Tag: Angelina Jolie

  • កូនស្រី Angelina Jolie សង្ស័យតែជា Tomboy

    កូនស្រី Angelina Jolie សង្ស័យតែជា Tomboy

    បើតាមសារព័ត៌មាន kenh14 បានចេញផ្សាយឱ្យដឹងថា អ្នកនាង Angelina Jolie មានកូនស្រីចំនួន 3 នាក់ មាន Zahara, Shiloh និង Vivienne ហើយមានកូនប្រុសចំនួន 3 នាក់ទៀតរួមមាន Maddox, Pax និង Knox ក៏ប៉ុន្ដែសារព័ត៌មានបានសរសេរថា ឥឡូវនេះអ្នកនាងមានកូនប្រុសដល់ទៅ 4 នាក់ហើយ ដោយតែកូនស្រីរបស់អ្នកនាងម្នាក់ឈ្មោះ Shiloh បានកាត់សក់ខ្លី និងមានស្ទីលតុបតែងខ្លួនដូចជាមនុស្សប្រុសអ៊ីចឹង។

    នាងតូច Shiloh ត្រូវបានមជ្ឈដ្ឋានមហាជនសង្ស័យ និងគិតមកមើលលើរូបរាងនាងថាជា Tomboys ដែលជាមនុស្សស្រីតែងខ្លួនធ្វើជាប្រុស ហើយស្ថិតនៅក្នុងប្រភេទក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា LGBT។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមកូនរបស់អ្នកនាង Angelina Jolie ដែលមានកូនស្រី 3 នាក់នោះ គឺមានតែនាងតូចម្នាក់នេះទេ ដែលតែងតែតុបតែងខ្លួនដូចមនុស្សប្រុស។

    គួបញ្ជាក់ផងដែរថា នៅក្នុងរាត្រីសម្ពោធរឿង “First They Killed My Father” នៅក្នុងទីក្រុងញូវយ៉ក នាងតូច Shiloh មានអាប្បកិរិយាដូចជាក្មេងប្រុស ធ្វើមហាជនគិតថា អ្នកនាង Angelina Jolie មានកូនប្រុស 5 នាក់ ដោយសារតែនាងតូច Vivienne ក៏ត្រូវបានម្ដាយខ្លូនតុបតែងខ្លូនឱ្យដូចក្មេងប្រុសដែរ៕

  • Angelina Jolie បានបង្ហាញស្នាមញញឹមខុសពីធម្មតា

    Angelina Jolie បានបង្ហាញស្នាមញញឹមខុសពីធម្មតា

    មួយរយៈថ្មីៗនេះ អ្នកនាង Angelina Jolie និងកូនៗទាំង 6 នាក់ បានចូលរួមកម្មវិធីសម្ពោធភាពយន្ដរបស់អ្នកនាងគឺរឿង “ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” យ៉ាងកក្រើក​នៅលើទឹកដីសហរដ្ឋអាមេរិក។

    តែអ្វីដែលកាន់តែចម្លែកទៅទៀតនោះគឺ នៅថ្ងៃទី11 ខែកញ្ញា សារព័ត៌មាន Daily mail បានចេញផ្សាយឱ្យដឹងថា តារាសម្ដែងវ័យ 42 ឆ្នាំរូបនេះបានទៅចូលរួមកម្មវិធីមហោស្រពភាពយន្ដអន្ដរជាតិ Toronto Film Festival  យ៉ាងញញឹមញញែមខុសប្លែកពីធម្មតាក្នុងពេលបង្ហាញវត្តមានតាមរយៈភាពយន្ដគំនូរជីវចលគឺរឿង “The Breadwinner” ដែលជារឿងនិយាយអំពីជីវិតរបស់ក្មេងអាហ្វហ្គានីស្ថាន ដែលមានសាច់រឿងជីវិតស្រដៀងនឹងកូនស្រីចិញ្ចឹមរបស់អ្នកនាងដែលមានអាយុ12 ឆ្នាំ គឺនាងតូច សាហារ៉ា ដែរ។

    គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃនោះ តារាស្រីរូបនេះ ហាក់បីដូចជាមានអារម្មណ៍សប្បាយចិត្តខុសប្លែកពីធម្មតាយ៉ាងគួរឱ្យកត់សម្គាល់ ព្រោះថា ក្រៅពីឱបក្រសោបកូនៗហើយ អ្នកនាងបានចូលរួមរាក់ទាក់ជាមួយអ្នកគាំទ្រ និងបើកចិត្តទូលាយរីករាយក្នុងការថតរូបជាមួយគ្នាទៀតផងដែរ។ ក៏ប៉ុន្ដែយ៉ាងណាមិញ អ្នកនាងបានធ្វើឱ្យមហាជនគិតថា ខណៈដែលអ្នកនាងត្រូវគ្នាវិញជាមួយអតីតស្វាមីគឺលោក Brad Pitt ហើយនោះ  អ្នកនាងមានអារម្មណ៍ប្រសើរជាងមុន និងមិនសូវខ្វល់ខ្វាយពីបញ្ហាគ្រួសារដូចមុនទៀតឡើយ ទំនងជាមានសេចក្ដីសុខដូចគ្រារួមរស់ជាមួយនឹងគ្នាវិញ៕

  • ពិតជាមិនគួរឱ្យជឿសោះ Angelina Jolie និងកូនៗ សម្រេចត្រូវគ្នាជាមួយ Brad Pitt វិញ

    ពិតជាមិនគួរឱ្យជឿសោះ Angelina Jolie និងកូនៗ សម្រេចត្រូវគ្នាជាមួយ Brad Pitt វិញ

    តាមរយៈសារព័ត៌មាន Dailymail បានឱ្យដឹងថា តារាសម្ដែងបបូរមាត់ស្អាត  Angelina Jolie  និងកូនៗ ទាំង6នាក់របស់នាង បានបង្ហាញវត្តមានក្នុងឱកាសសម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្លួនដែលមានចំណងជើងថា  “First They Killed My Father” កាលពីថ្ងៃទី2 ខែកញ្ញា ឆ្នាំ2017 កន្លងទៅនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។

    អ្វីដែលកាន់តែ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីបានលែងលះគ្នាអស់រយៈពេលមួយឆ្នាំមកហើយនោះ ស្រាប់តែអ្នកនាង Angelina Jolie និងលោក Brad Pitt បានបង្ហាញវត្តមានរួមគ្នា និងប្រកាសថា បានត្រូវគ្នាវិញហើយ និង​សម្រេច​ចិត្ត​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ជា​ថ្មី ក្រោយពីពួកគេព្យាយាម​ព្យាបាលរបួស​ផ្លូវ​ចិត្តរៀងៗខ្លួនរួចមក។

    គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃដ៏ពិសេសនោះអ្នកនាង Angelina Jolie មើលទៅស្រស់ស្អាត និងរួសរាយស្រស់ស្រាយខ្លាំងណាស់។ អ្នកសារព័ត៌មានល្បី Ian Halperin បាន​សរសេរ​រឿងនេះ និងបានដាក់ចំណងជើង​ថា «Brad Pitt និងអតីតភរិយាបានជួបមុខគ្នា និងសម្រេចចិត្តត្រូវរ៉ូវគ្នាឡើងវិញ»៕

     

  • Angelina Jolie ច្រានចោលព័ត៌មានដែលថា នាងបោកប្រាស់កុមារកម្ពុជា

    Angelina Jolie ច្រានចោលព័ត៌មានដែលថា នាងបោកប្រាស់កុមារកម្ពុជា

    មកដល់ដំណាក់កាលមួយដែលកំពូលតារាស្រីជួរមុខនៅហូលីវូដ ដូចជាអ្នកនាង Angelina Jolie បានក្លាយជាអ្នកដឹកនាំរឿងដំបូង ជាមួយភាពយន្ដស្ដីអំពីជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា ដែលមានចំណងជើងថា First They Killed My Father កំពុងតែទទួលបានការគាំទ្រជាខ្លាំង។ ជាមួយគ្នានោះដែរ ក៏ស្រាប់តែមានលេចព័ត៌មានវាយប្រហារអ្នកនាងថា បានបោកប្រាស់កុមារកម្ពុជា ខណៈដែលអ្នកនាងបានប្រើប្រាស់ការដាក់លុយនៅលើតុដើម្បីទិញទឹកចិត្តកុមារកម្ពុជាឱ្យមកចូលរួមការជ្រើសរើសតួរបស់អ្នកនាង។

