Tag: ឱក សុគន្ធកញ្ញា

  • បទថ្មីរបស់កញ្ញា ឱក សុគន្ធកញ្ញា លើកទឹកចិត្តដល់ប្អូនៗទើបបញ្ចប់ការប្រលងបាក់ឌុប

    បទថ្មីរបស់កញ្ញា ឱក សុគន្ធកញ្ញា លើកទឹកចិត្តដល់ប្អូនៗទើបបញ្ចប់ការប្រលងបាក់ឌុប

    ប៉ុន្មានម៉ោងមុននេះបន្តិច ខាងផលិតកម្មរស្មីហង្សមាសបានបញ្ចេញ MV ថ្មី របស់តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ដែលមានចំណងជាជើងថា «តស៊ូ» ដែលបទចម្រៀងមួយបទនេះ គឺពិតជាមានអត្ថន័យកម្សត់ ចាក់ដោតបេះដូងមនុស្ស ឱ្យចេះក្រោកឡើងតស៊ូ ទោះបីជាជួបបញ្ហាអ្វីក៏ដោយ ហើយក៏ជាបទចម្រៀងមួយអាចជួយជំរុញទឹកចិត្តប្អូនៗដែលទើបតែបញ្ចប់ការប្រលងនៅថ្ងៃនេះ ឱ្យតស៊ូបន្តទៀតទៅថ្ងៃអនាគត គ្មានមនុស្សណាម្នាក់ដែលកើតមកគ្មានកំហុសនោះទេ។

    បទចម្រៀងដែលអន្លង់អន្លោចមួយនេះ បានទាក់ទាញអារម្មណ៍យុវវ័យឱ្យក្ដុកក្តួលអារម្មណ៍ទៅតាមទំនុកច្រៀង មិនធម្មតាឡើយ ដោយគ្រាន់តែបង្ហោះមិនបានប៉ុន្មានម៉ោងផង មានអ្នលចូលទស្សនារហូតដល់ទៅខ្ទង់ 75,284 ដងទៅហើយ។ អ្នកគាំទ្រខ្លះបានបង្ហើបអារម្មណ៍ពិតរបស់ខ្លួនចំពោះបទនេះថា « ពីរោះណាស់ កម្សត់ណាស់  មានអត្ថន័យអប់រំ និងលើកទឹកចិត្ត សម្តែងសក្តិសមបំផុត មើលហើយស្រក់ទឹកភ្នែក  តែមានកម្លាំងចិត្តក្នុងការតស៊ូ អរគុណសម្រាប់បទចម្រៀងមួយបទនេះ»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ថា បទចម្រៀងថ្មីរបស់កំពូលតារាស្រីប្រចាំទ្រនំហង្សមាសរូបនេះ ចាក់ដោតអារម្មណ៍យុវវ័យ ជាពិសេសប្អូនៗដែលទើបប្រលងបាក់ឌុបចប់ ដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម:

  • ឱក សុគន្ធកញ្ញា និងគូដណ្ដឹងកាន់តែផ្អែមល្ហែមខ្លាំងនៅលើបណ្ដាញសង្គម

    ឱក សុគន្ធកញ្ញា និងគូដណ្ដឹងកាន់តែផ្អែមល្ហែមខ្លាំងនៅលើបណ្ដាញសង្គម

    ការក្លាយជាគូដណ្ដឹងគ្នារវាងតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី ជាងប៉ុន្មានខែនេះ ធ្វើឱ្យគូស្នេហ៍1គូនេះ លែងលាក់បាំង និងញញើតក្នុងការបណ្ដើរគ្នាដូចមុនទៀតហើយ ខណៈពេលដែលលេចលឺដំណឹងថាពួកគេទាំងពីរនឹងដឹកដៃចូលរោងការនាថ្ងៃខាងមុខដ៏ឆាប់ទៀតផង។ ជាក់ស្តែង​ ក្នុងដំណើរកំសាន្តលើកនេះ ជាមួយ មិត្តភក្តិ និងគូដណ្តឹង ឱក សុគន្ធកញ្ញា បានដាច់ចិត្តបង្ហោះរូបថតតែពីរនាក់ជាលើកដំបូង កាន់ដៃគ្នារត់នៅលើវាលស្មៅដ៏ខៀងខ្ចី ភ្ជាប់ជាមួយពាក្យថា “ខ្លាចវង្វេងផ្លូវ” ឃើញហើយមានអារម្មណ៍ថាពួកគេមានសេចក្តីសុខណាស់។

