ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

ត្រូវទទួលស្គាល់ថា ពិភពលោករាល់ថ្ងៃនេះវិលលឿនមែនទែន មិនដូចយុគសម័យយើងកាលពីអតីតឡើយ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21នេះ កំពុងជួបជាមួយយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឪពុកម្ដាយខ្លួនឯងក៏កំពុងតែប្រឈមនឹងការសាកល្បងដែលមិនធ្លាប់កើតឡើងពីមុនដូចគ្នាដែរ ឧទាហរណ៍ដូចជា អាជីពមុខរបរជាច្រើនកាលពីអតីតកាលត្រូវរលាយបាត់អស់ ខណៈពេលជាមួយគ្នាក៏មានអាជីពថ្មីៗដែលមិនធ្លាប់នឹកស្មានបានកើតឡើង ដូចជា Youtuber ឬ Caster ការសរសេរ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗដែលធ្វើឱ្យបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយលែងអាចជួយក្នុងការចិញ្ចឹមកូនបានតទៅទៀត។ 3រឿងចម្បងៗគឺ Skillsets /ចំណេះដឹង/វិធីគិត ដែលឪពុកម្ដាយមិនធ្លាប់ជួបពីមុនមក ដូចជា Collaborative skills, Active learning, Analytical thinking ទាំងអស់នេះធ្វើឱ្យកើតមានសម្ពាធក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយត្រូវព្យាយាមត្រៀមកូនឱ្យរួចជាស្រេច តែទោះជាប្រឹងព្យាយាមយ៉ាងណា ក៏យើងគ្មានថ្ងៃដឹងបានឡើយថា វាគ្រប់គ្រាន់ឬអត់? ព្រោះពិភពលោកនាពេលអនាគត អាចមានរឿងជាច្រើនទៀតដែលយើងគិតមិនដល់ ទាំងផ្នែកការរស់នៅ ការរៀនសូត្រ និងធ្វើការនាពេលអនាគត រួមទាំងការរស់នៅរួមគ្នាក្នុងសង្គមផងដែរ។ រឿងមួយគត់ដែលឪពុកម្ដាយក្នុងសតវត្សរ៍ទី21 ធ្វើបានល្អបំផុតគឺ ការត្រៀមឱ្យរួចជាស្រេចឱ្យកូន ជាមួយនឹងការរៀនយល់ដឹង និងប្រឈមជាមួយគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីថា ទោះជាគេនឹងជួបរឿងអ្វីនៅពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់សភាពការណ៍ ត្រៀមជាស្រេចក្នុងការរៀនយល់ដឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងបានយ៉ាងពេញប្រសិទ្ធភាពបំផុត។ ដែលមុននឹងត្រៀមឱ្យរួចជាស្រេចនេះ ឪពុកម្ដាយត្រូវមានការយល់ដឹងពាក់ព័ន្ធការអភិវឌ្ឍខួរក្បាលរបស់កូន ព្រោះខួរក្បាលបំពេញតួនាទីពាក់ព័ន្ធនឹងការរៀនយល់ដឹង ការគិត និងការចងចាំ ជាឧបករណ៍ដ៏សំខាន់ក្នុងការរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់។ ដោយតាំងពីកើតមករហូតដល់អាយុ … Read more

តើមែនឬ ដែលថាទារកក្នុងផ្ទៃក៏បានដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅដែរ?

បច្ចុប្បន្ន ខាងវេជ្ជសាស្រ្តបានពិសោធ និងបានទទួលស្គាល់ហើយថា ទារកនៅក្នុងផ្ទៃមានសមត្ថភាពក្នុងការទទួលដឹងអ្វីៗដែលនៅជុំវិញខ្លួនគេបានតាំងពីនៅក្នុងគភ៌របស់ម្ដាយម្ល៉េះ ដោយកម្រិតនៃការបានដឹងនោះ នឹងអភិវឌ្ឍជាសន្សឹមៗតាមអាយុគភ៌ ហើយការបានដឹងចម្បងៗដែលទារកអាចទទួលបាននោះគឺ ពន្លឺ សំឡេង ការធ្វើចលនា និងការប៉ះពាល់ផ្សេងៗ។ ការបានដឹងពីពន្លឺ ពេលទារកនៅក្នុងគភ៌ដែលមានអាយុ 29សប្ដាហ៍ ទារកនឹងអាចបើកភ្នែក និងមើលឃើញជញ្ជាំងស្បូនដែលឱបក្រសោបខ្លួនគេ។ តមក នៅពេលអាយុគភ៌ច្រើនឡើងជារឿយៗ ជញ្ជាំងស្បូនក៏នឹងស្ដើងទៅជារឿយៗដែរ ពន្លឺពីខាងក្រៅក៏អាចឆ្លងកាត់ចូលមកខាងក្នុងស្បូនបាន។ ពន្លឺដែលឆ្លុះភ្លឺចូលមក នឹងជំរុញការទទួលដឹងរបស់ទារក ធ្វើឱ្យទារកបានស្គាល់ពីភាពផ្សេងគ្នារវាងពេលថ្ងៃ និងពេលយប់ ដែលព័ត៌មាននេះកើតឡើងពីការពិសោធខាងវេជ្ជសាស្រ្ត ដោយការសាកល្បងបញ្ចាំងពន្លឺភ្លើងចូលទៅបរិវេណស្បូន បន្ទាប់ពីនោះក៏ប្រើអេកូសាស្រ្តឆ្លុះពិសោធន៍មើលប្រតិកម្មរបស់ទារកនៅក្នុងគភ៌ និងបានរកឃើញថា ពេលបញ្ចាំងពន្លឺចូលទៅ ទារកបានលើកដៃឡើងបាំងថ្ងាសក្នុងលក្ខណៈបាំងពន្លឺ និងកម្រិតការលោតរបស់បេះដូងទារកក៏កើនឡើងខ្ពស់ជាងប្រក្រតីដែរ។ ការបានដឹងផ្នែកសំឡេង ទារកដែលនៅក្នុងគភ៌មានអាយុ 16សប្ដាហ៍ ចាប់ផ្ដើមបានឮសំឡេងផ្សេងៗហើយ ទាំងសំឡេងបេះដូងលោតរបស់ម្ដាយ សំឡេងការហូរវិលរបស់ចរន្តឈាមរត់ ឬសូម្បីតែសំឡេងដែលលាន់ឮមកពីខាងក្រៅស្បូន ដូចជាសំឡេងជជែកគ្នារបស់ឪពុកម្ដាយ សំឡេងភ្លេង ឬសំឡេងឮខ្លាំងៗពីខ្សែភាពយន្តដែលម្ដាយកំពុងមើលទៀតផង។ ធ្លាប់មានឧទាហរណ៍ពេលដែលស្រ្តីមានគភ៌ទៅមើលខ្សែភាពយន្តដែលមានឆាកត្រូវមានសំឡេងឮខ្លាំងៗ ឬសំឡេងស្រែកឮៗ ទារកនៅក្នុងគភ៌នឹងរើទធាក់ជើងឡើង ព្រោះទារកក្នុងគភ៌បានតបស្នងនឹងសំឡេងដែលគេបានឮនោះ រួមទាំងសំឡេងនិយាយរបស់ឪពុកម្ដាយផងដែរ។ មានការពិសោធ និងអះអាងលទ្ធផលរួចហើយ អំពីអ្នកវិទ្យាសាស្រ្តថា បើឪពុកម្ដាយបាននិយាយលេងជាមួយកូនតាំងពីនៅក្នុងគភ៌យ៉ាងជាប់លាប់ នៅពេលកូនប្រសូតចេញមក ទារកនឹងអាចចងចាំសំឡេងឪពុក និងម្ដាយបានភ្លាមតែម្ដង និងអាចឆ្លើយតបដោយការព្យាយាមបែរទៅរកប្រភពសំឡេងរបស់ឪពុក និងម្ដាយ … Read more

