Tag: Fan Bingbing

  • Fan Bingbing បង្ហាញឯកសារបញ្ជាក់ Fan ChengCheng មិនមែនជាកូនប្រុសខ្លួនទេ

    Fan Bingbing បង្ហាញឯកសារបញ្ជាក់ Fan ChengCheng មិនមែនជាកូនប្រុសខ្លួនទេ

    តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅថ្ងៃទី2 ខែមករា ឆ្នាំ 2019 នេះបានឱ្យដឹងថា ខណៈនេះតារាសម្ដែងស្រី Fan Bingbing បានបង្ហាញភស្ដុតាង ដែលបញ្ជាក់ថា Fan ChengCheng គឹជាប្អូនប្រុសបង្កើតរបស់ខ្លួន និងឯកសារបណ្ដឹងអ្នកសារព័តមានចិន។

    ដោយឡែកនៅពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បីរបស់ប្រទេសចិនរូបនេះ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ប្ដឹងអ្នកកាសែតចិនមួយរូបដែលបានសរសេរ និងទម្លាយព័ត៌មានអាស្រូវនេះ ដែលមានឈ្មោះ វាំង ធានហ្វើយ ឱ្យសងជំងឺចិត្ត 6 ម៉ឺនយ័ន និងចេញមុខសុំទោសរូបនាងជាសាធារណៈផងដែរ។ Fan Bingbing បានផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានចិនថា Fan ChengCheng គឺជាកូនពៅរបស់ម្ដាយខ្លួន និងសឹងតែមិនរស់ទៀតផង ដោយសារតែបិះនិងរលូត​ ក៏ប៉ុន្ដែ ទម្រាំតែធំចម្រើនវ័យបានដូចសព្វថ្ងៃនេះ នាងខំធ្វើការប្រលូកចូលសិល្បៈ ដើម្បីឧបត្ថម្ភក្រុមគ្រួសារ រួមទាំងម្ដាយយ៉ាងលំបាកវេទនា។

    សូមជម្រាបផងដែរថា Fan Bingbing បានបង្ហាញឯកសារដែលអាចបញ្ជាក់បានថា សំបុត្រឯកសារពេទ្យ និងភស្ដុតាងមួយចំនួនទៀត គឺអាចឱ្យដឹងថា Fan Bingbing គឺជាបងស្រី ក៏ដូចជាម្ដាយទី 2 របស់ Fan ChengCheng និងជាអ្នកទំនុកបម្រុងក្រុមគ្រួសាររបស់នាង៕

  • អ្នកលេងបណ្ដាញសង្គមថា កំពូលតារាសម្ដែង Fan Bingbing បានបាត់ខ្លួនជាង 1ខែហើយ

    អ្នកលេងបណ្ដាញសង្គមថា កំពូលតារាសម្ដែង Fan Bingbing បានបាត់ខ្លួនជាង 1ខែហើយ

    តាមរយៈសារព័ត៌មាន BBC ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា ខណៈនេះកំពុងតែកើតមានការជ្រួលច្របល់នៅក្នុងចង្កោមអ្នកគាំទ្រកំពូលតារាសម្ដែងស្រី Fan Bingbing វ័យ 36ឆ្នាំ ដែលត្រូវអ្នកលេងបណ្ដាញសង្គមជាច្រើនបង្ហើបប្រាប់ពីការនឹកសង្ស័យថា នាងបានបាត់ខ្លួនអស់រយៈពេលជាងមួយខែមកហើយ ដោយរាប់ចាប់ពីពេលដែលនាងបានទៅសួរសុខទុក្ខក្មេងៗនៅក្នុងមន្ទីរពេទ្យកុមារ កាលពីថ្ងៃទី1 ខែកក្កដា​ កន្លងមក។

    តែនៅពេលថ្មីៗនេះ មានព័ត៌មានមួយដែលរាយការណ៍ដោយពិធីករទូរទស្សន៍ចិន លោក Sui Ying Yuan ថា កំពូលតារាស្រីរូបនេះបានគេចវេះពន្ធ ទើបជាហេតុធ្វើឱ្យមន្ដ្រីខាងពន្ធដាររបស់ប្រទេសចិនធ្វើការស៊ើបអង្កេតលើរូបនាង និងប្រកាសឱ្យផ្អាកការងាររបស់នាងមួយចំនួន ចាប់តាំងពីចុងខែឧសភាមកម្ល៉េះ។ ចំណែកឯខាងក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងការសម្ដែងរបស់តារាស្រីរូបនោះបានធ្វើការបដិសេធថា Fan Bingbing មិនដែលចុះកិច្ចសន្យាណាមួយដែលធ្វើឱ្យដល់ថ្នាក់គេចវេះពីការបង់ពន្ធឡើយ ហើយខាងក្រុមហ៊ុនរីករាយសហការជាមួយសមត្ថកិច្ចគ្រប់ផ្នែកដើម្បីដោះស្រាយរឿងនេះ ហើយមានការខកចិត្តយ៉ាងខ្លាំងចំពោះព័ត៌មានដែលបានចេញផ្សាយលឿនបែបនេះ។

