Tag: Huawei

  • ​Huawei និង BAIC ជិត​បង្ហាញ​វត្តមានរថយន្ត​សេដាន​អគ្គិសនី​ Stelato S9

    ​Huawei និង BAIC ជិត​បង្ហាញ​វត្តមានរថយន្ត​សេដាន​អគ្គិសនី​ Stelato S9

    រថយន្ត​គំរូ​ដំបូង​ដែលត្រូវ​បាន​សហការ​ផលិត​ដោយ​ក្រុម​ហ៊ុន Huawei និង BAIC BluePark (SHA: 600733) ដែល​ជា​សាខា​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​របស់​សាជីវកម្ម​រថយន្ត​ប៉េកាំង (BAIC Group) គ្រោង​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិព័រណ៍​រថយន្ត​ប៉េកាំង​ នៅ​ថ្ងៃទី 20 តុលា​ឆ្នាំ​នេះ​។

    ក្រសួង​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) កាល​ពី​ថ្ងៃទី 12 មីនា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​បណ្ដា​​រថយន្ត​គំរូ​ថ្មី​បំផុត​ដែល​នឹង​​ត្រូវ​បាន​អនុញ្ញាត​ឱ្យលក់​ដើម្បី​ប្រមូល​មតិ​ពី​អ្នក​ប្រើ​ប្រាស់​​ ក្នុង​នោះ​ក៏​មាន​ Stelato S9 ផងដែរ​។

    រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន BAIC BluePark និង​ត្រូវ​បាន​ហៅ​ថា Xiangjei S9 ហើយ​​មាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម Stelato នៅ​ផ្នែក​ខាង​ក្រោយ​។

    BAIC BluePark ឱ្យ​ដឹង​ថា ខ្លួន​កំពុង​សហការ​ជាមួយ Huawei ដើម្បី​អភិវឌ្ឍ​យីហោ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា Xiangjei (នៅ​ក្នុង​ភាសា​ចិន)។ ព័ត៌មាន​នៅ​លើ​ឯកសារ​ដែល​បាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​មាន​សមត្ថកិច្ច​បង្ហាញ​ថា ឈ្មោះ​ផ្លូវ​ការ​ជា​ភាសា​អង់គ្លេស​របស់ Xiangjie គឺ Stelato។

    Stelato S9 គឺជា​រថយន្ត​ប្រភេទ​សេដាន ដំណើរ​ការ​ដោយ​អគ្គិសនី​។ រថយន្ត​នេះ​នឹង​មាន​ 3 កំណែ​សម្រាប់​ជ្រើស​រើស​ រួម​មាន 2 កំណែ​មាន​​ម៉ាស៊ីន​ 1 គ្រឿង និង​មួយ​កំណែ​មាន​ម៉ាស៊ីន​ពីរ​គ្រឿង​។

  • Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen បាន​ចរចា​ដើម្បី​ទិញ​សប​វ៉ែ​រ​ផ្នែក​រថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Huawei ដោយ​សង្ឃឹមថា នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​ធំ​ជាង​មុន ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។

    យោងតាម​របាយការណ៍​របស់ Financial Times ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ ក្រុមហ៊ុន​អន្តរជាតិ​អាល្លឺម៉ង់ Volkswagen បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុម​នេះ​នៅក្នុង​រថយន្ត​របស់ខ្លួន។ ប្រភពព័ត៌មាន​ខ្លះ​ថា VW ក៏បាន និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ដទៃ ទាក់ទង​នឹង​រឿង​ទិញដូរ​នេះដែរ។

    Volkswagen គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​បែរជា​អន់ថយ​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បើ​ធៀប​នឹង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ចិន ពិសេស​គឺ BYD។ ប៉ុន្តែ បច្ចុប្បន្ន VW ត្រូវបាន​គេ​មើលឃើញ កំពុង​សកម្ម​ខ្លាំង​នៅក្នុង​ការ​ងាក​ទៅរក​ទីផ្សារ​រថយន្ត​អគ្គិសនី៕

  • កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន​ចិន​ Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​

    កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន​ចិន​ Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​