    ការបណ្ដើរគ្នាជាសាធារណៈរវាងឱក សុគន្ធកញ្ញា និងគូដណ្ដឹងនាង លោកអ៊ឹង សុខលី នេះ ត្រូវបានតារារួមអាជីពជាច្រើនបានសួរនាំពួកគេថា ពេលណាទើបចូលរោងការ ហើយត្រូវសុគន្ធកញ្ញា និងអនាគតប្ដី ឆ្លើយដូចគ្នាថា មិនទាន់គិត បើទោះជាមិត្តភក្ដិជុំវិញខ្លួនសុទ្ធតែជំរុញឱ្យពួកគេចូលរោងការឱ្យឆាប់ៗ ព្រោះគេចង់ឃើញសុគន្ធកញ្ញា គ្រងឈុតកូនក្រមុំក៏ដោយ តែកញ្ញា និងលោកសុខលី និយាយប្រាប់មិត្តភក្ដិថា មិនទាន់ចង់រៀបការឆាប់ៗដូចគ្នា។ ប៉ុន្ដែរឿងដែលធ្វើឱ្យសុគន្ធកញ្ញា រំភើបខ្លាំងនោះ គឺនៅពេលដែលអ្នកនៅជុំវិញខ្លួននាងសុទ្ធតែអះអាងថា នាងនិងលោកសុខលី ស័ក្តិសមគ្នាខ្លាំងណាស់ ដែលធ្វើឱ្យតារាមួយចំនួនថែមទាំងច្រណែនទៀតផង។

    គួររំឭកដែរថា តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោក អ៊ឹង សុខលី កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 កន្លងទៅថ្មីៗនេះ ។ ការសម្រេចចិត្តភ្ជាប់ពាក្យនោះ គឺជាលទ្ធផលបន្ទាប់ពីអ្នកទាំងពីរទាក់ទងគ្នា​ដោយបិទបាំងអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែកន្លងមក ដែលកញ្ញា សុគន្ធកញ្ញា បានធ្វើពិធីទាំងឡើងផ្ទះ ស្របពេលជាមួយនឹងពិធីចូលស្តីដណ្តឹង ដោយលែងបិទបាំង ដើម្បីបញ្ចប់នូវការរិះគន់៕

  • ផ្ទុះសំណើច!!  នៅពេលតារាស្រី ឱក សុគន្ធកញ្ញា ជួបរឿងបែបនេះ…

    ផ្ទុះសំណើច!!  នៅពេលតារាស្រី ឱក សុគន្ធកញ្ញា ជួបរឿងបែបនេះ…

    នៅពេលថ្មីនេះៗ តារាសម្ដែង និងជាអ្នកដឹកនាំសម្ដែងបទចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស លោក Ecovak Song បានបង្ហោះវីដេអូបែបពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា តាមរយៈសកម្មភាពថតបទចម្រៀង “កាត់ចិត្តបែបណា” ។

    គួរបញ្ជាក់ផងដែរថា បទចម្រៀង “កាត់ចិត្តបែបណា” ដែលទើបនឹងចេញកាលពីពេលថ្មីៗនេះ កំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ស្រាប់តែមានការទម្លាយឃ្លីបវីដេអូខ្លីមួយដែលបង្ហាញពីការសម្តែងក្នុង MVចម្រៀងថ្មីនេះ ដោយបានធ្វើឱ្យអ្នកគាំទ្រទាំងអស់របស់ កញ្ញា ទប់មិនអស់សំណើចមិនបាន។ វីដេអូខ្លីមួយនេះ មិនត្រឹមតែបង្ហាញពីអារម្មណ៍មនាសញ្ចេតនាចាក់ដោតនោះទេ តែបើបានទស្សនាហើយ ធានាថានឹងហួសចិត្តដែលសាច់រឿងបែរជានឹកស្មានមិនដល់ទៅវិញ។

    បើតាមមតិអ្នកគាំទ្រដែលបានទស្សនាវីដេអូសម្តែងបែបកំប្លែងមួយនេះហើយបានឱ្យដឹងថា សាច់រឿងកាច់ស្ទើរតែបាក់ចង្កេះគ្រប់ៗគ្នា។ ចង់ដឹងថា តើវីដេអូនេះអស់សំណើចខ្លាំងកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖

  • ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងសកម្មភាពត្បាញក្រមាយ៉ាងភ្ញាក់ផ្អើល

    ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងសកម្មភាពត្បាញក្រមាយ៉ាងភ្ញាក់ផ្អើល

    នៅពេលថ្មីនេះ កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់យីហោកាបូបប៊្រេនដ៍ ASK គឺកញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា មានភាពរវល់ជាមួយការងារជាច្រើននៅក្នុងពិភពសិល្បៈស្ទើររកពេលសម្រាកគ្មានឡើយ តែទន្ទឹមនឹងភាពមមាញឹកនោះ នាងបានធ្វើឱ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានឆ្លៀតយកពេលរបស់ខ្លួនដើម្បីទៅចូលរួមត្បាញក្រមាប្រវែង1,000ម៉ែត្រ កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 ម្សិលមិញ។

    តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ក៏ដូចជានៅក្នុង IG របស់តារាស្រីឆ្នើមរូបនេះ ក៏បានរៀបរាប់ឱ្យដឹងដែរថា «ជឿថា ខ្មែរ​ធ្វើ​បាន…! ខ្ញុំ​បាន​ចូល​រួម​ត្បាញ​ក្រមា​ 1,000 ម៉ែត្រ ទុក​ជា​អនុ​ស្សាវរីយ៍ចុះអ្នកវិញ..? តើបងប្អូនបានចូលរួមហើយឬនៅ?»។ ពិតណាស់ តារាស្រីរូបនេះបានថតរូបជាមួយអ្នកគាំទ្រ និងតារាល្បីៗរួមទ្រនំ ព្រមជាមួយតារាសម្ដែងវ័យក្មេងជាច្រើននាក់ផងដែរ។

    គួរបញ្ជាក់ផងដែរថា ក្រមាជាវត្ថុចាំបាច់មួយដែលបងប្អូនខ្មែរយើងនិយមប្រើប្រាស់ មិនថាចាស់ មិនថាក្មេង តែងតែស្គាល់ថាក្រមាខ្មែររបស់យើងជាវត្ថុប្រើប្រាស់ដែលមានប្រយោជន៍ច្រើនយ៉ាងណាស់។ ស្របពេលឃើញសកម្មភាពរបស់អាយដលបែប​នេះអ្នកគាំទ្របាននាំគ្នានិយាយថា ឱក សុគន្ធកញ្ញា ពិតជាតារាស្រីមួយរូបគួរឱ្យគោរពស្រឡាញ់មែន មិនថាខ្លួនរវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលដើម្បីចូលរួមការងារសង្គមទៀតដែរ។ កុំភ្លេចណា៎! សូមអញ្ជើញទៅចូលរួមទាំងអស់គ្នា ដើម្បីត្បាញក្រមាស្នាដៃកូនខ្មែររបស់យើងពិតៗ៕

  • ចុម!! ឱក សុគន្ធកញ្ញា បញ្ចេញកាបូប «ASK Brand» ជាប៊្រេនផ្ទាល់ខ្លួន

    ចុម!! ឱក សុគន្ធកញ្ញា បញ្ចេញកាបូប «ASK Brand» ជាប៊្រេនផ្ទាល់ខ្លួន

    នៅពេលថ្មីៗនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា មិនត្រឹមតែជាកំពូលតារាចម្រៀងស្រីជួរមុខ​ដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសនេះទេ នាងក៏ជាតារាស្រីដែលមានជំនួញផ្ទាល់ខ្លួននៅក្នុងដៃផងដែរ។ អ្វីដែលគេកត់សម្គាល់ឃើញនាពេលបច្ចុប្បន្ននេះគឺ តារាចម្រៀងស្រីរូបនេះ បានបង្កើតយីហោកាបូបថ្មីដែលខ្លួនឯង ដែលមានប្រ៊េនឈ្មោះ «ASK Brand» ដែលជាកាបូបយួដៃ  បានធ្វើឲ្យទស្សនិកជនអ្នកគាំទ្រនាងចាប់អារម្មណ៍យ៉ាងខ្លាំង។