    អ្នកនាង Jolie មានគោលដៅចង់បានក្មេងស្រីម្នាក់ដែលមានបទពិសោធជិវិតខ្លាំង មានសភាពលំបាកវេទនាពិតក្នុងខ្សែជីវិត ដើម្បីមកសម្តែងជាតួក្នុងខ្សែភាពយន្តរបស់នាង ដូច្នេះនាងបាន​សម្រេចចិត្តចុះទៅស្រាវជ្រាវរកប្រភេទកុមារដែលនាងចង់បាននោះនៅតាមមណ្ឌលកុមារកំព្រា សាលាហាត់សៀក និងសាលារៀនក្រីក្រនៅតាមជនបទជាច្រើនកន្លែង ហើយទីបំផុត Jolie បានជ្រើសរើសបានក្មេងស្រីម្នាក់ឈ្មោះ ម៉ុច ដើម្បីថតរឿង។

     

    ទន្ទឹមនឹងមានព័ត៌មាននេះផ្ទុះឡើង តារាវ័យ 41 ឆ្នាំរូបនេះបានបកស្រាយថា “​ស្រីម៉ុច ជាក្មេងស្រីតែម្នាក់ដែលនាងខ្ញុំបានសម្លឹងឃើញជាជាងលុយទៅទៀត នៅពេលនេះនាងតូចត្រូវគេបង្ខំឱ្យប្រគល់លុយនោះវិញ ហើយនាងមានអារម្មណ៍ថា ខ្លួនឯងកំពុងត្រូវគេបោកប្រាស់ ហើយនៅពេលដែលនាងត្រូវគេសួរថា ត្រូវការយកលុយទៅធ្វើអ្វី នាងបានប្រាប់ថា លោកតារបស់ខ្ញុំលាចាកលោកនេះហើយ ហើយគ្មានលុយគ្រប់គ្រាន់នឹងរៀបចំពិធីបុណ្យសពលោកទេ “។

    យ៉ាងណាមិញ អ្នកនាង  Angelina Jolie បានបន្ដបកស្រាយបន្ថែមចំពោះការវាយតម្លៃនាងក្នុងផ្លូវមិនល្អថា “គ្រប់កត្តាមានគឺមានសុវត្ថិភាព និងភាពងាយស្រួលសម្រាប់ក្មេងៗ តាំងពីចាប់ផ្ដើមការថតដំបូង ពីការផ្ដើមវគ្គ Auditions រហូតទៅដល់ចំណុចនោះ ទើបលោកឪពុកអ្នកម្ដាយ អាណាព្យាល សូម្បីតែ NGO ដៃគូសហការរបស់យើង គឺមានការយកចិត្តទុកដាក់ និងមើលថែ រួមទាំងមានក្រុមគ្រូពេទ្យជាជំនួយទៀតផង”។

    ជាចុងក្រោយ អ្នកដឹកនាំរឿង First They Killed My Father រូបនេះបានបញ្ជាក់បន្ថែមថា គោលដៅរបស់រឿងនេះគឺ ពាំនាំនូវសេចក្ដីភ័យខ្លាចរបស់ក្មេងៗ ដែលត្រូវប្រឈមមុខជាមួយសង្គ្រាម និងនិយាយអំពីការតស៊ូក្នុងការការពារពួកគេផងដែរ ៕

     

  • វិធីជ្រើសរើសកុមារកម្ពុជាមកថតខ្សែភាពយន្តរបស់អ្នកស្រី Angelina Jolie រងការរិះគន់

    វិធីជ្រើសរើសកុមារកម្ពុជាមកថតខ្សែភាពយន្តរបស់អ្នកស្រី Angelina Jolie រងការរិះគន់

    នេះបើតាមការចេញផ្សាយរបស់ Daily Mail នៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2017 នេះបានឱ្យដឹងថា កំពូលតារាហូលីវូដដ៏ល្បីល្បាញលើពិភពលោក អ្នកស្រី Angelina Jolie បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះវិធីដែលអ្នកម្តាយកុមារាម៉ាដុករូបនេះបានប្រើប្រាស់វិធីជ្រើសរើសកុមារកម្ពុជាយកទៅថតខ្សែ​ភាពយន្តខ្នាតធំរបស់នាងដែលបង្ហាញអំពីភាពសាហាវយង់ឃ្នងនៃរបបវាលពិឃាត ប៉ុលពត ដែលប្រទេសកម្ពុជាធ្លាប់ហែលឆ្លងកាត់​ថ្លុកឈាមនោះកាលពីអតីតកាល។

