ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឱ្យដឹងថា លោកត្រូវបានធ្វើតេស្តរកមេរោគ COVID-19 ហើយលទ្ធផលទទួលបាននោះគឺ “អវិជ្ជមាន” ដែលនេះបានផ្ទុយទៅនឹងការចុះផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។
“មន្ទីរពេទ្យយោធា Sabin បានប្រគល់លទ្ធផលនៃការធ្វើតេស្ដដែលបង្ហាញថា អវិជ្ជមានជាមួយ COVID-19 មកលោកប្រធានាធិបតី Jair Bolsonaro” នេះបើតាមព័ត៌មានដែលបានបង្ហោះនៅលើគណនី Facebook របស់ប្រធានាធិបតីប្រេស៊ីល។
ប្រធានាធិបតី Bolsonaro ត្រូវបានធ្វើតេស្តរកមេរោគ បន្ទាប់ពីមានបុគ្គលិកម្នាក់របស់លោក មានផ្ទុកមេរោគ COVID-19។ លោក Bolsonaro ទើបតែបានត្រឡប់មកពីសហរដ្ឋអាមេរិក និងបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី7មីនាកន្លងទៅ។ នេះបើតាមសារព័ត៌មាន AFP/Fox News។

មុននោះ Fox News ដកស្រង់សម្ដីរបស់ Eduardo ដែលជាកូនប្រុសរបស់ប្រធានាធិបតីប្រេស៊ីល បានឱ្យដឹងថា ឪពុករបស់គាត់ “វិជ្ជមាន” ជាមួយនឹងវីរុស COVID-19 និងកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តជាលើកទី2។ ប៉ុន្តែ Eduardo បែរជាបង្ហោះសារនៅលើ Twitter ថា “ការធ្វើតេស្តរកមេរោគទៅលើប្រតិភូដែលបានអមដំណើរប្រធានាធិបតី Jair Bolsonaro ទៅកាន់សហរដ្ឋអាមេរិក មិនទាន់បានបញ្ចប់នៅឡើយ” និងថែមទាំងបានសម្ដែងការមិនសប្បាយចិត្តចំពោះ “អ្នកដែលបានបញ្ចេញដំណឹងចចាមអារ៉ាម” និង “ព័ត៌មានមិនពិត” ដែលថា ឪពុករបស់ខ្លួនបានឆ្លងវីរុសCOVID-19 ទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស



លោកស្រីវេជ្ជណ្ឌិត ឱ វណ្ណឌីន សង្កាត់ធ្ងន់ថា “អ្នកជក់បារីទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត” ទាក់ទិននឹងវីរុស COVID-19 និងបញ្ហាសុខភាពផ្លូវដង្ហើម ដោយសារថា អ្នកជក់បារីភាគច្រើន មានបញ្ហាផ្លូវដង្ហើម ហើយ COVID-19 នឹងមាន “ឱកាសល្អ” កាន់តែច្រើនក្នុងការសម្លាប់អ្នកជំងឺ៕
រដ្ឋមន្រ្តីក្រសួងសមធម៌នៃប្រទេសអេស្ប៉ាញ លោកស្រី Irene Montero ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសកូរ៉ូណា COVID-19 បន្ទាប់ពីត្រូវបានធ្វើតេស្តរកមេរោគ ខណៈដែលស្វាមីរបស់លោកស្រី គឺឧបនាយករដ្ឋមន្ត្រី Pablo Iglesias ត្រូវបង្ខាំងខ្លួននៅដោយឡែក។
លោកស្រី Sophie Gregoire ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីកាណាដា ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុស COVID-19 បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសអង់គ្លេស ប៉ុន្តែ នៅមានសុខភាពល្អ និងមានអាការរោគស្រាលប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោក Dutton ត្រូវបានពិនិត្យឃើញថា មានផ្ទុកមេរោគ COVID-19 និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុងរដ្ឋ Queensland ដើម្បីនៅដាច់ដោយឡែក និងទទួលការព្យាបាល។ លោក Dutton គឺជាអ្នកនយោបាយអូស្ត្រាលីទី1ហើយ ដែលបានឆ្លងវីរុស COVID-19។
លោក Ali Akbar Velayati អាយុ74ឆ្នាំ ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិ របស់មេដឹកនាំអ៊ីរ៉ង់ Ali Khamenei ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19។ លោក Ali Akbar Velayati ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ចាប់ពីឆ្នាំ 1981-1997 មុនពេលលោកក្លាយជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការបរទេសរបស់មេដឹកនាំ Ali Khamenei។
យោងតាមសារព័ត៌មាន Reuters ស្ត្រីដែលជាមន្ត្រីការបរទេសហ្វីលីពីននេះ ត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 កាលពីថ្ងៃទី12មីនា ដែលនេះជាករណីដំបូងបង្អស់នៅឯអង្គការសហប្រជាជាតិ នាទីក្រុង New York។ ឯកអគ្គរដ្ឋទូតស្តីទីហ្វីលីពីន ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Kira Christianne Azucena
យោងតាមសារព័ត៌មាន Guardian កាសែតធំមួយដែលមានឈ្មោះថា Jornal O Dia របស់ប្រេស៊ីល ថ្ងៃនេះបានចេញផ្សាយថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឆ្លងមេរោគ COVID-19 បន្ទាប់ពីបានធ្វើតេស្ត។ សារព័ត៌មាន Fox News ក៏បានចេញផ្សាយអំពីដំណឹងនេះ៕





លោក ចាវ ទើបតែឡើងមកបំពេញតួនាទីជាអ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានមិនយូរប៉ុន្មាន បន្ទាប់ពីធ្វើជាអនុប្រធានស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថាន និងតែងតែប្រើប្រាស់ប្រព័ន្ធធ្វីតធើរឆ្លើយតបបែបកាប់ឆៅៗ និងក្ឌុងក្ឌាំងបែបនេះជានិច្ច។ កាលពីអតីត លោកធ្លាប់មានជម្លោះពាក្យសម្ដីនៅលើធ្វីតធើរ ជាមួយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូហ្សាន រ៉ៃស៍ ដែលធ្វើឱ្យលោកស្រី រ៉ៃស៍ ចោទលោក ចាវ ថា រើសអើងជាតិសាសន៍ពណ៌សម្បុរ។




សារព័ត៌មាន Sky Sports បានឱ្យដឹងថា តាមគម្រោង ក្រុម Arsenal នឹងត្រូវប្រកួតជាមួយក្រុម Brighton នៅថ្ងៃសៅរ៍ខាងមុខនេះ នៅក្នុងក្របខណ្ឌ English Premier League។ ប៉ុន្តែ ដោយមានការប្រែប្រួលទាក់ទិននឹងរោគរាតត្បាត COVID-19 នៅក្នុងក្លឹប Arsenal ការប្រកួតនោះប្រាកដជាត្រូវបានលើកពេលមិនខាន។
នៅព្រឹកថ្ងៃសុក្រ(ម៉ោងក្នុងស្រុក) គណៈកម្មការនៃពានរង្វាន់បាល់ទាត់ English Premier League នឹងត្រូវបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីកែសម្រួលកាលបរិច្ឆេទនៃការប្រកួត៕