ត្រៀមខ្លួនបន្តិចមុននឹងមានគភ៌…

ការរៀបចំផែនការគ្រួសារ គឺការត្រៀមខ្លួនទាំងស្វាមី និងភរិយាក្នុងការរស់នៅជាជីវិតគូជាមួយគ្នា ដោយសារតែទាំងពីរខាងមកពីក្រុមគ្រួសារដែលផ្សេងពីគ្នា ការរស់នៅផ្ទាល់ខ្លួនក៏ច្បាស់ជាមិនដូចគ្នាដែរ ទោះជាស្រឡាញ់គ្នាក្នុងអំឡុងពេលជាគូស្នេហ៍ខ្លាំងប៉ុនណាក៏ដោយ តែនៅពេលដែលអ្នកទាំងពីរត្រូវមករស់នៅរួមគ្នាស្ទើរតែពេញ 24ម៉ោងនោះ ធ្វើឱ្យទាំងពីរនាក់ត្រូវតែមានការសម្របសម្រួលខ្លួន និងរៀបផែនការជីវិតរួមគ្នា។ ក្រៅពីនោះ បើគូស្វាមីភរិយាណាចង់បានបុត្រភ្លាមៗក្រោយពេលរៀបការហើយ ការរៀបផែនការគ្រួសាររឹតតែមានភាពចាំបាច់ និងមានភាពសំខាន់ខ្លាំងទៅទៀត និងបើសិនជាគូស្នេហ៍ណាដែលមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រ ការរៀបផែនការគ្រួសារ ក៏អាចរាប់បានថា ជាបច្ច័យសំខាន់បំផុតក្នុងការធ្វើឱ្យការគ្រងជីវិតគូអាចរស់នៅរួមគ្នាយ៉ាងមានសេចក្ដីសុខយូរអង្វែងបានដែរ។ ថ្ងៃនេះអ្នកគ្រូ ឆវី នឹងមកណែនាំពីការរៀបចំផែនការគ្រួសារលើផ្នែកការមានបុត្រថា តើមានភាពសំខាន់យ៉ាងណាខ្លះ ដូចខាងក្រោម…។ ការមានបុត្រនៅពេលដែលអ្វីៗត្រូវបានរៀបចំហើយនោះ អាចរាប់បានថា ជាការត្រៀមខ្លួនដ៏ល្អរបស់គ្រួសារ។ ការត្រៀមខ្លួនរៀបផែនការក្នុងការមានបុត្រ ត្រូវប្រកបដោយ 2ចំណុចធំៗ ៈ 1 . ភាពត្រៀមរួចជាស្រេចលើផ្នែករាងកាយរបស់ឪពុកម្ដាយ សុខភាពគួរតែរឹងមាំទាំងពីរនាក់។ ទាំងឪពុក និងម្ដាយគួរត្រៀមរាងកាយឱ្យព្រមជាស្រេច ក្រៅពីនោះ គួរតែបានទទួលការពិនិត្យឈាមថា មិនមានកើតជំងឺ ឬរោគាអ្វីដែលអាចនឹងហុចផលប៉ះពាល់បន្តទៅដល់កូន។ បើអ្នកណាម្នាក់មានជំងឺ ឬរោគអ្វីមួយ គួរតែប្រឹក្សាគ្រូពេទ្យមុននឹងសម្រេចចិត្តមានបុត្រ ដើម្បីឱ្យកូនកើតមកមិនចាំបាច់ឈឺថ្កាត់ព្រោះតែឆ្លងរោគពីឪពុកម្ដាយ។ រោគដែលឪពុកម្ដាយសម័យថ្មីគួរតែត្រូវបានពិនិត្យមុនពេលចង់បានបុត្រនោះគឺ រោគលោហិត ប្រភេទ ថាឡាស់សេមៀរ( Thalassemia ជារោគខាងលោហិតដែលឆ្លងបន្តតាមពូជកំណើត) រួមទាំងជំងឺឆ្លងខាងផ្លូវភេទផ្សេងៗទៀត។ ក្រៅពីនោះស្រ្តីមានគភ៌គួរតែបានទទួលទានវីតាមីន ហ្វូលេត ឱ្យបានគ្រប់គ្រាន់ ព្រោះហ្វូលេតមានចំណែកជួយក្នុងការសាងផ្នែកប្រព័ន្ធប្រសាទរបស់កូន។ … Read more

សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

ឪពុកម្ដាយគ្រប់រូបតែងប្រាថ្នាចង់ឱ្យកូនជាទីស្រឡាញ់របស់ខ្លួនក្លាយជាក្មេងអច្ឆរិយៈ មានភាពឆ្លាតវាងវៃ រហ័សរហួន អារម្មណ៍ល្អ អាចរៀនយល់ដឹងបានឆាប់រហ័ស និងអាចសម្របសម្រួលខ្លួនចូលក្នុងសង្គមមនុស្សបាន តែ តើយើងនឹងធ្វើឱ្យទារកដែលប្រសូតចេញមកក្លាយជាក្មេងអច្ឆរិយៈយ៉ាងម៉េចបានទៅ? ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តក្នុងពេលច្ចុប្បន្ននេះ ធ្វើឱ្យយើងដឹងថា មានបច្ច័យចម្បង 3យ៉ាងដែលបើសិនជាយើងអាចត្រៀមឱ្យរួចជាស្រេចមុននឹងចាប់តាំងគភ៌នោះ ទារកដែលប្រសូតចេញមកក៏នឹងមានគុណភាពល្អ និងមានឱកាសក្លាយជាក្មេងពូកែអច្ឆរិយៈដូចដែលឪពុកម្ដាយរំពឹងប្រាថ្នាបានមិនខាន។ 1 . ពូជកំណើតពីឪពុក និងម្ដាយ ទារកកើតចេញពីការរួមបញ្ចូលគ្នារវាងកោសិការបស់ខាងឪពុក និងម្ដាយ ដោយកោសិកាប្រកបទៅដោយ ក្រូម៉ូហ្សូម(Chromozome) ដែលមានលក្ខណៈជាសរសៃ 2ខ្សែដែលតម្រៀបគ្នាជាគូៗ តោងគ្នាជាប់ណែនដូចជាជណ្ដើរវិល និងនៅលើសរសៃក្រូម៉ូហ្សូមនឹងមានហ្ស៊ែន ដែលហ្ស៊ែននេះបានមកពីការផ្សំចូលគ្នារវាងខាងឪពុក និងខាងម្ដាយម្នាក់ពាក់កណ្ដាល។ ហ្ស៊ែនជាអង្គភាពគ្រប់គ្រងគុណភាព និងលក្ខណៈផ្សេងៗរបស់មនុស្ស មិនថាតែមុខមាត់ រូបរាង កម្ពស់ ពណ៌សម្បុរ ភាពឆ្លាត-ល-ហើយដែលហ្ស៊ែននៅក្នុងផ្នែករបស់អវយវៈខួរក្បាលនេះឯងដែលបានទទួលមកពីហ្ស៊ែនរបស់ឪពុក និងម្ដាយម្នាក់ពាក់កណ្ដាល ដែលមានផលធ្វើឱ្យទារកនៅពេលធំធាត់ឡើងនឹងមានលក្ខណៈស្រដៀងនឹងឪពុក និងម្ដាយ។ ដូច្នេះហើយទើបពូជកំណើតពីឪពុក និងម្ដាយគឺជាផ្នែកមួយដែលមានភាពសំខាន់ចំពោះគុណភាពរបស់ទារក ព្រោះថា ទារកនឹងឆ្លាតវាងវៃប៉ុនណា ហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយនោះមានចំណែកពាក់ព័ន្ធគ្នាយ៉ាងខ្លាំង។ ក្រៅពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយហើយ នៅមានបច្ច័យផ្សេងទៀតក៏មានផលចំពោះទារកដែរ។ 2 . អាហារការហូបចុក ចំណីអាហារដែលយើងញ៉ាំចូលទៅក្នុងមួយថ្ងៃៗនឹងត្រូវបំប្លែងឱ្យក្លាយជាសារធាតុអាហារ ដែលក្នុងពេលបច្ចុប្បន្នពិភពវេជ្ជសាស្រ្តបានផ្ដល់នូវការទទួលស្គាល់ហើយថា បើទារកតាំងពីនៅក្នុងគភ៌បានទទួលសារធាតុអាហារដែលល្អ និងសមរម្យនោះ នឹងជួយឱ្យរាងកាយរបស់ទារកអាចអភិវឌ្ឍ … Read more

វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

វិវឌ្ឍនាការរបស់កុមារអាយុ 18ខែ ឬវ័យ 1ឆ្នាំកន្លះនេះ លោកឪពុកអ្នកម្ដាយប្រហែលជាល្មមមើលឃើញពីនិស្ស័យ ឬទេពកោសល្យរបស់កូនតូចខ្លះៗហើយថា តើមានបុគ្គលិកលក្ខណៈយ៉ាងណាខ្លះ?។ ក្មេងម្នាក់ៗមានចំណាប់អារម្មណ៍ផ្សេងៗពីគ្នា មានរូបបែបនៃការរៀនយល់ដឹងមិនដូចគ្នា បុគ្គលិកភាពក៏មិនដូចគ្នា ដូច្នេះទើបលោកឪពុកអ្នកម្ដាយមិនគួរប្រៀបធៀបកូនយើងជាមួយកូនរបស់អ្នកដទៃឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមអញ្ជើញលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការក្នុងផ្នែកនីមួយៗរបស់កូនតូចវ័យ 18ខែនេះវិញប្រសើរជាង…។ វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែករាងកាយ ក្មេងវ័យ 18ខែ មានវិវឌ្ឍនាការខាងបណ្ដុំសាច់ដុំធំ ខ្លាំងជាងបណ្ដុំសាច់ដុំតូចៗ។ ក្មេងភាគច្រើននឹងចេះដើរបានចំណានហើយ និងថែមទាំងចូលចិត្តដើរបានពេញមួយថ្ងៃ ហើយក្មេងខ្លះថែមទាំងអាចចេះដើរថយក្រោយបានទៀតផង។ ក្មេងវ័យនេះនឹងចូលចិត្តលេងតោងឡើងលើកៅអី តុ គ្រែ និងចាប់ផ្ដើមចេះលោតបានខ្លះហើយ តែជាការលោតជើងទាំងពីរដំណាលគ្នា។ អាចឈានឡើងកាំជណ្ដើរបានដោយខ្លួនឯង តែនៅត្រូវមានអ្នកជួយទាញដៃម្ខាងឡើង។ ចំណែកពេលចុះវិញ នឹងនៅតែប្រើក្បាច់វារយកគូទចុះមុនដដែល ហើយការចាប់កាន់ក៏ធ្វើបានល្អហើយ ដោយសារតែភ្នែក និងដៃធ្វើការសហការគ្នាបានល្អហ្នឹងឯង និងអាចប្រើដៃមួលបើកបិទដៃទ្វារ ឬក្បាលរ៉ូប៊ីណេទឹកដោយដៃខាងដែលថ្នឹកបានហើយ។ វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង ពីអំឡុងអាយុ 18ខែដល់ 2ឆ្នាំ កូននឹងចាប់ផ្ដើមអភិវឌ្ឍចំណេះដឹងអំពីការមាន និងការបាត់ទៅវិញរបស់មនុស្ស និងវត្ថុរបស់របរផ្សេងៗដែលគេធ្លាប់ឃើញ ឬធ្លាប់លេងហើយ។ កូនតូចនឹងចាប់ផ្ដើមចេះចាំចំណាំបាន និងដឹងពីវត្ថុដែលគេធ្លាប់ឃើញ ទោះជាមិនឃើញនៅពីមុខគេនៅពេលហ្នឹងក៏ដោយ ក៏គេនឹងនៅតែដឹងថា នៅមាន ហើយនឹងព្យាយាមរករបស់ … Read more

វីតាមីនបំប៉នមុនពេលប្រសូត សម្រាប់ស្រ្តីមានផ្ទៃពោះចាំបាច់ឬទេ?

វីតាមីនបំប៉នមុនពេលប្រសូតបុត្រ សម្រាប់ស្រ្តីមានគភ៌ ភាគច្រើនពេលទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យ លោកគ្រូពេទ្យនឹងចែកឱ្យជាប្រចាំគ្រប់ពេល តែសម្រាប់ស្រ្តីមានគភ៌មួយចំនួនដែលមិនបានទៅជួបគ្រូពេទ្យតាមការណាត់ ឬមិនដែលបានចូលទៅឱ្យគ្រូពេទ្យពិនិត្យផ្ទៃពោះ ក៏គួរតែទទួលទានវិតាមីនបន្ថែមដែរ ដើម្បីបង្កើនប្រព័ន្ធប្រសាទ និងខួរក្បាលរបស់កូនតូច។ ក្នុងករណីដែលស្រ្តីមានគភ៌បានទទួលថ្នាំពីគ្រូពេទ្យហើយ តែបានទទួលតែថ្នាំប្រភេទខ្លះនោះ ស្រ្តីមានគភ៌អាចទទួលទានវីតាមីនបន្ថែមបាន។ សម្រាប់បរិមាណសារធាតុអាហារ ឬវីតាមីនដែលស្រ្តីមានផ្ទៃពោះគួរបានទទួលក្នុងមួយថ្ងៃ មានដូចតទៅ ៈ – ហ្វូលេត 400-600មីក្រូក្រាម – កាល់ស្យូម 250មីល្លីក្រាម – សារធាតុដែក 30មីល្លីក្រាម – អ៊ីយ៉ូដ 150មីល្លីក្រាម – វីតាមីន B 22មីល្លីក្រាម ហេតុអីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំហ្វូលេត? អាស៊ីតហ្វូលិកនៅក្នុងហ្វូលេត(វីតាមីន B9) ជាសារធាតុសំខាន់ចំពោះប្រព័ន្ធប្រសាទរបស់ទារកខ្លាំងណាស់ ព្រោះវាអាចជួយបង្កើនការធ្វើការងាររបស់កោសិកាប្រព័ន្ធប្រសាទ និងខួរឆ្អឹងកងខ្នងរបស់កូនបានយ៉ាងល្អ និងការពារជំងឺឆែបមាត់ និងពិការដៃជើងរបស់កូននៅក្នុងផ្ទៃម្ដាយបានទៀតផង។ ហេតុអីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំកាល់ស្យូម? ស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវតែបានទទួលជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់ចំពោះរាងកាយ ដោយសារតែកាល់ស្យូមមានចំណែកសំខាន់ក្នុងការធ្វើការងាររបស់កោសិកាផ្សេងៗនៅក្នុងរាងកាយ ជាពិសេសបំផុត ឆ្អឹង ធ្មេញ និងសាច់ភ្នាសផ្សេងៗ និងថែមទាំងត្រូវបានកូនតូចនៅក្នុងផ្ទៃទាញយកទៅប្រើដើម្បីសាង និងពង្រឹងឆ្អឹង រួមទាំងការអភិវឌ្ឍប្រព័ន្ធរបស់សាចដុំ ប្រព័ន្ធការពារជំងឺ និងប្រព័ន្ធផ្សេងៗរបស់រាងាកយឱ្យមានប្រសិទ្ធភាពរឹតតែខ្លាំងឡើងទៀតផង។ ហេតុអ្វីបានស្រ្តីមានផ្ទៃពោះត្រូវញ៉ាំសារធាតុដែក? សម្រាប់សារធាតុដែកវិញ រាងកាយស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវនាំយកទៅប្រើក្នុងការសាងសាច់ភ្នាសដើម្បីគាំទ្រដល់ការប្រែប្រួលខាងរាងកាយរបស់ខ្លួន។ … Read more

ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

សង្គមខ្មែរយើងមានជំនឿជាច្រើនជាមួយរឿងផ្សេងៗ រហូតដល់ជួនកាលយើងមិនបានស្វែងរកមូលហេតុថា តើជំនឿនោះមកពីណា? មានប្រភពយ៉ាងណា? និងមានហេតុផលអ្វី? មកធានាអះអាងលើជំនឿនោះឡើយ…តែយើងបាននាំយកមកប្រតិបត្តិតាម ក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅ។ ជំនឿខ្លះមិនបានសាងនូវភាពខាតបង់ធ្ងន់ធ្ងរអ្វីទេ តែជំនឿខ្លះ វាជំទាស់នឹងការពិតដែលអាចពិសោធបាន រហូតអាចធ្វើឱ្យយើងខកខាននូវរឿងល្អៗ ឬក្លាយជាផលអាក្រក់សម្រាប់យើងក៏មាន ជាពិសេសជំនឿ និងចំណុចហាមឃាត់ពីបុរាណសម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះ ឡារ៉ែនសូមនាំស្រ្តីមានផ្ទៃពោះទាំងឡាយមកស្វែករកការពិតពាក់ព័ន្ធនឹងជំនឿទាំងនោះថា តើហេតុអីបានគួរជឿ? ព្រោះថា ជំនឿដែលត្រឹមត្រូវគួរតែស្ថិតនៅលើមូលដ្ឋានចំណេះដឹងដែលត្រឹមត្រូវដូចគ្នា។ 1 . ស្រ្តីមានផ្ទៃពោះ ហាមងូតទឹកពេលយប់ជ្រៅ ព្រោះនឹងធ្វើឱ្យមានទឹកភ្លោះច្រើន ការពិត ៈ កាលពីសម័យបុរាណ បន្ទប់ទឹកត្រូវបានសង់នៅឆ្ងាយពីផ្ទះ ដូច្នេះទើបធ្វើឱ្យមនុស្សចាស់ខ្លាចអ្នកមានផ្ទៃពោះមានគ្រោះថ្នាក់រអិលដួល ឬរងគ្រោះថ្នាក់ពីសត្វចង្រៃដែលមានពិស ក៏ហាមស្រ្តីមានគភ៌មិនចេញពីផ្ទះនៅពេលយប់។ 2 . អ្នកមានផ្ទៃពោះ ហាមដេរខោអាវ ៈ ការដេរប៉ះខោអាវក្នុងអំឡុងពេលតាំងគភ៌ នឹងធ្វើឱ្យកូនក្នុងផ្ទៃកើតមក ឆែបមាត់។ ការពិត ៈ ទារកកើតមក ឆែបមាត់ មួយចំនួនបណ្ដាលមកពីពូជអម្បូរ ឬការអភិវឌ្ឍខ្លួនរបស់តួកំណើតក្នុងអំឡុង 3ខែដំបូងមានភាពខុសប្រក្រតី រួមទាំងការដែលម្ដាយជក់បារីដែលហុចផលប៉ះពាល់ធ្វើឱ្យកូនក្នុងផ្ទៃឆែបមាត់។ សម្រាប់មូលហេតុពិតប្រាកដរបស់ការហាមឃាត់នេះ គឺជាការដាស់តឿនដែលចាស់បុរាណបារម្ភថា ស្រ្តីមានគភ៌អាចនឹងត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើការបែបនេះ ព្រោះត្រូវអង្គុយធ្វើការយូរ ឱនងើបៗ ធ្វើឱ្យងាយកើតអាការវិលមុខ ឬការអង្គុយដេរ ក៏អាចនឹងមិនមែនជារឿងល្អសម្រាប់ស្រ្តីមានគភ៌ដែលមានសុខភាពមិនសូវល្អក៏អាចថាបានដែរ … Read more

ចំណុចគួរដឹងសម្រាប់ការដាក់ទោសកូនដោយការវាយ

បើស្រឡាញ់កូនឱ្យវាយ ជាពាក្យដែលចាស់ៗនាំគ្នាប្រតិបត្តិមកតាំងពីបុរាណដែលអាចប្រើប្រាស់បានល្អចំពោះគ្រួសារខ្លះ តែបច្ចុប្បន្នគ្រូពេទ្យចិត្តសាស្រ្តកុមារបានណែនាំឱ្យប្ដូរទស្សនគតិនោះសម្រាប់ឪពុកម្ដាយសម័យថ្មីឱ្យដាក់ទោសកូនដោយការឱប(ស្រឡាញ់កូនឱ្យឱប)វិញទើបប្រសើរជាង។ ការវាយកូន អាចវាយបាន តែវាយយ៉ាងម៉េច និងវាយពេលណាទើបហុចផលឱ្យកូនមានទង្វើបែបវិជ្ជមាននោះ យើងនាំគ្នាតាមដានជាបន្ត…។ ការដាក់ទោសកូនដោយការវាយ គួរចាប់ផ្ដើមជាមួយកូនពេលអាយុប៉ុន្មាន? វាយកូនពេលអាយុប៉ុន្មាន? ប្រហែលជាសំណួរដ៏ល្ងង់ៗមួយដែលមនុស្សជាច្រើនអានហើយអស់សំណើច…ឆ្កួតទេដឹង ចេះសួរកើត?។ ក្នុងផ្នែកវេជ្ជសាស្រ្ត គ្រូពេទ្យចិត្តសាស្រ្តមានគោលការណ៍ក្នុងការវាយកូន ដែលឪពុកម្ដាយត្រូវដឹងថា វាយនៅពេលណា និងក្នុងអំឡុងអាយុដែលស័ក្តិសម។ ការវាយកូន ឪពុកម្ដាយពិតជាត្រូវការវាយដើម្បីប្រដៅឱ្យចេះ ឱ្យចាំ វាយព្រោះស្រឡាញ់ត្រូវវាយកូនពេលអាយុ 3ឆ្នាំឡើងទៅ ព្រោះក្មេងវ័យ 3ឆ្នាំនេះអាចចេះបែងចែក ល្អមិនល្អ គួរមិនគួរ សមមិនសម និងគេយល់ពី​អ្វីដែលម្ដាយធ្វើចំពោះគេបានខ្លះៗហើយ។ ការដាក់ទោសកូនដោយការវាយដែលត្រឹមត្រូវ ការដាក់ទោសកូនដោយការវាយ គួរតែជាការដាក់ទោសកម្រិតខ្ពស់បំផុត និងឡារ៉ែនសូមណែនាំឱ្យវាយដោយកំហុស 3យ៉ាង ដូចជា៖ 1 . វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញខ្លួនឯង។ 2 . វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញអ្នកដទៃ។ 3 . វាយកូន ព្រោះកូនបំផ្លាញរបស់របរ។ រូបបែបនៃការវាយកូនដែលល្អបំផុត គឺគួរវាយដោយប្រើដៃ ព្រោះការវាយដោយប្រើវត្ថុផ្សេងៗ ក្មេងនឹងមានអារម្មណ៍ថា ជាទង្វើដែលធ្ងន់ធ្ងរ និងហុចផលវិជ្ជមានដល់ផ្លូវចិត្តរបស់កូន។ … Read more

