Tag: Facebook

  • ចំនួនអ្នកប្រើ Facebook កើនដល់ 2ពាន់លាននាក់

    ចំនួនអ្នកប្រើ Facebook កើនដល់ 2ពាន់លាននាក់

    ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានកើនឡើងដល់ 2ពាន់លាននាក់ហើយ គិតត្រឹមចុងខែមិថុនា ឆ្នាំ2017 ខណៈដែលមានមនុស្ស 1.3 ពាន់លាននាក់បានប្រើប្រាស់ Facebook រាល់ថ្ងៃ។

    ទិន្នន័យចំនួនអ្នកប្រើប្រាស់នេះ ត្រូវបានលោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិនៃបណ្ដាញសង្គមដ៏ធំ Facebook បានប្រកាសលើគណនីផ្ទាល់ខ្លួនលោកថា (Updated with 2 billion people. The world is a little brighter now) ដោយលោកចង់បង្ហាញថា ចំនួនគណនី Facebook បានកើនដល់ 2 ពាន់លានគណនីហើយ ដែលធ្វើឱ្យពិភពលោកយើងនេះកាន់តែមានពន្លឺខ្លាំងជាងមុន ដោយមនុស្សលោកអាចធ្វើការទំនាក់ទំនងគ្នាកាន់តែងាយស្រួលជាងមុនហើយនៅទូទាំងពិភពលោក។

    ចំនួនមួយនេះបានធ្វើឱ្យ Facebook ក្លាយជាបណ្ដាញសង្គមដែលធំជាងគេបំផុតក្នុងពេលបច្ចុប្បន្ន ខណៈកម្មវិធី YouTube មានចំនួនគណនីអ្នកប្រើ 1.5 ពាន់លាននាក់ កម្មវិធី WeChat មានចំនួន 889 លាននាក់កម្មវិធី Twitter មានចំនួន 328 លាននាក់ និង Snapchat មានប្រហែល 255 លាននាក់។ ក្នុងនោះបើនិយាយពីចំនួនទាញយកទៅប្រើ ក្រៅពី YouTube ហើយ មានតែកម្មវិធីមកពីក្រុមហ៊ុន Facebook មួយប៉ុណ្ណោះ ដែលមានចំនួនអ្នកទាញយកមកដំឡើងលើស្មាតហ្វូន និងថេបប្លេត រាប់បញ្ចូលទាំងកម្មវិធី WhatsApp និង Facebook Messenger មានចំនួនលើសពី 1.2 ពាន់លានដងឯណោះ។

    ភាពរីកចម្រើនរបស់ Facebook នៅទសវត្សរ៍ចុងក្រោយនេះបានមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានចំនួនអ្នកប្រើប្រាស់ថ្មីៗ ទើបរៀនប្រើ ឬទើបចាប់ផ្ដើមមានទូរស័ព្ទទំនើប រួមនិងទើបមានបណ្ដាញអ៊ីនធើណេតប្រើនឹងគេ។
    ក្រៅពីអ្វីខាងលើនេះហើយក្រុមហ៊ុនថែមទាំងបានបង្កើនប្រសិទ្ធភាពឥតឈប់ឈរនូវកម្មវិធីរបស់ខ្លួនសម្រាប់ស្មាតហ្វូន Android តម្លៃថោក និងការតភ្ជាប់បណ្តាញដែលខ្សោយទៀតផង៕

  • ព្រឹកនេះ Facebook គាំងមិនដំណើរការប្រហែលជា ៣០នាទី

    ព្រឹកនេះ Facebook គាំងមិនដំណើរការប្រហែលជា ៣០នាទី

    ប្រហែលជា កន្លះម៉ោងមុននេះ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ហាក់ដូចជាកើតមាន​បញ្ហា ដែលតាមរយៈសារគេអាចសន្និដ្ឋានបានថា Facebook កំពុងតែកែប្រែ ឬបន្ថែមមុខងារថ្មី ប៉ុន្តែ​បើតាមបទពិសោធន៍កន្លងមកគឺ Facebook គាំង អាចមកពីបញ្ហា Servers។

