្វខ្លាទៀតផង ខណៈដែលកំពូលតារាចម្រៀងជួរមុខអាមេរិករូបនេះ បានចេញមុខបកស្រាយពីរបៀបនៃការច្នៃនេះឡើងដោយជាងដែលមានជំនាញបំផុត។

    តាមពិត ការច្នៃម៉ូដនេះ គឺមានការយកលំនាំតាមកែវភ្នែករបស់សត្វខ្លា និងក្រចករបស់ Katy ដែលត្រូវបានដាំដោយត្បូងប្រភេទ ភ្នែកខ្លា ដែលជាការបង្កើតឡើងតាមរយៈការដុសខាត់ដោយប្រើថាមពលមេកានិក។ នៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្តាក្រាមរបស់នាង  Katyបានបង្ហោះអំពីភាព​ស្រស់ស្អាតបែបប្លែកភ្នែកនៃរូបក្រចក និងរបៀបនៃការថែទាំក្រចកដ៏ប្លែកថ្មី ដោយវាត្រូវតែ​ធ្វើការសម្អាតយ៉ាងប្រយ័ត្នប្រយែងបំផុតផងដែរ។

    គួរបញ្ជាក់ថា តារាចម្រៀងស្រីរូបស្អាតម្ចាស់បទ Roar និង Dark Horse ខាងលើនេះ បានធ្វើការប្រគំតន្ត្រីទេសចរណ៍ កាលពីចុងសប្តាហ៍មុននៅក្នុងរដ្ឋ Chicago ជាទីដែលនាង​បានបង្ហាញពីសម្រស់ «​ក្រចកភ្នែកខ្លា» ​ជាលើកដំបូងទៅដល់ បណ្ដា Fans ទាំងអស់ ដែលគាំទ្រការប្រគំតន្ត្រីរបស់នាងឡើងរង្គើឆាកតែម្តង៕

  • Selena Gomez រួមដៃជាមួយ Taylor Swift ឌឺដងដាក់ Katy Perry ទៀតហើយ

    Selena Gomez រួមដៃជាមួយ Taylor Swift ឌឺដងដាក់ Katy Perry ទៀតហើយ

    ព្រឹត្តិការណ៍ដ៏កក្រើកលំដាប់ពិភពលោក  2017 MTV Video Music Awards បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្ដាក្រាម ក៏ប៉ុន្ដែមានរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ការបកស្រាយបទចម្រៀងរបស់កល្យាណមិត្តរវាង  Selena Gomez និងTaylor Swift បានរួមដៃគ្នាលើកយកបទចម្រៀង ដែលមានចំណងជើងឌឺដងទៅកាន់តារាចម្រៀងស្រី Katy Perry ដែលកន្លងមកធ្លាប់មានជម្លោះជាមួយ Taylor Swift។

    ទោះបីជាមានការសុំទោសពីតារាចម្រៀង Katy Perry ចំពោះ Taylor Swift ហើយក៏ដោយ តែនាង Selena Gomez និងTaylor Swift នៅតែបន្ដដំណើររួមដៃគ្នាទៅមុខទៀតក្នុងការវាយប្រហារបញ្ឈឺបញ្ឆិតបញ្ឆៀងទៅកាន់ Katy Perry ដដែល។ នៅក្នុងថ្ងៃនោះដែរ Gomez បានលើកបទចម្រៀងចំនួនពីរបទ ដែលមានចំណងជើងថា “We Don’t Talk Anymore” និងបទ “Charlie Puth” មកច្រៀង។ រីឯតារាស្រី Taylor Swift  វិញបានជ្រើសរើសបទចម្រៀងដូចជា “I Don’t Wanna Live Forever” ច្រៀងរូមគ្នាជាមួយ  Zayn Malik ហើយមានបទ Bad Blood ផងដែរ។

    គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់តារាស្រីពីរដួងនេះត្រូវបានបំផុសគំនិតដល់អ្នកគាំទ្រឱ្យគិតថា ពួកនាងនៅតែបន្ដចាប់ដៃគ្នាឌឺដងដាក់តារាស្រី Katy Perry ដដែល។ គួររំឭកទៀតផងដែរថា កន្លងមក Taylor Swift ធ្លាប់បាននិយាយថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំបានគិតថា តើនាង(Katy Perry)ជាមិត្តនឹងខ្ញុំដែរឬទេ? ដូចកាលពេលដែលទទួលពានរង្វាន់អ៊ីចឹង នាងបានឃើញខ្ញុំហើយ តែមិនបានដើរមករកខ្ញុំទេ បែរជាដើរហួសធ្វើមិនឃើញ តើនាងចង់ផ្ដល់នូវការប្រមាថដ៏ឃោរឃៅបំផុតសម្រាប់ជីវិតខ្ញុំមែនទេ?»៕

     

