Tag: Brad Pitt

  • Angelina Jolie កំពុងព្យាយាមបញ្ចប់រឿងលែងលះជាមួយ Brad Pitt ឱ្យលឿនបំផុត

    Angelina Jolie កំពុងព្យាយាមបញ្ចប់រឿងលែងលះជាមួយ Brad Pitt ឱ្យលឿនបំផុត

    តាមរយៈសារព័តមាន TMZ នៅពេលថ្មីៗនេះបានឱ្យដឹងថា មេធាវីថ្មីរបស់កំពូលតារាសម្ដែងស្រីបបូរមាត់ស្រស់ Angelina Jolie ទើបតែដាក់ឯកសារស្របច្បាប់ស្នើឱ្យចៅក្រមចេញដីកាលែងលះរបស់នាងចុងក្រោយនៅឆ្នាំនេះ។ អ្នកនាង Angelina Jolie ហាក់បីដូចជាមានជំងឺធុញទ្រាន់នឹងរង់ចាំការលះលែងជាមួយលោក Brad Pitt  ហើយក៏កំពុងសុំឱ្យចៅក្រមប្រញាប់ចេញដីការលែងលះបញ្ចប់អាពាហ៍ពិពាហ៍របស់នាង និងដោះស្រាយបញ្ហាការគ្រប់គ្រងកូនៗក្នុងបន្ទុកដល់អ្នកនាង។

    មេធាវីថ្មីរបស់អ្នកនាង បានសរសេរបញ្ជាក់ក្នុងឯកសារបណ្ដឹងថា លោក Brad Pitt មិនត្រូវចិញ្ចឹមកូនទេ ពោលគឺ «សិទ្ធទាមទារចិញ្ចឹមកូន» ចាប់តាំងពីពេលដែលពួកគេបានសម្រេចចិត្តបែកគ្នាកាលពី 2ឆ្នាំមុន។ លោកបន្ដថា លោក Brad Pitt មិនទទួលស្គាល់ការចរចាលើរឿងសិទ្ធិទាមទារចិញ្ចឹមកូននេះឡើយ តែ Jolie ចង់ឱ្យចៅក្រមចេញដីកាគាំទ្រនាងជាផ្លូវការ ចំពោះការមានប្រតិកម្មប្រឆាំងនឹងលោក Brad ជាអតីតស្វាមី។

    គួរបញ្ជាក់ផងដែរថា នាង Jolie គ្រោង​នឹង​យក​កូន​ចិញ្ចឹម​ម្នាក់​ទៀត នៅ​ពេល​ដែល​នាង​ថត និងផ្សព្វ​​ផ្សាយ​ខ្សែ​ភាពយន្ត​ថ្មី រឿង Maleficent 2 រួច​រាល់ ហើយ​វា​ក៏​ដល់​ពេល​វេលាដែល​នាង និងBrad ត្រូវតែចប់​សព្វ​គ្រប់​ដែរ។ យ៉ាងណាមិញ រឿងរ៉ាវនីមួយៗមិនទាន់បានបញ្ចប់ស្រួលបួលផង ស្រាប់មានលេចរឿងភ្ញាក់ផ្អើលមួយទៀតឡើង គឺនាងបាន​លុប​ចោល​ការ​សម្ដែង​របស់​នាង ក្នុង​រឿង​ថ្មី ​”Come Away” ដែល​ជា​រឿងរ៉ាវ​ពីពេល​មុន​របស់​រឿង “Peter Pan” និង ​”Alice in Wonderland”។ តារា​សម្ដែង​ស្រី​រូប​នេះ បាន​ទាក់ទង​ទៅ​ផលិតករ​ដើម្បី​ប្រាប់​ពួកគេ​ថា នាង​បាន​លុប​ចោល​គម្រោង​ថត​រឿង​ថ្មី​នោះ​ហើយ ដែល​បង្កឱ្យ​​គ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងចំពោះការសម្រេចចិត្តរបស់នាង៕

  • បែកធ្លាយដំណឹង Angelina Jolie ត្រឡប់ជានានឹង Bradd Pitt វិញ

    បែកធ្លាយដំណឹង Angelina Jolie ត្រឡប់ជានានឹង Bradd Pitt វិញ

    មួយរយៈក្រោយនេះ គេសង្កេតឃើញកំពូលតារាស្រីហូលីវូដ អ្នកនាង Angelina Jolie  និងអតីតស្វាមី Brad Pitt កំពុងតែត្រឡប់មកស្និទ្ធស្នាលផ្អែមល្ហែមគ្នាវិញនៅក្នុងអំឡុងពេលពិធីបុណ្យ Christmas ដែលជាថ្ងៃឈប់សម្រាក ព្រមទាំងមានឱកាសបានផ្សះផ្សាជាមួយកូនៗជាទីស្រឡាញ់ទៀតផង។

