Bayern នាំយក James ពីក្លិប Real ក្នុងលក្ខខណ្ខ2
ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានចុះហត្ថលេខាជាមួយនឹងតារាឆ្នើម James Rodriguez របស់ក្លិប Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល2ឆ្នាំ ជាមួយនឹងជម្រើសក្នុងការទិញដាច់តែម្តង។ ក្លិប Manchester United, Paris Saint-Germain, Chelsea និង Juventus សុទ្ធសឹងជាក្លិបដែលបានធ្វើការទាក់ទងចង់បានខ្សែបម្រើប្រយុទ្ធអន្តរជាតិកូឡុំប៊ីវ័យ 25ឆ្នាំរូបនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលលោក Florentino Perez ប្រធានក្លិប Real Madrid ចង់បានតម្លៃខ្លួនយ៉ាងហោចណាស់70លានអឺរ៉ូ (ស្មើនឹង80លានដុល្លារអាមេរិក)សម្រាប់កីឡាករម្នាក់នេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Carlo Ancelotti គ្រូបង្វឹកនៃក្រុម Bayern បានដាក់សំណើដេញថ្លៃដោយជោគជ័យដើម្បីនាំយកអតីតកីឡាករម្នាក់ដែលលោកធ្លាប់បានបង្វឹកក្នុងពេលដឹកនាំនៅក្លិប Real Madrid កាលពីរដូវកាលឆ្នាំ2014-2015 ស្របពេលដែលក្លិបទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល2ឆ្នាំ ជាមួយនឹងជម្រើសក្នុងការទិញយកដាច់នៅខែមិថុនា ឆ្នាំ2019។ លោក Christian Falk អ្នកយកព័ត៌មានឲ្យកាសែត Sport Bild បានបញ្ជាក់ថា ក្លិប Bayern បានយល់ព្រមលើតម្លៃខ្លួនខ្ចីជើងប្រចាំឆ្នាំចំនួន5លានអឺរ៉ូ ហើយអាចនឹងចំណាយក្នុងទឹកប្រាក់35.2លានអឺរ៉ូ … Read more