មហា​ក្សត្រ និង​មហេសីរបស់​ម៉ាឡេស៊ី ធ្វើជាអ្នក​ដឹក​នាំ​កម្មវិធីទូរទស្សន៍​

មហាក្សត្រ រួម​នឹង​មហេសី​របស់​ប្រទេស​ម៉ាឡេស៊ី ដឹក​នាំ​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​​ក្នុង​ម៉ោង​ពិសេស​ និង​ទទួល​បានការ​​កោត​សរសើរ​ពី​ប្រជាជន​យ៉ាង​ខ្លាំង។ មហា​ក្សត្រម៉ាឡេស៊ី Abdullah Ahmad Shah និង​មហេសី​ Tunku Azizah Aminah Maimunah Iskandariah កាល​ពី​ថ្ងៃទី 17 មករា 2024 បាន​បង្ហាញ​ព្រះ​កាយក្នុង​កម្មវិធី​ព័ត៌មាន​នៅ​វេលា​ម៉ោង 20 របស់​ទូរទស្សន៍​ TV3។ កម្មវិធី​​រាយការណ៍​ព័ត៌មាន​នេះ​ត្រូវ​បាន​ថត​ជា​មុន​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​ ពេល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Media Prima Group ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​ទូរទស្សន៍​​ TV3 នៅ Selangor​។ ក្នុង​អំឡុង​ 10 នាទី​នៃ​ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន មហាក្សត្រ Abdullah ព្រះ​ជន្ម 64 វស្សា និង​មហេសី​ បាន​ដឹក​នាំ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ចំនួន​បី ដែល​ចាប់​ផ្ដើម​ដោយ​ការ​សម្ភាស​ជាមួយ​នឹង​ប្រជាជន​ម៉ាឡេស៊ី​ ទាក់​ទង​នឹង​សាមគ្គីភាព។ ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទីពីរ​ មហាក្សត្រ និង​មហេសី​របស់​ម៉ាឡេស៊ី មាន​បន្ទូល​អំពី​តួនាទី​របស់​ត្រី​ប្រាចំពោះ​សេដ្ឋកិច្ច​ និង​ទេស​ចរណ៍​នៅ​ Pahang។ ចុង​ក្រោយ ទ្រង់​ទាំង​ពីរ​អង្គ​មាន​បន្ទួល​អំពី​ដំណើរ​ទស្សនកិច្ចរបស់​ទ្រង់​នៅ​​ Media Prima Group​។ ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន​របស់​មហាក្សត្រ … Read more

ក្រុម​ប្រទេស​ G7 នឹង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក

ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន (G7) នឹង​បង្កើន​ការផលិត​វ៉ាក់សាំង​បង្ការ Covid-19 នៅ​ទូទាំង​ពិភពលោក ដើម្បី​ផ្គត់ផ្គង់​យ៉ាងតិច 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក តាមរយៈ​កម្ម​វិធីចែក​រំលែក និង​ក្រោមរូបភាព​នៃ​ការផ្ដល់​ជំនួយ។ «នៅក្នុង​កិច្ចប្រជុំ​កំពូល G7 ក្រុម​មេដឹកនាំ​ពិភពលោក តាម​គម្រោង​នឹង​ប្រកាស​ឱ្យដឹង​អំពី​ផែនការ​ផ្ដល់​វ៉ាក់សាំង Covid-19 យ៉ាងតិច 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក និង​រៀប​គម្រោង​បង្កើន​ការផលិត​វ៉ាក់សាំង ដើម្បី​សម្រេចបាន​គោលដៅ​នេះ» នៅក្នុង​ឆ្នាំ2023។ នេះ​បើតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ដែល​បានឱ្យដឹង កាលពី​ថ្ងៃទី10 ខែមិថុនា។ ដំណឹង​ខាងលើ ត្រូវបាន​លើកឡើង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Joe Biden ប្រកាសថា សហរដ្ឋអាមេរិក នឹង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ដល់​ប្រទេស​ចំនួន 92 ដែលជា​ប្រទេស​ក្រីក្រ និង​មាន​ចំណូល​ក្រោម​មធ្យម។ ប្រទេស​អង់គ្លេស ដែលជា​កន្លែង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល G7 បានឱ្យដឹងថា ប្រទេស​នេះ​នឹង​ផ្ដល់ជំនួយ​យ៉ាងតិច 100លាន​ដូ​ស ដល់​ពិភពលោក នៅក្នុង​ឆ្នាំ2022 ក្នុងនោះ​មាន 5លាន​ដូ​សនឹង​ត្រូវបាន​ផ្ល​ល់​ឱ្យនៅ​សប្ដាហ៍ក្រោយៗនេះ។ ការសន្យា​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​មានការ​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​អ្នកមាន … Read more