Tag: CL

  • តារាចម្រៀង CL សម្រក់ទឹកភ្នែកព្រោះតែរឿង…

    តារាចម្រៀង CL សម្រក់ទឹកភ្នែកព្រោះតែរឿង…

    តាមរយៈសារព័ត៌មាន koreaboo ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា កំពូលតារាចម្រៀងស្រីកញ្ញា CL ដែលជាអតីតសមាជិកក្រុមចម្រៀង 2NE1 បានយំខណៈដែលនាងកំពុងរៀនរាំបង្វិលខ្លួននៅលើបង្គោលដែក។

    តារាចម្រៀង Kpop និងជាអតីតប្រធានក្រុមចម្រៀង 2NE1 ដ៏ល្បីល្បាញ កញ្ញា CL ដែលតែងតែពូកែអង្រួនឆាកតន្ត្រីជាមួយក្បាច់រាំដ៏ញ័រញាក់របស់នាង និងបានធ្វើឲ្យប្រិយមិត្តបង្ហាញនូវការគាំទ្រយ៉ាងច្រើនកុះករទាំងក្នុង និងក្រៅប្រទេសឱ្យស្លុងអារម្មណ៍ទៅតាមនោះ តាមពិតនាងមានការភ័យខ្លាចខ្លាំងណាស់ចំពោះក្បាច់រាំតោងបង្គោលដែក ដោយនៅក្នុងឃ្លីបវីដេអូមួយបានបង្ហាញអំពីរូបនាងកំពុងរៀនជំនាញថ្មីមួយទៀតគឺ បង្កើតក្បាច់រាំតោងបង្គោលដែក។

    ជាមួយនឹងការផ្ដល់បទសម្ភាសក្នុងកម្មវិធី “Livin’s The Double Life” តារាស្រីរូបនេះត្រូវបានអ្នករៀបចំកម្មវិធីបង្កឱ្យមានភាពភ្ញាក់ផ្អើល ដោយស្នើឲ្យនាងរាំជាមួយបង្គោលដែកជាលើកដំបូងក្នុងជីវិត។ គួរបញ្ជាក់ផងដែរ ទាំងពិធីករ និងតារាកិត្តិយស ដំបូងឡើយមានការជឿជាក់ទៅកញ្ញា CL យ៉ាងខ្លាំង ដោយយល់ថា នាងអាចរាំបានដោយគ្មានបញ្ហាអ្វីទាំងអស់ ក៏ប៉ុន្ដែលទ្ធផលចុងក្រោយ នាងមិនអាចចាប់ដងបង្គោលដែកនោះបានសូម្បីតែបន្ដិច ហើយត្រូវបានអ្នកផលិតកម្មវិធីរាយការណ៍មកថា នាងថែមទាំងបានយំទៀតផង។  ក្រោយពីបរាជ័យក្នុងការព្យាយាមជាច្រើនលើកច្រើនសាររួចមក តារាចម្រៀងដែលធ្លាប់តែពោរពេញដោយទេពកោសល្យរូបនេះ បានអស់សំណើច និងមើលខ្លួនឯងទាំងបិទមាត់មិនជិតរកនិយាយអ្វីក៏មិនចេញទៀតផង៕

  • អ្នកគាំទ្រអន្ទះសាទស្សនាការប្រគំតន្ត្រីរបស់ CL នៅយប់នេះ

    អ្នកគាំទ្រអន្ទះសាទស្សនាការប្រគំតន្ត្រីរបស់ CL នៅយប់នេះ

    នៅល្ងាចថ្ងៃទី9 ខែធ្នូនេះ ក្រុមហ៊ុន Smart បានសហការជាមួយ HD&S Media Group ក្នុងការរៀបចំការប្រគំតន្រ្តីរបស់កំពូលតារាចម្រៀង CL នៅក្នុងបរិវេណកោះពេជ្រ ដែលមានការចូលរួមពីសំណាក់ក្រុមតារាចម្រៀងពន្លកថ្មី Original Song  ជាច្រើនដួង រួមមានកញ្ញា Nikki Nikki , Small World  Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB  និងក្រុម Mustaches Band ជាដើម ដែលធ្វើឱ្យអ្នកគាំទ្រអន្ទះសាចាំទស្សនារហូតដល់ទប់ចិត្តសឹងមិនបាន។

