Tag: Beautiful Art

  • មើលសកម្មភាពចាប់ប្លង់ថតក្នុងបទ “Beautiful Art” របស់តារាចម្រៀង Nikki Nikki

    មើលសកម្មភាពចាប់ប្លង់ថតក្នុងបទ “Beautiful Art” របស់តារាចម្រៀង Nikki Nikki

    បទចម្រៀង “Beautiful Art” របស់តារាចម្រៀង Original Song គឺកញ្ញា Nikki Nikki កំពុងតែអង្រួនដួងចិត្តមិត្តយុវវ៍យ ឱ្យស្លុងអារម្មណ៍ទៅតាមសាច់រឿង និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ វីដេអូចម្រៀងមួយនេះបានបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅ ដែលស្ដែងឱ្យឃើញពីការរំលោភបំពាន បៀតបៀនរាងកាយ និងសិទ្ធិសេរីភាពរបស់នារី ហើយក៏លាយឡំជាមួយស្នេហាដ៏រោលរាល និងទឹកភ្នែកនៅក្រោមដំណក់ទឹកភ្លៀង ដែលមានការចូលរួមសម្ដែងដោយសិល្បការិនីរូបស្រស់សោភាជាច្រើននាក់រួមគ្នា ដូចជា កញ្ញាឌុច លីដា, ប្រាសាទ ដាវីន, ទឹម រដ្ឋា, គួយ ចន័្ទដានិច និង ហៃ គឹមហេង ជាដើម។

    ចំពោះបទចម្រៀងនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រស្ញើចសរសើរមិនដាច់ពីមាត់ថា ទាំងការថត ទាំងការរៀបចំប្លង់ថតសាច់រឿង ការប្រើប្រាស់កាមេរ៉ា ការរចនាម៉ូដសម្លៀកបំពាក់ ​និងការផាត់មុខ មានលក្ខណៈស្ដង់ដាទាំងអស់ ដែលប្លែកខុសពីវីដេអូចម្រៀងដែលផលិតក្នុងស្រុកមុនៗ។ តើលោកអ្នកចង់ដឹងពីគន្លឹះនៃការថតMVរបស់បទចម្រៀងនេះទេ បើចង់ដឹង សូមទស្សនាវីដេអូខាងក្រោមនេះ៖