    តុលាការ​កាណាដា​នឹង​ចេញ​សាល​ក្រម​​​នៅ​សប្ដាហ៍​ក្រោយ​ទាក់​ទង​​នឹង​បញ្ហា​ដែល​ថា​ គួរ​តែ​បញ្ជូន​ខ្លួន​នាយិកា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ Huawei គឺ​​អ្នក​ស្រី​ Meng Wanzhou ទៅកាន់​ទឹក​ដី​អាមេរិក​​តាម​សំណើ​ពី​អាមេរិកាំង​​ដែរ​ ឬ​យ៉ាង​ណា​។

    យោង​តាម​​សារ​ព័ត៌មាន​ South China Morning Post​ អ្នកស្រី​ Heather Holmes​ ដែល​ជា​អនុប្រធាន​តុលាការ​កំពូល​នៃ​ខេត្ត​​ British Columbia របស់​ប្រទេស​កាដាណា​ នៅថ្ងៃទី​22​​នេះ​ បាន​ឱ្យ​ដឹង​ថា តុលាការ​នេះ​នឹង​សម្រេច​ប្រកាស​សាល​ក្រម​លើ​រឿង​ក្ដី​​របស់​អ្នកស្រី​ Meng Wanzhou ដែល​ជា​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ចិន​ Huawei​ នៅ​ថ្ងៃទី​27​ឧសភា​ខាង​មុខ​ ហើយ​អ្នក​ស្រី​ Meng Wanzhou ប្រហែល​ជា​អាច​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​។

    សាល​ក្រម​តុលាការ​​ខេត្ត​​ British Columbia របស់​កាដាណា​នឹង​សម្រេច​ថា​ តើ​​​​អ្នក​ស្រី​ Meng Wanzhou បាន​ប្រព្រឹត្ត​បទ​ល្មើស​ចំនួន​ពីរ​ដែរ​ ឬ​យ៉ាង​ណា​ ពោល​គឺ​មាន​ន័យ​ថា អ្នក​ស្រី​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ បើ​សិន​ជា​ត្រូវ​បាន​ថ្កោល​ទោស​​ទាំង​នៅ​កាណាដា ទាំង​នៅ​សហរដ្ឋ​អាមេរិក​។ បើ​សិន​ជា​អនុប្រធាន​តុលាការ​កំពូល​នៃ​ខេត្ត​​ British Columbia សម្រច​ចិត្ត​ចេញ​សាល​ក្រម​​បញ្ជាក់​ថា អ្នកស្រី​ Meng Wanzhou មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​​សហរដ្ឋ​អាមេរិក​នោះ​ទេ អ្នក​ស្រី​ Wanzhou អាច​នឹង​ត្រូវ​បាន​ដោះលែង​​ ប៉ុន្តែ ប្រការ​នេះ​ក៏​នៅ​តែ​អាស្រ័យ​ទៅ​លើ​ក្រុម​មេធាវី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កាណាដា​​ ដែល​ថា​តើ​ពួក​​គេ​បន្ត​​ប្ដឹង​ឧទ្ធរណ៍​ទៀត​ឬ​អត់​។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​​ពិនិត្យ​ឃើញ​ថា​ អ្នក​ស្រី​ Wanzhou បាន​ប្រព្រឹត្ត​ខុស​ច្បាប់​​​សហរដ្ឋ​អាមេរិក​ដែរ​នោះ រឿង​ក្ដី​បញ្ជូន​ខ្លួន​​អ្នក​ស្រី​ទៅ​​កាន់​​សហរដ្ឋ​អាមេរិក​​នឹង​នៅ​តែ​បន្ត​​ទៅ​មុខ​ជាមួយ​នឹង​ការ​ការ​ពារ​កូន​ក្ដី​របស់​ក្រុម​មេធាវី​ដែល​តំណាង​ឱ្យ​អ្នក​ស្រី Wanzhou។

    កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​
    អ្នកស្រី​ Meng Wanzhou ចាក​ចេញ​ពី​តុលារ​​មួយ​នៅ​កាណាដា​កាល​ពី​ខែ​មករា​ ឆ្នាំ​2020