    គួរបញ្ជាក់ផងដែរថា តាមរយៈហ្វេសប៊ុករបស់ក្រុមហ៊ុនស្មាតបានឱ្យុដឹងថា កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូង និងជាតារាចម្រៀងជាប់លំដាប់របស់អាមេរិក កញ្ញា CL បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីវេលាម៉ោង 11 យប់ម្សិលមិញនេះ ហើយគេសង្កេតឃើញមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រជាច្រើន ដែលឈររង់ចាំនៅឯព្រលានយន្តហោះ ។ បើថ្វីត្បិតតែ តារាស្រីរូបនេះមិនមានពេលវេលារាក់ទាក់ជាមួយអ្នកគាំទ្រច្រើនក្ដី ក៏ប៉ុន្ដែ គេសង្កេតឃើញនាងមានទឹកមុខស្រស់ស្រាយ សប្បាយចិត្ត​ និងញញឹមញញែមមកកាន់អ្នកគាំទ្រ ដែលធ្វើឱ្យអ្នកគាំទ្រនាងមានអារម្មណ៍រំភើបជាមួយនឹងវត្តមានរបស់នាងជាខ្លាំង៕

     

    ប្រភពរូបភាព៖ Smart Axiata

  • CL ទម្លាយអារម្មណ៍ពិតបន្ទាប់ពី Minzy ចាកចេញក្រុម 2NE1

    CL ទម្លាយអារម្មណ៍ពិតបន្ទាប់ពី Minzy ចាកចេញក្រុម 2NE1

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន​ Koreaboo ដែលបានចេញផ្សាយនៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា ថ្មីៗនេះកំពូលតារាចម្រៀងស្រីKpop គឺនាង CL បានទម្លាយអារម្មណ៍ពិតរបស់ខ្លួន និងភាពលំបាកបំផុត ក្រោយពេលអតីតសមាជិករួមក្រុមចម្រៀង នាង Minzy បានចាកចេញពីក្រុមចម្រៀង 2NE1។ CL បានសម្រក់ទឹកភ្នែកយ៉ាងច្រើន ខណៈកំពុងផ្ដល់បទសម្ភាសនៅក្នុងកម្មវិធី ” Livin’ the Double Life” ។

    នាងបានពោលថា «នាងខ្ញុំដឹង ខ្ញុំត្រូវតែគិតអំពីអ្នកគាំទ្រទាំងឡាយ ក៏ប៉ុន្ដែទំនុកច្រៀងនេះមានន័យសម្រាប់ Minzy ក្នុងការចាកចេញទៅដោយស្ងៀមស្ងាត់។ នាងខ្ញុំសង្ឃឹមថា នាងគួរតែរីករាយ ខណៈដែលនាងអាចឈរបានតែម្នាក់ឯង។​ហើយនាងខ្ញុំក៏សង្ឃឹមទៀតថា នាងនឹងបង្កើតចម្រៀងបានយ៉ាងល្អ និងមានទំនុកចិត្តខ្លាំង ពោលគឺដូចអ្វីដែលនាងខ្ញុំបានសរសេរនៅក្នុងបទចម្រៀងនេះសម្រាប់ Minzy ផងដែរ»។ CL បានសម្រក់ទឹកភ្នែករៀបរាប់អំពីបទចម្រៀងចុងក្រោយរបស់ក្រុម 2NE1 ដែលមានចំណងជើងថា “Good Bye” ត្រូវបានតែងសម្រាប់ Minzy។

