ប្រទេសចិនបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណា COVID-19 បន្ថែមត្រឹមតែ19នាក់ប៉ុណ្ណោះ ដែលនេះជាតួលេខទាបបំផុតចាប់ពីរោគរាតត្បាតនេះបានផ្ទុះឆ្លងរាលដាល ខណៈដែលអ្នកស្លាប់បន្ថែមមានចំនួន17នាក់ ពោលគឺតិចជាងម្សិលមិញ5ករណី។
គណៈកម្មការសុខាភិបាលចិន ព្រឹកនេះបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន19ករណីបន្ថែមទៀត គឺថយចុះខ្លាំងបើធៀបនឹង40ករណីកាលពីថ្ងៃមុន។ នេះក៏ជាកំណើនទាបបំផុតនៅប្រទេសចិន រាប់ចាប់តាំងពីប្រទេសនេះចាប់ផ្ដើមប្រកាសអំពីតួលេខស្ដីអំពី COVID-19 ចាប់ពីថ្ងៃទី20មករា រហូតមកដល់ពេលនេះ។
17នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងមេរោគទាំង19នាក់ខាងលើ គឺសុទ្ធតែជាអ្នករស់នៅក្នុងទីក្រុង Wuhan ដែលជាសម្បុកមេរោគ COVID-19 ធំបំផុតនៅប្រទេសចិន។ ក្រៅពីនេះ គឺមានម្នាក់នៅទីក្រុងប៉េកាំង និងម្នាក់ទៀតនៅខេត្តក្វាងតុង ពួកគេគឺជាអ្នកទេសចរមកពីប្រទេសអង់គ្លេស និងប្រទេសអេស្ប៉ាញ។
ប្រទេសចិនក៏បានប្រកាសឱ្យដឹងដែរថា មានអ្នកស្លាប់ដោយសាររោគរាតត្បាត COVID-19 ចំនួន17នាក់កាលពីម្សិលមិញ ដែលទាំងអស់សុទ្ធតែនៅក្នុងខេត្ត Hubei ធ្វើឱ្យចំនួនអ្នកស្លាប់នៅប្រទេសចិន ឡើងដល់ 3,136នាក់។
មកដល់បច្ចុប្បន្ន ប្រទេសចិន មានអ្នកឆ្លងវីរុស COVID-19 សរុបចំនួន 80,754នាក់។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលបានឆ្លងមេរោគទាំងអស់ គឺមាន “ជាង70% បានជាសះស្បើយពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ”៕
ប្រភព៖ សារព័ត៌មានបរទេស


2. ដើមកំណើតរបស់ជំងឺឆ្លងមេរោគវីរុស COVID-19 មិនទាន់បង្ហាញច្បាស់ និងមិនចាំបាច់ត្រូវតែនៅក្នុងប្រទេសចិននោះទេ


បច្ចុប្បន្ន ប្រទេសវៀតណាម មានអ្នកជំងឺកូរ៉ូណា Covid-19 ចំនួន 31នាក់ ក្នុងនោះមាន 16នាក់បានជាសះស្បើយ។ ក្រៅពីនេះ មនុស្សរាប់ពាន់នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោមការតាមដានរបស់ក្រសួងសុខាភិបាលវៀតណាម។ ថ្នាក់ដឹកនាំជាច្រើនរូបនៃប្រទេសនេះ ក៏កំពុងបង្ខាំងខ្លួនឯងរយពេល 14ថ្ងៃ ព្រោះតែមានជាប់ទាក់ទិនផ្ទាល់ជាមួយនៃអ្នកជំងឺ Covid-19។




“ពួកយើងមិនអាចថយបានទេ! និងមិនដែលគិតថា នឹងថយទៀតផង…”
“ខ្ញុំនឹកសង្ឃឹមត្រឹមតែបានសាងជាគំរូដ៏ល្អដល់មនុស្សជំនាន់ក្រោយប៉ុណ្ណោះ
“ជាធម្មតា ពួកយើងនិយាយគ្នាតាម វីឆាត
“វាមិនល្អមើលសោះ!
“រឿងដែលខ្ញុំចង់ធ្វើខ្លាំងបំផុតនៅពេលនេះ គឺផឹកកូកាកូឡា 1ដប…ហ្នឹងគឺមានសេចក្ដីសុខបំផុត…
“ពីដំបូងដែលឃើញអ្នកជំងឺដែលមើលទៅរាងអស់សង្ឃឹម
“មុនចាប់ផ្ដើមធ្វើការ ខ្ញុំថតវីដេអូខ្លួនឯង
“ការពិតទៅ ពេលនោះ ខ្ញុំមានអារម្មណ៍កង្វល់ខ្លាំងណាស់
“ម្សិលមិញ ជាថ្ងៃខួបកំណើតកូនស្រី
“សង្ឃឹមថា ស្ថានការណ៍ នឹងល្អប្រសើរឡើងឆាប់ៗនេះ



ប្រទេសបារាំង មានអ្នកផ្ទុកវីរុសកូរ៉ូណាចំនួន 1,126នាក់ ក្នុងនោះមានករណីស្លាប់ចំនួន19នាក់ ខណៈប្រទេសអាល្លឺម៉ង់មានអ្នកឆ្លងមេរោគនេះ ចំនួន 1,040នាក់។