Tag: អ៊ឹម ជីវ៉ា

  • តារាសម្ដែង អ៊ឹម ជីវ៉ា សាងភ្នួសជាលើកទី2 ក្រោយជួបគ្រោះក្រឡាប់រថយន្ដ

    តារាសម្ដែង អ៊ឹម ជីវ៉ា សាងភ្នួសជាលើកទី2 ក្រោយជួបគ្រោះក្រឡាប់រថយន្ដ

    ខុសពីតារាភាគច្រើនដែលមុនសម្រេចចិត្តសាងផ្នួស សុទ្ធតែបានកំណត់ពេលវេលាមួយច្បាស់លាស់ លោក អ៊ឺម ជីវ៉ា បានអះអាងថា លោកមិនទាន់ដឹងថានឹងលាព្រះផ្នួស ក្រោយពីបានសាងព្រះផ្នួសក្នុងរយៈពេលមួយសប្ដាហ៍ 10ថ្ងៃ ឬមួយខែនោះទេ ដោយលោកមានសង្ឃដីកាថា ខ្លួននឹងបួសឆាប់ ឬ លឿន អាស្រ័យលើទឹកចិត្តជ្រះថ្លារបស់ខ្លួន។ យ៉ាងណាមិញលោកថាពេលវេលាសឹកមកវិញ បើទោះជាលឿនបំផុត ក៏មានរយៈពេលមិនក្រោមមួយសប្ដាហ៍នោះដែរ។

    សូមរំឭកដែរថា កាលពីឆ្នាំ2012 តារាសម្ដែងលោក អ៊ឹម ជីវ៉ា ធ្លាប់បានបួសម្ដងហើយ ដោយការសម្រេចចិត្តបួសលើកនោះ គឺលោកបានកំណត់ពេលវេលាច្បាស់លាស់ដើម្បីសឹកវិញ ដែលខុសប្លែកពីការបួសលើកនេះ ដែលលោកប្រកាសថាមិនទាន់ដឹងថាពេលណាទើបសឹកនោះទេ។ លោកថាខ្លួនចង់បួសយូរ គឺអាចបួសឱ្យបានដល់មួយខែ ដើម្បីបានយល់ដឹងព្រះធម៌ និងធ្វើឱ្យចិត្តស្ងប់សុខ ប៉ុន្តែបើអំឡុងពេលបួសអារម្មណ៍របស់លោកចង់សឹកក្នុងរយៈពេលមុនមួយខែ គឺលោកនឹងសឹកវិញនៅក្នុងពេលនោះ អ៊ីចឹងហើយទើបលោកមិនទាន់ហ៊ានកំណត់ថាបួសមួយសប្ដាហ៍ ឬបួសមួយខែ ដោយសារតែភាពជាក់ស្ដែងនៅមិនទាន់ដឹង។

    ឮលោកថា ការបួសលើកនេះ គឺដើម្បីចម្លងគ្រោះ និងដើម្បីលាមាត់លាករ ដែលធ្លាប់ខុសឆ្គងដោយមិនដឹងខ្លួន និងដើម្បីបញ្ជូនកុសលជូនដល់អ្នកស្លាប់នៅក្នុងហេតុការណ៍អូសរថយន្តរបស់លោកយកទៅជួសជុល នៅពេលលោកធ្វើដំណើរទៅខេត្តកោះកុងកាលពីថ្ងៃបុណ្យសមុទ្រ។ ក្នុងនោះ លោកក៏ចង់បួសបំពេញភិក្ខុសង្ឃ ដើម្បីសងគុណដល់អ្នកមានគុណរបស់លោកផង ទើបលោកសម្រេចចិត្តបួសជាលើកទី2។

    លោក អ៊ឺម ជីវ៉ា បានសម្រេចចិត្តបួសនៅវត្តនាគវ័ន្ដ ដែលជាទីអារ៉ាមលោកធ្លាប់ស្នាក់អាស្រ័យ ដោយក្នុងពិធីរបស់លោក គេឃើញមានភ្ញៀវកុះករ ខណៈដែលតារាសិល្បៈ ក៏មានវត្តមានច្រើននាក់ខុសពីកាលបួសលើកទី1។ លោកបញ្ជាក់ក្រោយសម្រេចចិត្តបួសថា បើតាមតែលោកកុំមានការងាររវល់ច្រើន លោកនឹងបួសឱ្យបានយូរសម្រាប់លើកទី2នេះ ប៉ុន្តែដោយសារតែលោកមិនអាចបួសយូរពេកបាន ទើបលោកសម្រេចចិត្តបើទោះជាបួសយូរបំផុតក៏មិនលើសពី1ខែដែរ៕

  • អ៊ឹម ជីវ៉ា ឆ្លើយតបនាយកដ្ឋានភាពយន្ដ ៖ «ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់»

    អ៊ឹម ជីវ៉ា ឆ្លើយតបនាយកដ្ឋានភាពយន្ដ ៖ «ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់»

    នៅពេលថ្មីៗនេះ លោកពូ ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត បានបង្ហោះរូបភាពគំនរសំរាម និងសរសេរសារចង់ឱ្យតារាសម្ដែង អ៊ឹម ជីវា បំផុសវីដេអូ Troll អំពីសំរាម នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