    គួរបញ្ជាក់ផងដែរថា បើតាមសារព័ត៌មាន The Economic Observer ដែលបានចេញផ្សាយកាលពីថ្ងៃទី26 ខែកក្កដាកន្លងទៅបានរាយការណ៍ថា ក្រុមការងាររបស់តារាឯកស្រី Fan Bingbing ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសួរចម្លើយ។ រីឯប្អូនប្រុសរបស់តារាស្រីរូបនេះ កំពុងត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យធ្វើដំណើរចេញក្រៅប្រទេស និងសារព័ត៌មានមួយទៀតបានអះអាងថា ក្រុមគ្រួសាររបស់នាងបានបដិសេធមិនទទួលការសម្ភាស និងផ្ដល់ចម្លើយណាមួយជូនអ្នកគាំទ្រ និងអ្នកសារព័ត៌មានឡើយ៕

  • ភ្ញាក់ផ្អើល!! ប្អូនប្រុស Fan BingBing កំពុងក្លាយជាតារាចម្រៀងកូរ៉េ

    ភ្ញាក់ផ្អើល!! ប្អូនប្រុស Fan BingBing កំពុងក្លាយជាតារាចម្រៀងកូរ៉េ

    តាមរយៈសារព័ត៌មាន Teenee នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2017នេះ បានចេញផ្សាយឱ្យដឹងថា លោក Fan Chengchengមានវ័យ 19ឆ្នាំ ត្រូវជាប្អូនប្រុសរបស់តារាឯកស្រីប្រចាំប្រទេសចិន  និងជាតារាសម្ដែងលំដាប់ជួរមុខគេ នាង Fan BingBing នោះ ឥឡូវនេះកំពុងតែហ្វឹកហាត់ក្បាច់រាំនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយកំពុងតែរៀបចំគម្រោងបើកឆាកបង្ហាញខ្លួននៅក្នុងពិភពសិល្បៈកូរ៉េនាពេលឆាប់ៗនេះ។

    តារាសម្ដែងស្រី Fan BingBing អាចចាត់ទុកថា គឺជាតារាលំដាប់លេខ1 នៅក្នុងចំណោមតារាសម្ដែងរបស់ប្រទេសចិន ដែលមានសម្រស់ស្រស់ស្អាតជាងគេបំផុត ហើយមនុស្សជាច្រើនក៏បានផ្ដល់ចំណាប់អារម្មណ៍ទៅលើរូបរាង រូបសម្រស់របស់ប្អូនប្រុសនាងផងដែរ។ គួរបញ្ជាក់ផងដែរថា ចំពោះព័ត៌មានបន្ថែមដែលបញ្ជាក់ពីការបើកបង្ហាញខ្លួនរបស់តារាចម្រៀង លោក Fan Chengcheng នៅក្នុងពិភពសិល្បៈកូរ៉េត្រូវបានលាក់ទុកជាការសម្ងាត់៕

  • ទស្សនាសម្រស់ Fan Bing bing ខណៈមិនទាន់កែកុនក្នុងកម្មវិធី Photoshop

    ទស្សនាសម្រស់ Fan Bing bing ខណៈមិនទាន់កែកុនក្នុងកម្មវិធី Photoshop

    នៅថ្ងៃទី2 ខែតុលា ឆ្នាំ2017 នេះ សារព័ត៌មាន kenh14 ដែលបានចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា បន្ទាប់ពីបានរង់ចាំការចូលរួមកម្មវិធីបង្ហាញម៉ូដ  Fashion Week តារាស្រីចិនកំពូលសម្រស់ Fan Bingbing ដែលអ្នកគាំទ្រឱ្យរហស្សនាមថា ជារាជិនីសម្រស់ នោះបានបង្ហាញវត្តមានក្នុងឈុតសម្លៀកបំពាក់ពណ៌ស ហើយមុខមាត់មិនសូវមានការ Make-up ប៉ុន្មានទេ។

    រូបថតប៉ុន្មានស្លឹកដែលបានថតដោយ អ្នកជំនាញថតរូបអាជីពដ៏ល្បីល្បាញជនជាតិបរទេសម្នាក់ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា រូបថតរបស់តារាស្រីរូបនេះគ្រប់សន្លឹកទាំងអស់ មិនចាំបាច់កែកុននៅក្នុងកម្មវិធី Photoshop ទេ ព្រោះនាងមានសម្រស់ស្រស់ស្អាតបែបធម្មជាតិស្រាប់ទៅហើយ ហើយលោកអ្នកថែមទាំងមិនអាចរកឱ្យឃើញនូវចំណុចដែលថាមិនស្អាត ឬទើសទាស់ចិត្តត្រង់ណាមួយបាននោះឡើយ ព្រោះនាងគឺជា រាជិនីសម្រស់ ពិតៗតែម្ដង៕

