Tag: doctors

  • COVID-19! ក្រុម​វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់​បង្ខំ​ចិត្ត​ថត​អាក្រាត​កាយ​ដើម្បី​ទាម​ទារ​​​ឈុត​ការ​ពារ​វីរុស​

    COVID-19! ក្រុម​វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់​បង្ខំ​ចិត្ត​ថត​អាក្រាត​កាយ​ដើម្បី​ទាម​ទារ​​​ឈុត​ការ​ពារ​វីរុស​

    វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់​មួយ​ក្រុម​បាន​ថត​រូប​អាក្រាត​កាយ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ និង​ក្រុម​អ្នក​នយោបាយ​ ដើម្បី​ឱ្យ​គិត​គូរ​អំពី​​ស្ថានភាព​ខ្វះ​ឈុត​ការ​ពារ​មេរោគ​ និង​សម្ភារ​វេជ្ជ​សាស្ត្រ​ ក្នុង​អំឡុង​ពេល​វីរុស​ COVID-19 កំពុង​រាត​ត្បាត​។

    យោង​តាម​សារ​ព័ត៌មាន Guardian ចលនា​នេះ​មាន​ឈ្មោះ​ថា “Blanke Bedenken”។​ សមាជិក​ដែលចូល​រួម​ក្នុង​ចលនា​នេះ​ថ្លែង​ថា ពួកគេ​មាន​អារម្មណ៍​ថា​ កំពុង​ត្រូវ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ ដោយ​សារ​វីរុស​ COVID-19 ហើយ​ការ​អំពាវ​នាវ​សុំ​ជំនួយ​របស់ពួកគេ​​ក្នុង​រយៈ​ពេល​ច្រើន​ខែ​មក​នេះ មិន​ត្រូវ​បាន​ឆ្លើយ​តប​នោះ​ដែរ​។

    COVID-19! ក្រុម​វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់​បង្ខំ​ចិត្ត​ថត​អាក្រាត​កាយ​ ដើម្បី​ទាម​ទារ​​ឈុត​ការ​ពារ​វីរុស​

    Ruben Bernau ថ្លែង​ប្រាប់ Arztezeitung ថា លោក​នឹង​ក្រុម​ការ​ងារ​មិន​មាន​ឈុត​ការ​ពារ​សុវត្ថិ​ភាព​សុខ​ភាព​ និង​សម្ភារ​វេជ្ជសាស្ត្រ​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់​​ដើម្បី​ការ​ពារ​ពី​វីរុស​COVID-19​​ នោះ​ឡើយ​។ លោកថ្លែង​ថា “ការ​អាក្រាត​កាយ​គឺជា​រូប​ភាព​បង្ហាញ​ថា ពួក​យើង​​ស្ថិត​ក្នុង​សភាព​​​ងាយ​រងគ្រោះ​ពី​វីរុស​ដែល​យើង​កំពុង​ប្រឈម​ នៅ​ពេល​ខ្វះ​សម្ភារ​ការ​ពារ​ខ្លួន​”។

    វេជ្ជបណ្ឌិត​ពហុ​ឯកទេស​ Christian Rechtenwald បានឱ្យ​ដឹង​ថា ពួកគេ​យក​គំរូ​តាម​វេជ្ជ​បណ្ឌិត​ជនជាតិ​បារាំង​ម្នាក់​ដែល​មាន​ឈ្មោះថា Alain Colombie ដែល​ធ្លាប់​បាន​ថត​រូប​អាក្រាត​កាយ​ដើម្បី​បង្ហាញ​អំពី​ការ​ខ្វះខាត​សម្ភារវេជ្ជ​សាស្ត្រ​ដែល​គាត់​ និង​មិត្ត​រួម​ការ​ងារ​បាន​ជួប​ប្រទះ​។

    COVID-19! ក្រុម​វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់​បង្ខំ​ចិត្ត​ថត​អាក្រាត​កាយ​ ដើម្បី​ទាម​ទារ​​ឈុត​ការ​ពារ​វីរុស​វេជ្ជ​បណ្ឌិត Husemann អះអាង​ថា ពួក​គាត់​ចង់​ជួយ​សង្គ្រោះ​អ្នកជំងឺ​ខ្លាំង​ណាស់ ប៉ុន្តែ​ពួកគាត់​​ក៏​ត្រូវ​ការ​សម្ភារ​វេជ្ជ​សាស្ត្រ​ដែល​សម​ស្រប​ផងដែរ​។ វេជ្ជ​បណ្ឌិត​មួយ​រូ​បផ្សេង​ទៀត​ថ្លែង​ថា “ខ្ញុំ​បាន​ទទួល​ការ​បណ្ដុះ​ដើម្បី​ដេរ​មុខ​របួស។ ហេតុ​អ្វី​ឱ្យ​ខ្ញុំ​ដេរ​ម៉ាស់​ដោយ​ខ្លួន​ឯង​ទៀត​?”។

