ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

ថ្មីៗនេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប Lingxi-03 ដែលមាន​ស្លាប​បំពាក់​ផ្ទាំង​សូ​ឡា​មហា​ស្ដើង និង​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ផ្កាយរណប 13,000 គ្រឿង ដើម្បី​ប្រកួតប្រជែង​នឹង SpaceX របស់​អាម៉េរិក។ ផ្កាយរណប​​ Lingxi-03 ​ដែល​​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន GalaxySpace នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​រ៉ុក្កែត Long March 2D កាលពី​ព្រឹក​ថ្ងៃទី 23 កក្កដា។ ផ្ទាំង​សូ​ឡា​ដែល​ត្រូវបាន​បំពាក់​លើ​ស្លាប​ផ្កាយរណប អាច​កាច់​កោង ​កម្រាស់​ប្រហែល 1 មិល្លីម៉ែត្រ ដែល​ស្មើនឹង 5% នៃ​កម្រាស់​របស់​ផ្ទាំង​សូ​ឡា​ធម្មតា។ ផ្ទាំង​សូ​ឡា​របស់​ផ្កាយរណប​នេះ​មាន​ប្រវែង 9 ម៉ែត្រ និង​ទទឹង 2.5 ម៉ែត្រ នៅពេល​លាតសន្ធឹង។ GalaxySPace គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប។ តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ជា​បន្តបន្ទាប់ចំនួន​ 13,000 គ្រឿង ដើម្បី​អាច​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​អាម៉េរិក SpaceX ដែលបច្ចុប្បន្ន​​មាន​ ផ្កាយ​រណប​ … Read more

ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…! (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖ *Galaxy A34 | A54 5G – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛ – កៅអីបត់ពិចនិក – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត *Galaxy A24 – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛ – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W *Galaxy A14 | A14 5G – … Read more

ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» បន្ត​រកបាន​ប្រាក់ចំណូល​លើសពី​ការរំពឹងទុក

ការថយចុះ​នៃ​ប្រាក់ចំណូល​បាន​ពី​ការលក់​សំបុត្រ​កាលពី​ចុង​សប្ដាហ៍​ទី​ពីរ របស់​ភាពយន្ត​រឿង «Guardians of the Galaxy Vol. 3» (ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី) ស្ថិតក្នុង​កម្រិត​ល្អ​ជាង បើ​ធៀប​នឹង​រាល់​ភាពយន្ត​របស់​Marvel រាប់​ចាប់ពី​ឆ្នាំ 2018។ នៅពេល​ដំណើរ​ផ្សងព្រេង​ទី​បី ហើយក៏​ជា​លើកចុងក្រោយ​របស់​អ្នក​ដឹក​រឿង James Gunn ជាមួយនឹង Star-Lord, Gamora, Rocket Raccoon រួម​នឹង​អ្នកដទៃ ត្រូវបាន​ចាប់​បញ្ចាំង​កាលពី​ចុង​សប្ដាហ៍​កន្លង «ក្រុម​ការពារ​កាឡាក់ស៊ី វគ្គ​បី» រកចំណូលបាន 118.4 លាន​ដុល្លារ​អាម៉េរិក​ក្នុង​រយៈពេល​បី​ថ្ងៃ​​ដំបូង​ នៅ​អាម៉េរិក​ខាងជើង និង 289 លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក។ នោះ​គឺជា​តួលេខ​មួយ​ដែល​មិន​អន់​ប៉ុន្មាន​ឡើយ ប៉ុន្តែ​នៅ​ទាប​ជាង​ធៀប​នឹង 146.5 លាន​ដុល្លារ​របស់ «Guardians of the Galaxy Vol. 2» កាលពី​ឆ្នាំ 2017 ហើយ​អាចធ្វើឱ្យ​ផលិតករ​ភាពយន្ត Disney/Marvel ព្រួយបារម្ភ។ ក៏ប៉ុន្តែ ពេលនេះ​ពួកគេ​អាច​ធូរស្រាល​ក្នុង​ចិត្ត​ នៅពេល​ដឹងថា «Guardians of the … Read more

រកឃើញ​កាឡាក់ស៊ី​មួយ​​ដែល​មាន​អាយុ​កាល​ចាស់​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល(វីដេអូ)