    អ្នកនាង Jolie ដែលអ្នកដឹកនាំរឿងដ៏មានថ្វីដៃជំនាញបានប្រាប់ទស្សនាវដ្តី Vanity Fair ថា នាងចង់បានក្មេងស្រីម្នាក់ដែលមានបទពិសោធជិវិតខ្លាំង មានសភាពលំបាកវេទនាពិតក្នុងខ្សែជីវិត ដើម្បីមកសម្តែងជាតួក្នុងខ្សែភាពយន្តរបស់នាង ដូច្នេះនាងបាន​សម្រេចចិត្តចុះទៅស្រាវជ្រាវរកប្រភេទកុមារដែលនាងចង់បាននោះនៅតាមមណ្ឌលកុមារកំព្រា សាលាហាត់សៀក និងសាលារៀនក្រីក្រនៅតាមជនបទជាច្រើនកន្លែង។

    ចំពោះវិធីនៃការចម្រាញ់រើសតួសម្តែងដោយការយកកុមារតែម្នាក់នោះ គឺកុមារា កុមារីដែលជាប់ឈ្មោះក្នុងបញ្ជីទាំងអស់ត្រូវធ្វើការ​ណែនាំខ្លួន អមដោយការផ្តល់ប្រាក់ចំពោះកុមារដែលជាប់ក្នុងបញ្ជីទាំងនោះ និងតម្រូវឲ្យកុមារនីមួយៗ ប្រាប់ពីមូលហេតុ​តែមួយប៉ុណ្ណោះថា តើត្រូវការលុយនេះយកទៅធ្វើអ្វី? និងលក្ខខណ្ឌដែលសំខាន់នោះគឺ បើកុមារណាឆ្លើយមិនត្រូវនឹងអ្វីដែលនាងចង់បាន ប្រាក់នោះនឹងត្រូវដកយកមកវិញ។ ទីបំផុត Jolie បានអះអាងថា «ស្រីម៉ុច (ក្មេងដែលត្រូវបានជ្រើសយកដើម្បីថតរឿង) គឺជាកុមារីតែម្នាក់គត់ ដែលបានសម្លឹងមើលលុយនោះយ៉ាងយូរ គឺយូរមែនទែន មុននឹងឆ្លើយនូវសំនួរ ដែល Jolie ទទួលយកបាន។

    អ្វីដែលនាងបានធ្វើចំពោះកុមារកម្ពុជាបែបនេះហើយ ទើបត្រូវរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់មជ្ឍដ្ឋានមហាជនទូទៅ ព្រោះវាហាក់ដូចជាការបោកប្រាស់ក្មេងៗដែលកំពុងតែក្រលំបាក៕

  • Angelina Jolie នាំកូនៗទៅជួបអតីតស្វាមីស្ងាត់ៗ

    Angelina Jolie នាំកូនៗទៅជួបអតីតស្វាមីស្ងាត់ៗ

    កាលពីអំឡុងខែកញ្ញា ឆ្នាំមុននេះ អ្នកមេម៉ាយបបូរមាត់ស្រស់ Angelina Jolie បានដាក់ពាក្យលែងលះអតីតស្វាមី ក្នុងករណីដែល Brad Pitt បានប្រើអំពើហឹង្សាមកលើកូនប្រុសចិញ្ចឹម Maddox នៅលើយន្ដហោះឯកជន ព្រមទាំងទះតប់មកលើរូបនាងទៀតផង។ រហូតដល់តារាហូលីវូដស្រីរូបនេះសម្រេចចិត្តចែកផ្លូវគ្នា ហើយកូនប្រុស ស្រី 6 នាក់ទៀត ក៏ក្លាយជាកូនកំព្រាឪពុក និងក្លាយជាគ្រួសារដែលមានស្ថានភាពតានតឹងក្នុងអារម្មណ៍បំផុត។