  • ភ្ញាក់ផ្អើលខ្លាំង! គ្រូពេទ្យជំនាញកែសម្ផស្សឱ្យភរិយាដូច Fan Bingbing បេះបិទ

    ភ្ញាក់ផ្អើលខ្លាំង! គ្រូពេទ្យជំនាញកែសម្ផស្សឱ្យភរិយាដូច Fan Bingbing បេះបិទ

    ឃើញហើយភ្ញាក់ផ្អើលមែនទែន ដែលសា្វមីស្រឡាញ់ភរិយាខ្លាំង និងជាអ្នកគាំទ្រតារាសម្ដែងស្រី Fan Bingbing ផងដែរនោះបានសម្រេចចិត្តកែសម្ផស្សភរិយារបស់ខ្លួនឱ្យមានសម្រស់ស្រស់ស្អាតដូចកំពូលតារាលំដាប់អន្ដរជាតិរូបនោះយ៉ាងបេះបិទ ហើយបានធ្វើឱ្យមជ្ឍដ្ឋានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មាននេះ។

    អ្នកនាង ហឺ ឈើងស៊ឺ ជាភរិយារបស់លោកគ្រូពេទ្រជំនាញកែសម្ភស្សម្នាក់ដែលមិនបានបញ្ចេញឈ្មោះ មានបំណងប្រាថ្នាដំបូងរបស់អ្នកនាងដែលអាចនិយាយបានថា មិនមែនធម្មតាឡើយ គឺនាងចង់បានរូបសម្ភស្សនិងទម្រង់មុខដូចតារាសម្ដែង Fan Bingbing ដែលជាតារាស្រីពេញនិយមល្បីល្បាញលើពិភពលោក។ ស្វាមីរបស់នាង ហឺ ឈើងស៊ឺ បានចំណាយទុនបើកគ្លីនិកកែសម្ភស្សមួយដែលទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញបំផុត  ហើយនាងបានស្ម័គ្រចិត្តស្ថិតក្រោមផ្លែកាំបិតដ៏សមុតស្រួចតាមរយៈស្នាដៃរបស់ស្វាមីអស់រយៈពេល 8 ឆ្នាំ ដែលបានព្យាយាមកែសម្ភស្សជាច្រើនលើក ទើបបានសម្រេចដូចបំណង គឺមានមុខមាត់ដូចតារាឯកស្រីស្រស់ Fan Bingbing បេះបិទតែម្ដង។

    គួរបញ្ជាក់ផងដែរ ការទទួលបាននូវបទពិសោធដ៏ជោគជ័យនេះ បានធ្វើពិភពលោកទាំងមូលស្ងប់ស្ងែង និងកោតសរសើរស្នាដៃរបស់លោកគ្រូពេទ្យខាងលើនេះយ៉ាងខ្លាំង៕

    អ្នកនាង ហឺ ឈើងស៊ឺ

    Fan Bingbing

     

     

  • រូបប៉ុន្មានសន្លឹករបស់ Fan Bingbing បញ្ចេញសាច់សខ្ចីគួរឱ្យទាក់ទាញផុតកំពូល!!

    រូបប៉ុន្មានសន្លឹករបស់ Fan Bingbing បញ្ចេញសាច់សខ្ចីគួរឱ្យទាក់ទាញផុតកំពូល!!

    ពិតជាមិនធម្មតាមែនសម្រាប់រាជិនីកំពូលសម្រស់ប្រចាំប្រទេស​ចិន នាង Fan Bingbing ដែលត្រូវបានអញ្ចើញឱ្យចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ French Fashion Week ឆ្នាំ 2017 ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ដំណើររបស់នាងត្រូវបានទទួលស្វាគមន៍ដោយក្រុមគណៈកម្មការរៀបចំការបង្ហាញម៉ូដ ដែលតម្រូវឱ្យនាងបង្ហាញឈុតរ៉ូបពណ៌ក្រហម និងពណ៌ខៀវដែលស្តើងឆ្លុះឃើញសាច់ដ៏សខ្ចីរបស់នាង ព្រមទាំងក្រែមលាបបបូរមាត់ពណ៌ក្រហមទៀតនោះ រឹតតែធ្វើឱ្យនាងកាន់តែសិចស៊ី និងទាក់ទាញខ្លាំងបំផុត។

    គួរបញ្ជាក់ផងដែរថា Fan Bingbing ហាក់ដូចជាស្ងាត់រឿងដំណឹងរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ Li Chen វិញហើយ ដែលកាលពីមុននាងធ្លាប់បានធ្វើឱ្យផ្អើលសារព័ត៌មានម្តងរួចមកហើយកាលពីខែឧសភាកន្លងទៅ  ក៏ប៉ុន្ដែមកទល់ពេលនេះនៅមិនទាន់មានដំណឹងរៀបការរបស់នាងជាក់លាក់ណាមួយត្រូវបានបញ្ជាក់បន្ថែមទៀតនៅឡើយទេ។ គួររំឭកដែរថា Fan Bingbing មានទំនាក់ទំនងជាមួយគូស្នេហ៍តាំងពីឆ្នាំ2015មកម្ល៉េះ៕