    គួរបញ្ជាក់ផងដែរថា CL នាងបានទម្លាយអារម្មណ៍របស់ខ្លួនចំពោះ Minzy ក្នុងនាមខ្លួននាងជាប្រធានដឹកនាំក្រុមចម្រៀងមួយនេះ នាងថា «វាជាការខកចិត្តមួយ។ នៅក្នុងកែវភ្នែករបស់ខ្ញុំ  វាពិតជាមានការលំបាកខ្លាំងណាស់ ខណៈដែលនាងខ្ញុំបានក្លាយជាអ្នកដឹកនាំវ័យក្មេងបំផុត។ ដូច្នេះខ្ញុំមានអារម្មណ៍ដូចវិកលចរិតចំពោះការទទួលខុសត្រូវ។ ខ្ញុំចង់ឱ្យវាបន្ដរហូតដល់ទីចុងបញ្ចប់បំផុត។ ខ្ញុំចង់ទទួលខុសត្រូវចំពោះក្រុមរហូត»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់​ សូមទស្សនាវីដេអូខាងក្រោមនេះ៖

     

  • អតីតសមាជិកក្រុមចម្រៀង T-ARA នាង Jiyeonបញ្ចេញក្បាច់រាំរបស់ CL យ៉ាងសិចស៊ី

    អតីតសមាជិកក្រុមចម្រៀង T-ARA នាង Jiyeonបញ្ចេញក្បាច់រាំរបស់ CL យ៉ាងសិចស៊ី

    តាមរយៈសារព័ត៌មាន koreabooបានចេញផ្សាយនៅថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ2017 នេះបានឱ្យដឹងថា តារាចម្រៀងសិចស៊ីរាងតូចច្រលឹងនាង Jiyeonដែលជាអតីតសមាជិកក្រុមចម្រៀង T-ARA បានលើកយកបទចម្រៀងរបស់តារាស្រី  CL ដែលមានចំណងជើងថា “The Baddest Female” មកសម្ដែងនៅលើឆាកប្រគំតន្ត្រី ដែលបណ្ដាលឱ្យមហាជនមួយចំនួនរិះគន់នាងថា ពិតជារឿងដ៏ឆ្កួតមែន។

    ថ្មីៗនេះតារាស្រី Jiyeonនិង Hyomin​ ដែលជាអតីតសមាជិកក្រុមចម្រៀង T-ARA បានធ្វើដំណើរទៅកាន់ប្រទេស វៀតណាម ដើម្បីរៀបចំការប្រគំតន្ត្រីនៅទីនោះ។ ដោយឡែក អ្នកទាំងពីរក៏បានលើកយកបទចម្រៀងរបស់តារាស្រី CL ​មកសម្ដែងក្បាច់រាំយ៉ាងសិចស៊ីតែម្ដងទៅ។ គួររំឭកផងដែរថា ក្រុមចម្រៀង T-ARA បានបំបែកក្រុមនៅថ្ងៃទី 16 ខែមីនា ឆ្នាំ2017នេះ ដោយសារតែសមាជិកក្រុមមិនបានបន្ដកិច្ចកុងត្រាជាមួយនឹងផលិតកម្មចម្រៀង MBK Entertainment ៕

  • ទស្សនាពីរបៀប Make Up ទម្រង់មុខឱ្យដូចតារាចម្រៀង CL

    ទស្សនាពីរបៀប Make Up ទម្រង់មុខឱ្យដូចតារាចម្រៀង CL

    ដូចដែលគេហទំព័រ​ ឡារ៉ែន ធ្លាប់បានជម្រាបជូនប្រិយមិត្តអ្នកគាំទ្រកម្ពុជាទាំងអស់រួចហើយថា កំពូលតារាចម្រៀងកូរ៉េ កញ្ញា CL នឹងមកអង្រួនឆាកប្រគំតន្រ្តីខ្នាតយក្សក្នុងបរិវេណកោះពេជ្រដែលនឹងប្រារព្ធឡើងនៅថ្ងៃទី9 ខែធ្នូ ខាងមុខនេះ ដែលនាំមកជូនដោយក្រុមហ៊ុន Smart ។ ដូច្នេះប្រាកដណាស់ ច្បាស់ជាមានអ្នកគាំទ្រជាច្រើននាក់ទន្ទឹងរង់ចាំវត្តមានរបស់កំពូលតារាចម្រៀងរូបនេះ ហើយក៏ប្រាកដជាចង់ដឹងអំពីរបៀបផាត់ទម្រង់មុខឱ្យស្អាតដូចជាកញ្ញា CL ដែរមិនខាន។

