ស្រឡាងហោះអគ្គិសនី រត់លើផ្ទៃទឹកជាលើកដំបូងដោយជោគជ័យ
(ស៊ុយអែត) – ស្រឡាងស្លាបក្រោមទឹកអគ្គិសនី P-12 របស់ Candela ធ្វើដំណើរលើផ្ទៃទឹកជាលើកដំបូងដោយជោគជ័យ នៅទីក្រុងស្តុកខុល។ ក្រុមហ៊ុនផលិតកប៉ាល់ស្លាបក្រោមទឹក Candela របស់ប្រទេសស៊ុយអែត បានប្រកាសថា ស្រឡាងដឹកអ្នកដំណើរ P-12 បំពាក់ម៉ូទ័រអគ្គិសនី និងមានស្លាបចំនួនបីដែលជួយលើកដងខ្លួនរបស់ស្រឡាងឡើងផុតពីផ្ទៃទឹក បានទទួលជោគជ័យក្នុងការរត់ជាលើកដំបូង ក្នុងល្បឿន 55 គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមហ៊ុន Candela បានចាប់ផ្ដើមផលិត P-12 ក្នុងចំនួនច្រើន ដើម្បីរួមចំណែកបើកទំព័រថ្មីសម្រាប់គមនាគមន៍បៃតងលើផ្ទៃទឹក។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 16 វិច្ឆិកា 2023។ ស្រឡាងដឹកអ្នកដំណើរស្លាបក្រោមទឹកនេះត្រូវបានអភិវឌ្ឍឡើងដើម្បីអាចបញ្ជាដោយមនុស្សម្នាក់ និងដំណើរការដោយកម្លាំងពីម៉ូទ័រអគ្គិសនី C-Pod ចំនួនពីរគ្រឿង។ ស្រឡាងគំរូសម្រាប់ការផលិតដែលមានឈ្មោះថា Zero របស់ P-12 អាចធ្វើដំណើរដល់ល្បឿន 55 គីឡូម៉ែត្រ/ម៉ោង ក្នុងរង្វង់ 16 វិនាទីដំបូង បន្ទាប់ពីបញ្ឆេះម៉ូទ័ររត់ក្នុងល្បឿន 30 គីឡូម៉ែត្រក្នុងមួយម៉ោង។ ស្រឡាងមានដងខ្លួនពីរនេះ ងើបផុតពីផ្ទៃទឹកដោយសារស្លាបដែលនៅក្រោមផ្ទៃទឹក … Read more