កូនតូច និងការវិវឌ្ឍផ្នែកអារម្មណ៍ ដែលអ្នកម្ដាយត្រូវតាមដានក្នុង 1,000ថ្ងៃដំបូងរបស់ជីវិត

មូលដ្ឋានគ្រឹះខាងអារម្មណ៍របស់ទារកមានភាពខុសប្លែកគ្នារវាងក្មេងម្នាក់ៗ គឺជាលទ្ធផលមកពីពូជអម្បូរ និងសភាពជុំវិញខ្លួនខណៈស្ថិតនៅក្នុងគភ៌ម្ដាយ ហុចផលធ្វើឱ្យទារកកើតដំបូងសម្ដែងទង្វើដែលខុសប្លែកពីគ្នា។ នៅក្នុងវិវឌ្ឍនាការខាងអារម្មណ៍របស់ក្មេង អារម្មណ៍ខឹង ជាអារម្មណ៍ដែលជួបប្រទះញឹកញាប់បំផុត ដោយសារតែក្មេងច្រើនតែប្រើប្រាស់ជាចំណុចទាមទារដើម្បីឱ្យបាននូវអ្វីដែលត្រូវការ និងថែមទាំងនៅមិនទាន់អាចទំនាក់ទំនងដើម្បីប្រាប់ពីតម្រូវការរបស់ខ្លួនឯងបានមិនសូវជាល្អប៉ុន្មានឡើយ ទើបមានទង្វើស្រែកយំរករឿងឡើងនៅលើក្មេងវ័យនេះ រួមទាំងបង្ហាញពីទង្វើច្រងេងច្រងាង ដូចជាខាំ ទាត់ និងវាយតប់ឪពុកម្ដាយ បងប្អូន ឬក្មេងដទៃ និងច្រើនបង្ហាញអារម្មណ៍ច្រណែន និងភាពជាម្ចាស់េបស់ទៀតផង។ វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ទារក វ័យទារកនឹងមានអារម្មណ៍រំភើបតែម្យ៉ាង បន្ទាប់ពីនោះនឹងមានវិវឌ្ឍនាការខាងអារម្មណ៍ដូចតទៅ ៈ អារម្មណ៍ពេញចិត្ត ស្រស់ស្រាយ សប្បាយចិត្ត ៈ នឹងកើតមាននៅពេលដែលទារកត្រូវបានប៉ះពាល់ខ្លួនប្រាណថ្នមៗ ឬនៅពេលបានទទួលភាពកក់ក្ដៅដោយការឱបពីម្ដាយ ជាដើម។ អារម្មណ៍មិនពេញចិត្ត ៈ នឹងកើតឡើងនៅពេលទារកត្រូវបានចាប់ជាប់មិនឱ្យធ្វើចលនា ត្រូវផ្លាស់ប្ដូរឥរិយាបថយ៉ាងឆាប់រហ័ស ឬពេលមានជំងឺឈឺថ្កាត់។ អារម្មណ៍ទាំងពីរលក្ខណៈរបស់ទារកនឹងកើតឡើងឆ្លាស់គ្នា អាស្រ័យលើបទពិសោធការចិញ្ចឹមមើលថែដែលបានទទួល។ បើបានទទួលការចិញ្ចឹមមើលថែដែលត្រឹមត្រូវស័ក្តិសម នឹងជួយឱ្យទារកមានអារម្មណ៍ជឿជាក់ក្នុងចិត្ត កក់ក្ដៅ មានអារម្មណ៍ស្រស់ថ្លា និងសម្លឹងពិភពលោកក្នុងន័យវិជ្ជមាននៅពេលធំឡើង។ វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់ក្មេងអាយុ 1 – 3ឆ្នាំ អារម្មណ៍របស់ក្មេងវ័យនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍអារម្មណ៍ នឹងមានការអភិវឌ្ឍអារម្មណ៍ច្រើនឡើងតាមលំដាប់របស់ការដឹងក្ដី និងបទពិសោធការរៀនយល់ដឹងដែលបានទទួលពីការចិញ្ចឹមមើលថែទាំ។ លក្ខណៈអារម្មណ៍ដែលអភិវឌ្ឍន៍ឡើងក្នុងរយៈពេលនេះ មានដូចតទៅ ៈ អារម្មណ៍ក្រោធខឹង ៈ កើតចេញពីការដែលមិនបានទទួលការតបស្នង … Read more

