គិតមកដល់ពេលនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគកូរ៉ូណាCOVID-19 ជាង82,000ករណី ខ្ពស់ជាងប្រទេសចិន និងអ៊ីតាលី ហើយបានក្លាយជាសម្បុកមេរោគធំបំផុតនៅលើពិភពលោក។
សហរដ្ឋអាមេរិក បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន14,933ករណីបន្ថែមទៀត ក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ ធ្វើឱ្យចំនួនអ្នកបានឆ្លងមេរោគករូ៉ណាសរុបឡើងដល់83,144នាក់។ សហរដ្ឋអាមេរិកក៏មានអ្នកស្លាប់ថ្មីចំនួន174នាក់បន្ថែមទៀត នាំឱ្យតួលេខនៃចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះ កើនដល់1,201ករណី។ នេះបើតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins។
យោងតាមតួលេខថ្មីដែលទើបត្រូវបានប្រកាស សហរដ្ឋអាមេរិក បានលោតរំលងផុតប្រទេសចិន និងប្រទេសអ៊ីតាលី ហើយបានក្លាយជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់នៅលើពិភពលោក។ ប្រទេសចិនបច្ចុប្បន្ន មានអ្នកឆ្លងមេរោគកូរ៉ូណាជាង81,000នាក់ ក្នុងនោះមានជាង3,200នាក់បានស្លាប់ ខណៈប្រទេសអ៊ីតាលីមានអ្នកឆ្លងមេរោគជាង80,000នាក់ ក្នុងនោះមានជាង8,000នាក់បានបាត់បង់ជីវិត។
New York, Washington និង California គឺជារដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ក្នុងពេលដែលតួលេខនៃអ្នកឆ្លងមេរោគCOVID-19 នៅក្នុងបណ្ដារដ្ឋ និងទីក្រុងផ្សេងៗទៀតក៏បាន និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ Craig Smith នាយកផ្នែកវះកាត់ក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Irving នៃសាកលវិទ្យាល័យ Columbia ក្នុងទីក្រុង New York បានឱ្យដឹងថា អ្នកជំងឺដែលត្រូវការប្រើម៉ាស៊ីនជំនួយការដកដង្ហើមក្នុងមន្ទីរពេទ្យនេះ បានកើនឡើងជាងទ្វេដង ក្នុងរយៈពេល3ថ្ងៃកន្លេងមកនេះ។
នេះគឺជាស្ថានភាពដែលត្រូវបានព្យាករមុនរួចហើយនៅសហរដ្ឋអាមេរិក។ Jeremy Konyndyk ជាសមាជិកជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលអភិវឌ្ឍសកលលោក បានបង្ហោះសារនៅលើ Twitter ថា ករណីឆ្លងទាំងឡាយដែលនៅពាសពេញសហរដ្ឋអាមេរិក ពិតជាគួរឱ្យព្រួយបារម្ភ ផ្ទុយពីប្រទេសចិន។
លោក Jeremy Konyndyk សរសេរថា “ប្រទេសចិន មានភ្លើងឆេះនៅខេត្ត Hubei ប៉ុន្តែបានពន្លត់ផ្កាភ្លើងនៅគ្រប់កន្លែងផ្សេងៗទៀត។ ពេលនេះ យើងកើតអគ្គិភ័យនៅទីក្រុង New York រួមទាំងដុំភ្លើងនៅស្ទើរគ្រប់កន្លែង ហើយទាំងនេះកំពុងបញ្ចេញផ្កាភ្លើង”។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មុននេះបានឱ្យដឹងថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping អំពី COVID-19 ប៉ុន្តែ លោកអះអាងថា រដ្ឋាភិបាលរបស់លោក មិនជឿទាំងស្រុងទៅលើទិន្នន័យទាំងអស់របស់ប្រទេសចិននោះទេ។
ការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Washington កាលពីថ្ងៃទី26មីនា បានព្រមានថា មនុស្សប្រមាណពី 38,000-162,000នាក់នៅសហរដ្ឋអាមេរិក អាចនឹងបាត់បង់ជីវិតក្នុងអំឡុង4ខែខាងមុខ ដោយសារតែបានឆ្លងមេរោគCOVID-19៕
ប្រភព៖ ABC, Hill







“ដូចដែលអ្នកជំនាញការរបស់អង្គការសុខភាពពិភពលោកបាននិយាយរួចហើយថា ការព្យាយាមរបស់ចិន បានធ្វើឱ្យមនុស្សជាច្រើនសែននាក់ រួចផុតពីការឆ្លងមេរោគ” លោកស្រីបានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធើរ ដោយបានបញ្ជាក់ទៀតថា ចិនបានប្រាប់ទៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់វីរុស COVID-19 នេះជាលើកដំបូង តាំងពីថ្ងៃទី3 មករា តែក្រសួងការបរទេសអាមេរិក ទើបតែប្រកាសប្រាប់ពលរដ្ឋអាមេរិកនៅក្នុងទីក្រុងវូហាន នៅថ្ងៃទី15 មករា “ហើយពេលនេះ មកបន្ទោសថា ចិនជាដើមកំណើតនៃភាពយឺតយ៉ាវ?! តើច្បាស់ក្នុងចិត្តហើយឬ?!”