    ដើម្បី​ទទួល​បាន​សេរី​ភាព​ អ្នក​ស្រី​ Wanzhou និង​ក្រុម​មេធាវី​របស់​អ្នកស្រី​ ត្រូវ​តែ​ធ្វើ​យ៉ាង​ដើម្បី​បញ្ចុះ​បញ្ចូល​ចៅ​ក្រម​តុលាការ​ឱ្យ​ជឿ​ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​គឺមិនសម​ស្រាប​ជាមួយ​នឹង​ច្បាប់​របស់​កាដាណា​ និង​​ជា​រឿង​នយោបាយ​។

    រឿង​ក្ដី​ធ្វើ​បត្យាប័ន​នាយិកា​ហិរញ្ញវត្ថុ​របស់ Huawei អាច​បន្ត​រហូត​ដល់​ខែ​តុលា ឬ​ខែវិច្ឆិកា​ឆ្នាំ​នេះ អាស្រ័យ​ទៅ​លើ​ការ​វិនិច្ឆ័យ​របស់​ចៅក្រម​។ ក៏ប៉ុន្តែ ដោយ​សារ​តែ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​​ រឿង​ក្ដី​នេះ​អាច​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខទៀត​។

    អ្នកស្រី​ Wanzou ត្រូវ​បាន​សមត្ថ​កិច្ច​ប្រទេស​កាណាដា​ចាប់​ឃាត់​ខ្លួន​នៅ​ឯព្រលាន​យន្តហោះ​ Vancouver កាល​ពី​ថ្ងៃទី​1​ធ្នូ ឆ្នាំ2018​ ទៅតាម​សំណើ​របស់​សហរដ្ឋ​អាមេរិក​។ អ្នកស្រី Meng Wanzhou ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចោទ​ថា​បាន​កុហក​ធនាគារ​​ធំ​ៗ​នៅ​​សហរដ្ឋ​អាមេរិក​អំពី​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Huawei ទៅលើ​ក្រុមហ៊ុន Skycom នៅ​ទីក្រុង​ហុងកុង។ Skycom គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​លក់​ទំនិញ​​​ទៅ​ឱ្យ​​​ប្រទេស​អ៊ីរ៉ង់ ដែល​នេះ​គឺ​ជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់។ បើ​សិន​ជា​ត្រូវ​បាន​កាត់​ទោស​​នៅ​​សហរដ្ឋ​អាមេរិក​ អ្នក​ស្រី​ Meng Wanzhou អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​30​ឆ្នាំ​។

    កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​
    អ្នក​ស្រី​ Meng Wanzhou ចេញ​ពី​រថយន្ត​​ បន្ទាប់​ពី​​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការកាណាដា​​កាល​ពី​ខែ​មករា​2020

    រឿង​ក្ដី​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ជាមួយ​កាដាណា និង​ចិន​ជាមួយ​អាមេរិកាំង​មាន​ភាព​តាន​តឹង​។ បន្ទាប់​ពី​អ្នក​ស្រី​ Meng Wanzhou​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​បាន​9​ថ្ងៃ អាជ្ញា​ធរ​​ចិន​ក៏​បាន​ចាប់​ខ្លួន​ Michael Kovrig ដែលជា​អតីត​អ្នកការ​ទូត​ និង​​​​ Michael Spavor ជា​អ្នកជំនួញ​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

    សហរដ្ឋ​អាមេរិក ចេញច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ មិន​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេក​វិទ្យា​របស់ក្រុម​ហ៊ុន​ចិន Huawei

    ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក លោក Donald Trump កាល​ពី​ម្សិល​មិញ បាន​ចេញ​ច្បាប់​ហាម​ក្រុម​ហ៊ុន​អ៊ីនធើណិត​ក្នុង​ប្រទេសនេះ ​មិន​ឱ្យ​យក​​ប្រាក់​ជំនួយ​របស់​រដ្ឋា​ភិបាល​ ទៅ​ទិញ​ឧបករណ៍​បច្ចេក​វិទ្យា​ពី​ក្រុម​ហ៊ុនចិន​ Huawei។

    ទន្ទឹម​នឹង​ Huawei ច្បាប់​នេះ​ក៏​ហាម​ក្រុម​ហ៊ុន​ទូរគមនាគមន៍​នៅ​សហ​រដ្ឋ​អាមេរិក​ ទិញ​ឧបករណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ផ្សេង​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា​ជា “ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​”។