    សាររបស់លោក ស៊ិន ច័ន្ទសាយ៉ា និយាយថា ៖ « បោស កើបៗមិនឈ្នះសោះ អ្នករើសអេតចាយចេះតែហែកពង្រាយ។ជិតមួយអាទិត្យហើយ មិនឃើញឡានមកយក។ មើលលោកក្មួយប្រុស ស្រី ដែលពូកែ Troll troll បន្តិចមើលរឿងសំរាម។ មានឡានល្អ ស្លៀកពាក់ហ៊ឺហារ ឡូយៗឡើងឆាក សម្ដីក៏បាន តែទ្រាំស្ថិតក្នុងបរិស្ថានស្អុយ ។ មើលtroll នាំគ្នាបង្កើតទិវាអនាម័យ ចាប់អំបោស កើបសម្អាតមើលលោកព្រះ។ ពិសេសលោកក្មួយ អ៊ឹម ជីវា បែបពូកែ troll បំផុសបានមើលទៅ។ សង្ឃឹមលើក្មួយហើយរឿងនេះ។អរគុណ!»។

    ក្រោយឃើញការបង្ហោះសារបស់ប្រធាននាយកដ្ឋានភាពយន្តបែបនេះហើយ តារាសម្ដែង អ៊ឹម ជីវ៉ា ឆ្លើយតបភ្លាមៗតែថា៖ «សូមជួយ Share លោកពូមួយផង ក្មួយយល់ន័យបង្កប់ដែលលោកពូនិយាយមកកាន់ក្មួយហើយ អរគុណលោកពូប្រធាននាយកដ្ឋានភាពយន្ត !! ក្មួយនិងជូនតាមសំណូមពរលោកពូស្អែកចេញវិដេអូហើយ តែសូមលោកពូកុំខឹងដូចលោកពូម្នាក់នោះណា គេគ្រាន់តែត្រូលសោះ ខឹងគេ100 អង្សារសេហើយ ចុះទម្រាំគេជះស្រាបៀដាក់មែនទែនមិនដឹងខឹងគេរឿងក្លាយជាធំបែបណាទេ។ ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់ ទស្សនិកជនខ្ញុំនិងថតវីដេអូត្រូលតាមសំណូមពរលោកពូ ហើយលោកពូជួយshare ផង ណាលោកពូ ស៊ិន ច័ន្ទសាយ៉ា ។ ដោយក្តីគោរពអំពីក្មួយ​ អ៊ឹម ជីវ៉ា»។

    សូមជម្រាបរំឭកថា អ៊ឹម ជីវ៉ា បានធ្វើវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដែងឱ្យឃើញពីទង្វើជះស្រាបៀចំមន្ដ្រី ដែលអ្នកលេងបណ្ដាញសង្គមគេបានគិតថា វីដេអូនោះ ហាក់បីដូចជាសំដៅទៅលើ ឯកឧត្តម ថៃ នរៈសត្យា ខណៈដែលលោកបាននិយាយថា រឿងជះស្រាបៀ គឺជាអង្គហេតុតូចមួយតែប៉ុណ្ណោះ៕

  • កាន់តែក្ដៅហើយ !!! អ៊ឹម ជីវ៉ា ឌឺដងឱ្យលោក ថៃ នរៈសត្យា រឿងកូនប្រើគ្រឿងញៀន

    កាន់តែក្ដៅហើយ !!! អ៊ឹម ជីវ៉ា ឌឺដងឱ្យលោក ថៃ នរៈសត្យា រឿងកូនប្រើគ្រឿងញៀន

    ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបដឹងហើយថា កាលពីថ្ងៃម្សិលមិញ លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះវីដេអូទាក់ទងនឹងការជះទឹក ហើយលោកក៏បានប្រាប់ថា ក្នុងការបង្ហោះវីដេអូនេះ គឺមិនទាក់ព័ន្ធនឹងបុគ្គលណាម្នាក់ ឬមន្រ្តីណាម្នាក់ឡើយ។ ស្របពេលដលកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់យក ស្រាបៀមកជះ លើកញ្ញា ដែលនេះជាទង្វើអសីលធម៌ជាខ្លាំង ចំពោះកញ្ញា បានធ្វើឱ្យមហាជនជាច្រើន មានការស៊ែរចែករំលែកតៗគ្នា។

    ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារកាលពីប៉ុន្មានម៉ោងមុននេះឆ្លើយតបទៅ ឯកឧត្តម ថៃ នរៈសត្យា ទៀតហើយថា«សូមគោរពនិងជូនចំពោះ ឯកឧត្តម ថៃ នរៈសត្យា ដោយក្តីគោរព ក្មួយសូមជំរាបឯកឧត្តមថា ក្មួយជាក្តិបមមង់តារា វាមិនល្បី មិនលេចធ្លោរទេឯកឧត្តម តែក្មួយខំប្រឹងរស់ដោយការតស៊ូពីបាតដៃទទេជាមួយសិល្បៈ រស់នៅជាមួយព្រះសង្ឃ មិនដែលបានបំផ្លាញយកលុយម៉ែឳចាយឬបំផ្លាញក្នុងគ្រួសារឡើយ ក្មួយខំប្រឹងចង់ល្បីដោយមិនប្រើខ្សែដូចគេ ..! អ្នកខ្លះកូនប្រលងហ្វេសស៊ីឪធ្វើគណអធិបតី..! តាំងពីក្មួយចូលសិល្បៈមកក៏មិនដែលបានដើទៅណាដើម្បីបំផ្លាញសង្គម ឱ្យសង្គមស្អប់ខ្ពើម ហើយក្មួយមិនចេះជក់គ្រឿងញៀនទេ ក៏មិនបានទៅលក់គ្រឿងញឿនដែរ ឯកឧត្តមអើយ ..! ក្មួយក៏មិនបានទៅខ្ចីលុយធនារគារដើម្បីបំពេញភាពហ៊ឺហារដូចអ្នកខ្លះទេឯកឧត្តម ..! គឺក្មួយទទួលស្គាល់អ្វីដែលក្មួយមាន ក្មួយជាអ្នកក្ររស់ដោយកិត្តិយស បើគេជួលទៅសម្តែងក្មួយទៅ ទៅច្រៀងម្តងបានតែ10$ ឡើងទូរទស្សន៍ម្តងគេឱ្យតែ 20$ និងឯកឧត្តម ក្មួយខំប្រឹងរកលុយមកចិញ្ចឹមគ្រួសារ។

    ក្មួយសូមថ្លែងអំណរគុណដែលឯកឧត្តមប្រើភាសារសរសេរលើ comment Facebook ភាសាសរសេរបស់ឯកឧត្តមក្មួយមិនថាឯកឧត្តមមើលងាយក្មួយទេ តែក្មួយពិតជាមានកិត្តិយសដែលក្មួយជាមម៉ង់តារាមិនល្បី បានរដ្ឋលេខាធិការក្រសួងមក comment ចំពោះពាក្យពេជ្រដ៏មានន័យក្នុង comment នេះ!! សូមគោរពជូនពរឯកឧត្តមនិងក្រុមគ្រួសារមានសុខភាពល្អជោគជ័យសំរេចគ្រប់ភារកិច្ច ។ ដោយក្តីគោរពអំពីក្មួយៈ អ៊ឹម ជីវ៉ា»៕

  • ក្រោយចេញវីដេអូ « រឿងជះស្រាបៀរលើតារាជារឿងតូចតាច » អ៊ឹម ជីវ៉ា មិនខ្លាចនឹងទទួលពាក្យបណ្ដឹង

    ក្រោយចេញវីដេអូ « រឿងជះស្រាបៀរលើតារាជារឿងតូចតាច » អ៊ឹម ជីវ៉ា មិនខ្លាចនឹងទទួលពាក្យបណ្ដឹង

    មុ​ននេះបន្ដិចតារាសម្ដែង និងច្រៀងលោក អ៊ឹម ជីវ៉ា បានបង្ហោះវីដេអូ និងរូបភាពព្រោងព្រាតពេញ Facebook ដែលគេមើលឃើញថា ហាក់បីដូចជាមិនសុខស្រណុកចិត្តចំពោះពោះ ការមានប្រសាសន៍របស់រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកឡើងថា ករណីជះស្រាបៀរលើតារាចម្រៀងគឺជាងអង្គរឿងតូច និងធ្វើឱ្យសិល្បៈករជាច្រើនមានការអាក់អន់ចិត្តយ៉ាងខ្លាំង ដោយសារតែករណីនេះបានប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរចំពោះអ្នកសិល្បៈ ដែលជាទង្វើរមួយមិនអាចទទួលយកបានឡើយ ហើយណាមួយវាក៏បានប៉ះពាល់ដល់សិទ្ធិ និងកិត្តិយសស្ត្រីខ្មែរផងដែរ។

    តែយ៉ាងណាមិញ អ៊ឹម ជីវ៉ា ថាខ្លួនធ្វើវីដេអូនោះ មិនបានឌឺដងដាក់មន្រ្តីឬបុគ្គល ឬដាក់ឈ្មោះក្រសួង ឬឈ្មោះមន្រ្តី ណាមួយឡើយ គឺធ្វើបែបកំប្លែង។ លោក ជីវ៉ា ថា «ខ្ញុំសូមជំរាបថា ការថតវិដេអូរបស់ខ្ញុំបានគឺមិនបានឌឺដងដាក់មន្រ្តីឬបុគ្គល ឬដាក់ឈ្មោះក្រសួង ឬឈ្មោះមន្រ្តី ណាមួយឡើយ គឺធ្វើវាបែបកំប្លែង សូមមេត្តា កុំស៊ីលៀសរអៀសខ្លួន រើសយកដាក់ខ្លួន បើអ្នកណាមិនពេញចិត្តអាចអូសរំលងបានមិនបាច់ចូលមើលទេ» ។