រកឃើញ​កាឡាក់ស៊ី​មួយ​​ដែល​មាន​អាយុ​កាល​ចាស់​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល

ក្រុមអ្នក​វិទ្យា​សាស្ត្រ​ទើប​តែ​បាន​រកឃើញ​កាឡាក់ស៊ី​ដែល​មាន​រូប​រាង​ដូច​ថាសមួយ​ និង​មាន​ចម្ងាយ​ពី​ផែន​ដី​ប្រមាណ​ជា12.5​ពាន់​លាន​ឆ្នាំ​ពន្លឺ​ ដែល​នេះ​ជិត​ស្មើ​នឹង​សម័យ​ដំបូង​នៃ​ការ​កកើត​ចក្រវាល​​។ នៅក្នុង​លម្ហ​អវកាស​​ដែល​មាន​អាយុ​កាល​​13.8​ពាន់​លាន​ឆ្នាំ​ពន្លឺ​ កាឡាក់ស៊ី​ស្ទើរ​តែ​ទាំង​អស់​បាន​កកើត​ឡើង​បន្តិច​ម្ដង​ៗ​ក្នុង​រយៈ​ពេល​រាប់​ពាន់​លាន​ឆ្នាំ និង​បានពង្រីក​​មាឌ​រហូត​ដូច​បច្ចុប្បន្ន គឺ​វា​ហាក់​បាន​ហួស​ពេល​បន្តិច​ហើយ​។ ឧទាហរណ៍​ដូចជា​ កាឡាក់ស៊ី​​ Milky Way របស់​មនុស្ស​ វា​បាន​ឆ្លង​កាត់​ព្រឹត្តិ​ការណ៍​ “ច្របាច់​បញ្ចូល​គ្នា​” ជា​ច្រើន​លើកមក​ហើយ​ក្នុង​រយៈ​ពេល​6​ពាន់​លាន​ឆ្នាំ​ដំបូង​រាប់​ចាប់​ពី​ការផ្ទុះ​ Big Bang (Big Bang គឺ​ជា​ព្រឹត្តិការណ៍​ផ្ទុះ​​​ដ៏មហិមាក្នុង​លម្ហ​អវកាស​​ ដែលជា​យុគសម័យ​ដំបូង​បំផុត​នៃ​ការ​ចាប់​កំណើត​របស់​ចក្រវាល)។ ក៏ប៉ុន្តែ របក​គំហើញ​ថ្មី​មួយ​ត្រូវ​បា​នធ្វើ​ឡើង​នៅ​ឯ Atacama Large Millimiter Array (ALMA) ដែល​ជា​ស្ថានីយ​សង្កេត​តារា​ដោយ​រលក​វិទ្យុ​ធំបំផុត​ក្នុង​ពិភពលោក​ ក្នុង​ប្រទេស​ឈីលី​ បានធ្វើ​ឱ្យ​របក​គំហើញ​កាលពី​អតីត​​កាល​ស្ដីអំពី​ការ​ចាប់់កំណើត​របស់​កាឡាក់ស៊ី ហាក់ងាក​ចេញ​ពី​ភាព​ជាក់​ស្ដែង​​បន្តិច​។ នៅក្នុង​របាយការណ៍​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​​ Nature កាលពីថ្ងៃ​ទី​20​ឧសភា​កន្លង​ទៅ​​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រកឃើញ​កាឡាក់ស៊ី​មួយ​ដែល​មាន​រូប​រាង​ដូច​ថាស​​ និង​ត្រូវបាន​ដាក់​ឈ្មោះឱ្យ​ថា DLA0817g ឬ Wolfe Disk ដែល​វា​បាន​ចាប់​កំណើត​តាំង​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ចាប់​កំណើត​របស់​ចក្រវាល​​។ “ដោយ​មាន​ ALMA ពេល​នេះ​យើង​រក​ឃើញ​ភ័ស្ដុតាង​យ៉ាង​ច្បាស់​ដែល​បង្ហាញ​ថា កាឡាក់ស៊ី DLA0817g មាន​វត្តមាន​តាំង​ពី​ 1.5​ពាន់​លាន​ឆ្នាំ​មុន បន្ទាប់​ពី​ការ​ផ្ទុះ​ Big Bang” នេះ​បើតាម Marcel … Read more