    ច្បាប់​នេះ​ក៏បាន​ស្នើ​ឱ្យ​គណៈ​កម្មការ​​ទូរគមនាគមន៍​សហ​រដ្ឋ FCC (Federal Communications Commission) បង្កើត​កម្ម​វិធី​ជំនួយ​ដល់​បណ្ដា​ក្រុមហ៊ុន​អ៊ីនធើណិត​តូច​ៗផងដែរ​។ ក្រុម​ហ៊ុន​តូច​ទាំង​នោះ នឹង​ទទួល​បាន​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​ បើសិន​ពួកគេ​យល់​ព្រម​បោះ​បង់​ឧបករណ៍​ ឬ​សេវា​កម្ម​របស់​ចិន​ ​ដែល​ត្រូវ​បាន​ហាមដោយ​អាមេរិក​​ ចេញ​ពី​ប្រព័ន្ធ​ទូរគមនា​គមន៍​។

    កាល​ពី​ថ្ងៃទី​27មីនា សភាជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ បាន​បោះ​ឆ្នោត​យល់​ព្រមទម្លាក់​កញ្ចប់​ថវិកាជំនួយ​ ចំនួន​1ពាន់​លាន​ដុល្លារ​ សម្រាប់​ក្រុម​ហ៊ុន​ទូរគមនា​គមន៍​ណា​ដែលមិន​ប្រើ​ប្រាស់​ឧបករណ៍​ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន ចិន Huawei និង ZTE។ កញ្ចប់​ជំនួយ​នេះ នឹង​ប្រើ​ប្រាស់​ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​អ៊ីនធើណិត​តូច​ៗ ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នៅ​តាម​តំបន់​ជនបទ​ នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន SCMP។

    សមាគម​ទូរគមនា​គមន៍​មិន​ប្រើ​ខ្សែនៅ​ជនបទ​​របស់សហរដ្ឋ​​អាមេរិក​ RWA (Rural Wireless Association) បាន​សរសើរ​អំពី​កាយ​វិការ​នេះរបស់​សភាជាន់​ខ្ពស់​ ប៉ុន្តែ សមាគមនេះ​យល់​ថា 1ពាន់​លាន​ដុល្លារ​ គឺ​វា​ “មិន​សម​ស្រប​” នោះ​ទេ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Reuters។

    បច្ចុប្បន្ន ក្រុមហ៊ុន​ទូរគមនា​គមន៍​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក បាន​បំពាក់​ឧបករណ៍​ផ្សេង​ៗ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន Huawei និង​ ZTE ដោយ​សារ​តែវា​មាន​តម្លៃ​ទាប។ ប៉ុន្តែ ឧបករណ៍​ទាំង​នោះ​ ភាគ​ច្រើន ត្រូវ​បានបំពាក់​តាំង​ពី​ប៉ុន្មាន​ឆ្នាំមុន​​មក​ហើយ​។

    សេត​វិមាន​ ធ្លាប់​បាន​លើក​ឡើង​ និង​សង្ស័យ​ថា Huawei បាន​ប្រើ​ប្រាស់​បណ្ដាញ​ទូរគមនា​គមន៍​ដើម្បី​បើក​ដៃ​ឱ្យ​រដ្ឋា​ភិបាល​ចិន​ ធ្វើ​សកម្ម​ភាព​ចារ​កិច្ច​។ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ក៏មាន​ការព្រួយ​បារម្ភ ​ខ្លាច​ក្រុម​ហ៊ុន​ចិន​នឹង​ “បង្កការ​​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​” បើ​សិន​ជា​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យដំឡើង​ប្រព័ន្ធ​ 5G នៅ​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក។ ប៉ុន្តែ ក្រុមហ៊ុន​ Huawei តែង​តែ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទស្សនាទិដ្ឋភាពនៃទីក្រុងឌូបៃ ថតដោយជើងឯកឆ្នើមនៃកម្មវិធីប្រកួតថតរូប Huawei