    ដោយមើលឃើញថា តារាសិល្បៈជាច្រើននាក់ បានឆ្លៀតពេលទំនេររបស់ខ្លួន ងាកមកលក់ឥវ៉ាន់តាម Online ស្ទើរតែគ្រប់គ្នាទៅហើយនោះ ទើបធ្វើឱ្យតារាស្រីរូបនេះ មានគំនិតបង្កើតប្រ៊េនកាបូបផ្ទាល់ខ្លួន និងដាក់បង្ហោះលក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ។ បើតាមគណនីរបស់នាង ក៏បានឱ្យដឹងថា នាងបានបង្កើតយីហោផ្ទាល់ខ្លួន និងចាប់ផ្តើមដំណើរការ លក់ចាប់ពីពេលនេះទៅ ដោយមានឈ្មោះថា «ASK Brand» និងត្រូវបានគេឃើញថា មានតម្លៃសមរម្យមួយ ដែលអ្នកគាំទ្រអាចទទួលយកបាន។ ជាការពិត ក្រោយពីយីហោថ្មីបានបង្ហាញខ្លួនយ៉ាងពេញលេញ អមដោយតារាស្រីមានឈ្មោះល្បីរូបនេះ ជាអ្នកបង្ហាញម៉ូដផ្ទាល់ទៀតនោះ គឺពិតជាធ្វើឱ្យ «ASK Brand» កាន់តែមានការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី ពិសេសអ្នកគាំទ្រនាងក៏បានជូនពរឱ្យតារាស្រីរូបនេះកាន់តែជោគជ័យ ថែមទៀតលើមុខជំនួញថ្មី។

    ដើម្បីឱ្យដឹងកាន់តែច្បាស់ពីកាបូបឈ្មោះថា «ASK Brand» មានភាពទាន់សម័យដល់សុភាពនារី យ៉ាងណានោះ សូមទស្សនារូបភាព ខាងក្រោមទាំងអស់គ្នា៖

  • ក្ដៅៗ!!! ទើបតែចេញបទ « រាំវង់អង្គរ » ភ្លាម អ្នកលេងបណ្ដាញសង្គមម្នាក់ហ៊ាននិយាយបែបនេះ…..

    ក្ដៅៗ!!! ទើបតែចេញបទ « រាំវង់អង្គរ » ភ្លាម អ្នកលេងបណ្ដាញសង្គមម្នាក់ហ៊ាននិយាយបែបនេះ…..

    នៅល្ងាចថ្ងៃម្សិលមិញនេះ គណនីយូធូបផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញវីដេអូចម្រៀងថ្មីមួយដែលបង្កភាពភ្ញាក់ផ្អើលដល់អស់មជ្ឈដ្ឋានមហាជន ដែលបទនោះមានចំណងជើងថា « រាំវង់អង្គរ » ជាការបកស្រាយដោយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ និងកញ្ញា ឱក សុគន្ធកញ្ញា ដើម្បីជាការអបអរ និងរាំលេងកម្សាន្ដនាឱកាស ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ច សំរិទ្ធិស័ក ព.ស 2562 គ.ស 2018 ។

    ទន្ទឹមនឹងការបញ្ចេញវិដេអូមិនទាន់បានក្ដៅៗហុយៗផង ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមម្នាក់បានពោលឡើងថា « ខ្ញុំពិតជារំភើបណាស់ ព្រោះខ្ញុំបានចាំពួកគាត់ទាំងពីរមកជួបគ្នា និងបកស្រាយចម្រៀងជាមួយគ្នាវិញអស់រយៈពេលជាង 10 ឆ្នាំមកហើយ ចាប់តាំងពីពួកគាត់បានបែកគ្នានៅ U2 ។ គាត់​បានជួប​គ្នា​ហើយ​ដៃ​គូចាស់​ ច្រៀង​បានពីរោះ​ណាស់ ​ហើយសម្លៀកបំពាក់​វិញក៏​ស្រស់​ស្អាតទៀត ពេញចិត្ត​ណាស់​បាទ»។

    ក្ដីរំភើបឥតឧប្បមារបស់អ្នកគាំទ្របានឡើងដូចពោលខាងលើ ចុះអ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែរ។ ដើម្បីកុំខាតពេល តោះមកស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖

  • ឱក សុគន្ធកញ្ញា បង្អួតសម្រស់សាមញ្ញនៅលើទឹកដីប្រាសាទព្រះវិហារ

    ឱក សុគន្ធកញ្ញា បង្អួតសម្រស់សាមញ្ញនៅលើទឹកដីប្រាសាទព្រះវិហារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រី ឱក សុគន្ធកញ្ញា នៅថ្ងៃទី6 ខែមីនា ឆ្នាំ2018 នេះ គេមើលឃើញថា ឆ្លៀតពេលទំនេរពីការងារ កញ្ញាបានធ្វើដំណើរកម្សាន្ដទៅកាន់តំបន់ប្រាសាទព្រះវិហារ និងបានបង្ហោះរូបភាពជាច្រើនសន្លឹកជូនដល់បណ្ដាអ្នកគាំទ្របានទស្សនាកម្សាន្ដផងដែរ។

    ជាក់ស្ដែងតាមរយៈរូបភាពទាំងឡាយនោះ គេមើលឃើញថា ឱក សុគន្ធកញ្ញា មិនត្រឹមតែជាកំពូលតារាចម្រៀងដែលមានទឹកដមសំឡេងពីរោះប៉ុណ្ណោះទេ តែថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។ នៅលើកំពូលភ្នំដ៏សែនខ្ពស់ នោះ កញ្ញាបានបង្ហោះរូបភាពរបស់ខ្លួនជាមួយនឹងសម្រស់ដែលពុំមានការតុបតែង ដែលធ្វើឱ្យបណ្ដាអ្នកគាំទ្រអត់មិនសរសើរសម្រស់ពីធម្មជាតិរបស់តារារូបនេះមិនបាន។ ចង់ដឹងថា ស្អាតយ៉ាងណានោះ សូមមើលរូបខាងក្រោមនេះ៖

  • អីយ៉ា! ឱក សុគន្ធកញ្ញា បញ្ចេញរូបភាពស្និទ្ធស្នាលជាមួយគូស្នេហ៍ហើយតើ!

    អីយ៉ា! ឱក សុគន្ធកញ្ញា បញ្ចេញរូបភាពស្និទ្ធស្នាលជាមួយគូស្នេហ៍ហើយតើ!

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ឱក សុគន្ធកញ្ញា កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបកញ្ញាផ្ទាល់បានចូលរួមពិធីមង្គលការមួយ និងបានបណ្ដើរគ្នាជាមួយគូស្នេហ៍យ៉ាងត្រសងនៅក្នុងពិធីនោះ។ ដោយឡែករូបភាពប៉ុន្មានសន្លឹកនោះគេមើលឃើញថា រូបកញ្ញាជាមួយនឹងលោក អ៊ឺង សុខលី មានភាពស្និទ្ធស្នាលនឹងគ្នាមែនទែន ដែលហាក់បីដូចជាអ្នកទាំងពីរចង់ឱ្យមហាជនបានដឹងថា ពួកគេនឹងមានដំណឹងល្អនាពេលឆាប់ៗនេះ។

    ស្របគ្នានោះដែរ បើទោះបីជានៅមិនទាន់មានការបកស្រាយច្បាស់ការណាមួយចេញពីមាត់របស់តារាស្រី ឱក សុគន្ធកញ្ញា ក៏ដោយ តែសកម្មភាពដែលស្ដែងឱ្យឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានធ្វើឱ្យអ្នកគាំទ្រ និងមហាជនគ្រប់រូបយល់ឃើញថា នាង និងប្អូនប្រុសថៅកែហង្សមាស គឺពិតជាគូស្នេហ៍នឹងគ្នាមែនហើយ។ មានមិត្តរួមសិល្បៈម្នាក់បានចូលទៅ comment នៅខាងក្រោមរូបដែលបានបង្ហោះនោះថា «ជិតដល់ថ្ងៃអ្នកបង្ហោះហើយ » ពោលគឺ ជិតដល់ថ្ងៃដែលតារាស្រីរូបនេះត្រូវចូលរោងការហើយ។

    គួររំឭកផងដែរថា កន្លងមកធ្លាប់លេចឮព័ត៌មានមកថា ពួកគេទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីខែឧសភា ឆ្នាំ2017 ម៉្លេះ គឺបានន័យថា គ្មានអ្វីត្រូវលាក់លៀមតទៅទៀតឡើយ ព្រោះថា ពេលនេះពួកគេគឺជាគូដណ្តឹងគ្នាស្របច្បាប់ទៅហើយ៕