    លោកថា «ចុះគេវីដេអូថតគ្រឿងញៀន និងចាប់ចោនោះ គេឌឺដងដាក់ចោឬអ្នកលក់គ្រឿងញៀនមែន? បើវិដេអូនេះជារឿងក្តៅក្រហាយ ណាមួយបើមិនសុខចិត្តទេដាក់ពាក្យប្តឹងទៅ ខ្ញុំទទួលស្វាគមន៍ជានិច្ច។ រឿងមួយទៀតជូនចំពោះអ្នកពូកែជេលើខ្ញុំផង សូមមេត្តាហូបអាហារទិព្វនិងឱ្យជីវិតក្លាយជាអមតៈផង ក្រែងថ្ងៃណាមួយគេជះស្រាបៀលើ ឬមុនឆ្លងឆ្នាំជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដូចខ្ញុំក្រែងគ្មានជីវិតរស់នៅតទៅទៀត ។ ពាក្យចាស់ពោលថា កុំសើចនិងបងប្រយ័ត្នពារឆ្លងម្តងម្នាក់សូមអរគុណ ដោយក្តីគោរពអំពីខ្ញុំបាទ»៕

  • លោក អ៊ឹម ជីវ៉ា និងអ្នកនាង ចន ច័ន្ទលក្ខិណា ខ្នះខ្នែងរៀបចំបុណ្យសព ឌីជេ អាលីយ៉ា

    លោក អ៊ឹម ជីវ៉ា និងអ្នកនាង ចន ច័ន្ទលក្ខិណា ខ្នះខ្នែងរៀបចំបុណ្យសព ឌីជេ អាលីយ៉ា

    នៅក្នុងពិធីបុណ្យសពរបស់តារាសម្ដែងស្រី អ្នកនាង អាលីយ៉ា គេកត់សម្គាល់ឃើញមានតារាសិល្បៈជាច្រើន ព្រមទាំងអ្នកសារព័ត៌​មានជាច្រើនរូបទៀត បានចូលរួមគោរពវិញ្ញាណក្ខន្ធជាលើចុងក្រោយ តែយ៉ាងមិញ តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា និងប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខ ប្រកាសទទួលជួយរៀបចំទាំងស្រុង នូវពិធីបុណ្យសពរបស់តារាស្រី ឌីជេ អា លីយ៉ា ខណៈដែលសពក៏ត្រូវធ្វើពិធីបូជា នៅរសៀលម៉ោង 3 ថ្ងៃទី 28 ខែមិថុនា ម្សិលមិញនេះ។

    លោក អ៊ឹម ជីវ៉ា បានប្រកាសនៅលើគណនីហ្វេសប៊ុកថា «សូមជូនដំណឹងដល់ បងប្អូនមហាជន និងសារព័ត៌មានទាំងអស់មេត្តាជ្រាបថា ខ្ញុំបាទ អ៊ឹម ជីវ៉ា និងបងស្រី ចន ច័ន្ទលក្ខិណា និងទៅចូលរួម និងជួយចាត់ចែងបុណ្យសព អាលីយ៉ា នៅម៉ោង១១ព្រឹកនេះ។ សូមបញ្ជាក់ដែរថា ក្នុងពិធីបុណ្យសពនេះ សប្បុរសជនដែលជួយដល់បុណ្យសព អាលីយ៉ា គឺជួយចេញថ្លៃមេនបូជាសព និងថ្លៃផ្កា មាន កញ្ញា ឌួង ហ្សូរីដា និងលោកស្រី ងិន ម៉ារីយ៉ា។

    លោកនិយាយទៀតថា «ចំណែករោងបុណ្យ បបរបុណ្យ និងកម្មវិធីទាំងមូល គឺអ្នកបង ចន ច័ន្ទលក្ខិណា ប្រធានសមាគមនសិល្បករ និង ខ្ញុំបាទ អ៊ឹម ជីវ៉ា ក្រុមប្រឹក្សាសមាគមសិល្បករខ្មែរ ជាអ្នករ៉ាប់រងទទួលបន្ទុកទាំងអស់ បានន័យថា បើខ្វះខាតលុយប៉ុន្មាន សមាគមជាអ្នកជួយចេញជំនួសទាំងអស់។ រីឯកាបូជាសព និងត្រូវបូជាសព អា លីយ៉ា នឹងធ្វើនៅរសៀលថ្ងៃនេះ នៅវត្តទួលអស់លោក ក្នុងសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»។

    គួរបបញ្ជាក់ផងដែរថា ក្រៅ​ពី​មាន​ការ​ជួយ​ពី​សមាគម​សិល្បករ​ខ្មែរ​ ក៏​មាន​សប្បុរស​ជន​មួយ​ចំនួន​ជួយ​ដល់​ពិធី​បុណ្យ​សព​ អាលីយ៉ា រួមមាន​ដូច​ជា សិល្បករ​សិល្ប​ការិនី​​បាន​រៃអង្គាស​គ្នា​ ប្រពន្ធ​តារា​សម្ដែង​ ស៊ុក សុភា ម្ដាយ​ ថៃ នរៈពិទូ ជាដើម។ មុន​ពេល​​បិទ​ភ្នែក​លា​ចាក​លោក​ទៅ សមាគម​សិល្បករ​ខ្មែរ​​ ក៏​បាន​ជួយ​ដល់​ អាលីយ៉ា ជាង​1​លាន​រៀល។ លោក អ៊ឹម ជីវ៉ា បន្ថែម៕