    ប៉ុន្តែមួយរយៈក្រោយមកនេះទំនាក់ទំនងរវាង Angelina Jolie ជាមួយអតីតស្វាមីរបស់នាង លោក Brad Pitt បានប្រែជាប្រសើឡើងវិញហើយ និងសង្កេតមើលទៅហាក់បីដូចជាមានសន្ដិភាពផ្លូវចិត្តនឹងគ្នាជាថ្មីម្ដងទៀតក្នុងការបើកឱកាសឱ្យអតីតស្វាមីរូបនេះបានជួបជុំសួរសុខទុក្ខកូនៗទាំង 6 នាក់របស់គេ។ យោងតាមប្រភពព័ត៌មាន Hollywood Life បានឱ្យដឹងថា លោក Brad Pitt រមែងណាត់ជួបជាមួយអ្នកនាង Angelina Jolie ជាមួយកូនៗទាំង 6 នាក់នោះនៅក្នុងហាងទំនិញមួយដែលស្ថិតនៅក្បែរផ្ទះរបស់លោក ហើយពួកគេបានអង្គុយពិភាក្សាទល់មុខគ្នាដោយលួចលាក់ និងស្ងាត់ៗទៀតផង។

    នេះជាហេតុផលមួយដែលអ្នកនាង Angelina Jolie មិនអាចនាំកូនៗទៅជួបលោក Brad Pitt នៅក្នុងផ្ទះរបស់លោកបាន ដោយសារតែនាងមិនចង់ខូចចិត្ត និងមើលទៅហាក់បីដូចជានាងចង់វិលទៅរកអតីតស្វាមីម្នាក់នេះវិញផងដែរ។ ដូច្នេះហើយទើបការជួបគ្នារបស់ពួកគេម្ដងៗ ពួកគេត្រូវរកន្លែងណាមួយដែលស្ងប់ស្ងាត់ មានសុវត្ថិភាពបំផុត និងកំបាំងពីភ្នែករបស់មជ្ឈដ្ឋានមហាជន និងអ្នកសារព័ត៌មានទៀតផង៕

  • Angelina Jolie នៅពីក្រោយការបិទសំណុំរឿងបុរសម្នាក់រំលោភសេពសន្ថវៈ

    Angelina Jolie នៅពីក្រោយការបិទសំណុំរឿងបុរសម្នាក់រំលោភសេពសន្ថវៈ

    បណ្តាមិត្តរួមការងាររបស់សកម្មជនដឹកនាំយុទ្ធនាការដើម្បីសន្តិភាពដ៏មានកេរ្តិ៍ឈ្មោះមួយមានការភ្ញាក់ផ្អើលសឹងតែមិនជឿខ្លួនឯងនៅពេលដែលមានសេចក្តីរាយការណ៍មួយកាលពីឆ្នាំមុនថាលោក Jeremy Gilley ដែលជាមិត្តរួមការងាររបស់ពួកគេត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថា បានរំលោភសេពសន្ថវៈលើកុមារដ៏ក្មេងវ័យម្នាក់ តែយ៉ាងណាមិញពួកគេមានភាពធូរស្រាលក្នុងចិត្តឡើងវិញខ្លះហើយអំពីលោក Jeremy Gailly ដោយសារតែមានការគាំទ្រពីតារាភាពយន្តហូលីវូដល្បីៗរួមមានអ្នកនាង Angelina Jolie និងលោក Jude Law ជាដើមនាខណៈពេលនេះ ព្រោះទទួលបានដំណឺងថា ប៉ូលិសនឹងមិនបន្តសំណុំរឿងនេះទៀតឡើយ។

    លោក Jeremy Gilley មានវ័យ 50 ឆ្នាំគឺជាស្ថាបនិករបស់អង្គការ Peace One Day ជាតារាសម្តែង និងជាអ្នកដឹកនាំរឿងមួយរូបជនជាតិអង់គ្លេស ត្រូវបានចាប់ខ្លួន និងសួរចម្លើយដោយអង្គភាពបទល្មើសផ្លូវភេទលើកុមារនៅក្នុងទីក្រុងឡុងដ៍កាលពីឆ្នាំ2016 ។ លោក Gilley មានក្តីតក់ស្លុតជាខ្លាំងចំពោះស្ថានការណ៍នោះ ក៏ប៉ុន្តែបានសហការយ៉ាងពេញទំហឹងជាអាជ្ញាធរ និងដោយឡែកនាពេលថ្មីៗនេះ អ្នកនាំពាក្យប៉ូលិសបានប្រាប់លោក Gilley វិញថា ពួកគេបានសម្រេចមិនបន្តសំណុំរឿងនេះទៀតឡើយ។

    គួរបញ្ជាក់ថា អ្នកនាង Angelina Jolie គឺជាអ្នកគាំទ្រដ៏សកម្មមួយរូបនៃមូលនិធិដើម្បីសន្តិភាព Peace One Day នេះ ហើយក៏ធ្លាប់បង្ហាញខ្លួននៅក្នុងភាពយន្តឯកសាររបស់អង្គការនោះជាមួយលោក Jude Law ក្នុងរឿង The Day After Peace កាលពីឆ្នាំ2008 ដឹកនាំដោយលោក Gilley ផងដែរ៕

  • Brad Pitt មានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller?

