មន្ទីរពិសោធន៍ជីវសាស្ត្រនៅតំបន់ Wuhan ដែលមានចម្ងាយពីផ្សារគ្រឿងសមុទ្រ Huanan 32 គីឡូម៉ែត្រ កំពុងត្រូវអ្នកវិទ្យាសាស្ត្រសង្ស័យថា បានធ្វើឱ្យរួច 2019-nCoV (ឈ្មោះក្នុងបញ្ជីផ្លូវការនៃមេរោគរលាកសួត Wuhan ឬ corona) ដែលជាមេរោគបង្កជម្ងឺរលាកសួតដែលកំំពុងរាតត្បាតពិភពលោក។

អាសន្នរោគរលាកសួតថ្មីដែលបង្កឡើងដោយមេរោគ nCoV ជាលើកដំបូងនៅក្រុង Wuhan ដែលគេសង្ស័យថា អាចបណ្ដាលមកពីសត្វគ្មានម្ចាស់នៅក្នុងផ្សារលក់គ្រឿងសមុទ្រ Huanan។ ក្រៅពីប្រទេសចិន ជម្ងឺនេះក៏បានរាលដាលឆ្លងទៅដល់បណ្ដាប្រទេសក្នុងពិភពលោក ក្នុងនោះមានប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង អាមេរិក សិង្ហបុរី នេប៉ាល បារាំង អូស្ត្រាលី ម៉ាឡេស៊ី និងវៀតណាម។
យ៉ាងនេះក្ដី អ្នកវិទ្យាសាស្ត្រមួយចំនួនគិតថា មេរោគដ៏មហាប្រល័យនេះអាចរួចចេញពីបន្ទប់ពិសោធន៍ដែលដាក់នៅក្នុងមន្ទីរសុវត្ថិភាពជីវសាស្ត្រជាតិ Wuhan (WNBL) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ2015។ លោក Tim Trevan អ្នកវិទ្យាសាស្ត្រសុវត្ថិភាពជីវសាស្ត្រ បានឱ្យដឹងថា មេរោគ SARS ក៏ធ្លាប់បានរួចចេញពីបន្ទប់ពិសោធន៍រោគឆ្លងនៅក្រុងប៉េកាំងផងដែរ។ អ្នកវិទ្យាសាស្ត្ររូបនេះបានសម្ដែងការព្រួយបារម្ភនៅពេលមេរោគរលាកសួតបន្តឆ្លងរាលដាល ហើយលោកក៏បានសង្ស័យថា មន្ទីរពិសោធន៍ខាងលើអាចមានការធ្វេសប្រហែស ធ្វើឱ្យមេរោគរួចចេញមកក្រៅ។
គួរបញ្ជាក់ថា មន្ទីរពិសោធន៍សុវត្ថិភាពជីវសាស្ត្រជាតិ Wuhan (WNBL) បានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ 2017 ដើម្បីពិសោធលើមេរោគគ្រោះថ្នាក់បំផុតក្នុងលោក ដូចជា SARS និង Ebola ជាដើម។ មន្ទីរពិសោធន៍នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការណ៍រវាងចិន និងបារាំង ដើម្បីទប់ស្កាត់ និងគ្រប់គ្រងមេរោគដែលគ្រោះថ្នាក់បំផុតក្នុងលោក។
តាមសេចក្ដីរាយការណ៍នានាបញ្ជាក់ថា WNBL នេះ គឺជាមន្ទីរពិសោធន៍មួយដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក។
នៅព្រឹកថ្ងៃទី 25 នេះ អាជ្ញាធរខេត្រ Hubei នៃប្រទេសចិនបានបញ្ជាក់ថា មាន15ករណីបន្ថែមទៀតដែលស្លាប់ដោយសារមេរោគរលាកសួតនេះ ខណៈដែលនៅលើពិភពលោក មានអ្នកឆ្លងមេរោគនេះជាង1000នាក់។ មកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយមេរោគនេះ កើនដល់ 41ករណី។
ប្រទេសចិនបានបិទទ្វារមួយផ្នែកនៃមហាកំផែង និងតំបន់ល្បីៗមួយចំនួនទៀតនៅក្រុងប៉េកាំង រួមនិងទីក្រុងជាច្រើនផ្សេងទៀតដើម្បីគ្រប់គ្រងស្ថានការណ៍ ក្នងនោះ ទីក្រុងចំនួន13 ក្នុងខេត្រ Hubei ត្រូវបានដាក់បម្រាមគោចរទាំងស្រុង៕
ប្រភព៖ សារព័ត៌មានបរទេស


បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីកម្រិតនៃប្រសិទ្ធភាពរបស់ម៉ាស់ប្រភេទនេះ នៅពេលប្រើខាងក្រៅមន្ទីរពេទ្យ។ ក្នុងការពិសោធកន្លងមក អ្នកជំនាញគ្រាន់តែបានផ្ដោតទៅលើតែប្រសិទ្ធភាពនៃម៉ាស់ពេទ្យ ប្រើក្នុងបរិស្ថានរបស់គ្រូពេទ្យប៉ុណ្ណោះ។
វេជ្ជបណ្ឌិត Amesh Adalja អ្នកឯកទេសផ្នែកជម្ងឺឆ្លងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ John Hopkins សហរដ្ឋអាមេរិក ឱ្យដឹងថា ចំពោះម៉ាស់សម្រាប់ពេទ្យវះកាត់វិញ វាអាចទប់ស្កាត់គ្រាប់ល្អិតនៃជាតិរាវដែលខ្ទាតចេញពីផ្លូវដង្ហើមនៅពេលអ្នកជម្ងឺកណ្ដាស់ ឬក្អក មិនឱ្យជ្រៀតចូលទៅក្នុងមាត់ ឬច្រមុះអ្នកប្រើប្រាស់។ មេរោគរលាកសួត 2019-nCoV វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈគ្រាប់ល្អិតនៃជាតិរាវប៉ុណ្ណោះ។
បញ្ហាប្រសិទ្ធភាពនៃម៉ាស់ បច្ចុប្បន្នគេអាចទុកចិត្តបានច្រើន ប៉ុន្តែក្រុមអ្នកជំនាញផ្នែករោគឆ្លង មានការព្រួយបារម្ភអំពីការប្រើប្រាស់ម៉ាស់ខុសបច្ចេកទេស បែបនេះក៏អាចបង្កហានិភ័យនៃការឆ្លងមេរោគផងដែរ៕
លទ្ធនៃការស្រាវជ្រាវនេះត្រូវបានគេរកឃើញ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យទៅលើស្នូលទឹកកកបុរាណចំនួន 2ផ្ទាំងដែលយកមកពីទន្លេទឹកកក Guliya កាលពីឆ្នាំ1992 និងឆ្នាំ2015។

មូលហេតុដំបូងដែលនាំឱ្យឱពុក និងកូនប្រុសមានផ្ទុកមេរោគនេះ គេនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែគេជឿថា ម្នាក់ក្នុងចំណោមពួកគេអាចឆ្លងពីអ្នកដទៃ រួចក៏ចម្លងបន្ត។
សូមបញ្ជាក់ថា មេរោគ Corona ប្រភេទថ្មី ដែលធ្វើឱ្យកើតជំងឺរលាកសួត និងសម្លាប់មនុស្សយ៉ាងឆាប់រហ័សនេះ បានរាលដាលដល់ប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ហើយថ្មីៗនេះវាបានឆ្លងមកដល់ប្រទេសវៀតណាម ធ្វើឱ្យប្រជាជននៅក្បែរប្រទេសទាំងនេះមានការភ័យខ្លាច៕
ការងាររបស់លោក Liu តែងចាប់ផ្ដើមនៅពេលយប់រហូតដល់ពេលទៀបភ្លឺ ជាពេលវេលាដែលក្រុមអ្នកផឹកស៊ីធ្វើដំណើរច្រើនបំផុត។ តម្រូវការលើសេវាកម្មនេះក្នុងអំឡុងពេលខាងលើ កើនឡើងរហូតដល់ 3ដង បើធៀបនឹងពេលថ្ងៃ។

យោងតាមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងអាសន្នរោគអាមេរិក មេរោគ corona គឺជាត្រកូនធំមួយដែលរួមមានប្រភេទផ្សេងៗគ្នា ដែលមានភាគច្រើននៅលើសត្វ។ ក្នុងករណីកម្រមួយចំនួន ពួកមេរោគនេះ អាចឆ្លងពីសត្វមកមនុស្ស។
ក្រុមមេរោគ corona អាចឆ្លងរាលដាលតាមរយៈការប៉ះពាល់រវាងមនុស្ស និងសត្វ។ អ្នកវិទ្យាសាស្ត្រយល់ថា ក្រុមមេរោគ corona ដូចជា MERS បានចាប់ផ្ដើមឆ្លងពីសត្វឩដ្ឋមកមនុស្ស ខណៈដែលអ្នកវិទ្យាសាស្ត្រសង្ស័យថា សត្វសំពោចក្រអូបគឺជាដើមហេតុដែលនាំឱ្យជម្ងឺ SARS ផ្ទុះឡើង។
បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងការពារមេរោគ corona នៅឡើយ។ ការពិសោធទៅលើវ៉ាក់សាំងការពារមេរោគ MERS កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។
នៅលើបដានោះរៀបរាប់ថា “ជនជាតិចិនមិនត្រូវបានអនុញ្ញាតឱ្យចូលហាង។ ខ្ញុំមិនចង់ឆ្លងមេរោគ”។ ម្ចាស់ហាងរូបនេះបានប្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មានប្រចាំថ្ងៃ Asahi ថា គាត់បានប្រើកម្មវិធីបកប្រែអនឡាញដើម្បីសរសេរអក្សរលើបដានេះ និងបានអះអាងថា “ខ្ញុំគ្រាន់តែចង់ការពារខ្លួនពីមេរោគប៉ុណ្ណោះ”។