    ក្រុម​វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់ បាន​អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ឱ្យ​មាន​ការ​បន្ថែម​សម្ភារ​វេជ្ជ​សាស្ត្រ​ចាប់​តាំង​ពី​ COVID-19 បាន​បង្ហាញខ្លួន​​ក្នុង​ប្រទេស​នេះ​កាលពី​ចុង​ខែ​មករា។​ មកដល់​បច្ចុប្បន្ន​អាល្លឺម៉ង់ បាន​រកឃើញ​អ្នក​ជំងឺ​ 158,758​នាក់ និង​ជាង​6,200​នាក់បាន​បាត់​បង់ជីវិត​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​។

    COVID-19! ក្រុម​វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់​បង្ខំ​ចិត្ត​ថត​អាក្រាត​កាយ​ ដើម្បី​ទាម​ទារ​​ឈុត​ការ​ពារ​វីរុស​បណ្ដា​ក្រុម​ហ៊ុន និង​រោង​ចក្រ​នៅ​អាល្លឺម៉ង់​ បាន​បង្កើន​ចង្វាក់​​ផលិត​កម្ម​របស់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ឈុត​ការ​ពារ​មេរោគ​ ក៏ដូច​ជា​សម្ភារ​វេជ្ជ​សាស្ត្រ​ ប៉ុន្តែ​នៅ​តែ​មិនអាច​សម​តា​ម​តម្រូវ​ការ​ជាក់​ស្ដែង​។

    ក្រៅ​ពី​ការ​ខ្វះខាត​សម្ភារ​វេជ្ជ​សាស្ត្រ​ក៏ដូចជា​ឈុត​ការ​ពារ​មេរោគ​​ បុគ្គលិក​សុខាភិបាល​នៃ​ប្រទេស​នេះ​ក៏​បាន​រាយ​ការណ៍​ថា មាន​ករណី​លួច​​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ និង​ម៉ាស់​ពី​មន្ទីរ​ពេទ្យ​របស់​ពួកគេ​ទៀត​ផង។ ភាគី​ខាង​ប៉ូលីសអាល្លឺម៉ង់ ​បាន​អះអាង​ថា​ ក្រុម​ចោរ​ដែល​មាន​រចនា​សម្ព័ន្ធ​គឺជា​អ្នកនៅ​ពី​ក្រោយ​បញ្ហា​នេះ​។ មន្ទីរពេទ្យ​ជា​ច្រើន​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​ផ្នែក​សន្តិសុខ​ដើម្បី​ការ​ពារ​សម្ភារ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​។

    COVID-19! ក្រុម​វេជ្ជ​បណ្ឌិត​អាល្លឺម៉ង់​បង្ខំ​ចិត្ត​ថត​អាក្រាត​កាយ​ ដើម្បី​ទាម​ទារ​​ឈុត​ការ​ពារ​វីរុស​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​កន្លង​មក​នេះ​របស់​សមាគម​នៃ​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​​សុខ​ភាព​អាល្លឺម៉ង់​ បាន​ឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​កំពុង​តែ​ខ្វះ​ម៉ាស់ប្រភេទ​ប្រើ​1ដង​ចោល ​ប្រមាណជា​100​លាន​បន្ទះ និង​ម៉ាស់​ប្រភេទ​មាន​តម្រង​ច្រោះ​ខ្យល់​ជិត​50​លាន​បន្ទះ​ រួម​នឹង​​​ស្រោម​ដៃ​ប្រើ​ម្ដងចោល​ជាង​60​លាន​ស្រោម​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • វេជ្ជបណ្ឌិត​អ៊ីតាលី​យ៉ាង​តិច​100​នាក់​បាន​ស្លាប់​​​ដោយ​សារ​ COVID-19 ខណៈបុគ្គលិក​សុខាភិបាល​ជាង​13,500​នាក់​កំពុង​ផ្ទុក​មេរោគ​នេះ​