កាដូ 5 យ៉ាងដែលកូនចង់បានពីឪពុកម្ដាយបំផុត…

នាឱកាសឆ្នាំថ្មីខាងមុខនេះ អ្នកគ្រូ ឆវី ជឿថាអាណាព្យាបាលជាច្រើនប្រហែលជាត្រៀមវត្ថុអនុស្សាវរីយ៍ ឬកាដូសម្រាប់ឱ្យកូនជាទីស្រឡាញ់ខ្លះៗហើយមើលទៅ តែសម្រាប់ផ្ទះណាដែលកំពុងស្វែងរកកាដូដែលត្រូវចិត្តមិនទាន់បាននោះ អ្នកគ្រូ ឆវីសូមណែនាំតែម្ដងទៅចុះថា កាដូកំពូលវិសេស 5ប្រអប់ 5យ៉ាងតទៅនេះ ជឿចុះថា កូនៗគ្រប់ផ្ទះនឹងចង់បានយ៉ាងពិតប្រាកដ។ មិនខុសពីកាដូដ៏សែនពេញចិត្តដែលកូនៗធ្លាប់ចង់បាននោះឡើយ ដូច្នេះសូមលោកឪពុកអ្នកម្ដាយនាំគ្នាមកមើលថា កាដូកំពូលវិសេសដែលកូនៗចង់បាននោះ តើលោកអ្នកអាចឱ្យកូនបានឬទេ?។ កាដូប្រអប់ទី1 ៈ ឪពុកម្ដាយស្រឡាញ់គ្នា និងបង្ហាញសេចក្ដីស្រឡាញ់នោះឱ្យកូនបានឃើញ កាដូប្រអប់នេះ អាចធ្វើបានយ៉ាងងាយ គ្រាន់តែឪពុកម្ដាយស្រឡាញ់គ្នា បង្ហាញពីសេចក្ដីស្រឡាញ់ ក្ដីបារម្ភកង្វល់ដែលមានចំពោះគ្នាឱ្យកូនបានឃើញប៉ុណ្ណោះ។ ហេសៗ…មើលទៅដូចជាមិនឃើញមានពាក់ព័ន្ធអីជាមួយកូនៗសោះ តែការពិតវិញ នៅពេលដែលកូនបានទទួលវាហើយ កូននឹងមានអារម្មណ៍ល្អ មានសេចក្ដីសុខ មានអារម្មណ៍កក់ក្ដៅ និងមានភាពជឿជាក់នឹងនរខាងផ្លូវចិត្តខ្លាំងសម្បើមណាស់។ កាដូប្រអប់ទី2 ៈ សាងបរិយាកាសសុខសាន្តក្នុងផ្ទះ កាដូប្រអប់នេះនឹងមកក្នុងរូបបែបនៃការនិយាយស្ដី ការប្រតិបត្តិចំពោះកូនៗ និងចំពោះគ្នាទៅវិញទៅមករបស់សមាជិកគ្រប់គ្នានៅក្នុងផ្ទះក្នុងផ្លូវវិជ្ជមាន។ នៅពេលកូនបានទទួល កូននឹងបានគំរូដ៏ល្អក្នុងការគិត ការនិយាយ ការមើលអ្វីៗជុំវិញខ្លួន បរិយាកាសបែបនេះពេញទៅដោយថាមពលល្អៗ ស្ថិតក្នុងរលកធាតុអាកាសកម្រិតខ្ពស់។ ថាមពលល្អច្បាស់ជានឹងធ្វើឱ្យកើតរឿងល្អៗតាមមក ដូច្នេះ នៅពេលក្នុងផ្ទះយើងពោរពេញទៅដោយបរិយាកាសសុខសាន្ត មិនថាតែយើងចង់អភិវឌ្ឍ ឬឈានដើរទៅទិសខាងណា ក៏មិនពិបាកធ្វើដែរ។ អ្នកគ្រូ ឆវី ធានាថា បរិយាកាសបែបហ្នឹង … Read more

វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

ការចិញ្ចឹមកូនអាចជារឿងពិបាកសម្រាប់លោកឪពុកអ្នកម្ដាយថ្មោងថ្មី ព្រោះការមានកូនគឺជាចំណុចចាប់ផ្ដើមនៃការរស់នៅបែបក្រុមគ្រួសារដែលគ្រប់បរិបូរណ៍ ដូច្នេះរឿងដែលលោកឪពុកអ្នកម្ដាយត្រូវប្រតិបត្តិនោះគឺ ការយកចិត្តទុកដាក់ និងតាមដានវិវឌ្ឍនាការរបស់កូនក្នុងគ្រប់អំឡុងវ័យ ដើម្បីជំរុញ និងបង្កើនវិវឌ្ឍនាការគ្រប់ផ្នែកដល់កូនតូច។ ថ្ងៃនេះ យើងនាំគ្នាមកពិនិត្យមើលពីវិវឌ្ឍនាការរបស់កូនតូចអាយុ 13ខែជាមួយ ឡារ៉ែនទាំងអស់គ្នា។ វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង ការដែលកូនចាប់ផ្ដើមធ្វើដោយខ្លួនឯង មិនត្រូវការឱ្យអ្នកណាមកបីពរូបគេទៅកន្លែងផ្សេងៗដូចកាលពីមុននោះ មានន័យថា គេមានភាពត្រៀមខ្លួនរួចរាល់ហើយក្នុងការឈានឆ្ពោះទៅកាន់ពិភពលោកដ៏ធំទូលាយដោយខ្លួនឯងហើយ។ កូននឹងចាប់ផ្ដើមពិនិត្យមើលវត្ថុផ្សេងៗ ចាប់ផ្ដើមចាប់កាន់របស់របរ ក្មេងខ្លះអាចនឹងចាប់ផ្ដើមគូរជារាងខ្សែវែងដោយខ្មៅដៃដែលនៅក្នុងដៃ តែគ្រាន់តែជាការគូសវាសទូទៅប៉ុណ្ណោះ មិនមែនជារូបរាងអ្វីមួយនោះទេ។ ក្មេងខ្លះទៀតអាចនឹងចាប់កាន់ស្លាបព្រាញ៉ាំបាយបាន តែក៏នៅមិនទាន់អាចបញ្ចុកចូលមាត់ខ្លួនឯងបាននៅឡើយ។ វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកភាសា និងការទំនាក់ទំនង ការទំនាក់ទំនងឆ្លើយឆ្លងជាមួយមនុស្សដទៃរបស់ក្មេងវ័យនេះ ក្មេងនឹងចាប់ផ្ដើមមានពាក្យសម្ដីមួយម៉ាត់ៗដែលមានអត្ថន័យ ដូចជា ម៉ាក់ម៉ាក់ ឬប៉ាប៉ា ជាដើមបានហើយ និងទោះជាកូនតូចទើបនឹងចេះនិយាយបានតែប៉ុន្មានម៉ាត់មែន តែក៏នឹងមានវិធីក្នុងការប្រាប់ឱ្យលោកឪពុកអ្នកម្ដាយបានដឹងថា គេត្រូវការអ្វី ដូចជាចង្អុលឱ្យដាក់គេចុះទៅដីនៅពេលត្រូវការចុះដី ឬទាញដៃ ទាញអាវឪពុកម្ដាយនៅពេលគេត្រូវការឱ្យឪពុកម្ដាយងាកមកចាប់អារម្មណ៍រូបគេា និងមើលទៅហាក់ដូចជាគេស្ដាប់យល់ពីអ្វីដែលឪពុកម្ដាយនិយាយបានល្មមសមគួរហើយ ដូចជាពេលលោកអ្នកលេងជាមួយគេ ឬប្រាប់ឱ្យគេធ្វើអ្វីជាដើម។ នៅពេលប្រើពាក្យសម្ដីងាយៗជាមួយគេ ដូចជា “អ៊ើ…ចាំមើលមើល៍ វានឹងយ៉ាងម៉េចវិញ បើ…” កូនតូចនឹងមើលទៅប្រៀបដូចជាអ្នកសាកល្បងតូចមួយ គេកំពុងរៀនយល់ដឹង មើលប្រតិកម្មតបស្នងរបស់វត្ថុផ្សេងៗ ឬមនុស្សជុំវិញខ្លួន មើលថា … Read more

សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ ៈ “រឿងតូចៗដែលសាងអនាគតកូន”

ជូនស្រ្តីជាម្ដាយគ្រប់រូបលើពិភពលោកនេះ ខ្ញុំមានអាជីពជាម្ដាយគេ និងក៏មិនខុសប្លែកពីស្រ្តីជាម្ដាយដទៃទៀតដែរ យើងព្យាយាមក្នុងការសម្របសម្រួលជីវិតការធ្វើការងាររបស់យើង ជាមួយនឹងការធ្វើជាម្ដាយគេ។ យើងត្រូវបានធ្វើឱ្យភ័យខ្លាច និងមិនសូវមានទំនុកចិត្តជាប់ជានិច្ចថា តើយើងបានធ្វើខ្លួនជាម្ដាយដែលល្អគ្រប់គ្រាន់ហើយឬនៅ?។ កំណត់ត្រាទាំងឡាយរឹតតែធ្វើឱ្យយើងញាប់ញ័រ មិនថាតែ “ជាងពាក់កណ្ដាលនៃកុមារយើង សព្វថ្ងៃមានសៀវភៅអានមិនដល់ 3ក្បាលឡើយ” “ឪពុកៗជិតពាក់កណ្ដាល គ្មានពេលវេលាលេងជាមួយកូន” “40ភាគរយនៃក្មេងតូច ខកខានឱកាសល្អៗក្នុងការអភិវឌ្ឍ” និង “កុមារយើងបច្ចុប្បន្នមាន IQ ទាបជាងកម្រិតស្តង់ដារ”។ ព័ត៌មានទាំងអស់នេះធ្វើឱ្យយើងត្រៀមខ្លួនជាស្រេចក្នុងការតស៊ូដើម្បីក្លាយជាម្ដាយដ៏ល្អ តែក៏ចង់លើកទង់ជ័យសចុះចាញ់ម្ដងម្កាលដែរ ​ព្រោះមិនមានជំនួយ…ឬមួយក៏ដល់ពេលត្រូវទទួលស្គាល់ការពិតហើយថា ការចិញ្ចឹមកូនក្នុងសង្គមបែបនេះ ពិតជាលំបាកមែនទែន?។ ខ្ញុំបានដឹងពីលោកគ្រូពេទ្យជំនាញម្នាក់ដែលតែងតែបញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹមក្មេង សំខាន់បំផុតក្នុងអំឡុងបីឆ្នាំដំបូង។ ក្មេងនឹងសាងខ្លួនឯង និងជឿទុកចិត្តពិភពលោកមួយនេះតាមរយៈការទទួលបានសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងគ្រប់គ្រាន់…ត្រូវហើយ! ខ្ញុំដឹង អ្នកក៏ដឹង តែបញ្ហាសេដ្ឋកិច្ចគ្រួសារបានរឹតរួតយើងឱ្យនៅជាប់នឹងកៅអីធ្វើការ ហើយយើងត្រូវជួលមនុស្សម្នាក់មកចិញ្ចឹមមើលថែដំណក់ឈាមរបស់ខ្លួនឯង…ពិភពលោកគឺដូច្នេះឯង ហើយតួនាទីរបស់យើងគឺត្រូវតែទទួលយកបែបហ្នឹង។ ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ អង្គប្រកបផ្សេងៗរបស់ស្ថានភាពជុំវិញខ្លួនមានភាពសំខាន់បំផុត គឺបើឱ្យកុមារធំធាត់ឡើងដោយខ្លួនឯង សក្ដានុពលរបស់គេនឹងថយចុះ 30ភាគរយ…តួលេខនេះ គឺជាភាពធ្ងន់ធ្ងរមួយដែលអ្នកម្ដាយគ្រប់រូបត្រូវទទួលបន្ទុក។ ក្នុងឋានៈជាម្ដាយ ខ្ញុំដឹងច្បាស់ណាស់ថា ម្ដាយគ្រប់រូបចង់ឱ្យកូន “ពូកែ ល្អ ឆ្លាត” ពាក្យបីម៉ាត់នេះគឺ ភាពសាកល្បង។ ទោះជាហត់នឿយប៉ុនណា បើមិនបានអានរឿងនិទានមុនពេលគេងឱ្យកូនស្ដាប់ យើងនឹងក្លាយជាម្ដាយដែលមិនបានការភ្លាមតែម្ដង ព្រោះលុយកាក់មិនមានន័យស្មើនឹងពេលវេលា … Read more