    តាមរយៈសារព័ត៌មាន Radar បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា មានប្រភពមួយប្រាប់ថា នៅក្នុងអំឡុងថ្ងៃឈប់សម្រាកនេះបានធ្វើឱ្យតារាឯកប្រុស Bradd Pitt កាន់តែបង្កើតមនោសញ្ចេតនាជាមួយក្រុមគ្រួសារ ជាពិសេស គឺកូនៗរបស់លោកតែម្ដង។ លោកតែងតែនឹកគិតពិចារណាអំពីកំហុសឆ្គងរបស់ខ្លួនដែលបានធ្វើជ្រុលជ្រួសទៅលើក្រុមគ្រួសារ ហើយលោកតែងតែលើកតម្កើងកូនៗរបស់លោកដូចជា ព្រះអង្គម្ចាស់ និងព្រះនាងតូចជានិច្ច ចំណែកឯ Angelina Jolie វិញក៏មិនដែលមានបញ្ហាអ្វីចំពោះអតីតស្វាមីលោក Brad Pitt ឬរារាំងលោក ខណៈដែលលោកចង់ជួបកូនៗនោះដែរ»។

    ប្រភពដែលស្និទ្ធនឹងក្រុមគ្រួសាររបស់ Angelina Jolie  បានបង្ហើបឱ្យដឹងទៀតថា «ខ្សែភាពយន្តខ្នាតធំមួយដែលទទួលបានពានរង្វាន់ អូស្ការ សម្រាប់ភាពយន្ដហូលីវូដដែលប្រើប្រាស់ភាសាបរទេសបានល្អ របស់អ្នកនាង Angelina Jolie គឺរឿង First They Killed My Father ក៏មានការជួយជ្រោមជ្រែងពីអតីតស្វាមី និងក្រុមហ៊ុន Plan B

    គួរបញ្ជាក់ផងដែរថា កន្លងមក Brad Pitt និងកូនៗចាប់ផ្តើមមានភាពស្និទ្ធស្នាលឡើងវិញក្រោយពី Angelina ព្រមបើកភ្លើងខៀវឲ្យលោកមកជួបមុខកូនៗ ដែលធ្វើឲ្យមជ្ឈដ្ឋាននានាយល់ថា អតីតគូស្វាមីភរិយានេះ អាចនឹងត្រឡប់មកជានាគ្នាវិញ ហើយក៏មានការបកស្រាយជាច្រើនដែលយល់ឃើញផ្ទុយគ្នាដែរថា Pitt ចង់ត្រឡប់មកជួបជុំគ្រួសារវិញ តែអាស្រ័យលើការសម្រេចចិត្តរបស់ Angelina  ឯខ្លះទៀតថា លោកមិនចង់ផ្សះផ្សាទេ បន្ទាប់ពីរងការឈឺចាប់ខ្លាំងកន្លងមក ទោះបីអតីតភរិយាបានសោកស្តាយកំហុសដែលប្តឹងសុំលែងលះនោះក៏ដោយ៕

     

  • Angelina Jolie នាំកូនៗទៅជួបអតីតស្វាមីស្ងាត់ៗ

    Angelina Jolie នាំកូនៗទៅជួបអតីតស្វាមីស្ងាត់ៗ

    កាលពីអំឡុងខែកញ្ញា ឆ្នាំមុននេះ អ្នកមេម៉ាយបបូរមាត់ស្រស់ Angelina Jolie បានដាក់ពាក្យលែងលះអតីតស្វាមី ក្នុងករណីដែល Brad Pitt បានប្រើអំពើហឹង្សាមកលើកូនប្រុសចិញ្ចឹម Maddox នៅលើយន្ដហោះឯកជន ព្រមទាំងទះតប់មកលើរូបនាងទៀតផង។ រហូតដល់តារាហូលីវូដស្រីរូបនេះសម្រេចចិត្តចែកផ្លូវគ្នា ហើយកូនប្រុស ស្រី 6 នាក់ទៀត ក៏ក្លាយជាកូនកំព្រាឪពុក និងក្លាយជាគ្រួសារដែលមានស្ថានភាពតានតឹងក្នុងអារម្មណ៍បំផុត។