    វេជ្ជបណ្ឌិត​អ៊ីតាលី​យ៉ាង​តិច​100​នាក់​បាន​ស្លាប់​​​ដោយ​សារ​ COVID-19 ខណៈបុគ្គលិក​សុខាភិបាល​ជាង​13,500​នាក់​កំពុង​ផ្ទុក​មេរោគ​នេះ​

    យោង​តាម​ស្ថិត​តិ​មួយ​ដែល​បាន​ប្រកាស​ថ្មី​ៗ​នេះ​ថា យ៉ាង​ហោច​ណាស់​មាន​វេជ្ជ​បណ្ឌិត​ចំនួន​100​នាក់​បាន​បាត់​បង់ជីវិតព្រោះ​តែ​មេរោគ​COVID-19 នៅ​ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​​13,522​នាក់​ដែល​បាន​ឆ្លង​វីរុស​ដ៏កាច​សាហាវ​នេះ​។

    សារ​ព័ត៌មាន CNN ដក​ស្រង់​ស្ថិតិ​របស់​សមាគម​វេជ្ជបណ្ឌិត​អ៊ីតាលី​ ដែល​បាន​ប្រកាស​​ក្នុង​​ថ្ងៃទី​9​មេសា​ឱ្យ​ដឹង​ថា ​វេជ្ជ​បណ្ឌិត​អ៊ីតាលី​យ៉ាង​តិច​100​នាក់​ បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី(COVID-19)។ ក្នុង​ចំណោម​វេជ្ជ​បណ្ឌិត​ដែល​បាន​ស្លាប់​នេះ គឺ​មាន​80​%​ ធ្វើ​ការ​នៅ​អ៊ីតាលី​ភាគ​ខាង​ជើង​ ជា​តំបន់​ដែល​កំពុង​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​វិបត្តិ​សុខ​ភាព​នេះ​។

    គិត​មក​ដល់​ថ្ងៃ​ទី​8​មេសា បុគ្គលិក​សុខាភិបាល​នៃ​ប្រទេស​អ៊ីតាលី​ចំនួន​13,552​នាក់​បាន​ឆ្លង​វីរុស​COVID-19 ដែល​នេះ​គឺ​យោង​ទៅ​តាម​ទិន្ន​ន័យ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​វិទ្យា​ស្ថាន​សុខាភិបាល​អ៊ីតាលី​។

    “យើង​មិន​ធ្លាប់​បាន​ឃើញ​ក្រុម​គិលានុបដ្ឋាក​ ធ្វើ​ការ​លើស​កម្លាំង​ដល់​កម្រិត​នេះ​នោះ​ទេ​ ពិសេស​គឺ​អ្នកដែល​ធ្វើ​ការ​នៅ​កន្លែង​ព្យាបាល​ពិសេស​។ ពួក​គេ​មិន​មាន​ពេល​ដើម្បី​សម្រាក​នោះ​ឡើយ​” នេះ​គឺ​ជា​សម្ដី​របស់លោក Giorgio Cometto ដែលជា​អ្នក​គ្រប់​គ្រងផ្នែក​ធនធាន​មនុស្ស​ទាក់​ទិន​នឹង​គោល​នយោបាយ​ និង​ស្ដង់ដារសុខាភិបាល​​ របស់​​អង្គ​ភាព​កម្លាំង​ពល​កម្ម​នៃ​​អង្គ​ការ​សុខ​ភាព​ពិភពលោក​ WHO។

    នៅ​ពេល​ដែល​អ៊ីតាលី​នៅ​តែ​បន្ត​អនុវត្ត​បម្រាម​គោចរ​ទូទាំង​ដែន​ដី ប្រទេស​នេះ​ក៏​នៅ​តែ​ជា​ “វាល​ពិឃាត” របស់​វីរុស​COVID-19 ធំជាង​គេ​បង្អស់​ក្នុងពិភពលោក​ ដោយ​មាន​អ្នក​ស្លាប់​សរុប​17,669​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ John Hopkins នៃ​​សហរដ្ឋ​អាមេរិក​។

    តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​វីរុស​COVID-19 នៅអ៊ីតាលី គិត​មក​ដល់​ពេល​នេះ​ មាន​ចំនួន​139,422​នាក់​ ក្នុង​នោះ​មាន​3,693​នាក់​កំពុង​ទទួល​ការ​ព្យាបាល​ជា​ពិសេស​។

    គិត​មក​ដល់​បច្ចុប្បន្ន ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​1,518,773​នាក់​ ក្នុង​នោះ​មាន​330,589​​នាក់​បាន​ជាសះ​ស្បើយ និង​88,505​នាក់​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មា​ន​បរទេស​