  • ទម្លាយចរិតពិតរបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា

    ទម្លាយចរិតពិតរបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា

    ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានទម្លាយរឿងពិតមួយរបស់តារាស្រីប្រចាំផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា  ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងក្លាបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានមហាជនជាទស្សនិកជន និងជាអ្នកគាំទ្របានពោលសរសើររូបនាងមិនដាច់ពីមាត់ពីសមត្ថភាពច្រៀង និង រូបសម្បត្តិដ៏ស្រស់សោភា ។

    ចាប់តាំងពីបានចូលប្រឡូកសិល្បៈនៅក្នុងអំឡុងឆ្នាំ 1999 តារាស្រីរូបនេះបានផ្លាស់ប្ដូរទ្រនំជ្រកអស់ជាច្រើនផលិតកម្មមកហើយ នៅក្នុងនោះរួមមាន ផលិតកម្ម​ រស្មីស្ទឹងសង្កែ , U2 , ចេនឡា CB , Sunday , Rock និងផលិតកម្មរស្មីហង្សមាស ចុងក្រោយគេ  តែនៅក្រៅពិភពសិល្បៈ និងខាងក្រោយឆាកវិញ ពុំសូវមាននរណាម្នាក់បានដឹងពីរឿងពិតរបស់តារាស្រីរូបនេះឡើយ  ទើបតែថ្មីៗនេះ ស្រាប់តែថ្មីៗនាងបានរៀបរាប់អំពីអត្តចរិតពិតរបស់ខ្លួន ព្រមទាំងបង្ហាញជា VIdeo Live នៅលើហ្វេសប៊ុកទៀតផង។

    តារាស្រីវ័យ 30 ឆ្នាំរូបនេះបានបង្ហាញវត្តមាននៅក្នុងកម្ម​វិធីសិក្ខាសាលា SUPER WOMEN ដោយធ្វើការចែករំលែកនូវបទពិសោធនៅក្នុងជីវិតរហូតក្លាយជាតារាចម្រៀងល្បីឈ្មោះ។ អាថ៌កំបាំងមួយដែល ឱក សុគន្ធកញ្ញា បានទម្លាយប្រាប់មហាជនបានឱ្យដឹងនោះគឺ «កាលពីនៅកុមារភាពនាងខ្ញុំមានអត្តចរិតដូចក្មេងប្រុស ច្រងេងច្រងាង មិនសុភាពរមទម្យដូចក្មេងស្រីដទៃឡើយ ហេតុនេះហើយទើបធ្វើឱ្យឪពុកម្តាយរបស់នាងខ្ញុំ សម្រេចចិត្តឱ្យនាងខ្ញុំទៅរៀនរាំរបាំបុរាណ នៅសាលាវិចិត្រសិល្បៈ ដែលរបាំនោះមានសភាពទន់ភ្លន់ជាទីបំផុត»។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

  • មួយឃ្លីបរបស់អ្នកលេង Facebook បាញ់ ឱក សុគន្ធកញ្ញា ឈឺៗតែម្ដង

    មួយឃ្លីបរបស់អ្នកលេង Facebook បាញ់ ឱក សុគន្ធកញ្ញា ឈឺៗតែម្ដង

    ថ្មីនេះៗ នៅលើបណ្ដាញសង្គម Facebook ដោយសារតែមានការគាំទ្រ និងស្រលាញ់គ្រូបង្វឹក ឱក សុគន្ធកញ្ញា អ្នកលេង Facebook មួយក្រុម បានយកតម្រាប់តាមកញ្ញា បង្កើតជាវីដេអូកំប្លែង ដែលបានប្រើពាក្យសម្ដីត្រាប់តាម Coach កញ្ញា  ក្នុងផ្ដល់មតិ និង Comment ល្អៗទៅកាន់បេក្ខជន តែផ្ទុយទៅវិញ អ្នកដែលបានទស្សនាវីដេអូនេះហើយ បានជាយល់ឃើញថា មួយក្រុមខាងលើនេះ បានបង្អាប់បង្ខូចឈ្មោះរបស់ ឱក សុគន្ធកញ្ញា ដោយបានប្រើឈ្មោះចំៗ។ ក៏ប៉ុន្ដែ ក្រុមខាងលើនេះ ក៏បានធ្វើការខន្ដីអភ័យទោស ពីសំណាក់មហាជនទាំងអស់រាល់កំហុសឆ្គងដែលកើតដោយអចេតនា នៅខាងចុងវីដេអូផងដែរ។ កាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