    Brad Pitt មានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller?

    កំពូលតារាសម្ដែងល្បីល្បាញ Brad Pitt ដែលថ្មីៗនេះ ត្រូវបានគេសង្ស័យថា បានកើតជំងឺផ្លូវចិត្តក្រោយពីលែងលះ Angelina Jolie រួចមកនោះ ស្រាប់តែប៉ុន្មានថ្ងៃនេះមានលេចឮព័ត៌មានដ៏រសើបមួយថា តារាសម្តែងដែលចាស់ហើយ តែនៅសង្ហាវ័យ 53ឆ្នាំរូបនេះ កំពុងតែបង្កាត់ភ្លើងស្នេហ៍យ៉ាងស្ងាត់ៗជាមួយតារាស្រី Sienna Miller មានវ័យ 35 ឆ្នាំ ក្រោយពីភាពយន្តថ្មីរបស់ពួកគេត្រូវបានដាក់បញ្ចាំង។

    បើតាមសារព័ត៌មាន The Sun បានឱ្យដឹងថា ពួកគេទាំងពីរនាក់ ( Brad Pitt និង Sienna Miller) បានបង្ហាញភាពស្និទ្ធស្នាលគ្នា និងសប្បាយរីករាយជាមួយគ្នាយ៉ាងរ៉ូមែនទិក ហើយពួកគេបានព្យាយាមលាក់បាំងរឿងនេះជាការសម្ងាត់ដោយមិនឱ្យនរណាម្នាក់បានឃើញពួកគេឡើយ។

    ពាក់ព័ន្ធនឹងព័ត៌មានចចាមអារ៉ាមនេះត្រូវបានអ្នកគាំទ្រ Brad Pitt ចេញមុខបញ្ចេញមតិបដិសេធ ខណៈដែល Brad Pitt និង Sienna Miller នៅមិនទាន់មានការបកស្រាយណាមួយប្រាប់អ្នកសារព័ត៌មានឡើយ។

    គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអ្នកទាំងពីរមិនមែនទើបតែកើតឡើងនៅក្នុងរយៈពេលថ្មីនេះៗទេ ព្រោះកាលពីប៉ុន្មានខែមុន សារព័ត៌មាន Dailymail ធ្លាប់បានចេញផ្សាយម្តងហើយថា នៅពេលដែលបញ្ចប់ម៉ោងការងារ អ្នកទាំងពីរតែងតែនៅជាមួយគ្នានៅក្នុងក្រុមហ៊ុនតែពីរនាក់រហូត ហើយពេលខ្លះថែមទាំងនៅដល់ទល់ភ្លឺទៀតផង នេះអាចសបញ្ជាក់បានថា Brad Pitt កំពុងមានទំនាក់ទំនងស្នេហ៍សម្ងាត់ជាមួយ Sienna Miller ពិតមែនហើយ៕

  • Angelina Jolie ធ្វើខួបកំណើតកូនស្រីវ័យ ១១ឆ្នាំ ជាមួយមិត្តភក្តិជនជាតិខ្មែរ

    Angelina Jolie ធ្វើខួបកំណើតកូនស្រីវ័យ ១១ឆ្នាំ ជាមួយមិត្តភក្តិជនជាតិខ្មែរ

    កាលពីថ្ងៃសុក្រកន្លងទៅ គឺជាថ្ងៃខួបកំណើតកូនស្រីរបស់តារាហូលីវូដដ៏ល្បីឈ្មោះ Angelina Jolie គឺនាងតូច Shiloh ដែលឆ្នាំថ្មីនេះ នាងមានអាយុបាន ១១ឆ្នាំហើយ។ ឆ្លៀតក្នុងឱកាសនោះ តារាឯកស្រីហូលីវូដបបូរមាត់ស្អាត Angelina Jolie ក៏បាននាំកូនៗរបស់នាង ជាមួយនឹងមិត្តភក្ដិជាជនជាតិខ្មែរ ទៅលេងនៅសួនកម្សាន្ដកុមារ Disney land ផងដែរ។