  • Katy Perry រងការរិះគន់ធ្ងន់ពីក្រុមអភិរក្សសត្វខ្លាឃ្មុំ Koala

    Katy Perry រងការរិះគន់ធ្ងន់ពីក្រុមអភិរក្សសត្វខ្លាឃ្មុំ Koala

    កំពូលតារាចម្រៀងស្រី Katy Perry ថ្មីៗនេះបានរៀបចំការប្រគំតន្រ្តីរបស់ខ្លួននៅប្រទេសអូស្ត្រាលី ហើយនាងបានធ្វើជាវីដេអូផ្សព្វផ្សាយមួយសម្រាប់អ្នកគាំទ្រនាង ដើម្បីឱ្យពួកគេមានឱកាសក្នុងការឈ្នះនូវសំបុត្រចូលទស្សនាឥតគិតថ្លៃជាច្រើនសន្លឹក ដែលនៅក្នុងស្ប៉តពាណិជ្ជកម្មនេះ គេសង្កេតឃើញមានគំនិតនៃការប្រើសត្វសុនខមកធ្វើជាឈុតឆាកកំប្លែងទាក់ទាញម៉្យាង ប៉ុន្ដែជាអកុសល តារាស្រីរូបនេះបានប្រើពាក្យមួយឃ្លាដែលបញ្ជាទៅសត្វសុនខរបស់ខ្លួនថា “ទៅប្រមាញ់ខ្លាឃុំ Koala មួយក្បាលមក” ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ក្រុមអ្នកអភិរក្សសត្វខ្លាឃ្មុំតូចល្អិតដ៏គួរឱ្យស្រឡាញ់នេះ រួមទាំងក្រុមពេទ្យសត្វដែលស្រឡាញ់ខ្លាឃ្មុំ Koala នេះផងដែរ។

    ក្នុងគោលបំណងដែលចង់ឱ្យប្រិយមិត្តទស្សនិកជនបានដឹងថា នាងបានមកប្រគំតន្ត្រីនៅប្រទេសអូស្ត្រាលីនោះ នាងលើកឡើងនូវពាក្យថា Koala ដែលជាសត្វនិមិត្តសញ្ញារបស់ប្រទេសអូស្ត្រាលី មកបញ្ចូលក្នុងការធ្វើវីដេអូផ្សព្វផ្សាយ តែមិនគប្បីនាងប្រើឃ្លាជ្រុលហួសបែបដូច្នោះឡើយ តែក្នុងខណៈនេះក្រុមការងាររបស់នាងបានព្យាយាមលុបវីដេអូត្រង់ឈុតឆាកនោះ និងកាត់ចោលនូវពាក្យមួយឃ្លានោះទាំងស្រុងហើយ។

    ក្រុមមូលនិធិ Australia Koala Foundation បានលើកឡើងថា “ក្នុងមួយឆ្នាំៗ មានសត្វខ្លាឃ្មុំតូច Koala ចំនួនជាង 100 ក្បាលត្រូវសត្វសុនខខាំសម្លាប់នៅក្នុងរដ្ឋ Queensland អ៊ីចឹងហើយទើបពួកយើងត្រូវមកពិភក្សាជាមួយតារាចម្រៀងស្រីរូបនេះ និងត្រូវចំណាយពេលវេលាជាមួយនាងនៅក្នុងសួនសត្វព្រៃ ដើម្បីពន្យល់នាងឱ្យបានយល់ថា មូលហេតុអ្វីបានជានាងមិនស័ក្ដសមនឹងមកប្រគំតន្ត្រីនៅក្នុងប្រទេសអូស្ត្រាលីនេះ”។

    រីឯខាងឃោសនារបស់ក្រុមហ៊ុន Myer ក៏បានពិចារណាចំពោះបញ្ហាដែលបានលើកឡើងនេះដែរ និងក៏បានកាត់ចោលនូវពាក្យដែលតារាស្រី Katy Perry និយាយដល់សត្វខ្លាឃ្មុំ Koala ចោលផងដែរ ហើយនៅទីបំផុតក៏បង្ហោះវីដេអូថ្មីដែលបានកាត់តហើយនោះសាជាថ្មីម្ដងទៀតផងដែរ៕

    https://www.youtube.com/watch?v=2IDX78vORrE

  • Katy Perry សុំទោស Taylor Swift ជាសាធារណៈ

    Katy Perry សុំទោស Taylor Swift ជាសាធារណៈ

    នៅទីបំផុត Katy Perry បានអត់ឱន និងសុំទោសនូវអ្វីដែលនាងបានធ្វើខុសចំពោះ Taylor Swift ដែលជាមិត្តចាស់របស់នាង នៅក្នុងសង្គមសិល្បៈហូលីវូដ។