កាលពីសប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិក បានកោះហៅឯកអគ្គរដ្ឋទូតចិនចូលជួប ដើម្បីតវ៉ា ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បានសរសេរនៅលើធ្វីតធើរ បង្ហាញពីទ្រឹស្ដីចេតនាសមគំនិត ដោយជឿថា ទាហានអាមេរិកកាំង គឺជាអ្នកនាំមេរោគវីរុសចូលទៅក្នុងទីក្រុងវូហាន។





លោក Duane Tanouye ដែលមានវត្តមាននៅក្នុងផ្សារ Costco បានឱ្យដឹងថា មនុស្សជាង200នាក់បានមកតម្រង់ជួរនៅខាងក្រៅផ្សារ រង់ចាំទិញទំនិញ។ នៅទីនេះ អតិថិជន មិនអាចទិញទំនិញឱ្យលើសពីការកំណត់របស់ផ្សារទំនើបនេះនោះទេ។ ប៉ុន្តែ មនុស្សជាច្រើននៅតែប្រឹងរើសយកទំនិញទៅតាមការចង់បានរបស់ពួកគេ។
នៅរដ្ឋ New York ប្រជាជនក៏មានការភ័យព្រួយ ខ្លាចខ្វះអាហារ និងរបស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ បន្ទាប់ពីស្រ្តីម្នាក់នៅក្នុងខណ្ឌ Manhanttan មានផ្ទុកមេរោគកូរ៉ូណា ក្រោយពីបានត្រឡប់មកពីប្រទេសអ៊ីរ៉ង់។ ពលរដ្ឋនៅតំបន់នេះ ក៏នាំគ្នាសម្រុកទៅទិញទំនិញឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បុគ្គលិកម្នាក់របស់ផ្សារទំនើប Whole Foods Market បានឱ្យដឹងថា ផ្សារទំនើបនេះ កំពុងតែខ្វះទំនិញជាច្រើនមុខ ក្នុងនោះក៏មានទឹកសុទ្ធ និងអាហារក្រៀមជាដើម។ ចំណែកទំនិញដែលលក់ដាច់់បំផុត មានដូចជាទឹកថ្នាំលាងដៃ ថ្នាំបញ្ចុះកម្ដៅ ទឹកសុទ្ធ អង្ករ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត ដូចជាក្រដាសអនាម័យ កន្សែងត្រជាក់ និងក្រដាសជូតមុខ។ល។
ក្រៅពីបណ្ដាផ្សារទំនើបនានាខាងលើនេះ គេក៏ឃើញមានផ្សារទំនើបនៅក្នុងតំបន់ផ្សេងៗនៃសហរដ្ឋអាមេរិក ក៏ត្រូវប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ។
Nancy Messonnier ដែលជាមន្ត្រីម្នាក់ធ្វើការនៅមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងនៅអាមេរិក កាលពីថ្ងៃទី25កុម្ភៈ បានព្រមានអំពីផលប៉ះពាល់របស់រោគរាតត្បាត Covid-19 គឺពិតជាធំធេង ហើយការដែលមេរោគនេះឆ្លងរាលដាលទ្រង់ទ្រាយធំនៅអាមេរិក គឺជា “រឿងដែលមិនអាចគេចផុត”។ ក្រុមមន្ត្រីបានណែនាំឱ្យពលរដ្ឋចាប់ផ្ដើមអនុវត្តវិធានការទប់ស្កាត់រោគរាតត្បាតនេះ។
កាកបាទក្រហមសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានណែនាំឱ្យប្រជាជនត្រៀមអាហារក្រៀម និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងថ្នាំពេទ្យមួយចំនួនដែលអាចប្រើប្រាស់បាន30ថ្ងៃ ដើម្បីត្រៀមសម្រាប់គ្រាដែលអាសន្នរោគនេះឆ្លងរាលដាលខ្លាំង៕