    តារាស្រីវ័យ ៤១ឆ្នាំខាងលើ បានដឹកដៃកូនៗ រួមជាមួយអ្នកស្រី អឹង លួង ដែលជាមិត្តិភក្តិសញ្ជាតិខ្មែរ ចូលទៅលេងឧបករណ៍កម្សាន្ដរបស់ក្មេងៗយ៉ាងសប្បាយរីករាយ ហាក់ដូចជាការរំឭកអំពីវ័យកុមារភាពរបស់នាងឡើងវិញជាមួយនឹងកូនៗនៅក្នុងសួនកម្សាន្ដកុមារ Anaheim រដ្ឋ California ។

    គួររំឭកបន្តិចដែរថា វត្តមាននាងតូច Shiloh នៅលើទឹកដីប្រទេសកម្ពុជាកាលពីខែកុម្ភៈកន្លងទៅ នាងតូចបានធ្វើឱ្យប្រជាជនកម្ពុជាមានការចាប់អារម្មណ៍ និងស្រឡាញ់ចូលចិត្តនាងយ៉ាងខ្លាំងដោយសារការរៀននិយាយភាសាខ្មែរជាលើកដំបូងរបស់នាង ដោយនៅក្នុងថ្ងៃសម្ពោធរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នាងតូច Shiloh បាននិយាយភាសាខ្មែរយ៉ាងច្បាស់ ទៅកាន់ជនជាតិកម្ពុជាថា «ខ្ញុំឈ្មោះ ស៊ីឡូ ខ្ញុំស្រលាញ់កម្ពុជា» នេះហើយដែលសបញ្ជាក់ឱ្យឃើញថា នាងតូចមានទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងជនជាតិកម្ពុជា ដូចម្ដាយរបស់នាងដែរ៕

  • Angelina Jolie ត្រៀមរើផ្ទះទៅនៅក្បែរអតីតស្វាមី Brad Pitt

    Angelina Jolie ត្រៀមរើផ្ទះទៅនៅក្បែរអតីតស្វាមី Brad Pitt

    មិនចិត្តដាច់ពេកទេ សម្រាប់កំពូលតារាសម្ដែងស្រីមេម៉ាយដូចជា Angelina Jolie ដែលនៅទីបំផុតក៏យល់ព្រមឱ្យអតីតស្វាមី Brad Pitt អាចជួបកូនៗបាន បើទោះបីជាកាលពីដំបូងអាចមានលក្ខខណ្ឌជាច្រើនមកតវ៉ា តែចុងក្រោយនេះ តារាសម្ដែងស្រីម្នាក់នេះ បានលះបង់ដល់ថ្នាក់រើផ្ទះដើម្បីទៅរស់នៅក្បែរគ្នាវិញ ។

    អ្នកម្ដាយកូន ៦នាក់រូបនេះ បានប៉ងទិញភូមិគ្រឹះថ្មីមួយក្នុងតម្លៃ ១៩លានផោនដ៍ ក្នុងទីក្រុង Los Feliz ដែលភូមិគ្រឹះថ្មីនេះ ស្ថិតនៅឆ្ងាយពីផ្ទះរបស់Brad Pitt នៅទីក្រុង LA ត្រឹមតែ ១.៦គីឡូម៉ែត្រ តែប៉ុណ្ណោះ ។ ប្រភពជិតស្និទ្ធនឹងតារាបបូរមាត់ស្អាតម្នាក់នេះ បាននិយាយថា “Angelina Jolie ចាប់អារម្មណ៍ចង់រើទៅរស់នៅក្បែរ Brad Pitt ដើម្បីឲ្យគាត់បានមកជួបកូនៗ បានងាយស្រួលឡើងវិញ ព្រោះពេលនេះ នាងស្នាក់នៅទីក្រុង ម៉ាលីប៊ូ ដែលវាហាក់ដូចជាឆ្ងាយពេកហើយសម្រាប់កូនៗរបស់ពួកគេ”។

    គួរបញ្ជាក់ផងដែរថា គូស្នេហ៍ Angelina Jolie និង Brad Pitt បានលែងលះគ្នាដោយសារតែ Angelina Jolie បានប្ដឹងចោទប្រកាន់ថា Brad Pitt បានប្រើអំពើហិង្សា​លើ​ Maddox ដែលជាកូនចញ្ចឹមរបស់ Angelina Jolie បានសុំពីប្រទេសកម្ពុជា៕