    សង្គ្រាមពាក្យសម្ដីមួយឆ្នាំពេញរវាង Taylor Swift និង Katy Perry បានមកដល់ទីបញ្ចប់ហើយ ដោយថ្មីៗនេះ តារាស្រី Katy Perry បានផ្ដល់បទសម្ភាសផ្លាស់ប្ដូរបទពិសោធជាមួយអ្នកនិពន្ធ Arianna Huffington ក្នុងការផ្សាយផ្ទាល់ ហើយនាងបានលើកឡើងពីរឿងរ៉ាវជុំវិញការបញ្ចប់សង្គ្រាមជាមួយ Taylor Swift ។

    តារាស្រី Katy Perry បានពោលប្រាប់អ្នកនិពន្ធថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការអត់ឱន និងសូមទោសនូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំរំពឹងទុកថា នាង (Taylor ) ក៏នឹងធ្វើដូចដែលខ្ញុំបានធ្វើនេះដែរ នេះជាក្ដីសង្ឃឹមដែលចង់បានពីនាងវិញ ។ ខ្ញុំគិតថា នាងជាតារាចម្រៀងស្រីដ៏ល្អបំផុត ប្រសិនបើពួកយើងទាំងពីរអាចសម្របសម្រួលគ្នាក្នុងនាមជានារីដូចគ្នានោះ រាល់ជម្លោះរំខានទាំងឡាយ អាចនឹងប្រសើរឡើងវិញ ក៏ព្រោះតែអ្នករាល់គ្នាគិតថា យ៉ាងណាក៏ដោយ ក៏ពួកយើងអាចដោះស្រាយវាបានដែរ” ។

    មិនត្រឹមតែប៉ុណ្ណឹងទេ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ បានបន្ដនិយាយទៀតថា ” មានរឿងជាច្រើនទៀតដែលកំពុងបន្ដដំណើរទៅមុខ ដែលមានមនុស្សនៅក្នុងពិភពលោកនេះកំពុងចាប់អារម្មណ៍ពីវា ហើយខ្ញុំបានបួងសួងដល់ព្រះជាម្ចាស់ឱ្យតាមថែរក្សាការធ្វើដំណើររបស់នាង” ។

    គួរបញ្ជាក់ផងដែរថា ការឆ្លើយតបវិញរបស់ Taylor Swift ចំពោះបញ្ហានេះ នៅមិនទាន់មានការបកស្រាយនៅឡើយទេ តែតាមរយៈសារព័ត៌មាន Enemies បានសន្យាជាមួយអ្នកគាំទ្រថា នឹងរៀបចំបទសម្ភាសផ្ទាល់រវាងតារាពីរដួងនេះដោយផ្ទាល់ទល់មុខគ្នា នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ៕

     

     

     

  • Katy Perry ចូលធ្វើជាគណៈកម្មការ American Idol នៅរដូវកាលថ្មី

    Katy Perry ចូលធ្វើជាគណៈកម្មការ American Idol នៅរដូវកាលថ្មី

    ទីបំផុតកំពូលតារាចម្រៀង Katy Perry បានព្រមទទួលយកតំណែងជាគណៈកម្មការក្នុងកម្មវិធីការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក American Idol រដូវកាលទី15នេះហើយ ។

    គណៈកម្មការឈុតថ្មីរបស់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកដែលកំពុងតែវិលត្រឡប់មកវិញគឺ American Idol នោះ នឹងមានការចូលរួមពីសំណាក់ Katy Perry កំពូលតារាចម្រៀងស្រីសំឡេងមានសម្ទុះដ៏ល្អឥតខ្ចោះ បន្ទាប់ពីកម្មវិធីខាងលើបានបង្ហើបឱ្យដឹងជាថ្មីថាតារាចម្រៀងស្រី Katy នឹងមកទទួលភារកិច្ចនេះ ហើយសាមីខ្លួនក៏មិនរួញរា និងបើកចិត្តតាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនថា មានអារម្មណ៍ថាជាកិត្តិយស និងរំភើបជាខ្លាំងដែលបានទទួលតួនាទីជាគណៈកម្មការសាងក្ដីសុបិនរបស់បេក្ខជនដែលមានសមត្ថភាពទាំងឡាយឱ្យក្លាយជាការពិត ។

    ជាចុងក្រោយកម្មវិធីនៃក្ដីសុបិនមួយនេះ បានធ្វើឱ្យបណ្ដាអ្នកដែលមានសមត្ថភាពដែលបានចូលរួមប្រឡងមានក្ដីរំពឹងលើតារាចម្រៀងរូបស្អាត Katy Perry ដែលអាចកសាងកម្មវីធីនេះឱ្យមានក្ដីសុបិនត្រឡប់មកវិញ បន្ទាប់ពីកម្មវិធីបានបិទអស់មួយរយៈពេលកន្លងមក ដូចអ្វីដែលនាងធ្លាប់បានជួយកម្មវិធីការប្រគំតន្ដ្រី Acoustic របស់ស្ថានីយ៍ទូរទស្សន៍ MTv កន្លងទៅម្តងរួចមកហើយ ៕