ឡេង ណាវ៉ាត់ត្រា ផលិតចម្រៀងសំណព្វចិត្តមួយបទតម្លៃ 7ពាន់ដុល្លារ

បន្ទាប់ពីលោក ឡេង ណាវ៉ាត់ត្រា ជាចាងហ្វាងផលិតកម្ម Galaxy បានសម្រេចចាប់ដៃគូជាមួយលោក ម៉ារ៉ា ប៊ុណ្ណា ច្រៀងបទរួមគ្នាមួយដែលមានចំណងជើងថា “ឲ្យតែគិត ចេះតែចង់យំ” ដែលជាស្នាដៃដំបូងរបស់ពួកគេ ហើយឃើញថា បទនេះកំពុងតែមានភាពទាក់ទាញក្នុងទីផ្សារ និងទទួលបានការចាប់អារម្មណ៍ខ្លាំង។ នៅក្នុងនោះលោក ឡេង ណាវ៉ាត់ត្រា បានរំលេចចេញនូវសារអំពីបទចម្រៀងនោះថា ”បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ ខ្ញុំចង់និយាយថា រឿងអតីតកាលជារឿងដែលដិតដាមក្នុងជីវិត ជារឿងដែលសោកស្រណោះ និងស្រងេះស្រងោចបំផុតនៅពេលយើងបរាជ័យក្នុងរឿងណាមួយ ពេលនឹកឃើញរឿងអតីតកាល តើបងប្អូនមានចិត្ត គិតចង់យំដែរឬទេ?”។ លោកណាវ៉ាត់ត្រា បានប្រាប់ថា បទ “អោយតែគិត ចេះតែចង់យំ” បង្ហាញឱ្យឃើញនូវរឿងរ៉ាវអតីតកាលរបស់ខ្លួនដែលធ្លាប់ទទួលរងការឈឺចាប់ដោយសាររឿងស្នេហា ទើបធ្វើឱ្យលោកគិតថា អត្ថន័យក្នុងបទចម្រៀងដែលលោកផលិតវាឡើងមកនេះនឹងអាចទាក់ទាញដល់អារម្មណ៍មហាជន ពិសេសយុវវ័យឱ្យលង់លក់ក្នុងខ្លឹមសារទាំងនោះ។ លោកបញ្ជាក់ថា៖”មូលហេតុដែលខ្ញុំផលិតបទនេះឡើង គឺដើម្បីទុកលួងលោមខ្លួនឯង ព្រោះមនុស្សយើងមិនមែនចេះតែមានថ្ងៃសប្បាយចិត្ដរហូតនោះទេ វាគង់តែមានថ្ងៃខ្លះដែលត្រូវពិបាកចិត្ដដែរ ហើយពេលដែលពិបាកចិត្ដខ្ញុំតែងតែមានអារម្មណ៍ស្រងះស្រងោចនឹកឃើញរឿងវែងឆ្ងាយក្នុងជីវិត”។ លោកបន្ដថា នេះជាស្នាដៃដំបូងដែលលោក និងតារាចម្រៀងម៉ារ៉ា ប៊ុណ្ណា បានបង្កើតវាឡើងក្រោមការនិពន្ធទំនុកច្រៀងដោយលោកផ្ទាល់ និងនិពន្ធទំនុកភ្លេងដោយលោក ណាំ ប៊ុណ្ណារ័ត្ន។ ពាក់ព័ន្ធនឹងបទចម្រៀងនេះលោកនឹងចេញជាខារ៉ាអូខេនៅចុងខែមិថុនាខាងមុខ។ ពាក់ព័ន្ធនឹងការចំណាយថវិកាលើការថតខារ៉ាអូខេក្នុងចម្រៀងមួយបទនេះ លោកបានចំណាយប្រាក់ 7ពាន់ដុល្លារក្នុងការផលិត។ លោកណាវ៉ាត់ត្រាបានបញ្ជាក់ថា៖”ការផលិតខារ៉ាអូខេបទនេះ ខ្ញុំអត់ទទួលបានផលចំណេញអ្វីទេ … Read more