Tag: Cambodia’s Got Talent

  • ក្រុមរាំទទួលប៊ូតុងមាស កំពុងរងការរិះគន់ចម្លងក្បាច់រាំពីក្រុមបរទេស

    ក្រុមរាំទទួលប៊ូតុងមាស កំពុងរងការរិះគន់ចម្លងក្បាច់រាំពីក្រុមបរទេស

    កន្លងទៅថ្មីនេះៗកម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី 2 នោះ មានក្រុមមួយក្រុមធំដែលមានសមាជិកចំនួន 17នាក់ បានដាក់ឈ្មោះថា The King មកពីរាជធានីភ្នំពេញ បានឡើងមកបង្ហាញសមត្ថភាពរាំបានយ៉ាងល្អ ថែមទាំងបានរៀបចំឈុតឆាកសម្តែងបង្ករឱ្យមានភាពសប្បាយរីករាយពេញកម្មវិធី Cambodia’s Got Talent នេះតែម្តង។ ដោយសារតែសមត្ថភាពដ៏ល្អរបស់ក្រុមរាំ The King ត្រូវបានលោកព្រាប សុវត្ថិ ផ្តល់ការចុច ប៊ូតុង មាស ថែមទាំងបានផ្តល់យោបល់ល្អៗសំរាប់ក្រុមរាំ The King ថែមទៀតផង។

    ក៏ប៉ុន្ដែ ប៉ុន្មានម៉ោងមុននេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះការសង្ស័យចំពោះក្រុមរាំដែលមានសមាជិកច្រើននេះ បានចម្លងក្បាច់រាំ និងរៀបចំស្ទាយសមាជិកច្រើនតាមក្រុមរាំបរទេសមានឈ្មោះថា « THE ROYAL FAMILY »។ អ្នកលេងបណ្ដាញសង្គមបានបង្ហោះវីដេអូប្រៀបធៀប ដោយដាក់ផ្ទឹមគ្នារវាងវីដេអូក្រុមរាំបរទេស និង ក្រុមរាំ The King ដែលទទួលបានប៊ូតុងមាសនោះថែមទៀតផង។ តាមរយៈវីដេអូនេះ គេមើលឃើញថា ក្រុមរាំThe King ពិតជាមានស្ទាយ និងក្បាច់រាំដូចការរិះគន់របស់មហាជនពិតមែន។ រហូតដល់មានអ្នកខ្លះរិះគន់ថា «យកពីគេស្រាប់ចឹងខ្ជិលគិតច្រើននាំតែហត់​»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

     

  • ក្រុមយុវជនខ្មែរ CA STAR ដណ្ដើមបានប៊ូតុងមាសពីកម្មវិធី Cambodia’s Got Talent យប់មិញនេះ

    ក្រុមយុវជនខ្មែរ CA STAR ដណ្ដើមបានប៊ូតុងមាសពីកម្មវិធី Cambodia’s Got Talent យប់មិញនេះ

    អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បានទស្សនាកម្មវិធី America’s Got Talent ដែលអ្នករាល់គ្នាច្បាស់ជាសរសើរមិនដាច់ពីមាត់ពីសមត្ថភាពរបស់បេក្ខជន បេក្ខនារី ដែលបានចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ហើយកាលពីយប់មិញដែលត្រូវនឹងថ្ងៃទី5 ខែសីហា ឆ្នាំ2018 ដែលជាថ្ងៃដំបូងនៃការចាក់បញ្ចាំងវគ្គ Judge Audition ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី2 លើកញ្ចក់ស្ថានីយទូរទស្សន៍ហង្សមាស ដែលមានទស្សនិកជនចូលរួមដ៏ច្រើនសន្ធឹកសន្ធាប់។

    កាន់តែធ្វើ​ឱ្យមហាជនភ្ញាក់ផ្អើលបំផុតនៅថ្ងៃដំបូងនេះ ការសម្តែងរបស់ក្រុមយុវជនខ្មែរ ដែលមានឈ្មោះថា CA STAR បានបញ្ចេញសមត្ថភាពផ្នែករាំ យ៉ាងប្លែកអារម្មណ៍ក្នុងសភាពងងឹត ធ្វើឱ្យអ្នកទស្សនា និងគណៈកម្មការទាំង4 រួមមានលោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃីម កំពូលតារាកំប្លែងមិនចេះរីងស្ងួតលោកពូ កុយ និងតារាកំប្លែងពហុជំនាញ នាយ ក្រឹម ស្រែកហ៊ោយ៉ាងខ្លាំង ព្រោះតែការសម្តែងនេះមិនចាញ់បរទេសឡើយ។

    គួរបញ្ជាក់ផងដែរថា ការប្រកាសលទ្ធផលក្រោយពេលសម្ដែងចប់បានមកដល់ ក្រុម CA STAR បានទាក់យកចិត្តគណៈកម្មការអ្នកនាង ខាត់ សុឃីម ចុចប៊ូតុងមាសឱ្យ ដែលធ្វើឱ្យពួកគេរំភើបចិត្ត អរគ្រប់ៗគ្នា។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ពីការសម្ដែងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ:

    https://www.youtube.com/watch?v=2DO3eRNqo3I