ទុនជាង 444 លានដុល្លារ ត្រូវបានអនុញ្ញាតឱ្យវិនិយោគនៅកម្ពុជា នៅក្នុង 15 ថ្ងៃដំបូងនៃខែកុម្ភៈ 2024
(ភ្នំពេញ) – ពាក់កណ្ដាលដើមខែកុម្ភៈនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន 22 ដែលមានទុនវិនិយោគសរុបប្រមាណជាង 444 លានដុល្លារអាម៉េរិក។ យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពូជា (CDC) បណ្ដាខេត្តដែលទទួលបានការវិនិយោគច្រើនជាងគេបង្អស់ រួមមាន រាជធានីភ្នំពេញ និងខេត្តស្វាយរៀង ដោយមានទុនវិនិយោគ 4 គម្រោងដូចគ្នា។ ក្រៅពីនេះ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ក៏ទទួលបានការវិនិយោគ 3 គម្រោងដូចគ្នាផងដែរ។ ព័ត៌មានបន្ថែម សូមអានសេចក្ដីប្រកាសរបស់ CDC ដែលមានដូចខាងក្រោម៖