ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

Q . កូនស្រីនាងខ្ញុំអាយុ 11 ខែហើយ នាងខ្ញុំចង់ដឹងថា បើចង់បង្ហាត់ឲ្យកូនចេះអង្គុយបន្ទោរបង់នៅក្នុងកន្ថោសម្រាប់ក្មេងតូចនោះ តើត្រូវចាប់ផ្តើមដូចម៉្តេចទៅ? ព្រោះធ្លាប់សាកល្បងឲ្យកូនអង្គុយបន្ទោបង់រួចមកហើយ ឃើញថាកូនមិនចូលចិត្តសោះ ហើយច្រើនតែក្រោកឡើងដើរតាមនាងខ្ញុំគ្រប៉ពេលទៀតផង ។ A . ការបង្ហាត់ឲ្យកូនអង្គុយបន្ទោរបង់នៅលើកន្ថោសម្រាប់ក្មេងតូចនោះ ត្រូវបង្ហាត់បែបសន្សឹមៗ គួរបង្ហាត់នៅពេលដែលកូនមានអារម្មណ៍ចង់បន្ទោបង់មែនទែន ដោយសង្កេតមើលតាមរយៈអកប្បកិរិយារបស់កូន និងនៅពេលកូនយល់ព្រមអង្គុយហើយ អ្នកម្តាយគួរតែនៅក្បែរ នៅចាំជួយទប់ ឲ្យកូនបន្ទោរបង់ចេញមក និយាយលេងជាមួយកូនតាមធ្មតាទោះជាពេលខ្លះកូននៅមិនទាន់ព្រមបន្ទោរបង់ក៏ដោយ បង្កើតបរិយាកាសបែបសប្បាយៗ កុំបង្ខំ ឬសម្លុតកូនឲ្យសោះ។ គួរប្រើរយៈពេលក្នុងការបង្ហាត់យ៉ាងតិចក៏ 6ខែ ទៅ1ឆ្នាំដែរ។ Q . ពេលនេះកូនអាយុ 2 ខួបហើយ តែច្រើនតែទារមឹមទឹកដោះគោរៀងរាល់យប់ នាងខ្ញុំខ្លាចក្រែងតែកូនធ្លាប់ និងញៀនដបទឹកដោះគោ តើនាងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីកុំឲ្យកូនញៀនដបទឹកដោះគោ និងទារមឹមនៅពេលយប់ជ្រៅ? A . នៅពេលកូនអាយុ 2 ឆ្នាំហើយ តែនៅទារមឹមទឹកដោះគោរាល់យប់ទៀតនោះ បែបនេះហៅថាញៀនការមឹមទឹកដោះគោក្រៅពេលអាហារហើយ ព្រោះការមឹមទឹកដោះគោពេលយប់នេះអាចបញ្ឈប់បានតាំងពីទារកអាយុបាន 4ខែម្លេះ និងប្តូរឲ្យពេលយប់ទៅជាពេលគេង និងពេលថ្ងៃគឺជាពេលភ្ញាក់ លេង ញ៉ាំ និងគេង (បន្តិចបន្តួច)។ … Read more