    នៅលើបណ្ដាញសង្គម Twitter បានសារជាច្រើនបានបង្ហោះថា Facebook បានគាំងនៅតាមបណ្ដា​ប្រទេសមួយចំនួន ដោយក្នុងនោះនៅតំបន់អាស៊ី​អា​គ្នេ​យ៍ បានជួបបញ្ហានេះច្រើនជាងគេ ខណៈដែលសហរដ្ឋអាមេរិក ក៏ជួបបញ្ហានេះច្រើនកន្លែងផងដែរ។

    គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៥ Facebook បានកើតមានបញ្ហាដូចគ្នានេះចំនួន ២ដង ដោយ​បានគាំងប្រហែលជា ៣០នាទី ទៅ១ម៉ោង៕

  • WOW! ចំនួនអ្នកប្រើ Facebook បានកើនដល់ ១.៩ពាន់លាននាក់

    WOW! ចំនួនអ្នកប្រើ Facebook បានកើនដល់ ១.៩ពាន់លាននាក់

    កាន់តែធំទៅៗហើយ នៅពេលនេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានកើនឡើង​ដល់ ១.៩ពាន់លាននាក់ ខណៈដែលមានមនុស្ស ១.៣ពាន់លាននាក់ បានប្រើប្រាស់ Facebook រាល់ថ្ងៃ។

    នៅថ្ងៃនេះ លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook បានប្រកាសនៅលើ Facebook Page ផ្ទាល់ខ្លួនរបស់លោកថា គិតត្រឹមថ្ងៃនេះ ចំនួនអ្នកអ្នកប្រើ Facebook បានកើនដល់ ១.៩ពាន់លាននាក់ ខណៈដែលអ្នកប្រើ Facebook Messenger មានចំនួន ១.២ពាន់លាននាក់។

    ជាមួយគ្នានោះផងដែរ មហាសេដ្ឋីវ័យក្មេងរូបនេះ ក៏បានទម្លាយឱ្យដឹងផងដែរថា ចំនួនអ្នកប្រើកម្មវិធី​ជជែកកម្សាន្ត WhatsApp បានកើនដល់ ១.២ពាន់លាននាក់៕

  • អ្នកកីឡាបង្អួតសាច់ដុំរបស់កម្ពុជា ឈ្នះមេដាយ ២គ្រឿង នៅថៃ

    អ្នកកីឡាបង្អួតសាច់ដុំរបស់កម្ពុជា ឈ្នះមេដាយ ២គ្រឿង នៅថៃ

    កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ក្រុមកីឡាករកាយវប្បកម្ម ២រូបរបស់កម្ពុជា ដែលគេស្គាល់ថាជាប្រភេទកីឡាបង្អួតសាច់ដុំនោះ បានប្រកួតឈ្នះមេដាយប្រាក់១គ្រឿង និង សំរិទ្ធ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នយ៍លើកទី១៤ (The 14th South East Asian Bodybuilding and Physique Sports Championships ) ដែលបានប្រ ព្រឹត្តទៅនៅក្រុងកូរ៉ាត ខេត្តនគររាជសីមា ប្រទេសថៃ។

    ការប្រកួតនេះមានការចូលរួមពីអត្តពលិកនៃបណ្តាប្រទេសចំនួន ៦ ដូចជា៖ ថៃ កម្ពុជា វៀតណាម ភូមា សិង្ហបុរី និងម៉ាឡេស៊ី ដែលមានកីឡាករ កីឡារិនីសរុប ៥៤នាក់ ។

    បើតាម Page Facebook នាយកដ្ឋានកីឡាបានឱ្យដឹងថា៖កម្ពុជាបានបញ្ជូនកីឡាករ ៣រូបទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ហើយជាលទ្ធផលកីឡាករ ២រូបបានទទួលមេដាយត្រលប់មកវិញ ក្នុងនោះកីឡាករ សំបូរ សុភ័ណ្ណ ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Sport Physique up to 175cm ចំណែកឯកីឡាករ ត្រីង ចាន់ ឈ្នះបានមេដាយសំរិទ្ធលើវិញ្ញាសា Sport Physique​​ ​over 175cm ។ ខណៈដែលពួកគេនឹងត្រលប់មកដល់កម្ពុជាវិញនាពេលឆាប់ៗនេះ៕