  • អ៊ឹម ជីវ៉ា ចេញសារពន្លះនារីរូបស្រស់ និងចៅអធិការវត្តបរាជិក

    អ៊ឹម ជីវ៉ា ចេញសារពន្លះនារីរូបស្រស់ និងចៅអធិការវត្តបរាជិក

    បន្ទាប់ពីល្បីសុសសាយចំពោះព័ត៌មានករណីនារីរូបស្រស់វ័យក្មេងម្នាក់ មានទំនាក់ទំនងស៊ីជម្រៅជាមួយលោកសង្ឃចៅអធិការវត្ត ហើយបានថតវីដេអូស៊ីពោត និងបង្ហាញឱ្យឃើញពីសកម្មភាពអសីលធម៌នៅក្នុងសង្គម និងបំពានច្បាប់សាសនា ដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងទៅកាន់ព្រះសង្ឃរូបនោះ។ នៅក្នុងនោះដែរ តារាសម្ដែងប្រុស អ៊ឹម ជីវ៉ា ក៏បានបង្ហាញមតិខ្លះឱ្យមហាជនបានដឹងដែរថា នារីរូបស្រស់ម្នាក់នោះក៏ចូលរួមបំផ្លាញសាសនាផងដែរ មិនត្រូវឱ្យមានវិធានការចំពោះតែព្រះសង្ឃនោះទេ។

    តារាសម្ដែងប្រុសរូបនេះ បានធ្វើការលើកឡើងជាលំដាប់លំដោយទៅតាមសាច់រឿងថា ​«ម្តាយគាត់និយាយពេល Live ថា មានគេដណ្តឹងកូនគាត់ដប់-ម្ភៃនាក់ គាត់មិនឱ្យផង។ ឯកូននិយាយវិញថា ខ្ញុំបង្ហោះវីដេអូ និងរូបភាពនេះដោយសារតែលោកសង្ឃនេះទៅចោលខ្ញុំមួយខែហើយ តេក៏មិនលើក ពេលផ្សឹកលោកហើយ ខ្ញុំនឹងប្តឹងលោកពីបទចាប់រំលោភ»។ តាមមើលការ Live ខាងលើ គឺដោយសារនាងខឹងនឹងលោកសង្ឃបរាជិកនោះចង់ដោះដៃចោលនាង បាននាងធ្វើអ៊ីចឹង។ លោកបន្ដទៀតថា « ឱក្មួយស្រីដ៏ស្រស់ស្អាតអើយ ពាក្យចាស់លោកពោលថា ស្រឡនៗអើយកុំស្រឡាញ់លោក កំលោះគរគោកទុកលោកធ្វើបុណ្យ តែក្មួយកាលថតវិដេអូដូចសប្បាយណាស់ ហើយម៉េចបានចង់ប្តឹងលោកទៅវិញក្មួយ??» ។ ទាំងនេះជាការពេញចិត្តចំពោះទង្វើនារីរូបស្រស់ម្នាក់នោះ។

    អ៊ឹម ជីវ៉ា ក៏បានបន្ដនិយាយអំពីព្រះសង្ឃជាចៅអធិការបរាជិកនោះដែរថា «លោកសង្ឃបរាជិកក៏អ៊ីចឹងដែរ បួសរៀនធ្វើដល់ចៅអធិការវត្តហើយ ម៉េចមិនចាំពាក្យចាស់និយាយថា អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាតទេ បើស៊ីគេហើយម៉េចមិនឱ្យលុយគេ?»។ យ៉ាងណាក៏ដោយ តារាប្រុសរូបនេះបានធ្វើការសរុបសេចក្ដីតាមការយល់ឃើញរបស់លោកជារួមថា «បើសរុបមកទាំងអ្នកប្រព្រឹត្ត និងអ្នកដឹកនាំឱ្យគេប្រព្រឹត្តមានទោសដូចគ្នា ព្រោះនាងម្នាក់នេះក៏ចូលរួមបំផ្លាញព្រះពុទ្ធសាសនាដែរ ព្រោះអ្នកបួសនៅវត្ត រឿងអីនាងឱ្យដៃលោកដល់វត្ត?? សុំសរសើរក្មួយធ្វើស៊ីលោកសាហាវណាស់  លោកក៏អ៊ីចឹងដែរ បើដឹងថាខ្លួនជាសង្ឃហើយនៅប្រព្រឹត្តបែបនេះទៀត សមណាស់នឹងទទួលបែបនេះ»។

    គួរបញ្ជាក់ផងដែរថា នារីរូបស្រស់ដែលមានទំនាក់ទំនងជាមួយព្រះសង្ឃនោះ ត្រូវបានស្គាល់ឈ្មោះនៅក្នុងហ្វេសប៊ុកថា «Nhom Lyta» និងមានឈ្មោះពិតថា កែវ លីតា។ ចំណែកឯចៅអធិការវត្តដែលត្រូវបានគណៈដឹកនាំសង្ឃ និងមន្ត្រីធម្មការសម្រេចចាប់ផ្សឹកនៅវត្តភ្នំបាក់នោះ មាននាមថា ស្រិល វណ្ណា នៅក្នុងវត្តភ្នំបាក់ ខេត្តបន្ទាយមានជ័យ៕

     

     

  • លោក អ៊ឹម ជីវ៉ា​ ចេញសារពន្លះ និងទទូចឱ្យបុរសជាមេសណ្ឋាគារ និងកាស៊ីណូ ចេញមុខសុំទោសអ្នកម្ដាយបុគ្គលិក