    ទស្សនាទិដ្ឋភាពនៃទីក្រុងឌូបៃ ថតដោយជើងឯកឆ្នើមនៃកម្មវិធីប្រកួតថតរូប Huawei

    ភ្នំពេញ៖ ទីបំផុត​ក្រុមហ៊ុន Huawei​ ស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកលេខ 2 និងជាម្ចាស់តំណែងលេខ 1 លើប្រាក់ចំណេញ ពី​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ Android ស្មាតហ្វូន បានផ្តល់ដំណើរកម្សាន្តពិសេសទៅឌួបៃ ដល់ម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតថតរូប Huawei វគ្គ 3 ដូច​ការ​សន្យា។

    cof

    លោក សេង លូន (Lun Ramio) ជាបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតថតរូប Huawei រដូវកាលទី 3 បានឱ្យដឹងថា៖ “វាការចងចាំ 1​ ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ អរគុណដល់ក្រុមហ៊ុន Huawei Mobile KH ដែលបានផ្តល់​រង្វាន់​ធំដែល​មិនធ្លាប់​មានពីមុនមកគឺដំណើរកម្សាន្ត ទៅលេងប្រទេសឌូប៉ៃ”។  ក្រៅពីនេះ លោក​ លូន ក៏បានសម្តែង ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន​​ទាក់ទង​ទៅ​នឹងកំពូលស្មាតហ្វូន Huawei P10 & P10Plus ថា៖

    ១). ប្រើបច្ចេកទេស កាម៉េរា ភ្លោះមុនគេបង្អស់ ដែលបានបំពាក់ដោយកែវឡេន Leica ធ្វើអោយរូបថត ច្បាស់ដិតល្អ មិនថាថតនៅ កន្លែងបែបណា ក៏Huawei P10 P10Plus នៅតែធ្វើបានល្អជាង Brand ដទៃ។

    cof

    (២).ទាក់ទងទៅនឹងកម្មវិធី ងាយស្រួលប្រើប្រាស់ ហើយមុខងារកាមេរ៉ា ពិសេសៗលើសគេ Pro mode ងាយស្រួលប្រើ ដូចកាមេរ៉ា អាជីព ជាពិសេសគឺមុខងារ Monochrome, Wide Aperture or Portrait mode ធ្វើបានល្អដូចកាម៉េរាអាជីពផងដែរ។ ថែមពីនេះទៀតក៏មានថតជា File Raw ផងដែរ ដែលធ្វើឲ្យរូបភាពទូលំទូលាយក្នុងការយកមកកែប្រែបន្ថែមទៀតផង។

    cof

    (៣). រចនាបទទាន់សម័យ កំលាំងម៉ាស៊ីនខ្លាំង ថ្មកាន់បានយូរ ជាពិសេស Huawei P10 & P10 Plus បានប្រើប្រាស់មុខងារ សាកថ្មបានលឿន ហើយមានតម្លៃសមរម្យជាងគេ។ មូលហេតុដែលខ្ញុំប្រើ Huawei P10 Plus ព្រោះ វាងាយស្រួលប្រើ មានមុខងារកាមេរ៉ាដូចកាមេរ៉ាអាជីព ដែល មាន Huawei ក្នុងហោប៉ៅដូចជាមានម៉ាស៊ីនថតអាជីព តាមខ្លួនអញ្ចឹង។

    cof

    តោះកុំឲ្យខាតពេលយូរ អញ្ជើញទៅទស្សនា ទិដ្ឋភាពនៃទីក្រុងឌូបៃ ដែលផ្តិតចេញពីកំពូលស្មាតហ្វូន Huawei P10 Plus ដោយ ជើងឯក ថតរូបឆ្នើម លោក សេង លូន (Lun Ramio) ទាំងអស់គ្នា៖

    គួររំលឹកថា ក្រោយ​ការ​ជម្រុះ​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាង​ 11 សបា្តហ៍ ​​ក្នុងចំណោមអ្នកចូលរួមចុះឈ្មោះប្រកួតថតរូប ប្រមាណជាង 600 នាក់ដំបូង ទូទាំង​ប្រទេស ​ ពេលនេះ ក្រុមហ៊ុន​ Huawei​ បាន​រក​ឃើញម្ចាស់​ជ័យ​លា​ភី​ ៣រូប ចុងក្រោយ​ ដែល​ពោរពេញ​ដោយ​សមត្ថភាព​ និង​ភាព​ច្នៃប្រឌិត​តាម​រយៈ​ ការ​ថតរូប​ចេញពី​ស្មាតហ្វូន Huawei ក្រោមប្រធានបទ “ប្រជាជនកម្ពុជា (People of Cambodia)”។

    លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា កម្មវិធី ថតរូប HuaweiProContestIII មានរយៈពេល 11 សប្តាហ៍ ធ្វើឡើងជាពិសេសសម្រាប់អតិថិជន និងអ្នកគាំទ្រ ដែលតែងតែជឿជាក់ទៅលើស្មាតហ្វូនរបស់ Huawei គ្រប់ម៉ូដែល ។ ក្រុមហ៊ុនតែងតែ បង្កើតកម្មវិធីប្លែកៗ ដើម្បី ផ្តល់ការសប្បាយ និងរង្វាន់ពិតៗជូនដល់អ្នកប្រើប្រាស់ជានិច្ច។

    cof

    “​Huawei​ សូម​ចូលរួម​អបអរសាទរ​ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បេក្ខជន​ទាំងអស់​ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​របស់​យើង​តាំងពី​ដើម​រហូតដល់វគ្គផ្តាច់ព្រាត់ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ ការ​ជឿជាក់​របស់​លោក​អ្នក​ ក្នុង​ការ​ជ្រើសរើស​ យក​ស្មា​ត​ហ្វូ​ន​ Huawei​ ​ ធ្វើ​ជា​ដៃគូ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​”​។​

    ដូចធ្លាប់បានសន្យា ក្រុមហ៊ុនHuawei បានផ្តល់រង្វាន់ ដំណើរកម្សាន្ត ដ៏អស្ចារ្យ មិនធ្លាប់មានពីមុន ទៅកាន់ប្រទេសឌូបៃ សម្រាប់ម្ចាស់ជ័យលេខ១, Huawei P10 សម្រាប់ជ័យលាភីលេខ២, Huawei GR5 2017 សម្រាប់ជ័យលាភីលេខ 3 ហើយសម្រាប់បេក្ខជនជើងខ្លាំង ទំាង៧រូប​­ដែលពុំទទួលបានជ័យជំនះ ក៏ទទួលបាន រង្វាន់រួមមាន​ Power Bank (5,000mAh), Selfie Stick, Connector (Type B/Type C with wire) ម្នាក់មួយឈុត ហើយជាពិសេស អ្នកទាំង១០រួប ក៏នឹងទទួលបាន​លិខិតសរសើរ (Certificate Award) ពីក្រុមហ៊ុន Huawei ចំនួនម្នាក់មួយ”។

    cof
    cof
    cof
    dav
    dav
    cof

    កម្មវិធីប្រកួតថតរូប HuaweiProContestIII នេះ ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន ដូចជា Sabay, Khmer Note, Electronic World, AEON Major Cineplex Cinema Powered by Cellcard, Kingtel (Mobile Wifi) និង TOUS les JOURS ដើម្បីញ៉ាំងអោយការប្រកួត នេះកាន់តែគគ្រឹកគគ្រេងជាងមុន៕

    cof
    cof
  • Huawei ថា បន្ទះឈីបថ្មីរបស់ខ្លួននឹងផ្ដួល Apple និង Samsung (មានវីដេអូ)

    Huawei ថា បន្ទះឈីបថ្មីរបស់ខ្លួននឹងផ្ដួល Apple និង Samsung (មានវីដេអូ)

    ក្នុងព្រឹត្តិការណ៍បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ IFA ឆ្នាំ​2017 នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី2 ខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Huawei បានបញ្ចេញនូវបន្ទះឈីបថ្មីមួយដោយអះអាងថា អាចផ្ដួលគូប្រជែងធំៗទាំង 2 របស់ខ្លួនបាននៅឆ្នាំ 2018 ខាងមុននេះ។