តើអ្នកម្តាយត្រូវធ្វើយ៉ាងណានៅពេលមូសខាំកូន?​

រដូវភ្លៀង​បែបនេះ បញ្ហា​ដែល​ចាំតែ​រំខាន​ចិត្ត​លោកឪពុក​អ្នក​ម្តាយ​នោះ ប្រហែលជា​គេច​មិន​ផុតពី​សត្វ​មូស​ចង្រៃ​ដែល​ចាំតែ​ខាំ​កូន​ជាទី​ស្រឡាញ់​គ្រប់ពេលវេលា​នោះទេ។ មូស​ដែល​ខាំកូនៗយើង ភាគច្រើន​ច្រើនតែ​ជា​មូស​រំខាន​ភេទ​ញី ដែល​វា​ត្រូវតែ​ប្រើ​ឈាម​ក្នុងការ​បង្កើត​ស៊ុត ហើយ​នៅពេល​វា​ខាំ វា​នឹង​បញ្ចេញ​ទឹកមាត់​ចេញមក ដែលជា​មូលហេតុ​របស់​អាកា​រក​ន្ទួ​ល​រមាស់ និង​ប្រតិកម្ម​ចាញ់​ហ្នឹងឯង។ ស្បែក​របស់​កុមារតូចៗដែល​នៅ​ស្តើង នៅពេល​ត្រូវ​មូស​ខាំ​ក៏​ក្លាយជា​កន្ទួល​ពណ៌​ក្រហម​តូច​មួយ មាន​អាការ​រមាស់ ហើយ​បើ​ក្មេង​ខ្លះ​ដែលមាន​ប្រតិកម្ម​ចាញ់​ទឹកមាត់​មូស​ផង​នោះ អាច​ឡើង​កន្ទួល​រឹង​ពណ៌​ក្រហម ដែល​វា​នឹង​ប្រើពេល​វេលា​យូរ​ទម្រាំ​នឹង​ស្រ​ករាប​ទៅវិញ។ គឺជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​ពិបាកចិត្ត​ជាខ្លាំង ថែមទាំង​ធ្វើឱ្យ​កូនតូច​យំ​រករឿង មិន​ស្រួលខ្លួន និង​អាច​បន្សល់ទុក​ស្លាកស្នាម​នៅលើ​ស្បែក​ទៀតផង។ ការមើល​ថែទាំ​ព្យាបាល​នៅពេល​មូស​ខាំ​កូន និង​មាន​អាការ​ប្រតិកម្ម​ចាញ់​មូស​ខាំ – នៅពេល​កូន​ត្រូវ​មូស​ខាំ ចូរ​លាង​សម្អាត​ដោយ​ទឹកស្អាត ឬ​ទឹក​លាយ​សាប៊ូតិចៗនៅត្រង់​កន្លែង​ដែល​មូស​ខាំ​នោះ។ – ស្អំ​ទឹកកក ឬ​ជេ​ល​ត្រជាក់ ដើម្បី​កាត់បន្ថយ​អាការ​រមាស់។ – បើ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង ចាំបាច់​ត្រូវតែ​នាំ​កូនតូច​ទៅ​ជួប​គ្រូពេទ្យ។ – កាត់​ក្រចកដៃ​កូន​ឱ្យខ្លីៗ ព្រោះ​កូន​អាច​នឹង​អេះ ខ្វាច កន្លែង​មូស​ខាំ​នោះ​រហូត​ក្លាយជា​ដំបៅ។ ការមើល​ថែទាំ​កូនតូច​ក្នុង​រដូវភ្លៀង​បែបនេះ គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​ក្រៅពី​មូស​ហើយ​នោះ នៅមាន​ជំងឺ និង​រោគ​ចង្រៃ​ជាច្រើន​ទៀត​ដែល​មកជា​មួយ​ទឹកភ្លៀង វិធី​ដែល​ល្អ​បំផុត​នោះ​គឺ ត្រូវ​ស្លៀកពាក់​ឱ្យ​កូនតូច​ឱ្យបាន​ជិត​ល្អ ហើយ​ឱ្យនៅ​ក្នុង​ទីកន្លែង​ដែល​ភ្លឺ​ស្រឡះ ដើម្បី​សុវត្ថិភាព​របស់​កូនតូច៕

8 សំនួរសំខាន់ៗរបស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង ការចិញ្ចឹមកូនដោយទឹកដោះម្តាយ ព្រោះមានអ្នកម្តាយជាច្រើននាក់ដែលប្រសូតបុត្ររួចហើយទឹកដោះមិនបានហូរចេញមកភ្លាមៗ អ្នកម្តាយខ្លះទៀតក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើត្រៀមជាស្រេចក្នុងការបំបៅទឹកដោះកូនហើយឬនៅ? ទើបកើតចេញជាសំនួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។ 1 – បៅដោះម្តាយហើយកូនក្អែរ ក្អួត បញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ? រឿងនេះមិនពិតទេ បើកូនក្អែរទឹកដោះចេញមកវិញ ចូរគិតជាមុនថា អ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? ដែលឃើញកូនស្រែកយំញឹកញាប់នោះ អាចនឹងមិនបានឃ្លានមឹមទេ អាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំក៏គួរពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ ក៏លើកកូនមកបំបៅដោះតែម្យ៉ាងបែបនេះ មិនមែនជារឿងល្អប៉ុន្មានឡើយ។ 2 – ម្តាយកើតប្រតិកម្មចាញ់នៅលើរាងកាយឱ្យកូនបៅទឹកដោះបានឬទេ? អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។ 3 – មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយគ្រប់គ្រាន់ឬទេ? បើអ្នកម្តាយមានគភ៌ភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ និងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។ 4 – ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ? បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងពួកនេះស្រេចទៅហើយ និងណែនាំវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ … Read more

នៅពេលដែលអ្នកម្តាយមានគភ៌គេងមិនលក់ គួរធ្វើយ៉ាងម៉េចទៅ?

ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាននគភ៌ជាច្រើននាក់ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះញឹកញាប់ដែរ មែនទេ?។ ហេតអ្វីបានអ្នកម្តាយមានគភ៌គេងមិនលក់? មូលហេតុចម្បង គឺបណ្តាលមកពី ការប្រែប្រួលរបស់អ័រម៉ូននៅក្នុងរាងកាយហ្នឹងឯង។ – ជាពិសេសក្នុងអំឡុងពេលត្រីមាសដំបូង ដែលកម្រិតអ័រម៉ូន ប្រូជេស្ទើរ៉ូន កើនឡើងខ្ពស់ជាងប្រក្រតី ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ម៉ួម៉ៅ នឿយល្វើយ សោកសៅ និងគេងមិនលក់ ឬពេលខ្លះមានអារម្មណ៍ងងុយគេងខ្លាំង តែគេងលក់មិនសូវពេញលេញ ឬអ្នកម្តាយខ្លះគេងពេលថ្ងៃច្រើនពេក ក៏ជាមូលហេតុមួយធ្វើឱ្យពេលយប់មានអារម្មណ៍មិនសូវងងុយគេងដែរ។ – ខណៈដែលក្នុងអំឡុងត្រីមាសទី2 មានមូលហេតុចម្បងមកពីការរើរបស់កូននៅក្នុងពោះ បូកជាមួយក្នុងអំឡុងពេលនេះ អ័រម៉ូន ប្រូជេស្ទើរ៉ូន នៅក្នុងរាងកាយរបស់អ្នកម្តាយនៅតែខ្ពស់ដដែល ដូចនេះអ្នកម្តាយក៏អាចនឹងគេងមិនលក់បានដូចគ្នា។ – ក្នុងត្រីមាសចុងក្រោយ អ្នកម្តាយមួយចំនួនអាចគេងមិនលក់ ដោយសាតែការរីកធំរបស់ក្បាលពោះទើបមានអារម្មណ៍ថាតឹងពោះ ឈឺខ្នង ឬឈឺបត់ជើងតូចញឹករហូតត្រូវងើបឡើងទៅចូលបន្ទប់ទឹកជាញឹកញាប់។ គេងមិនលក់មានផលប៉ះពាល់ដល់សុខភាព បើត្រឹមតែ 1 ដងឬ 2 ដង អ្នកម្តាយគ្រាន់តែងងុយគេង ស្ងាបនៅពេលថ្ងៃតែប៉ុណ្ណោះ តែបើញឹកញាប់រៀងរាល់យប់វិញនោះ វាប្រហែលមិនមែនជារឿងល្អទេ ព្រោះថា…៖ – គេងមិនលក់ធ្វើឱ្យមានអារម្មណ៍តានតឹង៖ អាការគេងមិនលក់ជាមួយភាពតានតឹងក្នុងអារម្មណ៍គឺជារឿងដែលពាក់ព័ន្ធគ្នា ព្រោះនៅពេលអ្នកគេងមិនលក់ វានឹងបង្កឱ្យមានភាពធុញថប់តានតឹង រឹតតែមានអារម្មណ៍តានតឹង រឹតតែភ័យបារម្ភ រហូតទីបំផុតនឹងរឹតតែធ្វើឱ្យគេងមិនលក់ទៅទៀត។ … Read more

តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

ឪពុកម្តាយគ្រប់រូបតែងតែ ចង់ឱ្យកូនជាទីស្រឡាញ់ក្លាយជាមនុស្ស ក្លាហានអង់អាច តែមានចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន ។ អ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយនូវរាល់បញ្ហាបាន និងឈានទៅរកភាពជោគជ័យបានទៀតផង។ ដូច្នេះលោកឪពុកអ្នកម្តាយទាំងអស់ គួរតែអប់រំបុត្រធីតារបស់ខ្លួនឲ្យមានភាពក្លាហាន ហើយចំណុចដែលគួរ អប់រំ និងបង្ហាត់ដល់កូននោះមានដូចជា ៖ 1 .បណ្តុះផ្នត់គំនិត ឱ្យកូនមានភាពក្លាហាន៖ យើងអាចបង្កើតនូវមោទនភាពក្នុងគ្រួសារ ដោយបង្ហាញពីជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយ ឬដោះស្រាយ បញ្ហាអ្វីមួយរួចស្រេចទៅហើយ ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជសាសន៍បែបនេះ វា អាចជាការជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងទៀតដែរ ។ 2 .ត្រូវសរសើរកូននៅពេលណាដែលគេក្លាហានហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយ៖ លោកឪពុកអ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏លេងកីឡា ជាដើម ។ នៅពេលកូនរបស់លោកអ្នកក្លាហានហ៊ានធ្វើការងារទាំងនោះបាន លោកឪពុកអ្នកម្តាយត្រូវតែចេះសរសើរលើកទឹកចិត្ដ និង ផ្ដល់កម្លាំងចិត្ដដល់កូន ។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ ។ 3 .ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមប្រាប់កូន៖ នៅពេលគិតដល់អ្នកដែលមានសេចក្ដីក្លាហាន … Read more

21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

សុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល ឡា រ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។ 1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។ 2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។ 3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។ 4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី … Read more