គ្រាប់បាល់ដ៏អស្ចារ្យរបស់ Rashford ជួយឲ្យ Man Utd ខិតកាន់តែកៀកទៅវគ្គផ្តាច់ព្រ័ត្រ

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​ក្នុង​តង់​ទី​២​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Marcus Rashford មាន​ន័យ​ថា ក្រុម​បិសាច​​ក្រហម Manchester United នឹង​នាំ​​យក​ការ​នាំ​មុខ​ក្នុង​លទ្ធ​ផល ១-០ ទៅកាន់​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​២ ពេល​ជួប​​ក្រុម Celta Vigo នៅ​សប្តាហ៍​ក្រោយ​។ ការ​ស៊ុត​បាល់​ពិន័យ Free-kick បញ្ចូល​ទី​​យ៉ាងល្អ​​នៅនាទី ទី​៦៧​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​កើត​ឡើង ក្រោយ​ពី​ក្រុម Man United បាន​ខ្ជះ​ខ្ជាយឱកាស​ជាច្រើន​​ក្នុង​ការ​ប្រកួត​នា​កីឡដ្ឋាន Estadio de Balaidos កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ កីឡាករ Rashford, Henrikh Mkhitaryan និង Jesse Lingard សុទ្ធ​សឹង​ទទួល​បាន​ឱកាស​ដ៏​ល្អ​ក្នុង​ការ​រក​គ្រាប់​បាល់​នៅមុន​ពេល​បញ្ចប់​តង់​ទី​១ ប៉ុន្តែ អ្នក​ចាំ​ទី Sergio​ Alvarez បាន​​សង្គ្រោះ​បាល់​ដ៏ល្អ​ជាច្រើន​ដើម្បី​​​ជួយ​ដល់​ក្រុមម្ចាស់​ផ្ទះ​។ ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ La Liga មួយ​នេះ គួរ​តែ​មាន​គ្រាប់​បាល់​នាំ​មុខ​មុន ក្នុង​តង់​ទី​១ ប៉ុន្តែ កីឡាករ Daniel Wass បាន​តែត​បាល់​មិន​ផុត​ដៃ​របស់​​អ្នក​ចាំ​ទី … Read more

Man Utd ជឿជាក់ខ្ពស់ ក្រោយកីឡាករសំខាន់ៗវិលទៅហ្វឹកហាត់ មុនប៉ះ Celta រាត្រីនេះ

ខ្សែ​បម្រើ Paul Pogba និង​ខ្សែ​ការ​ពារ Eric Bailly, Chris Smalling និង Phil Jones សុទ្ធ​សឹង​បាន​ចូល​ហ្វឹក​ហាត់​នៅមុន​ពេល​​ក្រុម Manchester United ធ្វើ​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១​ នៅ​លើ​ទឹក​ដីក្រុម Celta Vigo នៅ​រាត្រី​នេះ​។ ខ្សែ​ការ​ពារ​​អន្តរ​ជាតិ​អង់គ្លេស Smalling និង Jones បាន​អវត្ត​មាន​កាល​ពី​ពាក់​កណ្តាល​​ខែ​មីនា ស្រប​ពេល​ដែល​ខ្សែ​ការ​ពារ Bailly ត្រូវ​បាន​ប្តូរ​ចេញ​នៅ​នាទី ទី​៦១ ក្នុង​ពេលក្រុម Man United ទទួល​បាន​លទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹ​ងក្រុម Swansea កាល​ពី​ថ្ងៃ​អាទិត្យ​។ ខណៈ​ដែល​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Luke Shaw បាន​ជួប​​បញ្ហា​របួស​ប្រអប់​ជើង​​ក្នុង​​ការ​ប្រកួត​​ដូច​គ្នា​នោះ Man United បាន​ប្រឈម​មុខ​នឹង​វិបត្តិកីឡាករ​របួស​ក្នុង​តំបន់​ការ​ពារ ប៉ុន្តែ លោក Jose Mourinho បច្ចុប្បន្ន អាច​នឹង​មាន​ជម្រើស​ច្រើន​ជាង​ការ​រំពឹង​ទុក​។ ការ​វិល​ទៅ​ហ្វឹក​ហាត់​វិញ​របស់​ខ្សែ​បម្រើ​មាន​តម្លៃ​ខ្លួន​ដ៏ខ្ពស់ Pogba … Read more