    គួរបញ្ជាក់ថា ការប្រគំតន្រី្ត Smart Mega Concert នេះក៏មានការចូលរួមពីក្រុមតារាចម្រៀង Original Song ជាច្រើនដួង រួមមានកញ្ញា Nikki Nikki , Small World  Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB  និងក្រុម Mustaches Band ….​ផងដែរ។

    ដូច្នេះដើម្បីឱ្យកាន់តែជាក់ច្បាស់​ និងបានឃើញឱ្យច្បាស់អំពីរបៀបផាត់មុខឱ្យដូចតារាចម្រៀងរូបស្អាត CL នោះ សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖

    https://www.youtube.com/watch?v=8PcE8txixIg

  • ក្រុមតារាចម្រៀង Original Song ត្រៀមប៉ះកំពូលតារាកូរ៉េ CL នៅកោះពេជ្រ

    ក្រុមតារាចម្រៀង Original Song ត្រៀមប៉ះកំពូលតារាកូរ៉េ CL នៅកោះពេជ្រ

    នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017នេះ តាមរយៈសន្និសីទសារព៏ត៌មាននៅក្នុងបរិវេណអគារក្រុមហ៊ុន Smart បានឱ្យដឹងថា ក្រុមតារាចម្រៀង Original Song ជាច្រើនដួងរួមមានកញ្ញា Nikki Nikki , Small World  Small Band , លោក P-Sand , កញ្ញា ADda , លោក ថេណា , Bros La , ក្រុម SWSB  និងក្រុម Mustaches Band ….​នឹងប៉ះគ្នាជាលើកដំបូងជាមួយកំពូលតារាចម្រៀងកូរ៉េ កញ្ញា CL នៅលើឆាកប្រគំតន្រ្តីខ្នាតយក្សក្នុងបរិវេណកោះពេជ្រដែលនឹងប្រារព្ធឡើង នៅថ្ងៃទី9 ខែធ្នូ ខាងមុខនេះ។

    គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីខ្នាតអន្តរជាតិនេះត្រូវបានផ្តួចផ្ដើមជាពិសេសពីក្រុមហ៊ុន Smart សហការជាមួយ HD&S Media Group ដែលជាភ្នាក់ងារមួយមានឯកទេសជំនាញខាងរៀបចំផែនការក្នុងប្រព័ន្ធផ្សព្វផ្សាយ ផលិតភាពយន្ដ និងការគ្រប់គ្រងការប្រគំតន្ត្រី៕

     

  • ​ញាប់ញ័រ!!  C​L បញ្ចេញស្ទីលអត់ពាក់អាវក្នុង

    ​ញាប់ញ័រ!!  C​L បញ្ចេញស្ទីលអត់ពាក់អាវក្នុង

    កាលពីថ្ងៃទី5 ខែកញ្ញា តារាចម្រៀង​ ​​C​L ជាអ​តីត​​​សមាជិក​ក្រុ​មចម្រៀងស្រី​ ​​​2​​​N​​​E​​​1 ​បា​ន​ធ្វើ​ឲ្យ​អ្ន​ក​ដែ​ល​ចូ​ល​រួ​មទស្សនានៅក្នុង​ក​ម្ម​វិ​ធីនាទីក្រុង ហុង​​​កុង ទាំងអស់ផ្តោ​ត​​​អា​រ​ម្ម​ណ៍យ៉ាងខ្លាំងទៅលើរូប​នា​ង​ ​ខ​ណៈ​ដែ​ល​តារាស្រីរូបនេះ​បានបង្ហាញម៉ូដអាវដែលមិនមានអាវទ្រនាប់ធ្វើឱ្យលេចចេញក្បាលសុដន់។ ​​​​នេះ​បើ​តា​ម​ប្រ​ភព​ព័​ត៌​មា​ន​ kenh14 ដែលបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។​