    លោក​ Richard Chu នាយក​ជាន់ខ្ពស់ផ្នែកទូរស័ព្ទចល័តនៃក្រុមហ៊ុន Huawei បានឱ្យដឹងថា Huawei Kirin 970 ជាបន្ទះឈីបមានទំហំតូច 10nm ដំបូងរបស់ Huawei ដូចទៅនឹង Exynos 8895 និងមានសមត្ថភាពខ្លាំងជាងបន្ទះឈីបត្រកូល Kirin ណាៗទាំងអស់ ដោយវាមាន CPU ចំនួន 8 គ្រាប់ អង្គក្រាហ្វិកទៅដល់ 12 គ្រាប់ មាន​ 4 គ្រាប់​ល្បឿន​ 2.4GHz ប្រភេទ​ Cortex-A73 និង 4 គ្រាប់​ទៀត​ល្បឿន​ 1.8GHz ប្រភេទ​ Cortex-A53 ជាមួយនឹង Dual-ISP ដែលធ្វើឱ្យអ៊ីនធើណិតមានល្បឿនលឿន Cat 18. LTE ។

    លោកថា៖ បើប្រៀប​ធៀប​នឹង​ Apple និង​ Samsung ​យើង​នាំ​មុខ​ជាងហើយ  និងអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺបន្ទះឈីបនេះអាចប្រើបានជាមួយនឹងបច្ចេកវិទ្យា AI ដោយប្រើប្រាស់ NPU (Neural Processing Unit) ទៀតផង។

    Kirin 970 ប្រើប្រាស់​ថាមពល​​តិច​ជាង​មុន 50 % និងមាន​ល្បឿន​លឿន​ជាង​បន្ទះឈីប Kirin 960 ចំនួន​ 20%។ ក្នុងនោះស្មាតហ្វូនដែលបំពាក់បន្ទះឈីបនេះមុនគេ គឺទូរស័ព្ទ Huawei Mate 10 ដែលក្រុមហ៊ុនគ្រោងដាក់បង្ហាញនៅ​ថ្ងៃ​ទី16 ខែ​តុលា​ ឆ្នាំ2017 ខាង​មុខនេះឯង។

    Mate 10 ​នឹង​មាន​អេ​ក្រង់​ទំ​ហំ​ 6​ អ៊ីញ លាតគ្មានគែមអេក្រង់ និងមានបំពាក់ដោយកាមេរ៉ាភ្លោះពីក្រុមហ៊ុន Leica ដដែល៕

    សូមទស្សនាវីដេអូខាងក្រោមនេះ ៖

    https://www.youtube.com/watch?v=T915ObAYPP0

  • Honor 9 ស្មាតហ្វូនកាមេរ៉ាភ្លោះថ្មីរបស់ Huawei តម្លៃអាចទទួលយកបាន

    Honor 9 ស្មាតហ្វូនកាមេរ៉ាភ្លោះថ្មីរបស់ Huawei តម្លៃអាចទទួលយកបាន

    កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន Huawei បានដាក់ចេញនូវស្រឡាយស្មាតហ្វូនត្រកូល Honor មួយទៀតហើយ ដែលមានបំពាក់នូវកាមេរ៉ាភ្លោះមានសមត្ថភាពខ្លាំង រូបរាងស្រោបដោយកញ្ចក់ទាំងខាងមុខ និងខាងក្រោយស្រដៀងទៅនឹង Honor 8 ជំនាន់មុន និង Mi 6 ដែរ។

    លក្ខណសម្បត្តិរបស់ Honor 9 ចេញមកដូចនឹងព័ត៌មានដែលបានបែកធ្លាយកាលពីពេលកន្លងទៅមែន ដោយវាត្រូវបានបំពាក់នូវអេក្រង់ Full HD ទំហំ 5.15 អ៊ីញ ប្រើបច្ចេកវិទ្យាពណ៌ DCI-P3 ដូចនឹងទូរស័ព្ទ iPhone 7 និង Galaxy S8 ដែរ។ ក្នុងនោះ វាក៏ប្រើនូវបន្ទះឈីបផ្ទាល់ពីក្រុមហ៊ុន HiSilicon Kirin 960 ដូចនឹងទូរស័ព្ទ Mate 9 និង P10 និងដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ស្រោបដោយផ្ទាំងប្រើប្រាស់ EMUI 5.1។