    ប៉ុន្តែមួយរយៈក្រោយមកនេះទំនាក់ទំនងរវាង Angelina Jolie ជាមួយអតីតស្វាមីរបស់នាង លោក Brad Pitt បានប្រែជាប្រសើឡើងវិញហើយ និងសង្កេតមើលទៅហាក់បីដូចជាមានសន្ដិភាពផ្លូវចិត្តនឹងគ្នាជាថ្មីម្ដងទៀតក្នុងការបើកឱកាសឱ្យអតីតស្វាមីរូបនេះបានជួបជុំសួរសុខទុក្ខកូនៗទាំង 6 នាក់របស់គេ។ យោងតាមប្រភពព័ត៌មាន Hollywood Life បានឱ្យដឹងថា លោក Brad Pitt រមែងណាត់ជួបជាមួយអ្នកនាង Angelina Jolie ជាមួយកូនៗទាំង 6 នាក់នោះនៅក្នុងហាងទំនិញមួយដែលស្ថិតនៅក្បែរផ្ទះរបស់លោក ហើយពួកគេបានអង្គុយពិភាក្សាទល់មុខគ្នាដោយលួចលាក់ និងស្ងាត់ៗទៀតផង។

    នេះជាហេតុផលមួយដែលអ្នកនាង Angelina Jolie មិនអាចនាំកូនៗទៅជួបលោក Brad Pitt នៅក្នុងផ្ទះរបស់លោកបាន ដោយសារតែនាងមិនចង់ខូចចិត្ត និងមើលទៅហាក់បីដូចជានាងចង់វិលទៅរកអតីតស្វាមីម្នាក់នេះវិញផងដែរ។ ដូច្នេះហើយទើបការជួបគ្នារបស់ពួកគេម្ដងៗ ពួកគេត្រូវរកន្លែងណាមួយដែលស្ងប់ស្ងាត់ មានសុវត្ថិភាពបំផុត និងកំបាំងពីភ្នែករបស់មជ្ឈដ្ឋានមហាជន និងអ្នកសារព័ត៌មានទៀតផង៕

  • Brad Pitt កាន់តែស៊ីជម្រៅជាមួយ Sienna Miller

    Brad Pitt កាន់តែស៊ីជម្រៅជាមួយ Sienna Miller

    Brad Pitt បានបែកបាក់ជាមួយអតីតភរិយា Angelina Jolie នៅខែកញ្ញា ឆ្នាំ2016 បន្ទាប់ពីភរិយាបានដាក់ពាក្យលែងលះភ្លាមៗ។ ប៉ុន្ដែតារាប្រុសរូបនេះបានចំណាយពេលជាថ្មីម្ដងទៀតជាមួយនឹងតារាស្រីជនជាតិអង់គ្លេស Sienna Miller ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន UsWeekly ។

    អ្នកទាំងពីរបានលួចភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងស្ងាត់ៗអស់មួយរយៈពេលកន្លងទៅហើយ និងនៅពេលថ្មីៗនេះ កាលពីអំឡុងខែមិថុនា គេបានប្រទះឃើញអ្នកទាំងពីរបណ្ដើរគ្នាយ៉ាងត្រសងនៅក្នុងកម្មវិធី Glastonbury Festival ។

    យ៉ាងណាមិញ សេចក្ដីស្នេហារ៉ូមែនទិករបស់ពួកគេបានសង្ឃឹមថា នឹងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនឱ្យគាំទ្រឡើងវិញបានតាមរយៈខ្សែភាពយន្ដថ្មី ដែលគ្រោងដាក់បញ្ចាំងនៅប្រទេសប្រេស៊ីល ក្រោមស្នាដៃដឹកនាំផលិត និងសម្ដែងដោយ Ad Astra និង Tommy Lee Jones ដែលមានអ្នកទាំងពីរ(Pitt និងMiller)ជាគូស្នេហ៍តួឯកប្រុសស្រីនៅក្នុងរឿងថ្មីនេះ។

    បើតាមប្រភពស្និទ្ធបំផុតរវាងតារាប្រុសវ័យ 53 ឆ្នាំ​ និងតារាស្រីវ័យ 35​ ឆ្នាំ បានប្រាប់សារព័ត៌មាន Dailymail ថា ” ពួកគេបានចំណាយពេលខ្លះនៅជាមួយគ្នាយ៉ាងអាថ៌កំបាំង”។ ហើយមានប្រភពមួយទៀតបានបន្ដប្រាប់ទៀតផងដែរថា មាននៅពេលខ្លះពួកគេបាននៅធ្វើការតែពីរនាក់រហូតដល់អាធ្រាត្រ និងទល់ភ្លឺក៏មានដែរ។

