Tag: Europa League

  • Man Utd ជឿជាក់ខ្ពស់ ក្រោយកីឡាករសំខាន់ៗវិលទៅហ្វឹកហាត់ មុនប៉ះ Celta រាត្រីនេះ

    Man Utd ជឿជាក់ខ្ពស់ ក្រោយកីឡាករសំខាន់ៗវិលទៅហ្វឹកហាត់ មុនប៉ះ Celta រាត្រីនេះ

    ខ្សែ​បម្រើ Paul Pogba និង​ខ្សែ​ការ​ពារ Eric Bailly, Chris Smalling និង Phil Jones សុទ្ធ​សឹង​បាន​ចូល​ហ្វឹក​ហាត់​នៅមុន​ពេល​​ក្រុម Manchester United ធ្វើ​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១​ នៅ​លើ​ទឹក​ដីក្រុម Celta Vigo នៅ​រាត្រី​នេះ

    ខ្សែ​ការ​ពារ​​អន្តរ​ជាតិ​អង់គ្លេស Smalling និង Jones បាន​អវត្ត​មាន​កាល​ពី​ពាក់​កណ្តាល​​ខែ​មីនា ស្រប​ពេល​ដែល​ខ្សែ​ការ​ពារ Bailly ត្រូវ​បាន​ប្តូរ​ចេញ​នៅ​នាទី ទី​៦១ ក្នុង​ពេលក្រុម Man United ទទួល​បាន​លទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹ​ងក្រុម Swansea កាល​ពី​ថ្ងៃ​អាទិត្យ​។ ខណៈ​ដែល​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Luke Shaw បាន​ជួប​​បញ្ហា​របួស​ប្រអប់​ជើង​​ក្នុង​​ការ​ប្រកួត​​ដូច​គ្នា​នោះ Man United បាន​ប្រឈម​មុខ​នឹង​វិបត្តិកីឡាករ​របួស​ក្នុង​តំបន់​ការ​ពារ ប៉ុន្តែ លោក Jose Mourinho បច្ចុប្បន្ន អាច​នឹង​មាន​ជម្រើស​ច្រើន​ជាង​ការ​រំពឹង​ទុក​។

    ការ​វិល​ទៅ​ហ្វឹក​ហាត់​វិញ​របស់​ខ្សែ​បម្រើ​មាន​តម្លៃ​ខ្លួន​ដ៏ខ្ពស់ Pogba  នៅ​លើ​ទីលាន​ទី​ហ្វឹក​ហាត់​របស់ Man United នឹង​​​ផ្តល់​នូវការ​ជឿ​ជាក់​មួយ ក្រោយ​ពី​រូប​គេ​បាន​វត្ត​មាន​ក្នុង​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​​ដោយ​សារ​តែ​បញ្ហា​សាច់​ដុំ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ខ្សែ​បម្រើ Juan Mata ក៏​អាច​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​ផង​ដែរ ចាប់​តាំង​ពី​របួស​​ក្រលៀន ស្រប​ពេល​ដែល Marouane Fellaini បាន​​រួច​ផុត​ពី​​ការ​​ជាប់​ពិន័យ​ព្យួរ​ចំនួន​៣​ប្រកួត​៕

  • Traore ក្លាយជាវីរបុរស ខណៈ Ajax លត់ Lyon ចាស់ដៃក្នុង Europa

    Traore ក្លាយជាវីរបុរស ខណៈ Ajax លត់ Lyon ចាស់ដៃក្នុង Europa

    ខ្សែ​ប្រយុទ្ធ​​ខ្ចី​ជើង​ពី​ក្លិប Chelsea គឺ Bertrand Traore បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ និង​បាន​​ជួយ​ឲ្យ​មិត្ត​​រួម​ក្រុមរ​បស់​ខ្លួន​រក​បាន​១​គ្រាប់​ទៀត ខណៈ​ដែលក្រុម Ajax Amsterdam បាន​បំ​បាក់​ក្រុម Lyon យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធ​ផល ៤-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​ពុធ​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បួ​គី​ណា​ហ្វា​សូ​រូប​នេះ បាន​ជួយ​ឲ្យ Ajax មាន​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី ទី​២៥ នា​​កីឡដ្ឋាន Amsterdam Arena នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​របស់​ដា​ណឺ​​ម៉ាក Kasper Dolberg បាន​រក​គ្រាប់​បាល់​ទី​២ ក្រោយ​ពី​ការ​បញ្ជូន​ដោយ​​​ក្បាល​របស់ Traore​។ ខ្សែ​ប្រយុទ្ធ Amin Younes បាន​បន្ថែម​​​គ្រាប់បាល់​មួយ​គ្រាប់​ទៀត ក្រោយ​ពី​​សម្រាក​តង់​ទី​១ ខណៈ​ដែល Ajax បាន​ដាក់​​សម្ពាធ​ទៅលើ​តំបន់​ការ​ពារ​របស់​ក្រុម​ភ្ញៀវ ហើយ​បើ​ទោះ​បី​កីឡាករ Mathieu Valbuena រក​បាន​១​គ្រាប់​វិញ​សម្រាប់ Lyon ក៏​ដោយ ប៉ុន្តែ Traore បាន​បំ​ពេញ​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​នៅនាទី ទី​៧១​​។

    Lyon បាន​ដាក់​ឲ្យ​ខ្សែ​ប្រយុទ្ធ​រក​​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ Alexandre Lacazette ដែល​ទើប​តែ​​ជា​សះ​ស្បើយ​ពី​របួស​ដើម្បី​លេង​ជា​កីឡាការ​បម្រុង​​នោះ ឲ្យ​ចូល​លេង​នៅ​រយៈ​​ពេល​១៥​នាទី​ចុង​ក្រោយ ប៉ុន្តែ Ajax កំពុង​តែ​មាន​ប្រៀប​ដាច់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្នុង​ទីក្រុង Stockholm នា​ថ្ងៃ​ទី​២៤ ខែ​ឧស​ភា ខាង​មុខនេះ​។ ក្រុម​យក្ស​របស់​អាល្លឺ​ម៉ង់​​មួយ​នេះ កំពុង​តែ​សម្លឹង​រក​ក្នុង​ការ​ធ្វើ​ការ​បង្ហាញ​ខ្លួន​​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ទី​១ បើ​គិត​ចាប់​តាំង​ពី​ចាញ់​ក្រុម Juventus ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​​ក្រប​ខ័ណ្ឌ Champions League កាល​​ពីឆ្នាំ​១៩៩៦ ស្រប​ពេល​ដែល Lyon នឹង​ត្រូវ​ជួប​ការ​​​ងារ​ដ៏លំបាក​ក្នុង​ការ​ស្រោច​ស្រង់​ការ​ប្រកួត​​នៅ​វគ្គ​នេះ ក្នុង​​​ជើង​ទី​២ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​សប្តាហ៍​ក្រោយ​​៕

    https://www.youtube.com/watch?v=rXH9u1SHk0Q

    ប្រភព​ព័ត៌​មាន៖ The Guardian