    លោក អ៊ឹម ជីវ៉ា​ ចេញសារពន្លះ និងទទូចឱ្យបុរសជាមេសណ្ឋាគារ និងកាស៊ីណូ ចេញមុខសុំទោសអ្នកម្ដាយបុគ្គលិក

    នៅពេលថ្មីនេះៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ រឿងរ៉ាវរបស់បុគ្គលិកប្រុសម្នាក់ត្រូវបានមេអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ ប្រើពាក្យសម្ដីជេរប្រមាថដល់ម្ដាយ ហើយឃើញមានការបង្ហោះវីដេអូសុះសាយពេញបណ្ដាញសង្គម រហូតដល់តារាប្រុសលោក អ៊ឹម ជីវ៉ា តារាសម្ដែងកាលដែលបានឃើញបែបនេះហើយ ក៏បានបញ្ចេញមតិមួយចំនួន មានខ្លឹមសារមិនពេញចិត្តថា មិនដែលឃើញឬឮមេណា ប្រើពាក្យសម្តីហ្អែងឬអញ ដាក់បុគ្គលិកអីចឹងទេ។

    ជាក់ស្តែង លោក អ៊ឹម ជីវ៉ា បានសរសេរសារបង្ហោះថា «មើលពីដេអូនេះហើយចង់សើច ពិតជាពូកែសម្តែងជាងតារាទៅទៀត ពីវីដេអូមុនតួកាច វីដេអូនេះតួស្លូត អាចក្លាយជាតួកុនបាន ចុះមានបានសុំទោសមីងហ្នឹងនៅ ដែលលោកឯងជេគាត់ទាំងគាត់មិនដឹងអី នេះប៉ះចំអាក្អូនឯងទេជាមួយខ្ញុំវិញចប់ហើយ… ខ្ញុំដើរជាមួយរដ្ឋមន្រ្តី និងអស់លោកមន្រ្តីធំជាច្រើន ពេលខ្ញុំខុសពួកគាត់មិន ដែលប្រើពាក្យដាក់ខ្ញុំសូម្បីតែពាក្យថា ហ្អែងឬអញ មួយមាត់ឡើយ !! »។ តារាប្រុសដែលតែងតែលេចក្នុងសកម្មភាពសប្បុរសធម៌រូបនេះ បានសរសេរបន្តថា «តែអាគាត់នេះប្រហែលជាខ្នងមហាធំហើយមើលទៅ បងប៉ូលិសហ្នឹងក៏ចឹងដែរ មុននឹងឱ្យគេសុំទោសមើលវីដេអូឃ្លីបផង បើតាមត្រូវអោយអាគាត់ហ្នឹងសុំទោសអ្នកមីងហ្នឹងផង ព្រោះអាគាត់ហ្នឹងប្រមាថគេក៏មិនណយដែរ»។

    គួរបញ្ជាក់ផងដែរថា អ្វីដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅមានអាណិតខ្លោចចិត្តនោះគឺម្តាយរបស់ប្អូនប្រុសជាបុគ្គលិកនោះបានលើកដៃសំពះសុំទោសអ្នកគ្រប់គ្រង និងមនុស្សទូទៅ ជំនួសកូនខ្លួន។ មេដែលអ្នកគ្រប់គ្រង និងជាអ្នកជំនួញផងនោះ បានក៏និយាយនៅក្នុងវីដេអូឡើងថា «នេះជារូបគាត់នឹងម្តាយគាត់ ដែលសុំផ្តិតមេដៃសុំទោសខ្ញុំនូវទង្វើដែលមានចេតនាអាក្រក់ ឱ្យខ្ញុំធ្លាក់ក្នុងល្បិច ក្នុងបំណងបំផ្លាញកិត្តយសខ្ញុំ» លោកបន្តទាំងក្តីសោកស្តាយថា «កូនទាំងអស់ក្នុងលោក បើមិនបានសងគុណគាត់ទេ កុំឱ្យទឹកភ្នែកគាត់ហូរ លើកដៃសំពះអ្នកដទៃសុំការប្រណីសន្តោសដល់កូនគាត់»។

    បើទោះបីការនិយាយមែនសម្រួលសម្រួលនៅក្នុងវីដេអូក្ដី ក៏ប៉ុន្ដែ មហាជនជាច្រើននាក់ដែលអ្នកលេងបណ្ដាញសង្គម នៅតែមិនពេញចិត្តនឹងទង្វើរបស់បុរសជាមេគេនោះ បានប្រើសម្ដីជេរប្រមាណម្ដាយបុគ្គលិកនៅវីដេអូដំបូង ហើយថែមទាំងទទូចឱ្យលោក ចេញមុខសុំទោសម្ដាយរបស់ប្អូនប្រុសជាបុគ្គលិក ដែលលោកបានប្រើសម្ដីជេរប្រមាថដល់ម្ដាយបុគ្គលិកថែមទៀតផង៕

     