    គួរបញ្ជាក់ផងដែរអំពីទំនាក់ទំនងស៊ីជម្រៅរវាងតារាទាំងពីរដួងនេះដែលបានលេចឮជាព័ត៌មានបណ្ដើរៗ ហើយអ្វី ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់មានមន្ទិលសង្ស័យខ្លាំងបំផុត បើទោះបីជាមានព័ត៌មានខ្លះបាននិយាយអំពីក្ដីព្រួយបារម្ភរបស់ Pitt ចំពោះ Jolie និងកូនៗទាំង 6 នាក់ក៏ដោយ ក៏នៅតែមិនអាចលាក់បាំងអំពីការទាក់ទងលួចលាក់ជាមួយតារាស្រីជនជាតិអង់គ្លេសនេះបានដែរ។ ហើយគួររំឭកផងដែរថា កាលដែល Brad Pitt បានជួបជាមួយ Sienna Miller លើកដំបូង គឺនៅឆ្នាំ 2015 នៅពេលដែលតារាស្រីរូបនេះបានចូលមកដាក់ពាក្យជ្រើសរើសតួសម្ដែងនៅក្នុងរឿង The Lost City Of Z ៕

  • Brad Pitt មានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller?

    Brad Pitt មានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller?

    កំពូលតារាសម្ដែងល្បីល្បាញ Brad Pitt ដែលថ្មីៗនេះ ត្រូវបានគេសង្ស័យថា បានកើតជំងឺផ្លូវចិត្តក្រោយពីលែងលះ Angelina Jolie រួចមកនោះ ស្រាប់តែប៉ុន្មានថ្ងៃនេះមានលេចឮព័ត៌មានដ៏រសើបមួយថា តារាសម្តែងដែលចាស់ហើយ តែនៅសង្ហាវ័យ 53ឆ្នាំរូបនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍យ៉ាងស្ងាត់ៗជាមួយតារាស្រី Sienna Miller មានវ័យ 35 ឆ្នាំ ក្រោយពីភាពយន្តថ្មីរបស់ពួកគេត្រូវបានដាក់បញ្ចាំង។

    បើតាមសារព័ត៌មាន The Sun បានឱ្យដឹងថា ពួកគេទាំងពីរនាក់ ( Brad Pitt និង Sienna Miller) បានបង្ហាញភាពស្និទ្ធស្នាលគ្នា និងសប្បាយរីករាយជាមួយគ្នាយ៉ាងរ៉ូមែនទិក ហើយពួកគេបានព្យាយាមលាក់បាំងរឿងនេះជាការសម្ងាត់ដោយមិនឱ្យនរណាម្នាក់បានឃើញពួកគេឡើយ។

    ពាក់ព័ន្ធនឹងព័ត៌មានចចាមអារ៉ាមនេះត្រូវបានអ្នកគាំទ្រ Brad Pitt ចេញមុខបញ្ចេញមតិបដិសេធ ខណៈដែល Brad Pitt និង Sienna Miller នៅមិនទាន់មានការបកស្រាយណាមួយប្រាប់អ្នកសារព័ត៌មានឡើយ។

    គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអ្នកទាំងពីរមិនមែនទើបតែកើតឡើងនៅក្នុងរយៈពេលថ្មីនេះៗទេ ព្រោះកាលពីប៉ុន្មានខែមុន សារព័ត៌មាន Dailymail ធ្លាប់បានចេញផ្សាយម្តងហើយថា នៅពេលដែលបញ្ចប់ម៉ោងការងារ អ្នកទាំងពីរតែងតែនៅជាមួយគ្នានៅក្នុងក្រុមហ៊ុនតែពីរនាក់រហូត ហើយពេលខ្លះថែមទាំងនៅដល់ទល់ភ្លឺទៀតផង នេះអាចសបញ្ជាក់បានថា Brad Pitt កំពុងមានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller ពិតមែនហើយ៕