    ទូរស័ព្ទនេះ បានបំពាក់ដោយប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយទំហំ 20MP/12MP និងមានទ្រនាប់ស្គែនក្រយៅម្រាមដៃនៅលើHome Button ដូច Honor Magic, P10 Series និង Mate 9 Pro ។ មួយវិញទៀត វាក៏មាន Ram ទំហំ 6GB និងមាន Memory ម៉ាស៊ីន 64GB/128GB បន្ថែមក្រៅបានដល់ 256GB អាចប្រើបានស៊ីម 2 ប្រភេទ hybrid SIM និងមានថាមពលថ្ម 3200mAh ប្រើរន្ធសាកបញ្ចូលថ្ម USB Type-C។

    ចំពោះតម្លៃខុសគ្នាអាស្រ័យលើជម្រើស ដោយទំហំផ្ទុកទិន្នន័យ 64GB/Ram4GB តម្លៃស្ថិតក្នុងខ្ទង់ 323 ដុល្លារ, ទំហំផ្ទុក 64GB/Ram6GB តម្លៃខ្ទង់ 398 ដុល្លារ និងទំហំផ្ទុក128GB/ Ram 6GB មានតម្លៃខ្ទង់ 441 ដុល្លារ ដោយតម្លៃទាំងអស់នេះអាចនឹងប្រែប្រួលតាមប្រទេសនីមួយៗ៕

     

     

  • Nova ស្មាតហ្វូនកាមេរ៉ាភ្លោះរបស់ Huawei មានរូបរាងសឹងតែចាប់ច្រឡំនឹង iPhone 7 Plus

    Nova ស្មាតហ្វូនកាមេរ៉ាភ្លោះរបស់ Huawei មានរូបរាងសឹងតែចាប់ច្រឡំនឹង iPhone 7 Plus

    កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានបញ្ចេញស្មាតហ្វូន 2 ស៊េរីទៀតបំពាក់កាមេរ៉ាភ្លោះ មានរូបរាងស្ទើរតែចាប់ច្រឡំនឹងទូរស័ព្ទ iPhone 7 Plus របស់ក្រុមហ៊ុន Apple ។ វាទាំង 2 មានរូបរាងដូចគ្នា ខុសតែទំហំអេក្រង់ ដោយមួយមានទំហំអេក្រង់ 5អ៊ីញ និងមួយទៀតទំហំអេក្រង់ 5.5អ៊ីញ។

    Huawei Nova 2 និង Nova 2 Plus មានតួម៉ាស៊ីនទាំងមូលស្រោបការពារដោយលោហធាតុ មើលទៅស្អាតប្រណីត ដោយផ្នែកខាងមុខមិនមានប៊ូតុងចុចបញ្ជាអ្វីទាំងអស់ ខណៈប៊ូតុង Power និងសំឡេងស្ថិតនៅផ្នែកខាងស្ដាំ ហើយសេនស័រស្គែនក្រយៅដៃមាននៅផ្នែកខាងក្រោយ។ ទូរស័ព្ទទាំង 2 នេះ ប្រើ CPU ដែលក្រុមហ៊ុនបង្កើតផ្ទាល់ដូចគ្នាគឺ HiSilicon Kirin 659 ជាប្រភេទ Octa-Core មានល្បឿន 2.36GHz និងមាន RAM ទំហំ 4GB មាន GPU ជាប្រភេទ Mali-T830 MP2 ។

    ចំណុចលេចធ្លោសម្រាប់ស្មាតហ្វូនមួយនេះ គឺកាមេរ៉ាមុខទំហំ 20MP និងក្រោយភ្លោះ ដោយមួយមានទំហំ 12MP ហើយមួយទៀតទំហំ 8MP ដែលក្រុមហ៊ុនបញ្ជាក់ថា វាអាចថតរូបបានយ៉ាងច្បាស់ និងស្អាតល្អ ទោះជាធ្វើការពង្រីក (Zoom) ក៏នៅតែច្បាស់ដែរ ហើយវាមានកម្រិត Aperture f/1.8 ដែលអាចថតរូបនៅក្នុងកន្លែងស្ទើរពន្លឺបានច្បាស់ល្អគួរសមទៀតផង។ វាទាំង 2 ដំណើរការដោយប្រព័ន្ធ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ និងស្រោបផ្ទាំងប្រើប្រាស់ EMUI 5.1 របស់ Huawei ហើយកម្លាំងថ្ម 2950mAh សម្រាប់ Nova 2 និងដល់ទៅ 3340mAh សម្រាប់ Nova 2 Plus៕