អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីថ្នាំស៊ីរ៉ូព្យាបាលជំងឺផ្ដាសាយ Cold Out ដែលកំពុងត្រូវបានដាក់លក់ក្នុងទីផ្សារ ពិសេសគឺនៅប្រទេសអ៊ីរ៉ាក់ ដោយសារមានផ្ទុកជាតិពុលក្នុងកម្រិតខ្ពស់។
កាលពីថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំស៊ីរ៉ូក្អកកំពុងដាក់លក់នៅអ៊ីរ៉ាក់ ដែលបន្ទប់ពិសោធន៍ Fourrts នៅប្រទេសឥណ្ឌា ផលិតឱ្យក្រុមហ៊ុន Dabilife Pharma មានផ្ទុកសារធាតុពុលកម្រិតខ្ពស់។ ជាក់ស្ដែង ទំនិញនេះមានផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈបរិមាណសុវត្ថិភាពដែលត្រូវបានអនុញ្ញាតសម្រាប់សារធាតុទាំងពីរនេះគឺ 0.1%។ WHO បន្ថែមថា អ្នកផលិត និងអ្នកចែកចាយមិនអាចធានាអំពីសុវត្ថិភាព និងគុណភាពរបស់ផលិតផល។
នេះគឺជាសេចក្ដីប្រកាសថ្មីបំផុតនៅក្នុងការព្រមានជាច្រើនដែលត្រូវបានស្ថាប័នសុខាភិបាលរបស់អង្គការសហប្រជាជាតិលើកឡើងអំពីប្រភេទថ្នាំគុណភាពទាបដែលនាំចេញពីប្រទេសឥណ្ឌា និងត្រូវបានដាក់លក់លើពិភពលោក។ មុននោះ មានថ្នាំស៊ីរ៉ូយ៉ាងតិច 5 ប្រភេទ ស្ថិតក្នុងការស៊ើបអង្កេត ដោយមានជាប់ទាក់ទងនឹងក្រុមហ៊ុនផលិតនៅឥណ្ឌា។
Propylene glycol មិនពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol (EG) គឺមានពិតជាគ្រោះថ្នាក់ខ្លាំង។ អ្នកស្រាវជ្រាវអះអាងថា ពេលចូលដល់ក្នុងរាងកាយ ពួកវានឹងធ្វើឱ្យខ្សោយតម្រងនោម និងស្លាប់ បើសិនមិនបានព្យាបាលទាន់ពេល។ បរិមាណដែលអាចបង្កឱ្យស្លាប់គឺអាស្រ័យលើទម្ងន់របស់រាងកាយ។ ក្មេងតូចងាយរងគ្រោះជាងមនុស្សធំ៕






ក្រុមមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា សកម្មភាពជួយសង្គ្រោះ ត្រូវបានធ្វើឡើងមិនឈប់ឈរ ក្រោយពីអគ្គិភ័យត្រូវបានគ្រប់គ្រង ប៉ុន្តែ ដោយសារផ្សែងក្រាស់ខ្លាំង ដំណើរការជួយសង្គ្រោះ ក៏ត្រូវជួបការលំបាក។
នេះគឺជាករណីឆេះមន្ទីរពេទ្យទីពីរនៅប្រទេសនេះ ក្នុងរយៈពេល 3 ខែកន្លង។ កាលពីខែមេសា មន្ទីរពេទ្យ Ibn Khatib នៅរដ្ឋធានី បាកដាដ ក៏ជួបគ្រោះអគ្គិភ័យ ដោយសារតែផ្ទុះបំពង់អុកស៊ីហ្សែន បណ្ដាលឱ្យមនុស្សចំនួន 82 នាក់ បានស្លាប់ និង 110 នាក់រងរបួស៕