iPad Pro ថ្មី 2 ម៉ូដែលរបស់ Apple មានរាងឡូយ និងសមត្ថភាពខ្លាំងកប់!

ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 កាលយប់ថ្ងៃចន្ទរំលងអធ្រាត្រចូលថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2017 ក្រុមហ៊ុន Apple បានដាក់ចេញនូវសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនសម្រេចបានរយៈពេលមួយឆ្នាំនេះ។ iPad Pro ជំនាន់ថ្មីមានទំហំ 10.5 អ៊ីញ និង 12.9 អ៊ីញ ត្រូវបានដាក់ចេញជាមួយនឹងសមត្ថភាពខ្លាំង ត្រូវចិត្តបំផុតសម្រាប់អ្នករចនា។ អេក្រង់របស់ iPad Pro ទាំង 2 ម៉ូដែលត្រូវបាន Apple បញ្ជាក់ថា បានប្រើនូវបច្ចេកវិទ្យាចុងក្រោយគេ ដែលគ្មានក្រុមហ៊ុនណាមាន ទោះវាប្រើត្រឹមអេក្រង់ប្រភេទ IPS LCD ដដែលក៏ដោយ តែវាអាចបង្ហាញពណ៌បានដិតខ្លាំងជាមួយកម្រិត Brightness 600 nit ហើយក៏មានមុខងារ HDR ផងដែរ។ ក្នុងនោះ វាក៏អាចបង្ហាញរូបភាពដល់កម្រិត 120Hz ដែលល្អប្រសើរសម្រាប់ Gaming ធំៗ អាចដំណើរការបានដោយគ្មានបញ្ហា។ ថេប្លេតថ្មីនេះ ប្រើនូវបន្ទះឈីប A10x មាន CPU … Read more