  • អ៊ឹម ជីវ៉ា អំពាវនាវឱ្យយុវជនខ្មែរថែរក្សាល្បែងប្រជាប្រិយខ្មែរ

    អ៊ឹម ជីវ៉ា អំពាវនាវឱ្យយុវជនខ្មែរថែរក្សាល្បែងប្រជាប្រិយខ្មែរ

    ល្បែង​ប្រជាប្រិយខ្មែរមាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ជាមួយប្រពៃណី​វប្បធម៌ ក៏ដូច​ជា​ជីវ​ភាព​​រស់នៅរបស់ប្រជាជនខ្មែរ​ជា​យូរលង់ណាស់មកហើយ ហើយ​​បើ​តាម​ការ​បញ្ជាក់ពី​អ្នកប្រវត្តិសាស្រ្ត និង​សាស្រ្តា​​ចារ្យ​ខាងវប្បធម៌បានបង្ហាញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា បោះ អង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​កូន​​ខ្លែង ។ល។ និងបានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការផ្សារ​ភ្ជាប់ទំនាក់ទំនងសង្គម មិត្តភាព និងសេ្នហា ក្នុងឱកាស​​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ ប៉ុន្តែ​នៅក្នុងរយៈ​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ល្បែង​ប្រជាប្រិយខ្មែរ ត្រូវបានគេ​មើល​​ឃើញថា បានធ្លាក់ចុះ មិន សំបូរ​អ្នក​លេងទំាងនៅមុន និងអំឡុង​ពេល​ចូល​ឆ្នាំខ្មែរ​ប្រពៃណី​​ជាតិ ។

    នៅក្នុងនោះដែរ តារាសម្ដែង និងច្រៀង លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារអំពាវនាវឱ្យបងប្អូនប្រជាពលខ្មែរ ជាពិសេសគឺយុវជនទាំងអស់ រួមគ្នាដើម្បីថែរក្សាល្បែងប្រជាប្រិយខ្មែរ ដែលសង្កេតឃើញថា បច្ចុប្បន្នយុវជនមិនសូវនិយមលេងដូចមុនទៀតហើយ។ នៅក្នុងសាររបស់លោក បានសរសេររៀបរាប់ថា « Shareមួយផងកូនខ្មែរ  ល្បែងប្រជាប្រិយខ្មែរនិងត្រូវបាត់បង់បើកូនខ្មែរមិនចូលរួមជួយថែរក្សា។ នាពេលបច្ចុប្បន្នយើងសង្កេតឃើញថា យុវវ័យជាច្រើនមិនសូវចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរទេ បែជាចូលចិត្តយកវប្បធម៌គេមកលេងពេលចូលឆ្នាំខ្មែរដូចជាជះទឹក និងប៉ាតម្សៅទៅវិញ ។

    បើយើងក្រឡេកមកមើលល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង បោះអង្គុញ់ លាក់កន្សែង លាក់កូនខ្លែង វ៉ៃក្អម ដណ្តើមស្លឹកឈើ លោតប៉ាវ .ល. មិនត្រូវបានគេយកមកថតតាមកម្មវិធីទូរទស្សន៍នានាឡើយ គឺមានតែទូរទស្សន៍មួយចំនួនតូចតែប៉ុណ្ណោះដែលថតមកផ្សព្វផ្សាយអំពីល្បែងប្រជាប្រិយខ្មែរ ក្រៅពីនោះឃើញថតតែរាំនិងច្រៀង បើមើលទៅវាហាក់បីដូចជាកំពុងត្រូវបានគេមិនគាំទ្រ ឬបាត់បង់បន្តិចម្តងហើយ ។

    ខ្ញុំសូមសំណូមពរដល់យុវវ័យខ្មែរមួយចំនួនជួយថែរក្សាល្បែងប្រជាប្រិយខ្មែរយើងផង កុំឱ្យទាល់តែគេលួចអស់ គេស្នើដាក់ជាសម្បត្តិបេតិកភណ្ឌជាតិគេ បាននាំគ្នាមកធ្វើផ្អើលឈូឆរនោះគឺជាការដែលខុសឆ្គងបំផុត ដូចពាក្យខ្មែរតែងតែនិយាយថា កុំចាំគោបាត់ទើបធ្វើរបង ឬកុំធ្វើអ្វីក្រោយព្រឹត្តិការណ៍កើតឡើងអោយសោះ។

    តែកន្លងមកយើងក៏ឃើញការរៀបចំដ៏ល្អបំផុតរបស់ ស.ស.យ.ក ដែលបានរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដែលបំផុសស្មារតីយុវវជនអោយចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងនោះក៏មានការរៀបចំអោយមានការលេងល្បែងប្រជាប្រិយជាច្រើននៅខាងមុខប្រាសាទអង្គរតូច និងល្បែងរបាំដែលជាវប្បធម៌ឍប្រពៃណីខ្មែរ ជាច្រើនទៀតនៅតាមប្រាសាទនានាជាច្រើននៅលើទឹកដីនៃខេត្តសៀមរាប ដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិលើពិភពលោក អោយបានឃើញអោយបានស្គាល់ថាអ្វីដែលជារបស់ខ្មែរពិតប្រាកដ តួយ៉ាងក្នុងឆ្នាំនះក៏មានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតដែរ ក្រោមការដឹកនាំដោយបងប្រុស ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នេះគឺជាគំរូដ៏ល្អបំផុតរបស់កូនខ្មែរជំនាន់ក្រោយ»៕