  • Angelina Jolie ត្រៀមរើផ្ទះទៅនៅក្បែរអតីតស្វាមី Brad Pitt

    Angelina Jolie ត្រៀមរើផ្ទះទៅនៅក្បែរអតីតស្វាមី Brad Pitt

    មិនចិត្តដាច់ពេកទេ សម្រាប់កំពូលតារាសម្ដែងស្រីមេម៉ាយដូចជា Angelina Jolie ដែលនៅទីបំផុតក៏យល់ព្រមឱ្យអតីតស្វាមី Brad Pitt អាចជួបកូនៗបាន បើទោះបីជាកាលពីដំបូងអាចមានលក្ខខណ្ឌជាច្រើនមកតវ៉ា តែចុងក្រោយនេះ តារាសម្ដែងស្រីម្នាក់នេះ បានលះបង់ដល់ថ្នាក់រើផ្ទះដើម្បីទៅរស់នៅក្បែរគ្នាវិញ ។

    អ្នកម្ដាយកូន ៦នាក់រូបនេះ បានប៉ងទិញភូមិគ្រឹះថ្មីមួយក្នុងតម្លៃ ១៩លានផោនដ៍ ក្នុងទីក្រុង Los Feliz ដែលភូមិគ្រឹះថ្មីនេះ ស្ថិតនៅឆ្ងាយពីផ្ទះរបស់Brad Pitt នៅទីក្រុង LA ត្រឹមតែ ១.៦គីឡូម៉ែត្រ តែប៉ុណ្ណោះ ។ ប្រភពជិតស្និទ្ធនឹងតារាបបូរមាត់ស្អាតម្នាក់នេះ បាននិយាយថា “Angelina Jolie ចាប់អារម្មណ៍ចង់រើទៅរស់នៅក្បែរ Brad Pitt ដើម្បីឲ្យគាត់បានមកជួបកូនៗ បានងាយស្រួលឡើងវិញ ព្រោះពេលនេះ នាងស្នាក់នៅទីក្រុង ម៉ាលីប៊ូ ដែលវាហាក់ដូចជាឆ្ងាយពេកហើយសម្រាប់កូនៗរបស់ពួកគេ”។

    គួរបញ្ជាក់ផងដែរថា គូស្នេហ៍ Angelina Jolie និង Brad Pitt បានលែងលះគ្នាដោយសារតែ Angelina Jolie បានប្ដឹងចោទប្រកាន់ថា Brad Pitt បានប្រើអំពើហិង្សា​លើ​ Maddox ដែលជាកូនចញ្ចឹមរបស់ Angelina Jolie បានសុំពីប្រទេសកម្ពុជា៕

  • Brad Pitt ក្លាយជាបុរសប្រមឹកក្រោយលែងលះ Angelina Jolie

    Brad Pitt ក្លាយជាបុរសប្រមឹកក្រោយលែងលះ Angelina Jolie

    សារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail បានចេញផ្សាយថា កំពូលតារាសម្ដែង Brad Pitt បានក្លាយជាបុរសប្រមឹកស្រា បន្ទាប់ពីរងគ្រោះដោយសារវិបត្តិផ្លូវចិត្ត ក្រោយលែងលះជាមួយអតីតភរិយាលោក អ្នកនាង Angelina Jolie។

    តាមរយៈសារព័ត៌មានដដែល បានឲ្យដឹងថា Brad Pitt បានផ្ដល់បទសម្ភាសន៍ជាលើកដំបូង ហើយជាសាធារណៈយ៉ាងបើកចំហ បន្ទាប់បានលែងលះរួច ដោយថ្លែងថា ” ខ្ញុំចាប់ផ្ដើមទទួលការព្យាបាលផ្លូវចិត្ត ខ្ញុំផ្ដើមចូលចិត្តស្រា ខ្ញុំដើរទៅមកអស់ស្រា ២ដប រហូតដល់ពេលណាដែលខ្ញុំលែងឈឺចាប់“។

    គួបញ្ជាក់ទៀតថា ការលែងលះរបស់ Brad Pitt ជាមួយអតីតភរិយាអ្នកនាង Angelina Jolie នៅគ្រានេះ ជាគ្រាដែលលោកទទួលយកមិនបាន ហើយបណ្ដាលឲ្យលោកក្លាយជាមនុស្សប្រមឹកម្នាក់ ។ Pitt បានបន្ដទៀតថា ” ខ្ញុំភ្លេចបាត់ហើយថា ខ្ញុំឈប់ជក់បារី និងស្រានៅពេលណា ប៉ុន្តែខ្ញុំបានថា ពេលនោះគឺ​ខ្ញុំ​មានសេចក្ដីសុខជាមួយជីវិតគ្រួសារ ប៉ុន្តែពេលនេះ ខ្ញុំបានត្រឡប់ទៅរកភាពដើមវិញ ដោយចាប់ផ្ដើមផឹកស្រា“៕