    ការបង្ហាញស្ទីលថ្មីរបស់នាង C​L លើកនេះ មើលទៅហាក់ដូចជាស្ត្រីមានវ័យចំណាស់ 40 ឆ្នាំប្លាយ សូម្បីតែការផាត់មុខ និងម៉ូដសក់របស់នាងនៅក្នុងថ្ងៃកម្មវិធីធំនោះក៏មើលទៅប្លែកដែរ។ គួរបញ្ជាក់ផងដែរថា ក្រៅពីការបង្ហាញឈុតព័ណ៌ស្លាបកំភេមនេះហើយ តារាស្រីរូបនេះបានតាំងចិត្តយ៉ាងមុតមាំក្នុងការប្រកាសប្រាប់ពីព័ត៌មានលម្អិតថា នាងបានក្លាយជាតារាចម្រៀងអាមេរិកាំងហើយ៕

  • តើនាង CL ខ្មែរ ទេព បូព្រឹក្ស និងកំលោះ G-Dragon ខ្មែរលោក ដេវីត ពិតជាស្រឡាញ់គ្នាមែនឬ?

    តើនាង CL ខ្មែរ ទេព បូព្រឹក្ស និងកំលោះ G-Dragon ខ្មែរលោក ដេវីត ពិតជាស្រឡាញ់គ្នាមែនឬ?

    ភ្នំពេញៈ នៅពេលថ្មីនេះៗ ស្រាប់តែមានការផ្គូផ្គងរបស់មហាជនដែលជាអ្នកគាំទ្រផ្នែកចម្រៀងរវាងតារាចម្រៀងស្រីពូកែបង្ហាញក្បាច់រាំរស់រវើកកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ម្ចាស់បទចម្រៀងដ៏ល្បី “រាំញីកែងជើង” ដែលអ្នកទាំងពីរច្រៀងនៅក្នុងផលិតកម្មហង្សមាសដូចគ្នានោះថា ពួកគេកំពុងតែមានទំនាក់ទំនងស្នេហានឹងគ្នា។

    មូលហេតុនាំឲ្យអ្នកគាំទ្រនិយាយថា ពួកគេកំពុងតែមានសម្ព័ន្ធភាពសេ្នហានឹងគ្នានោះគឺ ដោយសារតែតារាទាំងពីរដែលជ្រកក្រោមទ្រនំហង្សមាសនោះតែងតែបណ្តើរគ្នាយ៉ាងសិ្នទ្ធស្នាលខ្លាំងលើសពីមិត្តភាពធម្មតានៅក្នុងព្រឹត្តិការណ៍សិល្បៈជាញឹកញាប់ទៅតាមបណ្តាខេត្តនានា ទើបនាំឲ្យពួកគេមានស្នេហា ក្នុងឱកាសដើរច្រៀងតាមកម្មវិធីប្រគំតន្រ្តីនោះតែម្តង។ ប៉ុន្តែកញ្ញា ទេព បូព្រឹក្ស បានបដិសេធដំណឹងនេះថា៖ «អត់បានស្រឡាញ់គ្នានោះទេ! គ្រាន់តែពួកយើងជាដៃគូចម្រៀងនឹងគ្នាដ៏ល្អតែប៉ុណ្ណោះ គឺថាពួកយើងបានច្រៀងជាមួយគ្នាចំនួន ២បទរួចមកហើយ នៅក្នុងអាល់ប៊ុមបទចម្រៀងរបស់ហង្សមាសសម្រាប់ឆ្នាំថ្មីនេះ។ក្រៅតែពីជាដៃគូចម្រៀង នាងខ្ញុំ និងដេវីតគ្មានទំនាក់ទំនងអ្វីជាពិសេសនោះទេ»។

    នាងបន្ថែមថា៖ «ដើម្បីជាដៃគូចម្រៀងល្អ នាងខ្ញុំត្រូវតែមានភាពស្និទ្ធស្នាលនឹងគ្នា និងកន្លងមក បងប្អូនអ្នកគាំទ្រជាយុវវ័យខ្មែរតែងតែប្រដូចនាងខ្ញុំ និង ដេវីត ថា ខ្ញុំជានាង CL ខ្មែរ ហើយលោក ដេវីត ហៅថា G-Dragon ខ្មែរ ហើយក៏និយាយលើសដល់ថ្នាក់ថា យើងជាគូស្នេហ៍នឹងគ្នាទៀតផង!»៕