អង្គការសុខភាពពិភពលោក ឬ WHO បានប្រកាសដាស់តឿនថា ស្ថានការណ៍ការឆ្លងរាតត្បាតដ៏ធំរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 កំពុងតែបង្កើនល្បឿនខ្លាំងឡើង ក្រោយពីមានការអះអាងអំពីអ្នកឆ្លងមេរោគនេះទូទាំងពិភពលោក រួចហើយចំនួនជាង 300,000នាក់។
ចាប់តាំងពីមានរបាយការណ៍ រកឃើញការឆ្លងរាលដាលរបស់កូវីដ-19 ជាលើកដំបូងមក ចំនួនអ្នកឆ្លងមេរោគបានកើនឡើងជិត 100,000នាក់ក្នុងរយៈពេល 67ថ្ងៃ និង 11ថ្ងៃក្រោយពីនោះ បានកើនឡើងទៅជា 200,000នាក់ និងត្រឹមតែ 4ថ្ងៃបន្ទាប់មកទៀត ចំនួនអ្នកឆ្លងមេរោគ បានកើនឡើងធ្លុះដល់ 300,000នាក់។
លោក ធីដ្រូស អាត់ហាណម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា នៅតែមានភាពអាចទៅរួចជានិច្ច ក្នុងការផ្លាស់ប្ដូរសញ្ញាទាំងនោះ ដោយលោកបានសំណូមពរឱ្យប្រទេសនានា ត្រូវតែធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីអះអាងពីអ្នកឆ្លងមេរោគ រួមទាំងការតាមដានអ្នកដែលអាចនឹងឆ្លងមេរោគតាមរយៈការមានទំនាក់ទំនងជាមួយអ្នកដទៃ។
“រឿងសំខាន់បំផុត ដែលយើងអាចធ្វើបានក្នុងខណៈពេលនេះ គឺត្រូវដឹងក្នុងចិត្តជាប់ជានិច្ចថា យើងមិនអាចយកឈ្នះការប្រកួតបាល់ទាត់ដោយគ្រាន់តែលេងបែបទប់ទល់បាននោះទេ តែយើងត្រូវធ្វើជាអ្នកវាយលុកឱ្យបានទៀតផង” លោកគីប្រ៊ីយេស៊ុសថ្លែង។
ប្រធានអង្គការសុខភាពពិភពលោក ថែមទាំងបានសំណូមពរឱ្យមនុស្សម្នាទាំងអស់ ស្ថិតនៅតែក្នុងផ្ទះ ប្រតិបត្តិតាមវិធានការ រក្សាចម្ងាយរវាងគ្នានឹងគ្នានៅក្នុងទីសាធារណៈ ព្រោះវាមានភាពសំខាន់ខ្លាំងណាស់ក្នុងការជួយបន្ថយល្បឿននៃការចម្លងរាតត្បាតរបស់វីរុស តែយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា វិធានការគ្រប់យ៉ាងទាំងនេះ គ្រាន់តែជាវិធានការការពារប៉ុណ្ណោះ វាមិនបានជួយឱ្យយើងឈ្នះទេ។
លោកថ្លែងថា “បើត្រូវការឈ្នះ យើងចាំបាច់ត្រូវតែវាយប្រយុទ្ធវីរុសកំណាចនេះដោយតិចនិកដែលខ្លាំងក្លា និងចំមុខសញ្ញា។ យើងត្រូវត្រួតពិនិត្យអ្នកដែលសង្ស័យថា នឹងឆ្លងមេរោគក្នុងគ្រប់ករណី ត្រូវដំណើរការវិធានការបង្ខាំងខ្លួននៅដោយឡែកពីអ្នកដទៃ និងមើលថែទាំអ្នកជំងឺដែលបានទទួលការអះអាងហើយគ្រប់ករណី រួមទាំងតាមដាន និងបង្ខាំងបរិវេណអ្នកដែលជិតស្និទ្ធ និងប៉ះពាល់ជាមួយអ្នកជំងឺគ្រប់គ្នា”៕
ប្រភព៖ សារព័ត៌មានបរទេស





លទ្ធផលតេស្ត មុនការចាប់ផ្តើមប្រកួតលីកកំពូលចិនវិញ នៅ 2សប្តាហ៍ចុងក្រោយនេះ បានធ្វើឱ្យកីឡាកររបស់ក្លិប Shandong Lunen រូបនេះ ក្លាយជាកីឡាករដំបូងនៅក្នុងលីកកំពូលរបស់ចិន ដែលឆ្លងជំងឺប្រភេទថ្មីនេះ។
ចំណែកសារព័ត៌មានចិនវិញ ក៏បានរាយការណ៍ដែរថា Fellaini ស្ថិតនៅកន្លែងដាច់ដោយឡែកមួយក្នុងមន្ទីរពេទ្យ Jinan ដែលជាមន្ទីរពេទ្យជំនាញខាងឯកទេសជំងឺឆ្លង៕
គិតត្រឹមព្រឹកថ្ងៃទី24 មីនា ឆ្នាំ2020នេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID ចំនួន87នាក់ ក្នុងនោះជាសះស្បើយ2នាក់ គឺស្ត្រីជនជាតិអង់គ្លេសវ័យ65ឆ្នាំ និងបុរសជនជាតិចិនវ័យ60ឆ្នាំ។

តំណាងសហជីពសុខាភិបាលអេស្ប៉ាញ Javier Garcia បានឱ្យដឹងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងបណ្ដាមន្ទីរពេទ្យ គឺកំពុងដំណើរការ “លើសពីសមត្ថភាពរហូតដល់3ដង” ហើយមាន “អ្នកជំងឺជាច្រើន ត្រូវអង្គុយលើកៅអីជាង30ម៉ោង ដោយសារតែខ្វះគ្រែ”។
1. អ្នកដែលរស់នៅក្នុងគន្លងនៃការថែរក្សា និងបង្កើនសុខភាព
2. អ្នកដែលមានសុខនិស្ស័យខាងការបរិភោគដែលល្អ
3. អ្នកដែលមានភាពដឹងខ្លួនជាប់ជានិច្ចក្នុងផ្នែកសុវត្ថិភាព