  • អ៊ឹម ជីវ៉ា បកស្រាយរឿងជិះឡានអត់បង់ពន្ធផ្លូវរាប់ឆ្នាំ

    អ៊ឹម ជីវ៉ា បកស្រាយរឿងជិះឡានអត់បង់ពន្ធផ្លូវរាប់ឆ្នាំ

    ថ្មីៗនេះតារាសម្ដែង អ៊ឹម ជីវ៉ា បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកសម្ដែងនូវអារម្មណ៍ហាក់មិនសប្បាយចិត្ដ ជាមួយការលើកឡើងតាមរយៈសារព័ត៌មានក្នុងស្រុកមួយដែលបានផ្សាយថា អ៊ឹម ជីវ៉ា ជិះឡានអត់បង់ពន្ធផ្លូវរាប់ឆ្នាំមកហើយ។

    ក្នុងសារនោះតារាសម្ដែង អ៊ឹម ជីវ៉ា បានសរសេរថា៖«បើអស់លោកសារព័ត៌មានមិនដឹងរឿងទេគួរតែCall មកសម្ភាសខ្ញុំសិន មុននឹងអស់លោកចុះផ្សាយព័ត៌មានពីខ្ញុំ! ធ្វើបែបនេះធ្វើឱ្យគេមើលងាយដល់ស្ថាប័នព័ត៌មានផ្សេងទៀតដែលគេល្អៗ…អស់លោកចុះផ្សាយនេះហាក់បីដូចជាចង់បំបាក់មុខមាត់ខ្ញុំមែនទេ??? សួរថា អស់លោកមានខលមកខ្ញុំមុនចុះផ្សាយអត់!? នេះឬវិជ្ជាជីវៈអ្នកសារព័ត៌មាន! ខ្ញុំមានលេខទូរស័ព្ទ មាន Facebook ម៉េចមិន Chat ឬ Call មកខ្ញុំ?? ធ្វើនេះចង់បានន័យថាម៉េច?!?»

    ជួបជាមួយលោក អ៊ឹម ជីវ៉ា លោកប្រាប់ថា លោកមិនចង់ឱ្យមានរឿងវែងឆ្ងាយទេ គ្រាន់តែលោកឆ្ងល់ថា បើមានបញ្ហាអ្វីមួយពាក់ព័ន្ធនឹងរឿងឯកជនរបស់លោក ម៉េចក៏មិនខលមកសួរនាំឱ្យដឹងរឿងសិន មុននឹងចុះផ្សាយ?។ លោកបញ្ជាក់ថា៖«ខ្ញុំជាតារាសិល្បៈមែន តែខ្ញុំស្គាល់មនុស្សច្រើននៅក្នុងសង្គម ដល់គាត់សរសេរអ៊ីចឹង សួរថាខ្ញុំខ្មាស់គេទេ? ខ្ញុំមិនខ្វល់ថាគាត់សរសេរបែបណាទេ តែអ្នកអានឥឡូវគ្រាន់តែចំណងជើងច្បាស់ជាគិតថា អ៊ឹម ជីវ៉ាជិះរថយន្ដអត់បង់ពន្ធ»។

    ដើមចមនៃរឿងនេះកើតឡើងដោយសារតែលោកអ៊ឹម ជីវ៉ា បានលក់រថយន្ដកាមរីឆ្លាមពណ៌ស្ករដែលលោកបានទិញប្រើប្រាស់តាំងពី11ឆ្នាំមុនឱ្យទៅតារាចម្រៀង សន វិជ្ជបុត្រ។ បន្ទាប់មកលោក សន វិជ្ជបុត្រ បានសរសរនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា ឈប់ហើយ! ទិញឡានពីម្ចាស់ឡានមិនបង់ពន្ធផ្លូវ ដល់យកទៅបង់បានដឹងថាពន្ធដារគុណសរុបឆ្នាំយកតែម្ដង បង់អស់1លាន 75ម៉ឺន5ពាន់ រៀល ងងឹតមុខឈឹង! លើសពីនេះលោកថែមទាំងបង្ហោះរូបភាពរថយន្ដ និងក្រដាសពន្ធទៀតផង។

    ទោះជាយ៉ាងណាលោក អ៊ឹម ជីវ៉ា បានប្រាប់ថា រវាងលោក និង សន វិជ្ជបុត្រ គ្មានបញ្ហានឹងគ្នាទេ យើងទាំងពីរនៅតែជាមិត្ដរាប់អាននឹងគ្នា ដោយលោកចាត់ទុកថា រឿងដែលកើតឡើងគ្រាន់តែជាការយល់ច្រឡំគ្នាតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរលោកអ៊ឹម ជីវ៉ា បញ្ជាក់ថា៖ «ខ្ញុំទិញរថយន្ដមកជិះស្របច្បាប់ ហើយខ្ញុំបានបង់ពន្ធផ្លូវជារៀងរាល់ឆ្នាំ ប្រសិនបើខ្ញុំមិនបង់ខ្ញុំជិះរាប់ឆ្នាំ ពេលខ្ញុំជួបបញ្ហាម្ដងៗប៉ូលិសគាត់នឹងពិន័យខ្ញុំលើពន្ធផ្លូវមិនខាន។ ខ្ញុំគិតថា ប្រហែលជាមានបញ្ហាភាន់ច្រឡំអ្វីមួយហើយ»៕