ការណ៍នេះត្រូវបានចាត់ទុកថា ជាការធ្វើដំណើរវិលទៅស្រុកយ៉ាងគគ្រឹកគគ្រេងបំផុតក្នុងពិភពលោក ដោយពិធីបុណ្យ ឈុនយីន (春运) ឬបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំចិន) ត្រូវបានរដ្ឋាភិបាលចិនកំណត់ឱ្យឈប់សម្រាកពីការងាររយៈពេលយូរដល់ទៅ 40ថ្ងៃ រាប់ចាប់ពីថ្ងៃទី10 មករា ដល់ថ្ងៃទី18 កុម្ភៈ ដើម្បីឱ្យពលរដ្ឋបានទៅជួបជុំក្រុមគ្រួសារ។
ចូលឆ្នាំចិនឆ្នាំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី25 មករា ពោលគឺឆាប់ជាងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ2012 មក។ រដូវបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ បានជាន់ជាមួយនឹងរដូវនិស្សិតចាប់ផ្ដើមឈប់សម្រាកខែរងា(វ៉ាកង) ដែលការឈប់សម្រាកនេះនឹងធ្វើឱ្យការធ្វើដំណើរកាន់តែមមាញឹកឡើង។
ទូរទស្សន៍ CNN បានសន្និដ្ឋានថា រដូវបុណ្យចូលឆ្នាំចិនឆ្នាំនេះ នឹងមានអ្នកធ្វើដំណើរទៅស្រុកកំណើត ប្រមាណជា3ពាន់លានលើក កើនឡើងបន្តិចបើធៀបនឹងកាលពីឆ្នាំទៅ (2.99ពាន់លានលើក)។ ក្នុងចំណោមនោះ នឹងមាន 2.43ពាន់លានលើក ធ្វើដំណើរតាមរថយន្ត (ថយចុះ1.2% ធៀបនឹងឆ្នាំទៅ)។ ការធ្វើដំណើរតាមរថភ្លើងនឹងមានចំនួន 440លានលើក កើនឡើង 8%។ ចំណែកការធ្វើដំណើរតាមយន្តហោះ នឹងមាន 79លានលើក (កើន8.4%) ហើយ 45លានលើក នឹងធ្វើដំណើរតាមជើងទឹក (កើន9.6%)។
ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលចិន បានព្យាករថា អាកាសយានដ្ឋានអន្តរជាតិ “ប៉េកាំង ដាក់ស៊ិង” (Beijing Daxing International Airport) នឹងដឹកអ្នកដំណើរ 190លាននាក់ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិន ដែលច្រើនជាង15% ធៀបនឹងពេលវេលាធម្មតា។
ព្រលានយន្តនានាទូទាំងប្រទេសចិន ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការហោះហើរ 17ពាន់ជើងជារៀងរាល់ថ្ងៃ ក្នុងរដូវចូលឆ្នាំនេះ (កើនឡើង13.3% បើធៀបទៅនឹងឆ្នាំមុន)៕








ចំណែកប្រធានាធិបតីចិន លោក Xi Chinping នៅក្នុងសំបុត្រ 1ច្បាប់ដែលផ្ញើមកជូនលោក Trump បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជំហានទី1 គឺជាសក្ខីភាពមួយបង្ហាញថា ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន អាចរួមគ្នាបង្កើតជាស្ពានចម្លងរវាងភាពខុសគ្នារបស់ប្រទេសទាំង2។ ប្រធានាធិបតីចិន បន្ថែមថា កិច្ចព្រមព្រៀងនេះ “ល្អសម្រាប់ប្រទេសចិន សម្រាប់អាមេរិក និងពិភពលោកទាំងមូល”។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ មិនបាននិយាយដល់បញ្ហាក្រុមហ៊ុន Huawei របស់ចិនដែលកំពុងត្រូវបានអាមេរិកដាក់ទណ្ឌកម្មនោះឡើយ។ ប៉ុន្តែក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក Hiu He បានថ្លែងថា ចិនសង្ឃឹមថា ភាគីអាមេរិកនឹងអនុវត្តច្បាប់ដោយយុត្តិធម៌ចំពោះក្រុមហ៊ុនចិន៕